Category: ទូរទស្សន៍

  • អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនី នៅខណ្ឌសែនសុខ (Video Inside)

    អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនី នៅខណ្ឌសែនសុខ (Video Inside)

    ឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ បានរងនឹងការឆេះខ្ទេចខ្ទីក្នុងហេតុ ការណ៍មួយនាវេលាទាបភ្លឺឈានចូលថ្ងៃទី១២កក្កដា។ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នង ការដ្ឋាននគរ បាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានថ្លែងថាហេតុការណ៍ឆេះវេលាម៉ោង៣ កន្លះទាបភ្លឺនោះ គឺស្ថិតនៅចំណុចឃ្លាំងលេខ២២៩, ភូមិអូរបែកក្អម ក្នុងសង្កាត់អូរបែកក្អម។ អគ្គិភ័យនោះត្រូវគេ បន្ទោសថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ឃ្លាំងស្តុកគ្រឿងអគ្គិសនីទំហំ១០ម៉ែត្រគុណនឹង១២ម៉ែត្របានឆេះ ខ្ទេចខ្ទី ប៉ុន្តែការជួយអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យជាមួយនឹងឡានទឹក១៥គ្រឿង ការឆេះនោះមិនបានរាលដាល ទៅកាន់ផ្ទះដទៃក្បែរនោះឡើយ។ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរបួសនោះឡើយ។ គួររំលឹក ផងដែរថាក្នុងរាជធានីភ្នំពេញនេះ កាលពីថ្ងៃទី២៩មិថុនា គ្រោះអគ្គិភ័យមួយកើតឡើងក្នុងខណ្ឌដូនពេញ ធ្លាប់ បានសម្លាប់មនុស្ស៤នាក់ និងបង្កការរងរបួសមនុស្សម្នាក់ផងដែរ។

  • ក្រុមគ្រួសារសម្តេចតេជោប្រារព្ធបុណ្យខួបគុណរំលឹកកត្តញ្ញូដល់មាតាបិតា (Video Inside)

    ក្រុមគ្រួសារសម្តេចតេជោប្រារព្ធបុណ្យខួបគុណរំលឹកកត្តញ្ញូដល់មាតាបិតា (Video Inside)

    ខួបគុណរំលឹកកត្តញ្ញូដល់មាតាបិតានៃក្រុមគ្រួសាររបស់សម្តេចតេជោ​ ហ៊ុន សែន បានប្រារព្ធធ្វើនៅថ្ងៃទី១២ កក្កដា នេះ ដោយមិនមានមនុស្សអញ្ជើញចូលរួមច្រើនឡើយ ដោយសារតែការបារម្ភឆ្លងរាលដាលនៃជម្ងឺ កូវីដ១៩។ បុណ្យទក្ខិណានុប្បទានគម្រប់ខួប៨ឆ្នាំឧទ្ទិសកុសលជូនដួងវិញ្ញាក្ខ័ន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី​ ប៉ុក បានរៀបចំធ្វើដោយស្ងៀមស្ងាត់នៅមហាចេតិយក្នុងវត្តបារមី វង្កតបុរីកបិលភ័ស្ត នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • រដ្ឋបាលរាជធានី បានព្រមានការបិទអាជីវកម្មហាងល្មើសបើកខារ៉ាអូខេជារៀងរហូត (Video Inside)

    រដ្ឋបាលរាជធានី បានព្រមានការបិទអាជីវកម្មហាងល្មើសបើកខារ៉ាអូខេជារៀងរហូត (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានការបិទអាជីវកម្មហាងល្មើសបើកខារ៉ាអូខេជារៀងរហូតបើសិនជាហ៊ានបន្ត ប្រព្រឹត្តអំពើបំពានច្បាប់នឹងវិធានសុខាភិបាល។ សេចក្តីរាយការណ៍បានបង្ហាញថាយ៉ាងហោចហាងខារ៉ាអូខេ មួយចំនួនក្នុងរយៈពេលច្រើនសប្តាហ៍មកនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបដូចជាហាងខារាអូខេនៅក្នុងខណ្ឌសែន​សុខ, ខ័ណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកងនោះជាដើម ក្នុងការចុះបង្ក្រាបនាវេលាយប។ អភិបាលរង រាជ ធានីលោកកើតឆែ បានថ្លែងព្រមាននៅថ្ងៃនេះទៀតថាអ្នកដែលបន្ត លួចលាក់បើកហាងខារ៉ាអូខេឬ ក្លឹបកម្សាន្ត ល្មើសវិធានការរដ្ឋបាល បើសិនរកឃើញជាបន្តទៀតនោះ នឹងត្រូវបិទអាជីវកម្មរបស់ខ្លួនរៀងរហូត។ រាជធានីភ្នំពេញ ត្រូវគេនិយាយថាជាកន្លែងដែលមានការផ្ទុះមុនគេ និងការឆ្លងច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

  • ក្រសួងកសិកម្មហាមបុគ្គលិកក្រុមហ៊ុនវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែន (Video Inside)

    ក្រសួងកសិកម្មហាមបុគ្គលិកក្រុមហ៊ុនវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែន (Video Inside)

