-
នៅថ្ងៃស្អែក កងពលតូចលេខ៧០ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ(ដូសទី៣)ជូនកងទ័ព និងគ្រួសារកងទ័ព (មានវីដេអូ)

-
រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួនប្រមាណ៣១ម៉ឺននាក់(មានវីដេអូ)

-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន (មានវីដេអូ)

-
កម្ពុជានឹងបន្តធ្លាក់ភ្លៀងពីតិចទៅច្រើននៅតាមតំបន់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៦ ខែសីហា, ដូចនេះសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ១០ សីហា ២០២១

Video https://fb.watch/7hFtqKu2UI/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១០.សីហា.២០២១LD2 នៅថ្ងៃស្អែក កងពលតូចលេខ៧០ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំង Astrazenecaជាដូសជំរុញ(ដូសទី៣) ជូនកងទ័ព និងគ្រួសារកងទ័ព៕អានLD រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួនប្រមាណ៣១ម៉ឺននាក់៕អានLD3 លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គល ដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រឹមតែអប់រំ និងពិន័យ ១៥៨២នាក់ ដោយមិនមានបញ្ជូនទៅតុលាការទេ៕អានLD5 ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន៕អានLD1 អភិបាលខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ រួមជាមួយវិធានការនានា៕ លោកស៊ាន សុផាត រាយការណ៍ផ្ទាល់តាមវីដេអូTG1 អង្គការ Jica យកមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ធ្វើជាមន្ទីរពេទ្យស្តង់ដារ-ទំនើប នាថ្ងៃអនាគត ៕…..អានផ្ទាល់…TG កម្ពុជានឹងបន្តធ្លាក់ភ្លៀងពីតិចទៅច្រើននៅតាមតំបន់ ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី១៦ ខែសីហា, ដូចនេះសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់៕..អានផ្ទាល់..D9 អាជ្ញធរខេត្តកំពត នឹងបន្តសកម្មភាពចាក់ជូនពលរដ្ឋ៤ស្រុក ក្នុងខេត្តកំពត ប្រភេទវ៉ាក់សាំង Johnson…
-
មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានចូលទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានទីតាំងនៅ ផ្ទះលេខ៤៤ ៤៥ ៤៦ Eo ផ្លូវវត្តចំការខ្សាច់ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវ ជ្រាវ ជំងឺកូវីដ-១៩ បានជូនដំណឹងថា មានករណីអ្នកវិជ្ជមានកូវីដ១៩ បានចូលទៅលាងរបួសនៅមន្ទីរពហុព្យាបាល និងសម្ភពនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានចូល ទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាលនោះ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយ ឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ៕
-
ការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ការិយាល័យលក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ ដែលមានទីតាំងស្ថិតនៅ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ បានចេញចូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាន ជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ៣នាក់ បានចូលទៅការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ នោះកាលពីថ្ងៃទី ៤ ខែសីហា។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ។
-
ពលរដ្ឋក្រីក្រ១២២គ្រួសារប្រឈមវិបត្តិកូវីដ១៩ ទទួលអំណោយ (Video Inside)

-
ខេត្តក្រចេះ បង្ក្រាបបទល្មើសនេសាទ (Video Inside)

ខេត្តក្រចេះ បានបង្រ្កាប បទល្មើសនេសាទ នៅតាមតំបន់ព្រែកអូរនិងទន្លេ ក្នុងភូមិសាស្រ្តន៍ស្រុកឆ្លូងដែលមាន សេចក្តីរាយការណ៍ការចាប់ត្រីខុសច្បាប់ក្នុងរដូវទឹកឡើង។ ប្រតិបត្តិការចុះបង្រ្កាបនេះ បានធ្វើ នៅថ្ងៃទី៨ ខែសី ហា។ សមត្ថកិច្ចបានបញ្ជាក់ថា គេបានរឹបអូសរបាំងព្រួល, ស្បៃមុងចំនួន ៧ខ្សែ ប្រវែង៤០០ម៉ែត្រ, លូស្បៃមុង ចំនួន៧, មាត់លូរបាំងសាច់រ៉ាវចំនួន២០ខ្សែប្រវែង៣ពាន់ម៉ែត្រ, លបរ៉ាវចំនួន៤០គ្រឿង និងបង្គោលចម្រឹងប្ញស្សី ចំនួន៤៥០ដើម។ ក្នុងប្រតិបត្ដិការនេះ អាជ្ញាធរពុំបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ។ កម្ពុជាតែងហាម ឃាត់ការនេសាទក្នុងរដូវត្រីពងរវាងពីខែដើមខែឧសភាដល់ចុងខែកញ្ញា។
-
ស្ត្រីជាតិហ្វាំងឡង់១នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ (Video Inside)

ស្ត្រីបរទេសជាតិហ្វាំងឡង់ម្នាក់ដែលកំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបុកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ៣ នៃចំណុចផ្លូវរវាងកំពតនិងវាលរេញ។ ស្ត្រីបរទេសអាយុ២៨ឆ្នាំ ឈ្មោះហ្វ្រេយ៉ា ម៉ាលីសា Freya Melissa ដែលជិះ ម៉ូតូម៉ាក Aprilia ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BQ-0261 ត្រូវបានគេបុកស្លាប់វេលាម៉ោង៦និង៤៦នាទីថ្ងៃទី៩ សីហា នាចន្លោះឡូម៉ែត្រលេខ១៥២និង១៥៣ ដែលស្ថិតក្នុងភូមិទទឹងថ្ងៃ, ឃុំបឹងទូក, ស្រុកទឹកឈូ ក្នុងខេត្តកំពត ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់អត្តសញ្ញាណនិងម៉ូតូរបស់ស្ត្រីបរទេសរូបនេះ ត្រូវគេរាយការណ៍ ថា បានស្ថិតក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ រថយន្តមិនស្គាល់អត្តសញ្ញាណនោះ បានបើករត់គេចមុនពេល ដែលសមត្ថកិច្ចបានធ្វើដំណើរទៅដល់ និងមិនមានសេចក្តីរាយការណ៍បង្ហាញពិស្តារបញ្ជាក់ជុំវិញរថយន្តមួយ គ្រឿងនោះឡើយ។