Category: ទូរទស្សន៍

  • ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៧នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ទាំង១២នាក់នោះ រួមមាន ការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤នាក់ និងការឆ្លងនៅក្នុងសហគមន៍ចំនួន ៨នាក់ ។ អ្នកជំងឺថ្មីទាំងនោះ ជាពលរដ្ឋមកពីខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះជាងម្សិលមិញចំនួន ២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ មានទីលំ នៅក្នុងក្រុងព្រះវិហារចំនួន ១៣នាក់ ស្រុកគូលែន ម្នាក់ និងស្រុកជ័យសែន ម្នាក់ ។ ខេត្តព្រះវិហារ រហូតមកទល់ នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៦៣នាក់ ក្រោយការព្យាបាលជាសះស្បើយនៅថ្ងៃនេះចំនួន ១១នាក់ និងមានអ្នកស្លាប់ ម្នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២១២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២១២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ទៅ ២១២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់រហូតដល់ទៅ ១៣៨នាក់ ធៀបនឹងម្សិលមិញ ដែលបានរក ឃើញអ្នកឆ្លងចំនួន៧៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមានជាករណីឆ្លងនៅក្នុងសហ គមន៍ចំនួនតែ៩នាក់នោះទេ និង ២០៣នាក់ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និង ឆ្លងលើពលករដែលកំពង់ធ្វើចតា្តឡីស័ក ។ គិតរហូតមកទល់នឹងពេលនេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ចំនួន ២ពាន់ ៩៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៤៤នាក់ ដោយបូកបញ្ចូលទាំង អ្នកជាសះស្បើយនៅថ្ងៃ១៦នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤០នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤០នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន១៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋ មានអាស័យដ្ឋាននៅក្នុងក្រុងសួង ៥នាក់, ស្រុកត្បូងឃ្មុំ ៥នាក់, ស្រុកក្រូចឆ្មា ៥នាក់, ស្រុកពញាក្រែក ១២នាក់, ស្រុកអូររាំងឪ ៤នាក់, ស្រុកតំបែរ ២នាក់ និងស្រុកមេមត់ចំនួន ៧នាក់ ។ ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ៦៨នាក់ ផងដែរ ៕

  • អប្សរាព្រឹកនេះ ២១ កក្កដា ២០២១

    អប្សរាព្រឹកនេះ ២១ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ TG1-  សូមប្រុងប្រយ័ត្ន កម្ពុជាទទួលឥទ្ធិពល ពីព្យុះមូសុងនិរតីខ្លាំង ពីប្រទេសចិន ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះទី៧ សេម៉ាកា ចាប់ពីថ្ងៃទី ២១ កក្កដា ដល់ថ្ងៃទី ២៧កក្កដា ដែលបង្ករ ឲ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅខ្លាំង ៕ …ឃ្លីប… L1      សម្ដេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក៕…អានផ្ទាល់ V1      ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១តាម​​ប្រព័ន្ធ​វីដេអូ៕…អានផ្ទាល់ BH1   លោកជំទាវ ឱ វណ្ណឌិន ៖ ឱសថបុរាណចិន ព្យាបាលបានជំងឺផ្តាសាយស្រាលៗ តែក្រុមអគតិ បើមិនជួយកុំយកជើងរាទឹក ៕ …អានផ្ទាល់… N08- លោកជំទាវ  ឱ វណ្ណឌីន ពន្យល់មូលហេតុឆ្លងកូវីដ១៩ច្រើន ទោះមានការចាក់វ៉ាក់សាំងច្រើនហើយក្តី៕…ឃ្លីប(វេបសាយ) អាន រ័ត្ន ចរិយ៉ា…

