Category: ទូរទស្សន៍

  • ខេត្តកំពង់ធំ ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ ថែមទៀត ដែល ជាតួលេខឆ្លងបន្តថយចុះ ម្នាក់ ធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លងចំនួន ២៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះគឺជាពលរដ្ឋមានទីលំនៅ នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកសន្ទុក ៣នាក់, ស្រុក សណ្តាន់ ម្នាក់,ស្រុងស្ទោង ១២នាក់, ស្រុកកំពង់ស្វាយ ម្នាក់, ស្រុកបារាយណ៍ ២នាក់ និងបានឆ្លងលើពលករ ម្នាក់ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ។ គិតរហូតមកទល់ពេលនេះខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ២២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៩១នាក់ និងមានអ្នកស្លាប់ ២០នាក់ ហើយ ៕

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៥ និង ស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៥ និង ស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី នៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងរលាប្អៀរ, ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះ វិញ គឺជាស្រ្តីម្នាក់វ័យ៧២ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច ។  ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លង កូវីដ១៩ សរុបចំនួន ៩២១នាក់ និងមានអ្នកស្លាប់១៨ នាក់ហើយ ៕

  • ហោរាសាស្រ្តប្រចាំថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់បានដោយងាយស្រួល ប្រសិនបើរៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានម៉ត់ចត់ជាងនេះ។ លើសពីនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី ជម្លោះ និងការថ្នាំងថ្នាក់ចំពោះគ្នាអាចនឹងកើតឡើង ពិសេសជាមួយមនុស្សក្រោមបង្គាប់ ដូច្នេះសូមរក្សាចិត្តសណ្តោស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អប្រសើរ ក្នុងនោះសូមធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានល្អ។ ក្នុងនោះ ចំពោះមតិរិះគន់ ឬគំនិតយោបល់ណាមួយក្តី គួរតែត្រូវផ្អែកទៅលើភស្តុតាង​ និងទិន្នន័យទើបអ្នកមិនជួបបញ្ហា។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា ហេតុដូច្នេះស្ថានភាពតានតឹងនានានឹងអាចធូរស្រាលទៅវិញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ ថ្ងៃនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ និងចាប់យកឳកាសសំខាន់នានាបាន ដូច្នេះជៀសវាងធ្វើកិច្ចការប្រញាប់ប្រញាល។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ពីព្រោះចិត្តរបស់លោកអ្នកកំពុងទទួលឥទ្ធិពលពីខាងក្រៅ។ ក្រៅពីនេះ សូមកុំធ្វើដំណើរផ្លូវឆ្ងាយ…

  • ខេត្តកំពង់ចាម ឆ្លងថ្មី៦២ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៦២ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៦២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៨នាក់, ស្រុកចំការលើ១៦នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកបាធាយ៥នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកស្រីសន្ធរ១០នាក់ ស្រុកព្រៃឈរ១០នាក់, និងស្រុកកោះសូទិនម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួម បុរសអាយុ៥៤ឆ្នាំ នៃស្រុក កោះសូទិន និងស្ត្រីអាយុ៤០ឆ្នាំ នៃជើងព្រៃ។

  • ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុក ពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់,  ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២ នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៣៧នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៧នាក់នោះ រួមមាន៣៣នាក់ជាកម្មកររោងចក្រ, ២៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ នៅមានឆ្លងលើពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនថែមទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានបុរសអាយុ ៦២ឆ្នាំនៅស្រុកស្វាយទាប និងស្ត្រីអាយុ៨៣ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣ពាន់៤៣៦នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៣២៦នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៥ នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៨៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងកើនឡើងចំនួន៣៩នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។ យោងតាម រដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១៨នាក់, ក្រុងប៉ោយប៉ែត៥៦នាក់, ស្រុកម៉ាឡៃ ៥នាក់ និងស្រុកសិរីសោភ័ណ៩នាក់។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន២១៨នាក់ ផងដែរ។

  • ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២ នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១៤នាក់។ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ នៃក្រុងសៀមរាប និងទី២ជាស្ត្រីអាយុ៥៨ឆ្នាំ នៃស្រុកពួក។ ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។

  • រាជធានីភ្នំពេញបញ្ជាក់ការដាក់ដំណើរការព្យាបាលកូវីដ១៩កម្រិតស្រាល តាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញបញ្ជាក់ការដាក់ដំណើរការព្យាបាលកូវីដ១៩កម្រិតស្រាល តាមផ្ទះ (Video Inside)

    យន្តការព្យាបាលអ្នកឆ្លងកូវីដ១៩នៅតាមផ្ទះក្នុងរាជធានី បានដាក់ដំណើរការជាផ្លូវការហើយក្រោយការសាក ល្បងកន្លងមក នេះជាមួយនឹងការផ្តល់លេខទូរស័ព្ទទាក់ទងជាបន្ទាន់ពាក់ព័ន្ធនឹងយន្តការព្យាបាលតាមផ្ទះនេះ ផងទៀត។ យន្តការដាក់ព្យាបាលអ្នកឆ្លងកូវីដ១៩តាមផ្ទះនេះ គឺនៅទន្ទឹមនឹងចំនួនផ្ទុះឆ្លងក្នុងរាជធានីភ្នំពេញ ត្រូវគេកត់សម្គាល់ថា មានការឆ្លងខ្ពស់ច្រើនជាងបណ្តាខេត្តនានា ដែលនាំឲ្យកំណើនអ្នកឆ្លងត្រូវដឹកចូល មន្ទីរ ពេទ្យក្នុងមួយថ្ងៃៗទាំងអ្នកឈឺកម្រិតស្រាលនិងកម្រិតធ្ងន់ កាន់តែមានកំណើនច្រើននៅក្នុងមន្ទីរពេទ្យ។

  • ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលក្នុងរាជធានី ត្រូវបានគេរក ឃើញករណីឆ្លងកើតលើគណៈកម្មការផ្សារ។ ផ្សារកណ្តាលក្នុងខណ្ឌដូនពេញថ្ងៃនេះ ត្រូវបានក្រុមគ្រូពេទ្យចុះ យកសំណាកលើអាជីវករដែលសង្ស័យក្រោយការរកឃើញការឆ្លងកូវីដ១៩លើប្រធានផ្សារកណ្តាលនិងគណៈ កម្មការផ្សារចំនួន២នាក់។ អាជីវករមួយចំនួនក្នុងផ្សារកណ្តាល ត្រូវគេឃើញថាបានផ្តល់សំណាកក្នុងការធ្វើតេស្ត ផងដែរនៅថ្ងៃនេះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ការបិទផ្សារកណ្តាលនោះទេ។ នៅថ្ងៃនេះផងទៀត រដ្ឋបាល រាជធានីបានចេញប្រកាសមួយបើកដំណើរការផ្សារបឹងកេងកងសាឡើងវិញ ក្រោយការបិទរយៈពេល១៤ថ្ងៃ កន្លងមកនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងលើអាជីវករច្រើនរយនាក់។ ផ្សារបឹងកេងកង មានទីតាំងស្ថិត នៅ សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង។ យោងតាមរដ្ឋបាលរាជធានី ផ្សារបឹងកេងកង​នឹងត្រូវចាប់បើក សា ឡើងវិញនៅថ្ងៃទី១៣កក្កដា។