Category: ទូរទស្សន៍

  • ផ្សារបឹងកេងកងបើកសាឡើងវិញ, ផ្សារកណ្តាលបានបិទទ្វារ (Video Inside)

    ផ្សារបឹងកេងកងបើកសាឡើងវិញ, ផ្សារកណ្តាលបានបិទទ្វារ (Video Inside)

    ផ្សារបឹងកេងកងក្នុងខណ្ឌបឹងកេងកង បានចាប់បើកទ្វារវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលនៃខណ្ឌដូនពេញ ក្នុងរាជធានីត្រូវបានបិទបណ្តោះអាសន្នវិញ ក្រោយការរកឃើញការឆ្លងកូវីដ១៩ថ្មីលើមនុស្ស១៧នាក់ដែលជា អាជីវករនិងគណៈកម្មការផ្សារ។ ទិដ្ឋភាពផ្សារបឹងកេងកងនៅថ្ងៃបើកដំបូងនេះ មិនសូវមានមនុស្សចេញចូលទេ, ចំណែកទិដ្ឋភាពនៅផ្សារកណ្តាលនោះវិញ, ការយកសំណាកលើក្រុមអាជីវករនិងមនុស្សពាក់ព័ន្ធនៅតែបន្តធ្វើ ទន្ទឹមនឹងផ្សារទាំងមូលត្រូវបានបិទទ្វារបណ្តោះអាសន្នចាប់ពីថ្ងៃទី១៣កក្កដានេះទៅ។

  • សមត្ថកិច្ចរាជធានីឃាត់ខ្លួនមនុស្ស១៧នាក់គ្រងស្បង់ព្រះពុទ្ធសាសនាក្លែងបន្លំជាព្រះសង្ឃ (Video Inside)

    សមត្ថកិច្ចរាជធានីឃាត់ខ្លួនមនុស្ស១៧នាក់គ្រងស្បង់ព្រះពុទ្ធសាសនាក្លែងបន្លំជាព្រះសង្ឃ (Video Inside)

    សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស១៧នាក់ដែលគ្រងស្បង់ព្រះពុទ្ធសាសនាបន្លំធ្វើជាព្រះសង្ឃ។ ជនបន្លំក្លែងជាព្រះសង្ឃទាំង១៧នាក់នោះ ត្រូវបានឃាត់ខ្លួនក្នុងខណ្ឌកំបូល កាលពីថ្ងៃទី១២កក្កដា។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺន៩ពាន់៣៣៣ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺន៩ពាន់៣៣៣ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៩ពាន់៣៣៣ ករណី និងការ ស្លាប់ថ្មីមានចំនួន១ពាន់ ២៤១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន មានប្រ ទេសចំនួន៩ ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស ។

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៥ម៉ឺន៧ពាន់៦១០នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៥ម៉ឺន៧ពាន់៦១០នាក់ (Video Inside)

    ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃនេះ មានចំនួន៨៣០ករណី ដែលចំនួនថយចុះចំនួន៨១ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១១ករណីនិងការឆ្លងខ្ទង់ ជាង៨០០មាន២ករណីរាប់ទាំងការឆ្លង៨៣០ករណីនៅថ្ងៃនេះផងទៀត។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន២៨នាក់។ ក្នុងចំណោមការឆ្លងថ្មី៨៣០ករណីថ្ងៃនេះ,  ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦១៣ករណីដែលថយចុះ២១ករណី បើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២១៧ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៧ពាន់៦១០នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន២ពាន់៧០០នាក់, ការស្លាប់សរុបមានចំនួន៩៥៣នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៤ពាន់៤៨៩នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន១ពាន់១២នាក់ក្នុងរយ: ពេល ២៤ ម៉ោងកន្លងមកនេះ។

  • ជប៉ុនប្រកាសជំនួយវ៉ាក់សាំងបង្កាកូវីដ១៩ចំនួនមួយលានដូស (Video Inside)

    ជប៉ុនប្រកាសជំនួយវ៉ាក់សាំងបង្កាកូវីដ១៩ចំនួនមួយលានដូស (Video Inside)

    រដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា។ ឯកអគ្គរាជ ទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ជុំវិញជំនួយវ៉ាក់សាំងដល់កម្ពុជានេះតាមរយៈសេចក្តី ជួនដំណឹងមួយនៅថ្ងៃទី១៣កក្កដានេះ។ ស្ថានទូតបានសរសេរថា ជំនួយវ៉ាក់សាំងមួយលានដូសនោះធ្វើឡើង ស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន ។ ស្ថានទូតបញ្ជាក់ថាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមក ដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ នៅពេលដែលការរៀបចំភ័ស្តុភារដោយមជ្ឈមណ្ឌលកូវ៉ាក់ បាន បញ្ចប់។ ការប្រកាសជំនួយវ៉ាក់សាំងមួយលានដូសនេះ បានធ្វើឡើងទន្ទឹមនឹងស្ថានភាពឆ្លងកូវីដ១៩ក្នុងប្រទេស កម្ពុជាកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដែលមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានចាត់ទុកការឆ្លងវេលាច្រើនថ្ងៃជាបន្ត បន្ទាប់មកនេះ គឺជាការឆ្លងហួសចូលក្នុងគំនូសក្រហមហាមឃាត់។ ឯកអគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ  បានថ្លែងបង្ហាញក្តីសង្ឃឹមក្នុងសេចក្តីជួនដំណឹងថា ជំនួយវ៉ាក់សាំងមួយលានដូសរបស់ជប៉ុននោះនឹង ជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់ បន្ថយការ ព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ទៀត ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងបន្តសហការនិងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រទេសជប៉ុន។

