Category: ទូរទស្សន៍

  • ឃាត់ខ្លួន២៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    ឃាត់ខ្លួន២៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៩ សីហា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦នាក់មានមុខសញ្ញាជួយដូរគ្រឿងញៀនចំនួន ២៦នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី០៩សីហានេះ  រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ១ពាន់ ៣៥៥ ក្រាម និង៥២កញ្ចប់តូច។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, ខេត្តកែប និងខេត្តកំពត    ៕

  • សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន១៦គីឡូ ក្នុងរាជធានី (Video Inside)

    សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន១៦គីឡូ ក្នុងរាជធានី (Video Inside)

    គ្រឿងញៀន១៦គីឡូក្រាមនិងជនស័យជាតិចិនម្នាក់ត្រូវបានបង្ក្រាបនិងចាប់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងពេល ដែលសមត្ថកិច្ចកំពុងតែមមាញឹកក្នុងចំណាត់ការបង្ក្រាបការឆ្លងកូវីដ១៩។ រាជធានីភ្នំពេញវេលាចុងក្រោយនេះ អំពើជួញដូរគ្រឿងញៀនដោយក្រុមទុច្ចរិត ត្រូវគេឃើញថាមានសកម្មភាពកើនឡើងគួរឲ្យកត់សម្គាល់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៤៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៤៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះចំនួន ២៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត ការរកឃើញនៅថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៦៦នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨៣នាក់ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បើកើតលើពលរដ្ឋនៅក្នុង ស្រុកមង្គលបុរី, ស្រុកអូរជ្រៅ, ស្រុកភ្នំស្រុក, ស្រុកស្វាយចេក, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកម៉ាឡៃ, ស្រុកព្រះនេត្រព្រះ និងពលរដ្ឋមកពីខេត្តផ្សេង រួមមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តសៀមរាប, ខេត្តឧត្តមានជ័យ, ខេត្តកំពត និងខេត្តកំពង់ឆ្នាំង ។ ខេត្តបន្ទាយ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយឡើងវិញចំនួន  ៤៣នាក់ ៕

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន១៧នាក់និងមានការស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៧នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងម្នាក់, ស្រុកកំពង់ ត្រឡាចម្នាក់, ស្រុកជលគីរី៣នាក់, ស្រុកទឹកផុស៣នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលាប្អៀរ៤នាក់​ និងឆ្លង លើពលរដ្ឋមកពីខេត្តកំពង់ធំ២នាក់។ ចំណែកអ្នកស្លាប់ថ្មី២នាក់រួមមានបុរសអាយុ៧៧ឆ្នាំនៃស្រុកកំពង់លែង និង ស្ត្រីអាយុ៣៤ឆ្នាំនៃក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប២ពាន់១៥នាក់និងការស្លាប់ចំនួន៤៩នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៣៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់, ស្រុកកំពង់ សៀម២នាក់, ស្រុកកងមាស៣នាក់,ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់២នាក់ មកពីខេត្តក្រចេះ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់។  ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ បានកើតលើពលរដ្ឋមានទីលំនៅ ក្នុងស្រុកមេមត់ ២នាក់, ស្រុកអូរ រាំងឪ ២នាក់, ស្រុកត្បូងឃ្មុំ ៤នាក់ និងស្រុកពញាក្រែក ៥នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួន ៤៤នាក់ ផងដែរ ៕

  • ខេត្តក្រចេះ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីឌ១៩ចំនួន ១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ ស្រុកស្នួល ១០នាក់ , ស្រុកឆ្លូង ៣នាក់ , ក្រុងក្រចេះ ១នាក់។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤២៨នាក់ ព្យា បាលជាសះស្បើយចំនួន ២៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យមានមនុស្សឆ្លង៣២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្ងៃនេះ រួមមានលើពលករកំពុងធ្វើចត្តាឡីស័កចំនួន៤នាក់, និងការឆ្លងក្នុងសហគមន៍ចំនួន២៨នាក់ ដែលមាន នៅក្នុងក្រុងសំរោង, ស្រុកអន្លង់វែង, និងឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ចាម។ ខេត្តឧត្តរមានជ័យមានការឆ្លង សរុបចំនួន៥ពាន់២៦២នាក់ និងការស្លាប់សរុបចំនួន៩នាក់។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកអង្គរជុំ១០នាក់, ក្រុងសៀមរាប៤៩នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកពួក២៧នាក់, ស្រុកប្រាសាទបាគង៨នាក់,  ស្រុកស្វាយលើ២នាក់, ស្រុកជីក្រែងម្នាក់ និងមកពីខេត្តបន្ទាយមានជ័យម្នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ដែលមានអសយដ្ឋាននៅខេត្តបន្ទាយមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់ ៤០១នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៩៦៥នាក់និងស្លាប់៦២នាក់។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកពឹងផ្អែកទាំងស្រុងជាមួយនឹងទំនាក់ទំនងខាងក្រៅ។ ប៉ុន្តែសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការផ្លាស់ប្តូរដោយគ្មានការរំពឹងនៅក្នុងអាជីពអាចកើតឡើង។ បញ្ហាស្មុគ្រស្មាញ និងភាពរឹងស្ទះនានាអាចនឹងកន្លងផុតទៅដោយពេល ប៉ុន្តែសូមកុំបណ្តោយអ្វីៗទៅបានវាសនា ព្យាយាមកែប្រែស្ថានការណ៍ឲ្យស្ថិតក្នុងគន្លងដែលប្រសើរជានិច្ច។ ដោយឡែក សូមលោកអ្នករក្សាការពារខ្លួនយ៉ាងណាកុំឲ្យធ្លាក់ក្នុងការចាប់ថ្នាក់បានឲ្យសោះ ពិសេសជាមួយថ្នាក់លើតែម្តង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ។ ប្រយ័ត្នរាល់មតិរិះគន់ ក៏បុព្វហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃ។​ ក្រៅពីនេះ​ រក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមានជានិច្ច ពិសេសកុំបណ្តែតបណ្តោយខ្លួនឲ្យលង់ទៅក្នុងបញ្ហាដែលបានកន្លងផុតទៅហើយ។ ក្រៅពីនេះ ប្រសិនបើអ្នកធ្លោយនិយាយស្តីនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ សូមកុំខ្លាចក្នុងការសំដែងការសុំទោស ឬពន្យល់បំភ្លឺហេតុការណ៍នោះ គឺធ្វើយ៉ាងណាកុំឲ្យមានការយល់ច្រឡំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការទាំងឡាយដែលអ្នកកំពុងដំណើរការ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងបញ្ហាដែលអាចនឹងកើតឡើងដោយចៃដន្យ ដោយសកម្មភាព និងមតិយោបល់លើសលោះ។ សូមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្ម ហើយការពារយ៉ាងណាកុំឲ្យមានកំហុស។ ប្រសិនបើអ្នកនៅឆ្ងាយពីការជួបជុំប្រហែលជារឿងល្អប្រសើរជាង។ ចំពោះកិច្ចការងារ គឺមានដំណើរការទៅមុខ ប៉ុន្តែគ្រាន់តែតម្រូវឲ្យអ្នកកែលម្អស្ថានភាពហិរញ្ញវត្ថុបន្តិច។ ដោយឡែក សូមបង្ហាញភាពរួសរាយរាក់ទាក់ និងរក្សាអាកប្បកិរិយាវិជ្ជមាន។ ឆ្នាំថោះ…