-
ខេត្តកំពត ឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តកំពតបានរកឃើញការឆ្លងថ្មីចំនួន២២នាក់ នៅថ្ងៃនេះ។ នេះជាតួលេខឆ្លង កើនឡើងចំនួន៥ នាក់ បើប្រៀប ធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីថ្ងៃនេះ រួមមាននៅស្រុកំពង់ត្រាច២នាក់, ក្រុងកំពតម្នាក់, ស្រុកជុំគីរី៣នាក់,ស្រុកឈូក៧នាក់,ស្រុកទឹកឈូ៦នាក់ និងស្រុកដងទង់ចំនួន៣នាក់។ ខេត្តកំពតមានអ្នកឆ្លង សរុប៣ពាន់៨នាក់, ព្យាបាលជាសះស្បើយ ២ពាន់៦៣២នាក់ និងអ្នកស្លាប់បានកើនដល់៤៥នាក់។
-
ខេត្ដស្ទឹងត្រែង ឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៥នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែង៤នាក់ និងពលរដ្ឋដែលរស់នៅក្នុង ស្រុកថាឡាបរិវ៉ាត់ម្នាក់។ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩សរុប៤៨៣នាក់, ព្យាបាលជាសះ ស្បើយ ៤១៨ នាក់ និងការស្លាប់មានចំនួន១នាក់។
-
ខេត្តព្រះវិហារ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងខ្ពស់ជាងពីម្សិលមិញចំនួន ២៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺ ជាពលរដ្ឋរស់នៅក្នុងស្រុកសែនជ័យចំនួន៧នាក់, ស្រុកជាំក្សាន្ត ២៥នាក់ និងបានឆ្លងលើអ្នកដំណើរមកពី ខេត្តស្វាយម្នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣១៦ និងមានអ្នកស្លាប់ចំនួន ម្នាក់។ ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ ត្រូវរាជរដ្ឋាភិបាល បានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta ។
-
ខេត្តបាត់ដំបង ឆ្លងថ្មី១២៥នាក់ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២៥នាក់នៅថ្ងៃនេះដែលជាតួលេខកើនឡើងចំនួន៦៣នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១២៥នោះ រួមមាននៅ ស្រុកឯកភ្នំ ,ស្រុកបវេល,ស្រុកសង្កែ,ស្រុកថ្មគោល ,ក្រុងបាត់ដំបង,ស្រុកបាណន់ ,ស្រុកកំរៀង,ស្រុកភ្នំព្រឹក ,ស្រុកមោង ឬស្សី, ស្រុកសំឡូត,សំពៅលូន,ស្រុករុក្ខគីរី ,ស្រុក និងអ្នកដំណើរមកពីខេត្ដពោធិ៍សាត់ ,បន្ទាយមានជ័យ ,ខេត្ដ ប៉ៃលិន ,ត្បូងឃ្មុំ និងខេត្ដកំពង់ស្ពឺ។ ខេត្តបាត់ដំបង មានការឆ្លងសរុប១ពាន់៣ពាន់១៦៦ នាក់ ព្យាបាល ជា សះ ស្បើយចំនួន ១ពាន់៩៣០នាក់ និងមានអ្នកស្លាប់ចំនួន ៤០នាក់។
-
ខេត្តកំពង់ធំ ឆ្លងថ្មី៥២នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥២នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ២៤នាក់ ធៀបនឹង ម្សិលមិញដែលបានរកឃើញឆ្លងចំនួន ២៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបរកឃើញអ្នកនោះ រួមមានការឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ២នាក់ និង៥០នាក់ដទៃទៀត ជាករណីឆ្លងនៅ ក្នុងសហគមន៍ ។ អ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងស្រុកស្ទោង ១៣នាក់, ស្រុកកំពង់ស្វាយ ២នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់, ស្រុកសំបូរ ម្នាក់, ស្រុងសណ្តាន់ ម្នាក់, ស្រុកតាំងគោក ៩នាក់, ស្រុកបារាយណ៍ ២៣នាក់, និងឆ្លងលើពលរដ្ឋនៅស្រុកសន្ទុកចំនួន ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៨៣០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ១៣៦នាក់ និងមាន…
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ មានការឆ្លងថ្មី៤១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតូលេខកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ រួមមានពលរដ្ឋនៅក្រុងសួង, ស្រុកក្រូចឆ្មា,ស្រុកមេមត់, ស្រុកញាក្រែក ,ស្រុកអូររាំងឳ ,ស្រុកត្បូងឃ្មុំ និងអ្នកដំណើរមកពី ខេត្ដកំពង់ចាម។ ខេត្តត្បូងឃ្មុំ មានអ្នកជាសះ ស្បើយចំនួន៤០នាក់ថ្ងៃនេះ។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការ លើម្នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៥នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ ៣នាក់, មកពីរាជធានីភ្នំពេញ២នាក់ និងខេត្តក្រចេះម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ បុរស អាយុ៣១ឆ្នាំនៅស្រុកបាធាយ, ទី២ ស្ត្រីអាយុ៧២ឆ្នាំនៅក្រុងកំពង់ចាម និងទី៣ បុរសអាយុ៣៧ឆ្នាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ។
-
ខេត្តព្រៃវែង ឆ្លងថ្មី៩៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១១នាក់, ស្រុកកំពង់ត្របែក១៦នាក់, ស្រុកពាមជរ១២នាក់, ស្រុកពាមរក៍ ១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកមេសាង៥នាក់, ស្រុក ពារាំង៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ជ្រៀច៣នាក់ និង ស្រុកបាភ្នំ៣នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លង ជំងឺ កូវីដ-១៩សរុប៤ពាន់៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៧នាក់ និងស្លាប់៦៨នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៦នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧២នាក់នោះ រួមមាន៦នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាចនៃស្រុករមាស ហែក, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ១៨នាក់លើប្រជាជនចំណាកស្រុកមកពីប្រទេសវៀតណាម, និង២៤នាក់ដទៃទៀត បានឆ្លងលើពលរដ្ឋក្នុងក្រុងនិងស្រុកមួយចំនួន និងបានឆ្លងលើ អ្នកដំណើរមួយ ចំនួនមក ខេត្តក្រៅ។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៤៧ឆ្នាំនៅស្រុកកំពង់រោទិ៍, និងទី២ បុរសអាយុ៥៧ ឆ្នាំ នៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៩០៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៨៦នាក់។
-
អប្សរាព្រឹកនេះ ៣១ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយ របស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជា ៕ …ឃ្លីប… L2 រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ៕ …អានផ្ទាល់… L3 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន ៕ …ឃ្លីប… D6 រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ពីផែនការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាមួយការអំពាវនាវឱ្យយកចិត្តទុកដាក់ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩៕…អានផ្ទាល់ (Page) V3 វីដេអូ “សូមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល រស់នៅខេត្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង នាំកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម…