-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៧នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៦៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងនេះគឺមានការថយចុះមកវិញចំនួន២២នាក់ បើធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១ម្នាក់, ក្រុងប៉ោយប៉ែត៤៨នាក់, ស្រុកម៉ាឡៃ៤នាក់, ស្រុកសិរីសោភ័ណ១១នាក់ ,ស្រុកអូជ្រៅ២នាក់ និងស្រុកស្វាយចេក១ម្នាក់។ ខេត្តបន្ទាយ មានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន១៩០នាក់ផងដែរ។
-
ខេត្តបាត់ដំបង ឆ្លងថ្មី៤៦នាក់ (Video Inside)

ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៦នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំង នោះ គឺជាករណីឆ្លងពីក្នុងសហគមន៍ចំនួន ៤៣នាក់ និង ៣នាក់ ផ្សេងទៀតជាករណីឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃ ។ ពលរដ្ឋទាំងនោះ នៅមានទីលំនៅក្នុងស្រុកបាណន់ ៦នាក់, ក្រុងបាត់ដំបង ២៥នាក់, ស្រុកឯកភ្នំ ២នាក់, ស្រុកសង្កែ ៤នាក់, ស្រុកមោងឬស្សី ម្នាក់, ស្រុកថ្មីគោល ៣នាក់, ស្រុកសំពៅលូន ម្នាក់, ស្រុកបវេល ម្នាក់, ស្រុកំរៀង ម្នាក់ និងអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ ផងដែរ ។ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១ពាន់ ៦២០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ ហើយ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី១០៦ និង ស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១០៦ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៦១នាក់, ស្រុកជីក្រែង១៧នាក់, ស្រុកប្រា សាទបាគង៣នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងឆ្លង លើពលករមកពីប្រទេសថៃចំនួន៥នាក់។ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ៤៩ឆ្នាំ នៃស្រុកអង្គរធំ ខេត្ត សៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៥៥៣នាក់, ព្យាបាលជាសះ ស្បើយចំនួន ៩២៧នាក់និងការស្លាប់បានកើនដល់២៥នាក់។
-
ផ្សារឯកជន ងិនអាន នៅឫស្សីកែវបិទ១៤ថ្ងៃ (Video Inside)

ផ្សារឯកជនមួយឈ្មោះ ងិនអាន ក្នុងខណ្ឌឬស្សីកែវនៅថ្ងៃនេះ ក៏ត្រូវបានបិទបណ្តោះអាសន្នផងដែរនៅថ្ងៃនេះ ក្រោយការរកឃើញមានករណីឆ្លងកូវីដ១៩។ អភិបាលខណ្ឌឬស្សីកែវលោក ជា ពិសី បានចេញសេចក្ដីជូន ដំណឹងការបិទបណ្តោះអាសន្នផ្សារ «ងិន អាន» ហៅផ្សារទំនប់រយៈពេល១៤ថ្ងៃ ដែលជាផ្សារមានទីតាំង នៅ សង្កាត់ទួលសង្កែទី១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ក្នុងសហគមន៍។
-
ផ្សារបឹងកេងកងបើកសាឡើងវិញ, ផ្សារកណ្តាលបានបិទទ្វារ (Video Inside)

