Category: ទូរទស្សន៍

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហម នេប៉ាល់ សម្រាប់ប្រើប្រាស់ក្នុងការ​ប្រយុទ្ធ​ជំងឺកូវីដ១៩(មានវីដេអូ)

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហម នេប៉ាល់ សម្រាប់ប្រើប្រាស់ក្នុងការ​ប្រយុទ្ធ​ជំងឺកូវីដ១៩(មានវីដេអូ)
  • ព្រឹកនេះ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូល សេចក្តីព្រាងច្បាប់ ចំនួន៤ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា នាពេលខាងមុខ(មានវីដេអូ)

    ព្រឹកនេះ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូល សេចក្តីព្រាងច្បាប់ ចំនួន៤ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា នាពេលខាងមុខ(មានវីដេអូ)
  • កម្ពុជាមាតុភូមិយើង ២១ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ២១ កក្កដា ២០២១

    Video https://fb.watch/v/O8n7IW1y/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២១.០៧.២០២១ LD5  ព្រឹកនេះ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូល សេចក្តីព្រាងច្បាប់ ចំនួន៤ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា នាពេលខាងមុខ LD  ស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជាប់ព្រំប្រទល់៕ LD2  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហម នេប៉ាល់ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជំងឺកូវីដ១៩៕ LD4  អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបានជាង ១៥១៥លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២១នេះ ៕ LD3  ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប ៕ TG  រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជាទទួលភ្ញៀវទេសចរជាង៦ម៉ឺននាក់ គិតត្រឹមចុងសប្ដាហ៍ទីបី នៃខែកក្កដា ៕ N06-   មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បញ្ជាក់ឲ្យដឹងថា៥ខែដើមឆ្នាំ២០២១នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ធ្លាក់ចុះ៩២% ខណៈការដឹកជញ្ជូនទំនិញកម្រើកបន្តិច៕ LD1 …

  • វត្តសីហរតនារាម ក្រុងដូនកែវ បិទបណ្តោះអាសន្នដោយសារឆ្លងកូវីដ (Video Inside)

    វត្តសីហរតនារាម ក្រុងដូនកែវ បិទបណ្តោះអាសន្នដោយសារឆ្លងកូវីដ (Video Inside)

    វត្តសីហរតនារាម ស្ថិតនៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានបិទបណ្តោះអាសន្ននៅថ្ងៃនេះក្រោយការ រកឃើញការឆ្លងកូវីដ១៩។ ក្នុងការធ្វើតេស្តលើព្រះសង្ឃនិងបរិស័ទជាង១០០អង្គ និងនាក់តាំងពីថ្ងៃទី១៩និង ២០កក្កដានេះមក, គេបានរកឃើញព្រះសង្ឃឆ្លងកូវីដចំនួន២០អង្គនិងនាក់។ យោងតាមរដ្ឋបាលខេត្ត អាជ្ញាធរ បានសម្រេចយកសាលាឆាន់ និងសាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តផ្ទាល់ ក្នុងការធ្វើជាកន្លែងព្យាបាល និង កន្លែងធ្វើចត្តាឡីស័កលើព្រះសង្ឃ ៕

  • បិទវត្តបុទុមវត្តី ១៤ថ្ងៃ ក្រោយរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តឆ្លងកូវីដ (Video Inside)

    បិទវត្តបុទុមវត្តី ១៤ថ្ងៃ ក្រោយរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តឆ្លងកូវីដ (Video Inside)

    អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបិទខ្ទប់វត្តបទុមវតី ជាបណ្ដោះអាសន្នសិនក្រោយរកឃើញព្រះសង្ឃនិង ពលរដ្ឋមានកូវីដ-១៩ ចំនួន២០អង្គនិងនាក់។ វត្តបទុមវតីដែលនឹងបិទរយៈពេល១៤ថ្ងៃ មានទីតាំងតាមបណ្តោយ វិថីឧកញ៉ា ស៊ូស្រ៊ុន, ស្ថិតក្នុងភូមិ៣, សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ។ សេចក្តីរាយការណ៍បញ្ជាក់ថាអ្នកវិជ្ជមាន កូវីដ១៩ទាំង២០អង្គនិងនាក់ បានរកឃើញក្រោយការធ្វើតេស្តលើសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥ នាក់ , ពុទ្ធបរស័ទក្នុងវត្តចំនួន៧នាក់ និងជាងសំណង់ ចំនួន៤ នាក់ ។ ក្នុងចំណោមការឆ្លងទាំង២០អង្គនិងនាក់ នោះរួមមានព្រះសង្ឃ១០អង្គ និងសិស្សនិស្សិត១០នាក់។

  • ឆេះផ្សារសេះស កណ្តាលក្រុងកែប (Video Inside)

    ឆេះផ្សារសេះស កណ្តាលក្រុងកែប (Video Inside)

