-
តួលេខចាក់វ៉ាក់សាំង កើនជាង៨លាន១សែននាក់ (Video Inside)

កម្ពុជាបានបន្តការជម្រុញវ៉ាក់សាំងលើពលរដ្ឋបន្ថែមទៀត ដែលគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះតួ លេខចាក់នៅទូទាំងប្រទេសបានកើនដល់៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើ មនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើ រាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពី ខែកុម្ភៈមកនោះ បានកើនឡើងដល់៦៩កណ្តក់សញ្ញា៩៣ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាន នាក់។ កម្ពុជានៅជាមួយគ្នានេះផងដែរ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣លើពលរដ្ឋក្នុងខេត្តចំនួន៨ជាប់ព្រំដែន ថៃដែលកំពុងប្រឈមហានិភ័យ បានចាប់ផ្តើមធ្វើឡើងផងដែរចាប់ពីសប្តាហ៍នេះទៅ ដើម្បីការទប់ស្កាត់ការឆ្លង វីរុសបំប្លែង Delta ដែលកំពុងធ្វើសកម្មភាពឆ្លងតាមកន្លែងខ្លះគួរឲ្យកត់សម្គាល់។ ដោយឡែកយោងតាមប្រ សាសន៍របស់សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារពារជាតិ វ៉ាក់សាំងដូស ទី៣ នោះ ក៏នឹងត្រូវចាប់ផ្តើមចាក់លើកងទ័ពនិងក្រុមគ្រួសារកងទ័ព ចាប់ពីថ្ងៃទី៩សីហានេះផងដែរ។ ប្រធាន គណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់សា ជាថ្មីម្តងទៀត ជុំវិញភាពចាំបាច់នៃការត្រូវទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។ យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី អ្នកចាក់វ៉ាក់សាំង AstraZeneca ២ដូសរួច នឹងមិនទាន់តម្រូវ ឲ្យរកវ៉ាក់សាំងដូសទី៣នាពេលនេះឡើយ ដោយសារការសិក្សាគម្លាតរយៈពេលនៅមិនទាន់បានកំណត់និង ចំនួនវ៉ាក់សាំង AstraZeneca នាពេលនេះ…
-
ខេត្ត៣ក្នុងចំណោមរាជធានីខេត្តចំនួន៩ រកឃើញតួលេខឆ្លង Delta ច្រើនជាងគេ (Video Inside)

ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ គឺជាខេត្តទើបរកឃើញមានករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ច្រើនជាងគេ ក្នុងចំណោមការឆ្លងនៅរាជធានីនិងខេត្តចំនួន៩ ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការរកឃើញឆ្លងថ្មីនៃវីរុសបំប្លែង Delta ចំនួន៥៨ករណីនាថ្ងៃទី៧សីហា, ខេត្តទាំង៣នេះ មានតួលេខ សរុបចំនួន៣៧ករណី ក្នុងនោះខេត្តសៀមរាបមាន១៣ករណី, ខេត្តបន្ទាយ មានជ័យ១២ករណីនិងខេត្ត ឧត្តរ មានជ័យមាន១២ករណី។ ចំណែករាជធានីនិងខេត្តចំនួន៥ទៀត ដែលរកឃើញមានការឆ្លងថ្មីនៃវីរុសបំប្លែង Delta ដែរនោះ គឺនៅរាជធានីភ្នំពេញមានមួយករណី, ព្រះវិហារ៤ ករណី, កំពង់ធំ១ករណី, កណ្តាល៤ករណី, រតនគិរី៩ ករណីនិងបាត់ដំបង២ករណី។ រាជធានីភ្នំពេញនិងខេត្តទាំង៥នោះ តួលេខបូកសរុបមានចំនួន២១ករណីនោះ ទេ។ ការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៥៨ចុងក្រោយនេះ បាននាំឲ្យតួលេខឆ្លងនៃវីរុសបំប្លែងថ្មី Delta បាន កើនចំនួន៣៨៥ករណីហើយ។ ការរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៥៨ បន្ថែមចុងក្រោយនេះ បាននាំឲ្យការរកឃើញ ការឆ្លងនៃ វីរុសដ៏កាចសាហាវនេះ កើនសរុបចំនួន ៣៨៥នាក់ហើយក្នុងប្រទេសកម្ពុជា ។ ក្រសួងសុខាភិបាលបានបញ្ជាក់…
-
សម្តេចតេជោហ៊ុនសែនស្នើអ្នកចាក់ AstraZeneca បញ្ឈប់ការសុំវ៉ាក់សាំងដូសទី៣ (Video Inside)

ការមិនទាន់សិក្សាគម្លាតការចាក់វ៉ាក់សាំង២ដូសនៃវ៉ាក់សាំង AstraZeneca និងភាពខ្វះខាតនៃវ៉ាក់សាំង បានប្រ ញាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញនូវសារសម្លេងមួយនៅថ្ងៃទី៩សីហានេះ ប្រាប់ពលរដ្ឋដែល បានចាក់AstraZeneca រួចមកនោះកុំទាន់ជម្រុញការចាក់វ៉ាក់សាំងដូសទី៣ ។ សាររបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងគឺនៅទន្ទឹមនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលបានដាក់ ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ លើពលរដ្ឋក្នុងខេត្តចំនួន៨ដែលជាប់ព្រំដែនថៃជា ពិសេសលើពលរដ្ឋ ដែលប្រ ឈមនឹងហានិភ័យឆ្លងខ្ពស់នៃវីរុសបំប្លែងថ្មី Delta។ ក្រុមដែលទទួលនិងត្រៀមទទួលយកវ៉ាក់សាំងដូសទី៣ AstraZeneca គឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចិន២ដូសរួច គឺវ៉ាក់សាំងស៊ីណូវ៉ាក់ឬវ៉ាក់សាំងស៊ីណូហ្វាម, ប៉ុន្តែមិនទាន់ឈានដល់ អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca នោះឡើយ។ សារសម្លេងរបស់សម្តេចនាយរកដ្ឋមន្ត្រី បានប្រាប់អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca សូមឈប់ជម្រុញ រកការចាក់វ៉ាក់សាំងដូសទី៣ ដោយសារតែការមិនទាន់សិក្សានូវគម្លាតពេលវេលា និងការមិន ទាន់មានវ៉ាក់សាំង AstraZeneca ចាក់គ្រប់គ្រាន់ ។ សម្តេចបានថ្លែងបន្តទៀតថាដោយឡែកសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាមកស្នើសុំចាក់វ៉ាក់ សាំងAstraZeneca នាពេលនេះ គឺរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតការផ្តល់តាមសំណើនោះឡើយ ដោយសារ តែ វ៉ាក់សាំង AstraZeneca កំពុងតម្រូវចាក់ដូសទី៣លើកម្លាំងដែលប្រឈមហានិភ័យនិងលើកងកម្លាំងប្រ ដាប់អា វុធទាំង៣ប្រភេទនិងក្រុមគ្រួសារផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមថាគេមិនទាន់អាចមានលទ្ធភាពរកវ៉ាក់សាំង AstraZeneca ចាក់លើអ្នកដទៃទៀតតាមសំណើស្នើសុំនាពេលនេះឡើយ។
-
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រគេនទានចំណាំព្រះវស្សា សរុបទឹកប្រាក់ ជិត២០លានរៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តមុន្នីរង្សីរតនារាម (Video inside)

-
អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ (Video inside)

-
ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញ បានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណបក្សប្រជាជនកម្ពុជា (Video inside)

-
អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនមន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យ ឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta នៅខេត្តជាប់ព្រំដែនថៃ (Video inside)

-
រយៈពេល៨ថ្ងៃ នៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន ២៧៩,០៧៧នាក់ (Video inside)

-
លោកជំទាវ ឱ វណ្ណឌីន បានអោយដឹងថា វីរុសកូវីដ១៩ បានបំប្លែងថ្មីទៀតហើយ គឺប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពី Alpha (Video inside)

-
ប្រជាជនភូមិភាគឥសាន ចូលរួមយ៉ាងសស្រាក់សស្រាំមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា (Video inside)
