-
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅឧត្តរមានជ័យ (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ ចុះ ពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលក្នុងក្រុងសំរោង និងបន្តចុះពិនិត្យ មើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីប្រទេសថៃ។ ដំណើរចុះ ពិនិត្យក្នុងខេត្តឧត្តរមានជ័យនេះ បានធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវចំណាត់ការជួយ រៀបចំកន្លែងទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងក្លា ជាពិសេសវីរុសបំប្លែង ថ្មី Delta ។ ដំណើរចុះពិនិត្យនៅខេត្តភាគឧត្តរប្រទេស បានអញ្ជើញចូលរួមផង ដែរពីអភិ បាលខេត្តបន្ទាយមានជ័យលោក ប៉ែន កុសល្យ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ដល់អាជ្ញាធរខេត្តឧត្តរមានជ័យ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលបាន វិលត្រឡប់មកពីប្រទេសថៃ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បាន រកឃើញជំងឺកូវីដ១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់, ករណី…
-
សម្តេចក្រឡាហោម ស ខេង ពិនិត្យស្ថានភាពឆ្លងកូវីដ១៩ ក្នុងខេត្តព្រៃវែង (Video Inside)

ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែងសម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំមួយនៅថ្ងៃនេះ ពិនិត្យបច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta ។ ខេត្តព្រៃវែងគឺជាខេត្ត បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណី ដែលបានឆ្លងពីពលករ២នាក់ទើបវិលត្រឡប់មកពីប្រ ទេសថៃ។ ពលករទាំង២ដែលម្នាក់រស់នៅក្នុងស្រុកពារាំង, និងម្នាក់ទៀតរស់នៅក្នុងស្រុកមេសាង ត្រូវ បានគេ រកឃើញមានរីរុសបំប្លែងថ្មី Delta កាលពីថ្ងៃទី៣១កក្កដា ក្រោយការវិលត្រឡប់របស់ពួកគេទាំង២មកពីក្រៅ ប្រទេស រយៈពេលប្រមាណ១៤ថ្ងៃក្រោយមក។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ព្រឹកមិញនេះ ក៏មានការអញ្ជើញ ចូលរួម ពី អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខា ធិការរបស់ ក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងលោក ស្បោង សារ៉ាត់ និងអភិបាលខេត្ត លោក ជា សុមេធិ ផងដែរ។ លោកអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ-១៩ ក្នុងខេត្តព្រៃវែង និងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មី ដែលខេត្តព្រៃ វែងទើបបានរក…
-
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មរបាយការណ៍អង្គការ Human Rights Watch (Video Inside)

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថាជារបាយការណ៍ភូត កុហកនិងមិនបានឆ្លុះបញ្ចាំងលើការពិតឡើយ ទាក់ទងនឹងការចោទប្រ កាន់មួយរបស់អង្គការសិទ្ធិមនុស្សបរទេសនេះ ជុំវិញសំណង់ទំនប់វារីអគ្គិសនីសេសានក្រោម២នាភាគឥសាន កម្ពុជា។ ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៨កន្លងមក។ ទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ នេះ ត្រូវគេរាយការណ៍ថា បានជួយបំរើការអភិវឌ្ឍន៍ដ៏ធំធេងចំពោះកម្ពុជាដែលពីមុននេះ តែងជួបប្រទះភាពខ្វះ ខាតខ្លាំងក្លាលើវិស័យអគ្គិសនី ដោយពលរដ្ឋក្នុងអតីតកាលបានប្រើប្រាស់តែចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ការដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម។ ប៉ុន្តែសំណង់វារីអគ្គិសនីដែលទើបបានរៀបចំក្រោយកម្ពុជាទើបអស់ សង្គ្រាមស៊ីវិលក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះ បែរជាត្រូវអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានសរសេរចោទក្នុងសេចក្តីរាយ ការណ៍របស់ខ្លួនថ្ងៃទី១០សីហា នេះថា បានបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ និងចោទទៀតថាសំ ណង់នោះមិនបាន ពិភាក្សា ត្រឹមត្រូវជាមួយពលរដ្ឋក្នុងសហគមន៍ក្នុងពេលសាងសង់នោះឡើយ។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅថ្ងៃទី១០សីហាដដែលនេះ បានប្រតិកម្មហៅរបាយ ការណ៍របស់អង្គការHuman Rights Watch នោះថាជារបាយការណ៍ដែលភូតកុហក ។ អង្គការHuman Rights Watch គឺជាអង្គការមួយដែលតែងធ្វើការរិះគន់វាយប្រហារដោយពាក្យសម្តី ជាប្រចាំ…
-
បន្លែសុវត្ថិភាព ដែលឆ្លងកាត់ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការបរិភោគ ខុសប្លែកពីការដាំដុះតាមប្រពៃណី ប្រើប្រាស់ជាតិគីមី (Video Inside)

-
ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ សាងសង់រួចរាល់ (Video Inside)

-
រដ្ឋបាលខេត្តកំពត បានផ្តួចផ្តើមគំនិតបង្កើតសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស និងសិប្បកម្មលើផ្នែកបច្ចេកទេស ទីផ្សារ និងហិរញ្ញវត្ថុ (Video Inside)

-
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (Video Inside)

-
ក្រសួងសុខាភិបាលប្រកាសថា អ្នកឆ្លងកូវីដបំប្លែងថ្មី ដែលតា មិនអនុញ្ញាត ឱ្យព្យាបាល នៅតាមផ្ទះទេ (Video Inside)

-
ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន ៤៩៩នាក់ និងមានអ្នកស្លាប់ ១៧នាក់ (Video Inside)

-
លោកជំទាវ យក់ សម្បត្តិ ថារាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយការងារ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ (Video Inside)
