Category: ទូរទស្សន៍

  • អប្សរាព្រឹកនេះ ១០ សីហា ២០២១

    អប្សរាព្រឹកនេះ ១០ សីហា ២០២១

    មាតិការព្រឹក ១០-សីហា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1-    សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ៕…ឃ្លីប L1      កម្ពុជា ជាប្រទេសទី៣លើសកលលោក ដែលចាក់វ៉ាក់សាំង ដូសទី៣ ជូនប្រជាជន បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងឥណ្ឌូនេស៊ី ស្របពេលវីរុសបំប្លែងថ្មី កំពុងរាតត្បាត ជុំវិញពិភពលោក ៕  …ឃ្លីប… V3      អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕…អានផ្ទាល់    D6     រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បញ្ជាក់ថា  ក្រសួងនឹងដាក់លក់ឧបករណ៍ Rapid Test សេរីថ្មី ងាយស្រួលប្រើ ក្នុងតម្លៃដើម២ដុល្លារប៉ុណ្ណោះ នៅឆាប់ៗនេះ ៕…អានផ្ទាល់(page) V5    អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា៕…អានផ្ទាល់ D7     ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់…

  • ខេត្តប៉ៃលិន ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី នៅថ្ងៃនេះឆ្លងនៅក្នុងសហគមន៍ម្នាក់ ដែលជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន, ២៣នាក់ផ្សេងទៀត ជាករណីឆ្លង លើពលករដែលកំពុងធ្វើចត្តាឡីស័ក, ឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង ២នាក់, មកពីខេត្តសៀមរាប  ៤នាក់, ខេត្តបន្ទាយមានជ័យ ២នាក់, ខេត្តតាកែវ ៦នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តពោធិ៍សាត់ ៣នាក់, មករាជធានីភ្នំ ពេញ ម្នាក់ និងមកពីខេត្តឧត្តរមានជ័យម្នាក់។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៨៣នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៨៣នាក់ (Video Inside)

    ខេត្តបាត់ដំបងមានការឆ្លងថ្មី៨៣នាក់ថ្ងៃនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះរួមមានការឆ្លងលើពលករមកពីប្រទេសថៃចំនួន១១នាក់, និង៧២នាក់ផ្សេងទៀត ជាករណីឆ្លង ក្នុងសហគមន៍។ ខេត្តបាត់ដំបងមានការឆ្លងសរុបចំនួន៤ពាន់២៧០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់ ៦៨៤នាក់និងការស្លាប់មានចំនួន៤៨នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៣៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៣៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។  យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣៨នាក់នោះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នក សង្ស័យរកឃើញ១១នាក់, ចំណែល២០នាក់ គឺជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ និងម្នាក់ទៀតជាពលរដ្ឋ ធ្វើដំណើរពីក្រៅចូលមកក្នុងខេត្ត។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ ស្ត្រីអាយុ៨៤នៅស្រុកកំពង់រោទិ៍, ទី២ បុរសអាយុ៧៧ឆ្នាំ នៅក្រុងស្វាយរៀង និងទី៣ បុរសអាយុ៨៣ឆ្នាំនៃក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់ សរុបចំនួ១១៧នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៥២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៥២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥២នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥២នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្ដច១៥នាក់, ស្រុក កំពង់ត្របែក១២នាក់, ស្រុកពាមជរ៥នាក់, ស្រុកកំចាយមារ៤នាក់, ស្រុកមេសាង៤នាក់, ស្រុកស៊ីធរកណ្ដាល ៣នាក់,ស្រុកពាមរក៍២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកពារាំងម្នាក់ និងមកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ៦៩ឆ្នាំ នៃស្រុកស្វាយអន្ទរ។ ខេត្តព្រៃ វែង គិតមកដល់ថ្ងៃទី៨សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៩១២នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៦២៨នាក់ និងស្លាប់៨៥នាក់។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៤ពាន់២៣៦ ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ ម៉ោងចុង ក្រោយនេះ មាន ៩ប្រទេស។

  • រយៈពេល១០ថ្ងៃ ឃាត់ខ្លួនអ្នកបំពានវិធានសុខាភិបាលចំនួនជាង៧ពាន់នាក់ (Video Inside)

    រយៈពេល១០ថ្ងៃ ឃាត់ខ្លួនអ្នកបំពានវិធានសុខាភិបាលចំនួនជាង៧ពាន់នាក់ (Video Inside)