  • កម្ពុជាចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានជាង៥០ភាគរយហើយគិតត្រឹមថ្ងៃនេះ (Video Inside)

    កម្ពុជាចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានជាង៥០ភាគរយហើយគិតត្រឹមថ្ងៃនេះ (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនលើស៥លាននាក់ហើយនៅថ្ងៃទី១៣កក្កដានេះ ដែលស្មើនឹង៥០ភាគ រយនៃចំនួនប្រជាពលរដ្ឋគ្រោងចាក់ចំនួន១០លាននាក់ក្នុងជំហានដំបូង។ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការ ចាក់រហូតលើមនុស្សចំនួន១៣លាននាក់នៅទូទាំងប្រទេស។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកចាក់វ៉ាក់សាំងទី៥លានដែលបានចាក់នៅថ្ងៃទី១៣កក្កដានេះ គឺជាកសិករនៅខេត្តឧត្តរមានជ័យ។ អ្នកទី៥លានដែលនឹងទទួលបានថវិកាពីប្រមុខរាជរដ្ឋាភិបាលចំនួន១០លានរៀលនោះ គឺជាកសិករឈ្មោះ«ណុប មាន» អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ, ឃុំអូរស្វាយ, ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ យុទ្ធនា ការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់របស់កម្ពុជាដែលគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ២០២១។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់ វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បាន៥០ភាគរយ នៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕

  • វ៉ាក់សាំងចិននឹងផ្គត់ផ្គង់ដល់យន្តការកូវ៉ាក់ចាប់ពីខែកក្កដានេះទៅ (Video Inside)

    វ៉ាក់សាំងចិននឹងផ្គត់ផ្គង់ដល់យន្តការកូវ៉ាក់ចាប់ពីខែកក្កដានេះទៅ (Video Inside)

    ប្រទេសចិនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដល់យន្តការកូវ៉ាក់ចំនួន១១០លានដូសនៅមុនចុងខែតុលានេះ ក្រោយក្រុមសម្ព័ន្ធថ្នាំបង្កាសកល GAVI បានប្រកាសការចុះហត្ថលេខាទិញវ៉ាក់សាំងចិនរួចមក។ សូមបញ្ជាក់ថា ក្រោយវ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX គឺនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ក្រុមសម្ព័ន្ធថ្នាំបង្ការសកល GAVI បានប្រកាសថា គេបានចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងបញ្ជាទិញមុននូវវ៉ាក់សាំងទាំង២មុខនេះ ដើម្បីសម្រាប់ការផ្គត់ផ្គង់និងចែកចាយដល់ប្រទេស ជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់។ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានថ្លែងថាយោងតាមកិច្ចព្រមព្រៀងការ ផ្គត់ផ្គង់វ៉ាក់សាំងចិនដល់យន្តការCOVAX ត្រូវចាប់ផ្តើមពីខែកក្កដានេះតទៅ។ យោងតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនវ៉ាក់សាំងចិនទាំងពីរនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន១១០លានដូសទៅកាន់យន្តការCOVAXនៅមុនចុងខែតុលាឆ្នាំ២០២១នេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។ ស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរជាមួយនឹងសម្ព័ន្ធGAVI គឺជាការបង្ហាញពីលក្ខណៈសំខាន់ នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងការចាត់ទុកវ៉ាក់សាំងរបស់ខ្លួនជា“ផលិតផលសាធារណៈ”។

  • កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប តាមប្រព័ន្ធ Online នាចុងខែវិច្ឆិកា (Video Inside)

    កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប តាមប្រព័ន្ធ Online នាចុងខែវិច្ឆិកា (Video Inside)

    កម្ពុជាបានសម្រេចជាចុងក្រោយថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តតាមប្រព័ន្ធ អនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះនោះ គ្រោងនឹងរៀបចំធ្វើលើទឹកដីមាតុភូមិអង្គរជាលើកដំបូង រវាងពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២១, ប៉ុន្តែដោយសារស្ថានភាពឆ្លងនៃជម្ងឺកូវីដ១៩ ការរៀបចំធ្វើនោះ នឹងត្រូវប្រព្រឹត្តតាមប្រព័ន្ធអនឡាញ វិញ។ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោកលុយ ដេវីត បានបញ្ជាក់ជាផ្លូវការជុំកិច្ចប្រជុំកំពូលនេះតាម រយៈប្រព័ន្ធ Online ក្នុងឳកាសដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នាចុងខែវិច្ឆិកា គ្រោងនឹងផ្តោតសំខាន់លើប្រធានបទ “ពហុភាគី និយមលើ វិស័យនយោបាយសេដ្ឋកិច្ច” ដោយមានឥស្សរជនកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពី ទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។

  • វិធីការពារ គ្រោះថ្នាក់ ពីរន្ទះ នៅរដូវភ្លៀង (Video Inside)

    វិធីការពារ គ្រោះថ្នាក់ ពីរន្ទះ នៅរដូវភ្លៀង (Video Inside)
  • រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយឧបត្ថម ពីសប្បុរសជន ក្នុងការចូលរួមចែករំលែកក្នុងបរិបទ កូវីដ១៩ (Video Inside)

    រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយឧបត្ថម ពីសប្បុរសជន ក្នុងការចូលរួមចែករំលែកក្នុងបរិបទ កូវីដ១៩ (Video Inside)