Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ​ និងរបររកស៊ីនានានឹងទទួលបានទិន្នផលល្អប្រសើរ។​​ ក្នុងនោះប្រសិនបើអ្នកមានបញ្ហាប្រទាក់ប្រឡាផ្នែកហិរញ្ញវត្ថុកន្លងមក ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ។ ចំពោះការបង្កើតមុនរបរថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយមិនប្រទះនឹងបញ្ហាអ្វីឡើយ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភចំពោះដំណើរការនេះទេ។ ក្នុងពេលស្របគ្នា ចំពោះលោកអ្នកដែលប្រកបការងារដ្ឋឯកជន គឺអាចនឹងទទួលបានដំណឹងប្រែប្រួលខ្លះក្នុងការងារ ប៉ុន្តែភាពផ្លាស់ប្តូរនោះពឹងពាក់ទៅលើសកម្មភាពរបស់អ្នកទាំងស្រុង ប្រសិនបើអ្នកសម្របខ្លួន នោះអ្វីៗនឹងប្រែជាល្អប្រសើរបំផុត។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលប្រែប្រួលដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការគ្រប់គ្រង និងសម្រេចទៅតាមក្តីប្រាថ្នាណាស់។ មនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនចូលរួមគាំទ្រនឹងការសម្រេចចិត្ត ឬគំនិតយោបល់របស់អ្នកឡើយ។ បើទោះបីជាយ៉ាងនេះក្តី សូមអ្នករក្សាភាពសប្បុរសជានិច្ច ហើយបន្តការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្រៅពីនេះ ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើគឺអាចធ្វើទៅបាន តែត្រឹមតែជារឿងការងារប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពយល់ដឹងបានលឿន និងអាចដោះស្រាយបញ្ហាបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ លើសពីនេះ…

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី ២០នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី ២០នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង មានករណីឆ្លង២០នាក់និងការស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំង២០នាក់នោះ គឺជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ,ស្រុករលាប្អៀ និងស្រុកបរិបូរណ៍។ ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់ គឺជាស្ត្រីអាយុ៦១និងបុរសវ័យចំណាស់អាយុ៨០ឆ្នាំ។

  • ខេត្តកំពង់ធំ ឆ្លងថ្មី ២៦នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី ២៦នាក់ (Video Inside)

    ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាង១០នាក់ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣៦នាក់ ។

  • ខេត្តកំពង់ចាម ឆ្លងថ្មី ៤៣នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី ៤៣នាក់ (Video Inside)

    ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៣នាក់ និងមានមនុស្សស្លាប់២នាក់ ក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះ។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៩៥នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៩៥នាក់ (Video Inside)

    ស្វាយរៀងបានរកឃើញការឆ្លងថ្មីថ្ងៃនេះ៩៥នាក់ដែលជាតួលេខថយចុះ២៨នាក់បើប្រៀបធៀបការឆ្លងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្ងៃនេះ រួមមាននៅស្រុករំដួល, ស្រុកស្វាយជ្រំ,​នៅក្រុងស្វាយរៀង, ស្រុកស្វាយ ទាប, ក្រុងបាវិត, ស្រុកកំពង់រោទិ៍ និង ស្រុកចន្ទ្រា។

  • ខេត្តព្រៃវែង ឆ្លងថ្មី ៤៥នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី ៤៥នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងថយចុះ២៥នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី ៨៨នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី ៨៨នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៨នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងនេះ ដែលជាតួលេខកើនខ្ពស់ចំនួន ២៥នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លង ៦៣នាក់ ។

  • ខេត្តសៀមរាប ឆ្លងថ្មី១២៣នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី១២៣នាក់ (Video Inside)

    ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី១២៣នាក់ និងស្លាប់២នាក់ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងកើនឡើងជាងម្សិលមិញចំនួន៧៣នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៤ម៉ឺន៨ពាន់ ៤៩៦ ករណី និងការស្លាប់ថ្មីមានចំនួន៨៩៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៩៦៦ករណី និងការស្លាប់ថ្មី មានចំនួន៣២នាក់។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់នូវភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលប្រឆាំងជនបំពានច្បាប់កម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់នូវភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលប្រឆាំងជនបំពានច្បាប់កម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់សុខុន បានជួបពិភាក្សា Online ជាមួយនឹងអ្នករាយការណ៍ពិសេសថ្មី អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលជុំវិញការអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យនិងការប្តេជ្ញាអនុវត្តច្បាប់ទៅលើជនដែលបំពានច្បាប់ និងបំពានរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។