-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២១នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២១នាក់នៅថ្ងៃនេះ ដែលជាតួលេខថយចុះ១៩នាក់បើប្រៀប ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមាន នៅក្រុងកំពង់ឆ្នាំង២នាក់ , ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកទឹកផុស៦នាក់, ស្រុកបរិបូរណ៍២នាក់,ស្រុករលាប្អៀរ៧ នាក់ និងអ្នកមកពី ខេត្ដ កំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ថ្មី២នាក់ទៀតនោះ ទី១គឺជាបុរស អាយុ៤១ឆ្នាំ ស្ថិតនៅស្រុកទឹកផុស និង ម្នាក់ ទៀត ជាស្ដ្រីអាយុ៦៧ឆ្នាំ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប ១ពាន់ ៧៤៦ នាក់ និងមានអ្នកស្លាប់ចំនួន ៣៦នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី២៧៦នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ២៧៦ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាងតួលេខឆ្លងខ្ពស់រហូតដល់ទៅ ២២១នាក់ បើធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្តការរកឃើញឆ្លងក្នុងចំនួនច្រើននៅខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ ភាគច្រើនផុតជាករណីឆ្លងលើពល ករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ២០៧នាក់ និងការឆ្លងនៅក្នុងសហគមន៍ មានចំនួនតែ ៦៩នាក់ ។ ពលរដ្ឋជាអ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះ មានអាយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ, ស្រុកភ្នំស្រុក, ស្រុកថ្មពួក,ស្រុកព្រះនេត្រព្រះ, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក ស្រុកម៉ាឡៃ និងឆ្លងលើពលករមក ពីខេត្តសៀមរាប ឧត្តរមានជ័យ កណ្តាល កំពត កំពង់ធំ តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ស្ពឺ ។ ខេត្តបន្ទាយមានជ័យដែលជាប់នឹងព្រំដែនថៃ ត្រូវរាជ រដ្ឋាភិបាល បានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta…
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៥នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៥នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ៧៦នាក់ ធៀបនឹងការរកឃើញកាល ពី ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១២នាក់ ដែលជាពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង ៧នាក់, ក្រុងសំរោង ៤នាក់, និងពលរដ្ឋរសនៅក្នុងស្រុក បន្ទាយអំពិល ម្នាក់ ។ ចំណែកអ្នកឆ្លងថ្មីចំនួន ១១៣នាក់ ផ្សេងទៀត គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ។ គិតរហូតមកទល់នឹងពេលនេះ ខេត្តឧត្តរមានជ័យមាន អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤ពាន់ ៦៩០នាក់ ភាគច្រើនបំផុតជាករណីនាំចូលពីក្រៅប្រទេស ដែលក្នុងនោះមាន អ្នកជាសះស្បើយចំនួន ៧៧៣នាក់ និងមានអ្នកស្លាប់ចំនួន ៨ នាក់ ។ ខេត្តឧត្តរមានជ័យដែលជាប់នឹងព្រំដែនថៃ ត្រូវរាជ រដ្ឋាភិបាលបានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
រាជរដ្ឋាភិបាលបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ បរិក្ខាសម្រាប់ព្រយុទ្ធនឹងជំងឺកូវីដ១៩ (Video Inside)

ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ បរិក្ខាសម្រាប់ព្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានបង្កើតនៅថ្ងៃនេះយោង តាមសេចក្តីសម្រេចមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ យោងតាមសេចក្ដីសម្រេច ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី៣០កក្កដាឆ្នាំ២០២១ ក្រុមការងារសិក្សា និងស្រាវជ្រាវ រកឱសថ និងបរិក្ខាសម្រាប់ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដឹកនាំដោយលោកជំទាវពេជ ច័ន្ទមុនី ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងមានអនុប្រធាន និងសមាជិក១៣នាក់ដទៃទៀត ដែល សុទ្ធសឹងជាមន្ត្រីដឹកនាំនិងមានជំនាញខ្ពស់ផ្នែកវិស័យសុខាភិបាល។ យោងតាមសេចក្តីសម្រេច ក្រុមការងារ សិក្សានិងស្រាវជ្រាវ រកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាអង្គភាពចំណុះ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
-
ក្រសួងសុខាភិបាល អនុញ្ញាតខេត្ត២២ដទៃទៀតព្យាបាលកូវីដកម្រិតស្រាលតាមផ្ទះ (Video Inside)

ការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាល បានអនុញ្ញាតនៅតាមខេត្តទូទាំងប្រទេសហើយ បន្ទាប់ពីការទើបអនុញ្ញាតបញ្ចូលខេត្តចំនួន២២ទៀតវេលាចុងក្រោយនេះ។ គួរបញ្ជាក់ថាកន្លងមកក្រសួងសុខា ភិបាលអនុញ្ញាតការព្យាបាលកម្រិតស្រាលដល់អ្នកជម្ងឺកូវីដ១៩នៅតាមផ្ទះ សម្រាប់តែរាជធានីភ្នំពេញ, ខេត្ត កណ្ដាល និងខេត្តបន្ទាយមានជ័យនោះទេ ប៉ុន្តែយោងតាមប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩កក្កដាឆ្នាំ ២០២១, ខេត្ត២២ដទៃទៀត ក៏ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះផងដែរ។
-
មន្ត្រីក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នដោយសារវីរុសបំប្លែងធ្វើចរាចរណ៍ក្នុងប្រទេស (Video Inside)