    អគ្គិភ័យបានឆាបឆេះផ្សារសេះស កណ្តាលក្រុងកែប បណ្តាលឱ្យខូចខាតកន្លែងលក់ចំនួន១២១តូប ។ ហេតុ ការណ៍ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងផ្សារសេះស ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ នៃក្រុងកែប បន្ទាប់ពីក្រុមអាជីវករនាំគ្នាបិទតូបហើយធ្វើដំណើរទៅផ្ទះរៀងៗខ្លួន។ សមត្ថកិច្ច បានសន្និដ្ឋានថា មូលហេតុដែលនាំអោយកើតមានជាអគ្គីភ័យនោះ គឺបណ្តាល មកពីទុស្សេចរន្តអគ្គិសនី។ សមត្ថកិច្ចថ្លែងថា គេបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់។

  • ម្ចាស់មេដាយមាសកីឡាម៉ូតូទឹកអាស៊ី សាលី អ៊ូមើត ខកខានការប្រកួតនៅប៉ូឡូញដោយសារវិបត្តិកូវីដ (Video Inside)

    ម្ចាស់មេដាយមាសកីឡាម៉ូតូទឹកអាស៊ី សាលី អ៊ូមើត ខកខានការប្រកួតនៅប៉ូឡូញដោយសារវិបត្តិកូវីដ (Video Inside)

    ម្ចាស់មេដាយមាសកីឡាម៉ូតូទឹកអាស៊ី សាលី អ៊ូមើត បានខកខានចូលរួមការប្រកួតម៉ូទឹកពិភព លោកនៅក្នុង ប្រទេសប៉ូឡូញដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩។ ការប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នឹងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ ប៉ុន្តែការមិនផ្តល់ទិដ្ឋាការដោយប្រទេសក្នុង តំបន់អឺរ៉ុបដោយសារតែករណីវិបត្តិកូវីដ១៩ បានធ្វើឲ្យលោកសាលី អ៊ូមើតមិនអាចចូលរួមក្នុងការប្រកួតនោះ បានឡើយ។

  • បណ្តេញជនជាតិវៀតណាម៣នាក់ ចេញពីកម្ពុជាតាមច្រកបាវិត (Video Inside)

    បណ្តេញជនជាតិវៀតណាម៣នាក់ ចេញពីកម្ពុជាតាមច្រកបាវិត (Video Inside)

    ជនជាតិវៀតណាម៣នាក់ត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញទៅប្រទេសដើមវិញ ពីបទឆ្លងដែនចូលធ្វើការ និង ស្នាក់នៅខុសច្បាប់នៅកម្ពុជា។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញបានធ្វើ នៅព្រឹកថ្ងៃទី២០ កក្កដាឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ជនវៀតណាមខុសច្បាប់ទាំងនោះ ត្រូវបានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ នៃប្រទេសវៀតណាម ដើម្បីការអនុវត្តតាម វិធានការណ៍ច្បាប់របស់ប្រទេសវៀតណាម។

  • រាជធានីភ្នំពេញ បង្ក្រាបក្លឹបកំសាន្ត ដែលបំពានវិធានការសុខាភិបាល (Video Inside)

    រាជធានីភ្នំពេញ បង្ក្រាបក្លឹបកំសាន្ត ដែលបំពានវិធានការសុខាភិបាល (Video Inside)

    មនុស្សជាច្រើននាក់រួមទាំងជនបរទេសត្រូវបានឃាត់ខ្លួនក្នុងក្លឹបកំសាន្តមួយយីហោ Love នៅខណ្ឌដូនពេញ។ ក្លឹបកំសាន្តក្នុងរាជធានីនៅមិនទាន់អនុញ្ញាតឲ្យដំណើរការសាឡើងវិញទេជាពិសេសក្នុងពេលដែលរាជធានីភ្នំ ពេញកំពុងបន្តការផ្ទុះឆ្លងគ្រាដែលការមិនអនុវត្តតាមវិធានការអនាម័យរបស់រាជរដ្ឋាភិបាល។

  • ខេត្តប៉ៃលិន បំបែកសំណុំរឿងក្រុមសង្ស័យចោរប្លន់៥នាក់ (Video Inside)

    ខេត្តប៉ៃលិន បំបែកសំណុំរឿងក្រុមសង្ស័យចោរប្លន់៥នាក់ (Video Inside)

    នគរខេត្តប៉ៃលិនបានបង្ក្រាបករណីចោរប្លន់ប្រដាប់អាវុធដោយមានការបាញ់តទល់គ្នារវាងសមត្ថកិច្ចនិងក្រុម ចោរប្លន់នោះថែមទៀត។ ក្រុមចោរប្លន់ទាំងនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩កក្កដាក្រោយការរត់គេចខ្លួនរយៈ ពេល៤៨ម៉ោងបន្ទាប់អំពើប្លន់ម៉ួតូមួយគ្រឿងរួចមកនេះ។