Category: ទូរទស្សន៍

  • តារាចិនហុងកុង ឈិន ឡុង ផ្តល់ម៉ាស៥ម៉ឺនដល់យុវជនគណបក្សប្រជាជនកម្ពុជា (Video Inside)

    តារាចិនហុងកុង ឈិន ឡុង ផ្តល់ម៉ាស៥ម៉ឺនដល់យុវជនគណបក្សប្រជាជនកម្ពុជា (Video Inside)

    តារាសម្ដែងចិនហុងកុង លោកឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន៥ម៉ឺនម៉ាស់ដល់យុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហោ សេរីវឌ្ឍន៍ នៅថ្ងៃទី៩ កក្កដាឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន៥ម៉ឺនម៉ាសនោះ ដែលជាការបរិច្ចាគរបស់លោក Jackie Chan ដែលកម្ពុជាស្គាល់ជាទូទៅថា ឈ្មោះ ឈិន ឡុង។ ម៉ាស់របស់តារាចិនហុងកុងនោះ ត្រូវបានប្រគល់ជូនក្រុម ការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។ ម៉ាសទាំង៥ម៉ឺនរបស់ តារាសម្តែងលោកឈិនឡុង ត្រូវបានគេចាត់ចែងបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ-១៩។

  • រាជធានីភ្នំពេញ សុទិដ្ឋិចំពោះវិធីដាក់ព្យាបាលតាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញ សុទិដ្ឋិចំពោះវិធីដាក់ព្យាបាលតាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញ បានរាយការណ៍នូវជំហានវិវត្តន៍ជុំវិញការព្យាបាលអ្នកជម្ងឺកូវីដ១៩នៅតាមផ្ទះ។ កិច្ចប្រជុំរបស់ រដ្ឋបាលរាជធានីថ្ងៃទី៩កក្កដានេះ​ ក្រោមអធិបតីភាពលោកអភិបាលរាជធានី ឃួង ស្រេង បានរាយការណ៍ ជុំវិញការដាក់ឲ្យព្យាបាលតាមផ្ទះនូវអ្នកឆ្លងជិតមួយពាន់នាក់ ដែលក្នុងនោះ ការព្យាបាលជាសះពីជម្ងឺតាមផ្ទះ នោះ មានជាច្រើនរយនាក់ផងដែរ។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង  បានលើក ឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់  ហើយ ខណៈមានអ្នកជាសះស្បើយចំនួន២៦៨នាក់ ផងដែរ  និងមានអ្នកកំពុងព្យាបាលនៅផ្ទះជាបន្តទៀតចំនួន ៦៤៧ នាក់ទៀត។ លោក ងី មានហេង  បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅប៉ុន្មាន ថ្ងៃនេះ ដោយសារតែមានការលើកទឹកចិត្តដល់ពួកគាត់និងការយកចិត្តទុកដាក់  ពីអាជ្ញាធរក៏ដូចជាការណែនាំពី មន្ត្រីសុខាភិបាល។ លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងថា ចំពោះអ្នកជម្ងឺដែលកំពុងព្យាបាលនៅតាម មណ្ឌល ពួកគេអាចសុំការអនុញ្ញាត ប្តូរមកព្យាបាលនៅតាមផ្ទះវិញបានផងដែរ ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ដោយមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលទទួលខុសត្រូវ។ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអ្នកឆ្លងអាចព្យាបាលជម្ងឺនេះ នៅតាមផ្ទះ របស់ខ្លួនបើសិនមានលទ្ធភាព។ លោកអភិបាលរាជធានីឃួងស្រេង  បានថ្លែងថា ការព្យាបាលនៅផ្ទះ…

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីកាន់តែកើនឡើងជាមុន ដោយការឆ្លងថ្មីនៅថ្ងៃនេះ មានចំនួន៦ម៉ឺន៨ពាន់៨៤ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២០៩នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន៩។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៧ប្រទេស។

  • ការឆ្លងកូវីដ១៩ក្នុងសហគមន៍ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៩៨៨ករណី (Video Inside)

    ការឆ្លងកូវីដ១៩ក្នុងសហគមន៍ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៩៨៨ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតែស្ថិតក្នុងរង្វង់ជាង៩០០ជាដដែលនៅថ្ងៃនេះ ដែល ជាតួលេខកើនខ្ពស់បន្តជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ យោងតាមក្រសួងសុខាភិបាលការឆ្លងនៅថ្ងៃនេះមានចំនួន ៩៨៨ ករណីដែលនាំឲ្យការឆ្លង៩ថ្ងៃជាប់គ្នាចាប់តាំងពីដើមខែកក្កដានេះមក បានកើនដល់៨ពាន់ ៦៦០ករណី។ មន្ត្រីរាជរដ្ឋាភិបាលបានជួនដំណឹងមុននេះថាតួលេខឆ្លងខ្ពស់នេះ បានឆ្លងចូលហួសបន្ទាត់ក្រហម នៃការហាមឃាត់ហើយ។ ចំណែកការស្លាប់នៅថ្ងៃនេះ មានចំនួន៣០ច្រើនជាម្សិលមិញ៣នាក់  ដែលនាំឲ្យការ ស្លាប់សរុបបានកើនចំនួន៨៥៥នាក់។ ក្នុងចំណោមការឆ្លង៩៨៨ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍ មាន ចំនួន៧៨៩ករណី, ចំណែកការឆ្លងពីក្រៅ ប្រទេសមានចំនួន១៩៩ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៩ ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៥ម៉ឺន៤ពាន់៩៥០នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រ ទេសមានចំនួន៥ម៉ឺន៩ពាន់៤៥នាក់ និងការព្យាបាលជាសះស្បើយសរុបមាន ចំនួន ៥ម៉ឺន៩១៧នាក់ ក្នុងនោះរួម មានការព្យាបាលសះស្បើយចំនួន៨៩៧នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

  • សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាពង្រឹងសមត្ថភាពទប់ស្កាត់ការនាំវីរុសបំប្លែង Delta ចូលក្នុងសហគមន៍ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាពង្រឹងសមត្ថភាពទប់ស្កាត់ការនាំវីរុសបំប្លែង Delta ចូលក្នុងសហគមន៍ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាពង្រឹងការទប់ស្កាត់នៅតាមច្រកព្រំដែនទន្ទឹមនឹងសេចក្តីរាយការណ៍ ការឆ្លងនូវវីរុសបំប្លែងថ្មី Delta កំពុងតែបង្កការរាតត្បាតតាមបណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក។ សេចក្តីរាយការណ៍មុននេះពីអាជ្ញាធរកម្ពុជាបានបង្ហាញថាវីរុសបំប្លែង Delta ត្រូវបានរកឃើញចំនួន២៣ករណីរួចមក ហើយដែលបានឆ្លងចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ សម្តេចបានថ្លែងថាបើសិន ជា វីរុសបំប្លែងថ្មី Delta បង្កការលុកលុយក្នុងសហគមន៍មែននោះ កម្ពុជាអាចនឹងប្រឈមមហន្តរាយមួយ ។ សម្តេចនាយករដ្ឋមន្ត្រីបាន ថ្លែងដាសតឿនរដ្ឋបាលខេត្តតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេសនិងការធ្វើចត្តា ឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និង ប្រជាពលរដ្ឋដែលឆ្លងដែនចូល មកក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានម៉ត់ចត់ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជម្ងឺកូវីដ១៩បំប្លែងថ្មី Delta ដ៏ កាចសាហាវកុំឲ្យឆ្លងចូលក្នុងសហគមន៍។ សម្តេចបានសង្កត់ធ្ងន់លើបញ្ហាដែល មិនទាន់គ្រប់គ្រងបានដិតដល់តាមច្រកចេញចូលនាព្រំដែនកម្ពុជានិងវៀតណាមក្នុងស្ថានភាពដែលវៀតណាម បានផ្ទុះសាជាថ្មីនៃការឆ្លងកូវីដ១៩ ។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ ជុំវិញការពិចារណាចាក់វ៉ាក់សាំង ដូសទី៣, ការចាក់លើពលរដ្ឋក្រោមអាយុ ១៨ឆ្នាំនិងការប្តេជ្ញាសម្រេចបន្តទិញវ៉ាក់សាំងកូវីដ១៩និងការបន្តចាក់ តាមផែនការកំណត់។ កម្ពុជាមានគម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋចំនួន១០លាននាក់រហូតដល់ចុងខែវិច្ឆិកា និង ពង្រីកការចាក់វ៉ាក់ សាំងដល់ចំនួន១៣លាននាក់ជាពិសេសពលរដ្ឋក្រោមអាយុ១៨ឆ្នាំ។ ការពិចារណារបស់ប្រទេសកម្ពុជាជុំវិញ ការ ចាក់វ៉ាក់សាំងដូសទី៣ បានទន្ទឹមនឹងប្រទេសខ្លះលើពិភពលោក ដូចជាប្រទេសរុស្ស៊ីនោះជាដើម ការចាក់ វ៉ាក់ សាំងដូសទី៣ បានប្រព្រឹត្តទៅ ទន្ទឹមនឹងការព្រួយបារម្ភឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីផ្សេងៗ…

  • សម្តេចនាយករដ្ឋមន្ត្រីរំលឹកថ្ងៃ «រុក្ខទិវា» (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីរំលឹកថ្ងៃ «រុក្ខទិវា» (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថ្ងៃ «រុក្ខទិវា» ៩កក្កដា និងអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស ចូល រួមស្រឡាញ់, ថែរក្សាការពារព្រៃឈើ។ បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ព្រះបរមរតនកោដ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញ សង្គមហ្វេសប៊ុកថ្ងៃនេះ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះកូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនឯងផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជា ច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។

  • ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកចូលរៀនវគ្គបណ្តុះបណ្តាលលើជំនាញសេវាកម្មប្រណីតសម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ (Video Inside)

    ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកចូលរៀនវគ្គបណ្តុះបណ្តាលលើជំនាញសេវាកម្មប្រណីតសម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ (Video Inside)
  • អ្នកព្យាបាល ជំងឺកូវីដ១៩ នៅតាមផ្ទះ គិតមកដល់ម៉ោងនេះ បានកើនឡើងដល់ជិត ១ពាន់នាក់ហើយ និងមានអ្នកជាសះស្បើយ ជាច្រើនរយនាក់ហើយដែរ (Video Inside)

    អ្នកព្យាបាល ជំងឺកូវីដ១៩ នៅតាមផ្ទះ គិតមកដល់ម៉ោងនេះ បានកើនឡើងដល់ជិត ១ពាន់នាក់ហើយ និងមានអ្នកជាសះស្បើយ ជាច្រើនរយនាក់ហើយដែរ (Video Inside)
  • ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់អ្នកជំងឺ ៣០នាក់បន្ថែមទៀត និងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨៨នាក់ (Video Inside)

    ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់អ្នកជំងឺ ៣០នាក់បន្ថែមទៀត និងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨៨នាក់ (Video Inside)
  • លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលស្បៀងអាហារ ពីក្រុមហ៊ុន LIXIN GROUP (Video Inside)

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលស្បៀងអាហារ ពីក្រុមហ៊ុន LIXIN GROUP (Video Inside)