មន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី៣០កក្កដានេះដាស់តឿនពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ទៀតជុំវិញវីរុសបំប្លែងថ្មី Alpha និងDelta ដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ រដ្ឋលេខាធិការក្រសួង សុខាភិបាល លោកស្រី ឳ វណ្ណឌីន ក្នុងដំណើរចុះទៅខេត្តព្រះវិហារដែលជាប់នឹងប្រទេសថៃ បានថ្លែងប្រាប់ ពល រដ្ឋថាវីរុសបំប្លែង Alpha បានធ្វើដំណើរចូលពាសពេញក្នុងប្រទេសកម្ពុជាហើយ, ចំណែក វីរុសបំប្លែង Delta ដែល ទើបរកឃើញនៅតាមកន្លែងខ្លះ, កម្រិតឆ្លងរបស់វា មានភាពលឿនដែលអាចឆ្លងលើមនុស្សក្នុងមួយពេលតែមួយ ដល់ជាង១០នាក់។ ខេត្តព្រះវិហារគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៨ជាបនឹងព្រំដែននៃប្រទេសថៃ ដែលរាជរដ្ឋាភិបាលបានធ្វើការ បិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បី បង្កាការឆ្លងកូវីដ១៩និងវិរុសបំប្លែងថ្មី។ លោកស្រី ឳ វណ្ណឌីន បានប្រៀបប្រដូចការ ឆ្លងក្នុងប្រទេសកម្ពុជាដែលបានរកឃើញច្រើយរយករណីក្នុងមួយថ្ងៃៗនេះ ជាការស្ថិតលើមាត់ជ្រោះមហន្តរាយ មួយ ដែលតម្រូវការចាត់វិធានការជាបន្ទាន់ដើម្បីការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីមាត់ជ្រោះមរណៈនេះ។
-
ការឆ្លងកូវីដ១៩ មានចំនួន៦៦៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងកូវីដ១៩នៅថ្ងៃនេះ បានថយចុះមកខ្ទង់ជាង៦០០ករណី ដែលខ្ទង់ឆ្លងថយចុះជាលើកទី២ក្នុងខែកក្កដា ជិតនឹងដាច់នេះ។ ការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦៦៨ករណី ដែលថយចុះ៩៧ករណី ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការ ឆ្លង ៦៦៨ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោង ចុងក្រោយនេះ មានចំនួន៤២៨ករណី ដែលជា តួលេខថយចុះចំនួន៩ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន២៤០ករណីដែលថយចុះ៨៨ករណីផងដែរ ប្រៀបធៀប នឹងម្សិល មិញ។ កម្ពុជាក្នុងរយៈ៣០ថ្ងៃនៃខែកក្កដានេះ, ការឆ្លង មានចំនួន២ម៉ឺន៦ពាន់២០០ករណី ក្នុងនោះការឆ្លងជាង ៩០០ករណីមាន១៣លើក, ការឆ្លងជាង៨០០ករណី មាន១១លើក ,ការឆ្លងជាង៧០០ករណីមាន៤លើក, និងការ ឆ្លងជាង៦០០ករណីមាន២លើក។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៥នាក់ដែល កើនឡើង១៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦២ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៦ពាន់២៩៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន ៦ពាន់៥៨៥ករណី,ការស្លាប់សរុបមានចំនួន១ពាន់៣៥៥ នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន ៦ម៉ឺន ៩ពាន់១៩៨នាក់។
-
វ៉ាក់សាំងស៊ីណូវ៉ាក់ចិន១លានដូសនឹងដឹកមកដល់កម្ពុជាបន្ថែមទៀត (Video Inside)

វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត នឹងគ្រោងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកទី៣១ខែកក្កដា ទន្ទឹមនឹងការសម្រុកចាក់នៅទូទាំងប្រទេសបាននិងកំពុងធ្វើយ៉ាងសកម្មដើម្បីរកភាពស៊ាំក្នុងសហគមន៍។ រដ្ឋលេ ខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងនៅថ្ងៃនេះថា វ៉ាក់សាំងដែលនឹងមកដល់ថ្ងៃស្អែក នេះ គឺជាវ៉ាក់សាំងបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាបានចាក់វ៉ាក់សាំងលើពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនសរុប៧លាន១សែន៣ម៉ឺន១ពាន់១៨៤នាក់ហើយ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងដូសទី២រួច មានចំនួន៤លាន៦សែន៧ម៉ឺន៩៥៤នាក់។ កម្ពុជាគ្រោងនឹងសម្រេចការចាក់វ៉ាក់សាំងរូចរាល់ លើមនុស្ស១០លាននាក់ដែលជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងរង្វង់ខែតុលាឆ្នាំ២០២១។ នៅថ្ងៃ អាទិត្យទី១សីហាខាងមុខនេះ, យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ ពីអាយុ១២ដល់ ១៧ឆ្នាំប្រមាណ ជិត២លាននាក់ នឹងត្រូវធ្វើជាលើកដំបូងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់ នៅខេត្តកណ្ដាល, ខេត្តព្រះសី ហនុ, និង ខេត្តកោះកុង ។
-
វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងបានដឹកមកដល់កម្ពុជា (Video Inside)

យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០កក្កដា។ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងដែលតម្រូវការចាក់លើមនុស្សតែមួយដូសម្តងនោះទេ ដែលខុសពីវ៉ាក់សាំងដទៃ ដែល តម្រូវការចាក់២ដូស។ សហរដ្ឋអាមេរិកបានសន្យា ផ្តល់វ៉ាក់សាំង Johnson & Johnsonនេះចំនួន១លាន ៦ម៉ឺន ១០០ដូសដល់កម្ពុជា ដែលនឹងអាចចាក់បានលើមនុស្សជាង១លាននាក់។