ផ្សារបឹងកេងកងក្នុងខណ្ឌបឹងកេងកង បានចាប់បើកទ្វារវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលនៃខណ្ឌដូនពេញ ក្នុងរាជធានីត្រូវបានបិទបណ្តោះអាសន្នវិញ ក្រោយការរកឃើញការឆ្លងកូវីដ១៩ថ្មីលើមនុស្ស១៧នាក់ដែលជា អាជីវករនិងគណៈកម្មការផ្សារ។ ទិដ្ឋភាពផ្សារបឹងកេងកងនៅថ្ងៃបើកដំបូងនេះ មិនសូវមានមនុស្សចេញចូលទេ, ចំណែកទិដ្ឋភាពនៅផ្សារកណ្តាលនោះវិញ, ការយកសំណាកលើក្រុមអាជីវករនិងមនុស្សពាក់ព័ន្ធនៅតែបន្តធ្វើ ទន្ទឹមនឹងផ្សារទាំងមូលត្រូវបានបិទទ្វារបណ្តោះអាសន្នចាប់ពីថ្ងៃទី១៣កក្កដានេះទៅ។
-
សមត្ថកិច្ចរាជធានីឃាត់ខ្លួនមនុស្ស១៧នាក់គ្រងស្បង់ព្រះពុទ្ធសាសនាក្លែងបន្លំជាព្រះសង្ឃ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺន៩ពាន់៣៣៣ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៥ម៉ឺន៧ពាន់៦១០នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃនេះ មានចំនួន៨៣០ករណី ដែលចំនួនថយចុះចំនួន៨១ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១១ករណីនិងការឆ្លងខ្ទង់ ជាង៨០០មាន២ករណីរាប់ទាំងការឆ្លង៨៣០ករណីនៅថ្ងៃនេះផងទៀត។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន២៨នាក់។ ក្នុងចំណោមការឆ្លងថ្មី៨៣០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦១៣ករណីដែលថយចុះ២១ករណី បើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២១៧ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៧ពាន់៦១០នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន២ពាន់៧០០នាក់, ការស្លាប់សរុបមានចំនួន៩៥៣នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៤ពាន់៤៨៩នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន១ពាន់១២នាក់ក្នុងរយ: ពេល ២៤ ម៉ោងកន្លងមកនេះ។
-
ជប៉ុនប្រកាសជំនួយវ៉ាក់សាំងបង្កាកូវីដ១៩ចំនួនមួយលានដូស (Video Inside)

រដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា។ ឯកអគ្គរាជ ទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ជុំវិញជំនួយវ៉ាក់សាំងដល់កម្ពុជានេះតាមរយៈសេចក្តី ជួនដំណឹងមួយនៅថ្ងៃទី១៣កក្កដានេះ។ ស្ថានទូតបានសរសេរថា ជំនួយវ៉ាក់សាំងមួយលានដូសនោះធ្វើឡើង ស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន ។ ស្ថានទូតបញ្ជាក់ថាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមក ដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ នៅពេលដែលការរៀបចំភ័ស្តុភារដោយមជ្ឈមណ្ឌលកូវ៉ាក់ បាន បញ្ចប់។ ការប្រកាសជំនួយវ៉ាក់សាំងមួយលានដូសនេះ បានធ្វើឡើងទន្ទឹមនឹងស្ថានភាពឆ្លងកូវីដ១៩ក្នុងប្រទេស កម្ពុជាកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដែលមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានចាត់ទុកការឆ្លងវេលាច្រើនថ្ងៃជាបន្ត បន្ទាប់មកនេះ គឺជាការឆ្លងហួសចូលក្នុងគំនូសក្រហមហាមឃាត់។ ឯកអគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងបង្ហាញក្តីសង្ឃឹមក្នុងសេចក្តីជួនដំណឹងថា ជំនួយវ៉ាក់សាំងមួយលានដូសរបស់ជប៉ុននោះនឹង ជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់ បន្ថយការ ព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ទៀត ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងបន្តសហការនិងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រទេសជប៉ុន។
-
កម្ពុជាចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានជាង៥០ភាគរយហើយគិតត្រឹមថ្ងៃនេះ (Video Inside)

ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនលើស៥លាននាក់ហើយនៅថ្ងៃទី១៣កក្កដានេះ ដែលស្មើនឹង៥០ភាគ រយនៃចំនួនប្រជាពលរដ្ឋគ្រោងចាក់ចំនួន១០លាននាក់ក្នុងជំហានដំបូង។ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការ ចាក់រហូតលើមនុស្សចំនួន១៣លាននាក់នៅទូទាំងប្រទេស។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកចាក់វ៉ាក់សាំងទី៥លានដែលបានចាក់នៅថ្ងៃទី១៣កក្កដានេះ គឺជាកសិករនៅខេត្តឧត្តរមានជ័យ។ អ្នកទី៥លានដែលនឹងទទួលបានថវិកាពីប្រមុខរាជរដ្ឋាភិបាលចំនួន១០លានរៀលនោះ គឺជាកសិករឈ្មោះ«ណុប មាន» អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ, ឃុំអូរស្វាយ, ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ យុទ្ធនា ការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់របស់កម្ពុជាដែលគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ២០២១។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់ វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បាន៥០ភាគរយ នៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