  • ខេត្តស្វាយរៀង ឆ្លងថ្មី៨៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៨៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៩នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។  យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៣នាក់នោះ រួមមាន២០នាក់ជាកម្មកររោងចក្រ, ៣៤នាក់រកឃើញវិជ្ជ មាននៅផ្សារកំពង់ត្រាចនៃស្រុករមាសហែក, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២១នាក់ទៀតបានឆ្លង លើពលរដ្ឋក្នុងក្រុងនិងស្រុកមួយចំនួនក្នុងខេត្ត។ ចំណែកអ្នកស្លាប់ គឺជាបុរសអាយុ៦៥ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩៦៥នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់១៥៣ នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៣នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ក្នុងនោះ រួមមានសេចក្តីរាយការណ៍បញ្ជាក់ការឆ្លងកូវីដ១៩បានរាលដាលមកដល់ក្រុមគ្រួពេទ្យថែមទៀត។ សេចក្តីរាយ ការណ៍បញ្ជាក់ថាគ្រូពេទ្យ២នាក់ត្រូវបានគេរកឃើញមានកូវីដ១៩, និង៨នាក់ទៀតកំពុងស្ថិតក្រោមការតាមដាន សុខភាពបន្ទាប់ពីពួកគេរងអការៈក្អក, ឈឺក, ហៀរសំបោរ, និងក្តៅខ្លួន។ តួលេខឆ្លង១០៨នាក់ថ្ងៃនេះ គឺធ្លាក់ចុះ ៤៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១០៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៥៥នាក់, ស្រុកពាមរក៍១០នាក់, ស្រុកពារាំង៧នាក់, ស្រុកកំពង់ត្របែក៦នាក់, ស្រុកមេសាង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្តច៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកពាមជរ២នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍ រៀង២នាក់, មកពីរាជធានីភ្នំពេញម្នាក់ និង មកពីខេត្តកណ្ដាល២នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់២៨៥នាក់, ព្យាបាលជាសះស្បើយ១ពាន់៨៨៧១នាក់ និងស្លាប់៥១នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៦២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៦២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ បានកើនឡើងចំនួនចំនួន ១៦ ធៀបនឹងម្សិលមិញដែលបាន រកឃើញអ្នកឆ្លងចំនួន ៣៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពល រដ្ឋនៅក្នុងក្រុងកំពង់ចាមចំនួន៧នាក់, ស្រុកស្រីសន្ធរ ៤នាក់, ស្រុកកងមាស ២នាក់, ស្រុកបាធាយ ៦នាក់, ស្រុកស្ទឹងត្រង់ ៩នាក់, ស្រុកចំការលើ ១១នាក់, ស្រុកជើងព្រៃ ៧នាក់, ស្រុកព្រៃឈរ ៩នាក់, ស្រុកកោះសុទិន ម្នាក់, ឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ម្នាក់, និងមកពីខេត្តត្បូងឃ្មុំ ចំនួន ៥នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀត នោះវិញ គឺជាបុរសវ័យចំណាស់ អាយុ៨៤ឆ្នាំ ជាពលរដ្ឋនៅស្រុកព្រៃឈរ ៕

  • ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ត្រូវគេឃើញថា ជាតួលេខឆ្លងកើនឡើង ចំនួន ១២នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ២៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញមានវិជ្ជមានកូវីដ១៩នៅថ្ងៃនេះ ជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងចំនួន១៨នាក់, ស្រុកកំពង់ត្រឡាច ៦នាក់, ស្រុកជលគិរី ម្នាក់, ស្រុកទឹកផុស ៤នាក់, ស្រុករលាប្អៀរ ៥នាក់,ស្រុកសាមគ្គីមានជ័យ និងអ្នកដំណើរមកពី ខេត្តបាត់ដំបង ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះវិញ គឺជាស្រ្តី អាយុ ៧៥ឆ្នាំ នៃស្រុកកំពង់ត្រឡាច និង ស្រ្តីម្នាក់ទៀត អាយុ ៦៥ឆ្នាំ ជាអ្នកស្រុងរលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់ ៤៣២ នាក់…

  • ខេត្តកំពង់ធំ ឆ្លងថ្មី៣៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៣៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៦នាក់ និងអ្នកស្លាប់ម្នាក់ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។ ការឆ្លងថ្ងៃនេះ ជាតួលេខកើនឡើងចំនួន ២០នាក់ ធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លង ចំនួន១៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ៣៦នាក់ នោះ ជាពលរដ្ឋនៅក្រុងស្ទឹងសែន ៣នាក់, ស្រុកកំពង់ស្វាយ ១១នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកតាំងគោគ ២នាក់, ស្រុកសន្ទុក ៦នាក់ និងពលរដ្ឋ ជាអ្នកស្រុកស្ទោងចំនួន ៦នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ១ពាន់៤៦៣នាក់, ព្យាបាលជាសះស្បើយចំនួន ៩៦២នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ៣០នាក់ ហើយ ៕