Category: ទូរទស្សន៍

  • ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយ (Video Inside)

    ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយ (Video Inside)

    រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែប បាននាំឲ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត, អាចារ្យនិងគណកម្មការវត្តប្រតិកម្មប្រឆាំង។ ព្រះចៅ អធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយ ព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះអនុគណស្រុកដំណាក់ចង្អើរខេត្តកែប បានរងនឹងការចោទប្រកាន់ពីស្ត្រី ឈ្មោះ ម៉ី  រស់នៅភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរពីបទមានស្នេហាលួចលាក់ស៊ីជម្រៅរយៈ ពេល ៤ឆ្នាំមក ហើយ។ ការចោទប្រកាន់នោះ ត្រូវព្រះចៅអធិការវត្តនិងបរិស័ទចំណុះជើងវត្តទាមទារ ការបង្ហាញភស្ថុ តាងដើម្បី បញ្ជាក់ការពិត។ ច្រើនថ្ងៃមកនេះ ការមិនទាន់បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ទាំងនោះ បាននាំ ឲ្យអ្នកភូមិ, តាអាចារ្យ និងគណៈកម្មការវត្តសម្តែងប្រតិកម្មខឹងសម្បារជាខ្លាំង។

  • ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)

    ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)

    ក្រុមហ៊ុនឥណ្ឌាមួយដែលបានបន្លំយករួបភាពប្រាសាទអង្គររបស់កម្ពុជាដាក់លើផលិតផលរបស់ខ្លួនក្នុងការធ្វើ ចរាចរណ៍លក់អង្ករតាមទីផ្សារបរទេស​បានសន្យាបញ្ឈប់នូវអំពើខុសច្បាប់របស់ខ្លួន ក្រោយការតវ៉ាពីអាជ្ញាធរ កម្ពុជា។ ក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ត្រូវកម្ពុជាបានរកឃើញធ្វើចរាចរលក់អង្ករ Online ដោយប្រើ ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ឡើយ។ ក្រុមហ៊ុនVoyage India នោះ មានទីតាំងនៅរដ្ឋ មហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងនៅថ្ងៃទី១២កក្កដាថាក្រោមការស្រាវជ្រាវរបស់អាជ្ញាធរខ្មែរដោយ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីប្រទេសថៃផងដែរនោះ គេបានរកឃើញក្រុមហ៊ុនឥណ្ឌាដែលប្រើឈ្មោះក្លែង បន្លំនោះស្ថិតនៅក្នុងរដ្ឋមហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានធ្វើការតវ៉ាទៅភាគីឥណ្ឌា ដើម្បីឲ្យក្រុមហ៊ុន Voyage India នោះត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តរបស់ខ្មែរ លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនោះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជ នាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្ម សិទ្ធិឧស្សាហកម្មថែមទៀត។ ក្រុមហ៊ុនឥណ្ឌានោះ ត្រូវគេរាយការណ៍ថាបានសន្យាបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តខ្មែរដាក់លើសំបកវេចខ្ចប់អង្កររបស់ខ្លួនហើយ ក្រោយការតវ៉ាពីភាគីកម្ពុជាមកនោះ។

  • ខេត្តកោះកុង ឆ្លងថ្មី៨៤នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៨៤នាក់ (Video Inside)

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៤នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងកោះកុង ,ក្រុងខេមរភូមិន្ទចំនួន , ស្រុកមណ្ឌលសីមា , ស្រុកស្រែអំបិល ,ស្រុកគិរីសាគរ ,ស្រុកកំពង់សិលា និងស្រុកបូទុមសាគរ ។ ខេត្តកោះកុងនៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ផងដែរ ៕

  • ខេត្តកំពត ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តកំពតមានការឆ្លងថ្មីចំនួន២៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីថ្ងៃនេះ ត្រូវគេរកឃើញនៅក្នុងស្រុកកំពង់ត្រាច១៤នាក់, ក្រុងកំពត៥នាក់, ស្រុកជុំគិរី ១ម្នាក់, ស្រុកទឹក ឈូក៣នាក់ និងស្រុកដំណាក់ចង្អើរ១ម្នាក់។ ខេត្តកំពតមានការឆ្លងសារុបចំនួន២ពាន់៤២៨នាក់, ព្យាបាល ជាសះស្បើយ១ពាន់១ពាន់៥៧២នាក់, និងមានមនុស្សស្លាប់២៨នាក់។

  • ខេត្តប៉ៃលិន ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមទៀតហើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងស្មើនឹងថ្ងៃទីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង២នាក់នោះ គឺជា អ្នកដំណើរមកពីរាជធានីភ្នំពេញ១ម្នាក់ និងអ្នកដំណើរមកពីខេត្ដបាត់ដំបង១ ម្នាក់។  ខេត្តប៉ៃលិននៅថ្ងៃនេះ បាន ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២០នាក់  ផងដែរ ៕

  • ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ថែមទៀត ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងបានលុងទាំងអស់។ គិតត្រឹមថ្ងៃនេះ ខេត្តរតនគិរីមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦១៣នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន២៦៩នាក់ និងមាន អ្នកស្លាប់ ៤នាក់ ៕

  • ខេត្តមណ្ឌលគិរី ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ ថែម ទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលម៉ិញចំនួន ៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ដែល ទើបរកឃើញឆ្លងថ្មីទាំងនោះ ត្រូវរកឃើញឆ្លងលើពលរដ្ឋជាអ្នកស្រុកកែវសីមា ទាំងអស់ ៕

  • ខេត្តព្រះវិហារ ឆ្លង៤នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លង៤នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃ នេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋជាអ្នកក្រុងព្រះវិហារ២នាក់ និងអ្នកស្រុកជាំក្សាន្ត ២នាក់ ។ ខេត្តព្រះវិហារ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៣២នាក់, ព្យាបាលជាសះស្បើយចំនួន ៨៤នាក់ និងមាន អ្នកស្លាប់ទើបតែម្នាក់ទេ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នក ជំងឺកូវីដ១៩ថ្មីទាំងនោះ គឺជាពលរដ្ឋជាអ្នកក្រុងស្ទឹងត្រែង, ស្រុកបុរីអូរស្វាយសែនជ័យ, ស្រុកសេសាន, ស្រុក ថា ឡាបរិវ៉ាត់ និងស្រុកសៀមបូក ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៤៣០នាក់ អ្នកជាសះស្បើយចំនួន ១២៧នាក់ ដោយបូកបញ្ចូលទាំងអ្នកជាក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយថែម ១៥នាក់ ថែមទៀត ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៥០នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៥០នាក់ (Video Inside)

    ខេត្តឧត្តមានជ័យ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥០នាក់ ថែមទៀត ដែលជាតួលេខ ថយចុះមកវិញ ចំនួន ៩០នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមានអ្នកឆ្លងនៅក្នុងសហគមន៍ចំនួនតែម្នាក់នោះទេ, ចំណែកការឆ្លងដទៃទៀត គឺជាការឆ្លងមកលើពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ខេត្តឧត្តមានជ័យ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៩៧៥នាក់ ដែលភាគច្រើនបំផុតជាករណីនាំចូលពីក្រៅប្រទេស, មានអ្នកកំពុងទទួលការព្យាបាលចំនួន ១ពាន់ ៥៤៤នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