    មនុស្សយ៉ាងហោចចំនួន៧ពាន់១៨០នាក់ ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល១០ថ្ងៃក្នុងការអនុវត្តចំណាត់ការប្រ ឆាំងបទល្មើសបំពានវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ១៩។ កិច្ចប្រជុំនៃអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នាព្រឹកថ្ងៃទី០៩ សីហា ២០២១ បាន បញ្ជាក់នូវតួលេខឃាត់ខ្លួននេះ ដែលមានរវាងពីថ្ងៃទី២៩ ខែ កក្កដា ដល់ថ្ងៃទី ០៧ សីហា ២០២១។ យោងតាម លោកឧត្តមសេនីយ៍ឯកម៉ៅពៅ ក្នុងរយៈពេល១០នៃការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានចាប់បញ្ជួន ជនសង្ស័យ ទៅតុលាការចំនួន ៣៧នាក់, ឃាត់យានយន្តចំនួន ៣ពាន់ ៨០៣ គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន ៣៣០ លាននិង៧សែនរៀល ក្នុងការបង្ក្រាបចំនួន៤ពាន់ ៥៩៣ ករណី ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធាន ការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន…

  • សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារខេត្តបាត់ដំបងប្រឆាំងកូវីដ១៩ (Video Inside)

    សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារខេត្តបាត់ដំបងប្រឆាំងកូវីដ១៩ (Video Inside)

    កិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅ ថ្ងៃទី៩សីហានេះ ទន្ទឹមនឹងសេចក្តីរាយការណ៍អំពីខេត្តដែលជាប់ព្រំដែនថៃនេះ មានករណីរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ជាបន្តបន្ទាប់។ កិច្ចប្រជុំថ្ងៃនេះ បានអញ្ជើញចូលរួមដោយប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះ ជួយមូល ដ្ឋានខេត្តបាត់ដំបងគឺសម្តេចក្រឡាហោមសខេង។ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ, អភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចួលរួមក្នុងកិច្ចប្រជុំ Zoom ថ្ងៃទី៩សីហានេះ។ សម្តេចក្រឡាហោមសខេង បានថ្លែងថា «កិច្ចប្រជុំ នៅថ្ងៃនេះ គឺទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្ក ឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ»ផងដែរ។ ខេត្តបាត់ដំបង គឺជាខេត្តដែលកំពុងស្ថិតក្នុងការបិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បីការទប់ស្កាត់ការឆ្លងកូវីដ១៩។ កាលពីថ្ងៃទី៧សីហា ក្នុងចំណោមការរកឃើញឆ្លងវីរុសកូវីដ ១៩បំប្លែងថ្មី Delta ចំនួន៥៨ករណី, ខេត្តបាត់ដំ បងក៏បានរកឃើញការឆ្លងចំនួន២ករណីផងដែរ ដែលនាំឲ្យតួលេខឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងខេត្តនេះ បាន កើនឡើងយ៉ាងហោចជាង១០ករណីហើយ។

  • សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)

    សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)

    សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់ប្រើ ប្រាស់ក្នុងភាពបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៩ សីហានេះជុំវិញការផ្តល់ជំនួយ៤លានដុល្លារតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយបញ្ជាក់ជាជំនួយបន្ទាន់សម្រាប់ប្រើប្រាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកាសជំនួយ នេះ គឺនៅបន្ទាប់ពីអំណោយវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស តាមរយៈយន្តការ កូវ៉ាក់កន្លងមកនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានថ្លែងថា ការ លើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ ណាស់ ដែលមិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។ លោក Patrick Murphy បានថ្លែងបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនោះ គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា ចាប់តាំងពីជំងឺនេះបានផ្ទុះឡើង ជា លើកដំបូងនោះមក។ ស្ថានទូតបានថ្លែងទៀតថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ ជាង ១ពាន់៥៤០លានដុល្លារជួយប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID…

  • កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥០៨ករណី ដែលជាតួលេខឆ្លងទាបជាងគេគិតចាប់តាំងពីដើម សីហាមកនេះ។ ការឆ្លងបានធ្លាក់ចុះពី៦៧១ករណីថ្ងៃទី១សីហារហូតមកស្ថិតក្នុងខ្ទង់ជាង៥០០ករណីដែលមាន រយ:ពេល៨ថ្ងៃជាប់ៗគ្នាមកនេះ ។ ការឆ្លងចំនួន៥០៨ករណីនៅថ្ងៃច័ន្ទនេះ បានថយចុះចំនួន៤៨ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥០៨ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៣៨៧ករណី។ នេះជាតួលេខថយចុះចំនួន១៥ករណីទៀត បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១២១ករណីដែលកើនឡើង៣៣ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៣នាក់ដែលថយចុះ២នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧០ថ្ងៃកន្លង មកនេះ បាន កើនឡើងដល់៧ម៉ឺន២៨៩ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ២ពាន់ ៣៩៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥៨៥នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៦ពាន់១៥៥នាក់។