-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៨៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៥នាក់។ យោងតាមរដ្ឋបាលខេត្ត ពលរដ្ឋដែលបាន រកឃើញឆ្លងកូវីដ១៩ទាំងនោះ មានទីលំនៅក្នុងក្រុងសិរីសោភ័ណចំនួន ២៥នាក់, ស្រុកមង្គលបុរី ៣នាក់, ស្រុកភ្នំ ស្រុក ៤នាក់, ស្រុកម៉ាឡៃ ២នាក់, ក្រុងប៉ោយប៉ែត ៥៣នាក់, និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបាត់ដំបងចំនួន ម្នាក់ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១១០នាក់ ផងដែរ ។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺ រួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៥៨នាក់, ស្រុកពួកម្នាក់,ស្រុកវ៉ារិន៧នាក់, ស្រុកអង្គរជុំម្នាក់, មកពីខេត្ត ព្រៃ វែងម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ២៦នាក់។ ចំណែកអ្នកស្លាប់ គឺជាបុរសអាយុ៧៥ឆ្នាំ រស់នៅ ក្រុង សៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១៤នាក់, ព្យាបាលជាសះ ស្បើយចំនួន ១ពាន់៣៧៦នាក់ និងស្លាប់២៧នាក់។
-
បើមិនអនុវត្តវិធានការសុខាភិបាលទេ ការឆ្លងកូវីដនៅតែមាន ទោះបីចាក់វ៉ាក់សាំង២ដូសក៏ដោយ (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស លោកស្រី ឳ វណ្ណឌីន បានថ្លែងថាអ្នកបាន ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ នៅតែអាចឆ្លងជម្ងឺរាតត្បាតនេះបើសិនជាមិនអនុវត្តតាមវិធានការរក្សាអនាម័យសុខា ភិបាលទេ។ លោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់ថា គេមិនត្រូវរំលងចោលនូវវិធានការ៣កុំនិង៣ការពារឡើយ បើទោះជាមានការចាក់វ៉ាក់សាំងបង្កាកូវីដ១៩បាន២ដូសនោះក្តី។ ប្រសាសន៍បញ្ជាក់របស់លោកស្រី ឳ វណ្ណឌីន បានធ្វើឡើងនៅទន្ទឹមនឹងមានសេចក្តីរាយការណ៍អំពីមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ឬស៊ី ណូហ្វាមបានចំនួន២ដូសហើយ នៅតែមានការឆ្លងកូវីដ១៩ ។ លោកស្រីប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩បានថ្លែងថា រហូតមកទល់នឹងពេលនេះ បើទោះបីជាមាន ការអំពាវឲ្យពលរដ្ឋត្រូវរក្សានូវវិធានការណ៍៣ការពារនិង៣កុំនោះមែនប៉ុន្តែការអនុវត្តតាមវិធានការនោះ មាន មនុស្សខ្លះមិនបានធ្វើតាមនោះទេ ដែលប្រការនោះហើយគឺជាមួលហេតុដែលនាំឲ្យការឆ្លងលើអ្នកបានចាក់វ៉ាក់ សាំងកូវីដ១៩នៅតែមាន ។ ក្រុមជំនាញផ្នែកសុខាភិបាលពិភពលោកបានថ្លែងថាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២ដូសរួចរាល់នោះមែន ប៉ុន្តែឳកាសឆ្លងនូវជម្ងឺកូវីដ១៩នៅតែអាចមានបើសិនជាមិនគោរពនូវវិធានការអនាម័យត្រឹមត្រូវនោះទេ។ ក្រុម ជំនាញផ្នែកសុខាភិបាលបញ្ជាក់ថាអ្នកដែលបាចាក់វ៉ាក់សាំងទាំង២ដូសរួច គឺមានន័យថាជាមនុស្សអាចកាត់ បន្ថយបាននូវជម្ងឺឆ្លងធ្ងន់ធ្ងរនិងអត្រាមរណភាព និងាការឆ្លងបើសិនជាមាន គឺជាការឆ្លងដែលមានលក្ខណៈ ស្រាលជាងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងកូវីដ១៩ ឡើងជាង៨០០ករណីវិញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនមកខ្ទង់ជាង៨០០វិញក្រោយការធ្លាក់ចុះកាលពី ម្សិលមិញ។ សេចក្តីរាយការណ៍ក្រសួងសុខាភិបាលថ្ងៃនេះបញ្ជាក់ថាការឆ្លងកូវីដ១៩មានចំនួន៨២៥ករណី ដែល កើនឡើង៣៥ករណីវិញបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សញ្ញាឆ្លងចូលក្នុង សហគមន៍ត្រូវគេកត់សម្គាល់ថាបានធ្លាក់ចុះ ដោយការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះ មានចំនួន៤០៤ករណី ដែលថយចុះ១៧៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ សេចក្តីរាយការណ៍បង្ហាញថាការឆ្លងនាំចូលពីក្រៅប្រ ទេសមានចំនួន៤២១ករណី ដែលកើនឡើងចំនួន២១២ករណី ប្រៀបធៀបនឹងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការ ឆ្លងខ្ទង់ជាង៨០០ករណី មាន៦លើក និងការឆ្លងចុះមកខ្ទង់៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២១នាក់ដែលថយចុះម្នាក់បើប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥០ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន១ពាន់៨៥១នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេសមានចំនួន៦ម៉ឺន៨ពាន់៧៩៦នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៤៩នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន៦ម៉ឺន១ពាន់៣៩នាក់ ក្រោយការព្យាបាលជាសះស្បើយថ្មី១ពាន់២២នាក់ក្នុងរយ: ពេល២៤ ម៉ោង កន្លងមកនេះ។
