Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​  លោកអ្នកអាច​ចាប់ផ្តើមកិច្ចការថ្មី ការបោះទុន​ ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ​ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះគួរ ជ្រើសរើសការងារជាអាទិភាព ហើយត្រូវមានភាពរហ័សរហួនជានិច្ច។ ប្រការសំខាន់បំផុតក្នុងពេលនេះ​ សូមរក្សាទំនាក់ទំនងនានាក្នុងកំរិតខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ ក៏ប៉ុន្តែហាមដាច់ខាតការបាក់ទឹកចិត្តពីព្រោះលោកអ្នកអាចនឹងផ្លាស់ប្តូរស្ថានភាពការងារបានដោយការខិតខំប្រឹងប្រែង និងអត្តចរិកស្លូតបូតរបស់អ្នកចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកចង់បានភាពចម្រើនលូតលាស់ សូមសំឡឹងមើលឳកាសនៅទិសឥសាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចជៀសវាងបាន សូមព្យាយាមរក្សាអាកប្បកិរិយា ហើយភ្ជាប់ខ្លួនទៅនឹងហេតុផលជានិច្ច។ អ្នកគួរខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ កុំបន្សល់ទុករហូតដល់ថ្ងៃស្អែក។ ទន្ទឹមនឹងនេះ សូមប្រយ័ត្នក្នុងការទាក់ទងនឹងមនុស្សទាប សម្បុរស្រអែម។…

  • ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ខេត្តកំពង់ឆ្នាំងត្រូវបានវែកមុខ (Video Inside)

    ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ខេត្តកំពង់ឆ្នាំងត្រូវបានវែកមុខ (Video Inside)

    ឃាតកម្មបិទមុខមួយក្នុងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្ត្រីសម័យ ត្រូវបាន រកឃើញក្រោយហេតុការណ៍កើតឡើងប្រមាណជាង១០ថ្ងៃ។ ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុ៥៦ឆ្នាំ ក្រោយឃាតករសម្លាប់រូច ត្រូវគេប្រទះឃើញសាកសពនៅ ក្នុងទន្លេមួយក្នុងខេត្តកណ្តាលកាលពី ចុងខែមិថុនា។

  • សមាជិក SEA Games ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)

    សមាជិក SEA Games  ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)

    ការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១នៅរដ្ឋធានីហាណូយ នឹងត្រូវលើកពេលទៅរៀបចំនៅចុងខែមេសាដល់ ដើមខែឧសភាឆ្នាំ២០២២ វិញដោយសារតែវិបត្តិកូវីដ១៩ ។ ការសម្រេចពន្យារបស់ម្ចាស់ផ្ទះវៀតណាម បាន ទទួលការយល់ព្រមនិងឯកភាពដោយសមាជិកនៃប្រទេសប្រកូតកីឡាស៊ីហ្គេមទាំងអស់ក្នុងកិច្ចប្រជុំOnLine Zoom កាលពីរសៀលថ្ងៃទី៨ខែកក្កដា។ អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា  លោក​ វ៉ាត់ ចំរើន បានថ្លែងថាកាលលើកពេលទៅចុងខែមេសា និងខែឧសភានោះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ឡើយបន្ទាប់ពី ភាគី ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះពេលវេលានោះ បានចំពេលរៀបចំការ បោះឆ្នោតថ្នាក់ជាតិនៅអំឡុងខែឧសភាឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាម្ចាស់ផ្ទះ បានថ្លែងគនឹងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីការកំណត់កាលបរិច្ឆេទ្ធមួយដោយច្បាស់លាស់។ ប្រទេសវៀតណាម បានរងនឹងការផ្ទុះឆ្លងខ្លាំងវេលាចុងក្រោយនេះ ដោយសារជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញ ថាការឆ្លងកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍មានចំនួន៣១៤ករណី, ស្លាប់៥នាក់ និងការឆ្លងនៅថ្ងៃសុក្រនេះមានចំ នួនកើនដល់៤២៥ករណីនិងមានមនុស្សស្លាប់២នាក់។ វៀតណាមមានការឆ្លងសរុបកូវីដ១៩ចំនួន២ម៉ឺន៤ពាន់ ៨១០ករណីនិងមានមនុស្សស្លាប់ចំនួន១០៤នាក់។

  • កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)

    កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)

    កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ពីការនាំចេញទំនិញក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការនាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៥ពាន់ ៩៨២លានដុល្លារ ស្មើនឹង២០.៨% នៃទំហំ GDPរបស់ប្រទេស គឺជាការនាំចេញកើនឡើង ១.៦% ប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់និងទំនិញផ្សេងៗ។ សេចក្តីរាយការណ៍បន្តថា ទន្ទឹមនេះការនាំចូលទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ពា់ ៦៦៤ លានដុល្លារ ដែលកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និង ទំនិញផ្សេងៗ។ របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននិងបានដាក់សម្ពាធមកលើសូចនា ករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបូកសារុបថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹង ថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋ កិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕

  • រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)

    រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)

    មនុស្សស្លាប់២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១ដែលជាចំនួនថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ យោងតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែដើម ឆ្នាំនេះ គ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង១ពាន់២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងនៅពេលយប់។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុង បណ្តាញសង្គម ហ្វេសប៊ុកថ្ងៃនេះ បញ្ជាក់ថាតួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះ ថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថាបានថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងមនុស្សរបួសបានថយចុះ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជា ពលរដ្ឋ ត្រូវប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។

  • គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (Video Inside)

    គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (Video Inside)

    គណៈរដ្ឋមន្រ្តី បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ Zoom នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។  មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌ គតិយុត្តដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកប​ដោយគុណភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។  នៅក្នុងកិច្ចប្រជុំថ្ងៃទី៩កក្កដានេះផងដែរ គណរដ្ឋមន្ត្រីនៅបានអនុម័តលើ“សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១២៣, មាត្រា១៣៨, មាត្រា១៦២, មាត្រា៣០០, មាត្រា៣៤៣, មាត្រា៣៥០, មាត្រា៣៦៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ។ យោងតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណរដ្ឋមន្ត្រី ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃការ វិវត្តន៍វិស័យសង្គមសេដ្ឋកិច្ចក្នុងតំបន់និងសកលលោកសម្តៅសម្រេចឲ្យបាននូវឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

  • ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន១២បើប្រៀបធៀប កាលពីថ្ងៃអង្គារម្សិលម៉ិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងបានលុង ទាំងអស់។ គិតត្រឹមថ្ងៃនេះ ខេត្តរតនគីរី មានអ្នកឆ្លង ជំងឺ កូវីដ១៩ ចំនួន ៦០០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១៩០នាក់ និងមានអ្នកស្លាប់ ៤នាក់ ៕

  • ខេត្តក្រចេះឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តក្រចេះឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តក្រចេះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលម៉ិញចំនួន ៤ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅសង្កាត់រការកណ្ដាល ,សង្កាត់ក្រចេះ ,សង្កាត់អូឬស្សី , សង្កាត់ក្រគរ ,សង្កាត់កោះទ្រង់ ឃុំឆ្លូង និងឃុំព្រែកប្រសព្វ។ តាមរដ្ឋបាលខេត្តអ្នកដែលស្លាប់នោះ គឺជាស្រី្ដឈ្មោះ អី សាតះ អាយុ ៦០ឆ្នាំ មាន ទីលំនៅ ក្នុងភូមិជ័យសុខសាន្ដ ឃុំត្រពាំងព្រឺង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។ ខេត្តក្រចេះ គិតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩សរុបចំនួន ១៤៨នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ចំនួន២១នាក់, និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនជាងពីម្សិលម៉ិញចំនួន ១នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង ៣នាក់នោះ ជាអ្នកមានទីលំនៅ ក្នុងក្រុងប៉ៃលិន២នាក់ និងជាអ្នកដំណើរមកពីខេត្ដតាកែវ១ ម្នាក់។  ខេត្តប៉ៃលិននៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៧នាក់ ផងដែរ ៕

  • ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះរហូតដល់ទៅ៥៦នាក់ ធៀបនឹងម្សិលម៉ិញ ដែលមានអ្នកឆ្លងច្រើនរហូត ដល់ ១២៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញលើពលរដ្ឋនៅស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺអោយជាសះស្បើយរហូតដល់ ១១៣ នាក់ ថែមទៀត ៕