    ក្រសួងកសិកម្មបានប្រាប់ក្រុមហ៊ុនវៀតណាម ត្រូវផ្អាកការធ្វើដំណើរចេញចូលបុគ្គលិកនិងកម្មករជាតិវៀតណាម ទាំងអស់ឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាមជាបណ្ដោះអាសន្នសិន ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ កូវីដ-១៩។ កម្ពុជា និងវៀតណាមគឺជាប្រទេសដែលកំពុងមានការឆ្លងផ្ទុះឆ្លងខ្លាំងក្នុងសហគមន៍នាពេលនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនដើម្បីការបង្កាការឆ្លងចូលក្នុងសហគមន៍បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឺង ហាមការ ធ្វើដំណើរឆ្លងកាត់ ចេញចូលតាមព្រំដែនគោកនិងទឹកជាពិសេសព្រំដែននៃប្រទេសក្បែរខាងដូចជាវៀតណាម និងថៃនោះជាដើម។  លិខិតរបស់ក្រសួងកសិកម្មថ្ងៃទី១២កក្កដាឆ្នាំ២០២១ បានប្រាប់ប្រធាន ឬតំណាងក្រុមហ៊ុន វៀតណាមទាំងអស់ជុំវិញការហាមបុគ្គលិកនិងកម្មកម្មជាតិវៀតណាមទាំងអស់មិនត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែន យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍កន្លងមកនេះ។ ប្រទេសវៀតណាម នៅថ្ងៃទី១២ កក្កដាឆ្នាំ២០២១ មានការឆ្លងថ្មីចំនួន៦៦២នាក់ដែលជាតួលេខថយចុះខ្លាំងបើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃ អាទិត្យមានចំនួនខ្ពស់ដល់១ពាន់៩៥៣នាក់។  វៀតណាមនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការ ស្លាប់ថ្មីតែបួននាក់ទេ ដែលនាំឲ្យការស្លាប់សរុបមានចំនួន១២៣នាក់។

  • ខេត្តខេត្តកំពត ឆ្លងថ្មី៣១នាក់ (Video Inside)

    ខេត្តខេត្តកំពត ឆ្លងថ្មី៣១នាក់ (Video Inside)

    ខេត្តកំពតមានការឆ្លងថ្មីចំនួន៣១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីថ្ងៃនេះ ត្រូវគេរកឃើញនៅក្នុងស្រុកកំពង់ត្រាច៤នាក់, ស្រុកដងទង់ម្នាក់, ក្រុងកំពត៩នាក់, ស្រុកជុំគិរី ១០នាក់, ស្រុកឈូកម្នាក់និងស្រុកទឹកឈូរ៦នាក់។ ខេត្តកំពតមានការឆ្លងសរុបចំនួន២ពាន់៤០៤នាក់, ព្យាបាល ជាសះស្បើយ១ពាន់២៤៩នាក់, និងមានមនុស្សស្លាប់២៦នាក់។

  • ខេត្តកោះកុង ឆ្លងថ្មី៨៧នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៨៧នាក់ (Video Inside)

    ខេត្តកោះកុង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៩នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទចំនួន ១៤នាក់ ស្រុកមណ្ឌលសីមា ៦នាក់ ស្រុកថ្មបាំង ម្នាក់ ស្រុកស្រែអំបិល ១០នាក់ ស្រុកបុទុមសាគរ ៥៣នាក់ និងស្រុកគិរីសាគរ ៣នាក់ ។ ខេត្តកោះកុងនៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៤៦នាក់ ផងដែរ ៕

  • ខេត្តខេត្តព្រះវិហារ ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តខេត្តព្រះវិហារ ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២ថែមទៀត ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកជាំក្សាន្ត ស្រុកសង្គមថ្មី និង បានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២៨ នាក់, ព្យាបាលជាសះស្បើយចំនួន ៧៦នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៤០នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៤០នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ តួលេខឆ្លងកូវីដ១៩ បានកើនដល់ ២៤០នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល ជាចំនួនខ្ពស់បំផុតមិនធ្លាប់កើតមានកន្លងមក។ នេះជាតួលេខកើនខ្ពស់ចំនួន៩២នាក់ បើប្រៀបធៀបនឹងម្សិល មិញដែលបានរកឃើញអ្នកឆ្លង មានចំនួន ១៤៨នាក់ទេ ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកទើបរក ឃើញឆ្លងថ្មីទាំងនោះ ភាគច្រើនបំផុត គឺការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងករណីឆ្លងពីក្នុង សហគមន៍មានតែ ម្នាក់ប៉ុណ្ណោះ ។ ពលរដ្ឋជាអ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងក្រុងសំរោង, នៅស្រុក ត្រពាំងប្រាសាទ, នៅស្រុកចុងកាល់ និងពលករមកពីខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពត ខេត្ត តាកែវ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្ត កំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ។ ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៨២៥នាក៉, ព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ និងមានអ្នកស្លាប់ ចំនួន ៤ នាក់…

  • ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១០នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងនេះ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះបានកើតឡើងទៅលើពលរដ្ឋដែលរស់នៅសង្កាត់អូរឬស្សី , សង្កាត់ក្រចេះ , សង្កាត់រកាកណ្តាល , សង្កាត់ត្រពាំងព្រីង, ឃុំហាន់ជ័យ , ឃុំស្រែខ្ទុម, ឃុំក្រញូងសែនជ័យ, និងស្រុកស្នួល។ ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៨០នាក់, ព្យាបាលជាសះស្បើយចំនួន៦៦នាក់ និងអ្នកស្លាប់ មានចំនួន៤នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងថ្ងៃម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក ស្រុកមេមុត ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៥២នាក់ ៕