-
ប្រជាពលរដ្ឋជាង៦លាននាក់ហើយ ទទួលបានវ៉ាក់សាំងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋជាង៦លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស, និងមនុស្សទី៦លានដែល បានទទួលអំណោយ១០លានរៀលពីប្រមុខរាជរដ្ឋាភិបាល គឺជាស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះផេងសៀន ដែលជាកសិ ករ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់ វ៉ាក់សាំងទូទាំងប្រទេសលោកស្រីឳ វណ្ណឌីន បានចុះទៅប្រគល់អំណោយដល់ស្ត្រីទី៦លាននៅក្នុងភូមិតាអុងនៅ ថ្ងៃទី២០កក្កដានេះ និងបានថ្លែងលើកទឹកចិត្តចំពោះការស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ពលរដ្ឋដើម្បីការរួម ចំណែក បង្កាការឆ្លងចូលក្នុងសហគមន៍ ។ កម្ពុជាបានដាក់ចេញនូវគម្រោងការណ៍ចាក់វ៉ាក់សាំងលើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំរបស់ខ្លួនចំនួន១០លាននាក់ ក្នុងជំហានដំបូង និងបន្តពង្រីកការចាក់បន្ថែមទៀតលើពលរដ្ឋជិត២លាននាក់ ថែមទៀតដែលមានអាយុរវាង ១២ដល់១៧ឆ្នាំ។ នៅជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជានៅបានផ្តល់ការឧបត្ថម្ភលើកទឹកចិត្តដល់ពល រដ្ឋណាដែលទទួលវ៉ាក់សាំងបង្កាកូវីដ១៩ ស្ថិតនៅចំលេខទី១ លាន, ទី២លាន ទី៣លាន, ទី៤ លាន, ទី៥លាន ទី៦លាន និងជាបន្តបន្ទាប់ថែមទៀត។ ស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះផេងសៀន បានថ្លែងអំណរគុណចំពោះជំនួយ ឧបត្ថម្ភរួមនិងថវិកាប្រាក់១០លានរៀលសម្រាប់លោកស្រីដែលចំវេនទី៦លាននាពេលនេះ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩កក្កដាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួន៦លាន៦ម៉ឺន១ពាន់៣០៥ នាក់ ហើយដែលស្មើនឹង៦០,៦១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។ សេចក្តីរាយ ការណ៍បានបញ្ជាក់បន្ថែមថាក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះ អ្នកបានចាក់ដូសលើកទី២រួចមាន ចំនួន៤លាន១សែន៥ម៉ឺន៥ពាន់៧៩១នាក់។
-
សម្តេចនាយករដ្ឋមន្ត្រីចូលរួមរំលែកទុក្ខប្រទេសអាល្លឺម៉ង់ដែលរងគ្រោះដោយសារទឹកជំនន់ (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានផ្ញើសារលិខិតរំលែកទុក្ខដល់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលមានប្រ ជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។ ជំនន់ទឹកភ្លៀងថ្ងៃទី១៥កក្កដានាភាគខាងលិចទ្វីបអឺរ៉ុប បាន សម្លាប់មនុស្ស១៩៦នាក់ ក្នុងនោះរួមមានពលរដ្ឋអាល្លឺម៉ង់ចំនួន១៦៥នាក់និង៣១នាក់ទៀតជាពលរដ្ឋនៃប្រទេស បែលហ្ស៊ីក។ គ្រោះទឹកជំនន់បានធ្វើឲ្យមនុស្សបាត់ខ្លួនជាង៧០០នាក់, និងនៅបានបង្កការដួលរលំបាក់អគារនិង ផ្ទះនិងការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសអាល្លឺម៉ង់នោះថែមទៀត។ សាររបស់ប្រមុខរាជរដ្ឋាភិបាលថ្ងៃទី១៩កក្កដាជួនចំពោះអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសរ សេរថា សម្តេចពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine- Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ជា ច្រើនរយនាក់, ការបាត់ខ្លួននិងបណ្ដាលឲ្យមានអ្នករងរបួសរាប់ពាន់នាក់, ព្រមទាំងបានបង្កការខូចខាតផ្ទះ សម្បែងនិងទ្រព្យសម្បត្តិជាច្រើនទៀត។ សម្ដេចតេជោបានថ្លែងក្នុងលិខិតទៀតថា ក្នុងកាលៈទេសៈដ៏គួរឲ្យ សង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែក ទុក្ខដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះ ការបាត់ បងដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។
-
៤៣ឆ្នាំមុន នាយឧត្តមសេនីយ៍ សៅ សុខា មានតួនាទីជា «នារសារមេបញ្ជាការអង្គភាព៥៧៨» មុនក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (Video Inside)

-
អភិបាលខេត្តបាត់ដំបង ស្នើសុំឲ្យព្រះសង្ឃជួយផ្សព្វផ្សាយ ដល់ប្រជាពុទ្ធបរិស័ទបន្ថែមទៀត អំពីរបត់រស់នៅតាមគន្លងបែបថ្មីក្នុងកាលៈទេសៈបរិបទកូវីដ១៩ (Video Inside)

-
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បញ្ជាក់ឲ្យដឹងថា៥ខែដើមឆ្នាំ២០២១នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ធ្លាក់ចុះ៩២% ខណៈការដឹកជញ្ជូនទំនិញកម្រើកបន្តិច (Video Inside)
