Category: ទូរទស្សន៍

  • រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    មន្ត្រីរាជធានីភ្នំពេញបានថ្លែងថា អ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះ, សាកសពរបស់គេនឹង អាចត្រូវបានអនុញ្ញាតឲ្យសាច់ញាតិយកទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថាមុននេះ រាជរដ្ឋាភិបាល បានតម្រូវការបញ្ចុះសពអ្នកឆ្លងកូវីដ១៩ត្រូវធ្វើដោយអាជ្ញាធរដោយសារ តែក្តីបារម្ភនឹងការឆ្លងរាតត្បាត។ អភិបាលរងរាជធានីភ្នំពេញ លោកកើតឆែ បានថ្លែងនៅថ្ងៃនេះក្នុងសន្និសីទកា សែតបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបធ្វើនីតិវិធីថ្មីមួយដែលនឹងអនុញ្ញាតឲ្យសាច់ញាតិអ្នកបាត់បង់ ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះនោះ អាចឲ្យសាច់ញាតិយកសាកសពទៅធ្វើពិធីបញ្ចុះដោយខ្លួនឯង បាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក មនុស្សស្លាប់ដោយសារកូវីដ១៩មានចំនួន៩២៥ នាក់ ក្នុងរួមមានអ្នកស្លាប់ដែលត្រូវបញ្ចុះនិងត្រូវបូជាផងដែរ។ មិនមានសេចក្តីរាយការណ៍ជុំវិញការអនុញ្ញាតឲ្យ សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ១៩សម្រាប់បូជានោះ អាចយកសាកសពទៅបូជាដោយខ្លួនឯងនោះឡើយ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីចំនួន២៤ម៉ឺន៣ពាន់៧៦៨ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លង ២ពាន់៨២៥ករណី, ការស្លាប់មានចំនួន ៧០នាក់ ដែលនាំឲ្យការឆ្លងសរុបនៅទូទាំងបានកើនហួស៦ម៉ឺនករណី ហើយនៅថ្ងៃនេះ។ សេចក្តីរាយការណ៍ បង្ហាញតួលេខសរុបការឆ្លងរបស់កម្ពុជានៅទូទាំងប្រទេសមាន ចំនួន ៦ម៉ឺន១ពាន់៨៧០ករណី, ការស្លាប់សរុបមាន៩២៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោង ចុងក្រោយនេះនៅ អាស៊ាន រួមមាន១០ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស។

  • កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    ការឆ្លងចូលក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៩១១ករណីដែលជាតួលេខឆ្លង ខ្ពស់ក្នុងខ្ទង់៩០០ជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ ខែកក្កដានេះ គឺខែដែលគេបានកត់សម្គាល់ជុំ វិញការឆ្លងខ្ពស់ច្រើនថ្ងៃជាប់ៗគ្នានៅទន្ទឹមនឹងការធ្វើយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេសបានជិត៥០ ភាគរយហើយក្នុងរង្វង់ពលរដ្ឋគោលដៅចាក់ចំនួន១០នាក់។ ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុង រយៈពេល១៤២ថ្ងៃមកនេះ មានចំនួន៥ម៉ឺន៦ពាន់៩៩៧ករណី និងការស្លាប់បានកើន៩២៥នាក់បើរាប់បញ្ចូលទាំង ការស្លាប់២៤ម៉ោងចុងក្រោយនេះ មានចំនួ២៣នាក់ថែមទៀត។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានថ្លែងកាលពីចុងសប្តាហ៍ថា គេកំពុងតែពិនិត្យ មើល ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់រួចមកនេះ ទន្ទឹមនឹងសេចក្តីរាយ ការណ៍របស់រាជរដ្ឋាភិបាលជុំវិញ លទ្ធភាពរកការចាក់វ៉ាក់សាំងដូសទី៣ថែមទៀតដើម្បីការពង្រឹងភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍ជាពិសេស ក្នុងស្ថានភាពដែលវីរុសបំប្លែងឆ្លងចូលមកពីក្រៅប្រទរេស បាននិងកំពុងធ្វើការឆ្លងរាលដាលខ្លាំងក្នុងតំបន់ អាស៊ាននិងពិភពលោក ។ គួរកត់សម្គាល់ដែរថាក្នុងប្រទេសថៃដែលជាប់នឹងកម្ពុជានេះ រដ្ឋាភិបាលក្រុងបាងកកបានថ្លែងជុំវិញការនឹងផ្តល់ វ៉ាក់សាំងដូសទី៣លើប្រជាពលរដ្ឋរបស់ខ្លួនផងដែរក្នុងស្ថានភាពដែលវីរុសបំប្លែង Delta កំពុងតែធ្វើការរាតត្បាត ដ៏ខ្លាំងក្លានាបច្ចុប្បន្ននេះ។ ប្រទេសថៃដែលមានពលរដ្ឋខ្លះបានទទួលការចាក់វ៉ាក់សាំងចិនចំនួនដូសដែរនោះ កំពុងសម្លឹងដូសទី៣ដែលជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Moderna ទន្ទឹមនឹងរលកឆ្លងចូលក្នុង សហ គមន៍បានធ្វើឲ្យប្រទេសថៃ បាននាំឲ្យការឆ្លងមានសរុប៣៤ម៉ឺន៥ពាន់២៧ករណីនិងការស្លាប់២ពាន់៧៩១នាក់។

  • ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ប្រជាពលរដ្ឋជាង៤លាន៩សែននាក់ហើយ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេសទន្ទឹមនឹងការ មកដល់វ៉ាក់សាំងថ្មីជាបន្តបន្ទាប់។ របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៣ពាន់៨៤៥នាក់ហើយដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន ៧សែន៩ម៉ឺន៦ពាន់៣២២នាក់។ កាលពីថ្ងៃទី១០កក្កដា កម្ពុជាបានទទួលវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនចំនួន ៤លានដូសថែមទៀត ដែលនាំឲ្យវ៉ាក់សាំងដែលកម្ពុជាទទួលបាននិងកំពុងប្រើប្រាស់ក្នុងដៃបានកើនដល់១៦ លាន២ម៉ឺន៤ពាន់ដូសហើយ ក្នុងនោះវ៉ាក់សាំងចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាមចំនួន១៥លាន៧០ម៉ឺនដូសនិងវ៉ាក់ សាំង AstraZeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ចំនួន៣២ម៉ឺន៤ពាន់ដូស ។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១១កក្កដា បានឲ្យដឹង ថាការចាក់ វ៉ាក់សាំងដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺនៅសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧២ម៉ឺន៧ពាន់៧៨១នាក់ ហើយ។

  • កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)

    កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)

    រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកសាឡើងវិញក្នុងសប្តាហ៍ នេះក្រោយការអាក់ខានកន្លងមក។ ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានជូនដំណឹងថាតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសឡាវ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា គ្រោងនឹង អញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤កក្កដាតាមប្រព័ន្ធ វីដេអូ។ ប្រទេសឡាវគឺជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិក។ កិច្ច ប្រជុំថ្ងៃទី១៤កក្កដាដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន ត្រូវគេ រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្ដែងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចពិភាក្សានឹងរំពឹងអាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការ ចាប់អារម្មណ៍រួម។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកជំនួបតាមប្រពន្ធ័វីដេអូក្នុងសប្តាហ៍នេះ នឹងឆ្លុះបញ្ចាំង អំពីឆន្ទៈនយោបាយ និងការប្ដេជ្ញាក្នុងការជំរុញបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្ដិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានអាក់ខានម្តងរួចមកហើយក្នុងជំនួបតាមប្រព័ន្ធ វីដេអូ conference ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០កាលពីថ្ងៃទី២៥ឧសភា។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការបរទេសអាស៊ានទាំង១០ត្រូវគេរាយការណ៍ថាបាននៅរង់ចាំលោកអេនតូនី ប្លីនខេន រហូតដល់រយៈ៤៥នាទី ដោយក្នុងពេលត្រូវប្រជុំនោះ លោកអេនតូនី ប្លីនខេន ត្រូវគេរាយការណ៍ថា បែរជាធ្វើដំណើរទៅបំពេញបេសក កម្មរបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ានោះទៅវិញ។

  • ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារពត័មាន ផ្សព្វផ្សាយពីនីតិវិធី និងយន្តការ ដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺ កូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ (Video Inside)

    ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារពត័មាន ផ្សព្វផ្សាយពីនីតិវិធី និងយន្តការ ដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺ កូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ (Video Inside)
  • ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងកូវីដ១៩ថ្មី ៩១១នាក់ អ្នកជាសះស្បើយ ១០០២នាក់ និងអ្នកស្លាប់២៣នាក់ (Video Inside)

    ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងកូវីដ១៩ថ្មី ៩១១នាក់ អ្នកជាសះស្បើយ ១០០២នាក់ និងអ្នកស្លាប់២៣នាក់ (Video Inside)
  • លោក សួន សេរីរដ្ឋា លើកឡើងថា សម រង្ស៊ី ប្រមូលយកលុយពីអ្នកគាំទ្រទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន PATRIMEA (Video Inside)

    លោក សួន សេរីរដ្ឋា លើកឡើងថា សម រង្ស៊ី ប្រមូលយកលុយពីអ្នកគាំទ្រទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន PATRIMEA (Video Inside)
  • ក្រុមគ្រួសារសមេ្តចតេជោ ហ៊ុន សែន ប្រារព្ធពិធីបុណ្យខួបគម្រប់ ៨ ឆ្នាំឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (Video Inside)

    ក្រុមគ្រួសារសមេ្តចតេជោ ហ៊ុន សែន  ប្រារព្ធពិធីបុណ្យខួបគម្រប់ ៨ ឆ្នាំឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (Video Inside)
  • ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា នៅឆ្នាំ២០៥០ ប្រជាជនរហូតទៅដល់២ភាគ៣នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង (Video Inside)

    ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា នៅឆ្នាំ២០៥០ ប្រជាជនរហូតទៅដល់២ភាគ៣នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង (Video Inside)