-
ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅ ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 មានទីតាំងស្ថិត នៅក្នុង ផ្សារ AEON1 លើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
មន្ទីរសំរាកព្យាបាល និងសម្ភព អូរ៉រ៉ា មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅមន្ទីរសំរាកព្យាបាល និងសម្ភព អូរ៉រ៉ា ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរសំរាកព្យាបាលនិងសម្ភព អូរ៉រ៉ា មានទីតាំងស្ថិតនៅផ្លូវលេខ ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធា នីភ្នំពេញ។
-
ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរកាន់តែធ្លាក់ចុះ (Video Inside)
ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួនជិត ២២ម៉ឺនដុល្លារ ក្នុងរយ:ពេល ឆមាស ទី១ឆ្នាំ២០២១នេះ ដែលជាចំនួនធ្លាក់ចុះខ្លាំងជាដដែលលើវិស័យទេសចរណ៍។
-
អភិបាលថ្មីខេត្តកំពង់ឆ្នាំងឡើងកាន់តំណែងថ្មីថ្ងៃនេះ (Video Inside)
អភិបាលថ្មីនៃខេត្តកំពង់ឆ្នាំងបានឡើងកាន់តំណែងរបស់ខ្លួនហើយនៅថ្ងៃនេះហើយក្នុងពិធីមួយក្រោមអធិបតី ភាពសម្តេចក្រឡាហោមសខេង។
-
សម្តេចនាយករដ្ឋមន្ត្រីបំភ្លឺតបជុំវិញការផ្សាយព័ត៌មានមិនពិតអំពីដំណឹងមរណភាព (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបំភ្លឺតបជុំវិញការផ្សាយមិនពិតរបស់មជ្ឈដ្ឋានប្រឆាំងដែលព្យាយាមស្រែកបំពង ថាសម្តេចបានទទួលមរណភាព។ ការផ្សាយមិនពិតក្នុងរង្វង់មជ្ឈដ្ឋានប្រឆាំង បានធ្វើឡើងក្នុងអំឡុងពេលដែល សម្តេចបានស្ថិតក្នុងគេហស្ថានធ្វើចត្តាឡីស័កបន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយនឹងអ្នកឆ្លងកូវីដ១៩។
-
ខេត្តកោះកុង ឆ្លងថ្មី៦០នាក់ (Video Inside)
ខេត្តកោះកុង មានការឆ្លងថ្មីចំនួន៦០នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងថយចុះ៥នាក់បើប្រៀបធៀបនឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនេះ គឺជាពលរដ្ឋ ដែលបានឆ្លងនៅក្នុងស្រុកស្រែអំបិល, ស្រុក មណ្ឌលសីមា, និងស្រុកគិរីសាគរ។ ខេត្តកោះកុងមានការព្យាបាល ជាសះស្បើយថ្ងៃនេះ ចំនួន១០៤នាក់។
-
ខេត្តកំពត ឆ្លងថ្មី១៣៣នាក់ (Video Inside)
ខេត្តកំពតមានករណីឆ្លងថ្មី១៣៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ទាំងនោះរួមមានក្នុងក្រុងកំពត, ស្រុកកំពង់ត្រាច, ស្រុកឈូក, ស្រុកទឹកឈូរ, ស្រុកដងទង់, ស្រុកបន្ទាយមាស, ស្រុកអង្គរជ័យ, ស្រុកដំណាក់ចង្អើរ, អ្នកធ្វើដំណើរមកពីខេត្តកែប, ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, កណ្តាល, និងខេត្តបាត់ដំបង។
-
ខេត្តព្រះវិហារ ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តព្រះវិហារបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និង ស្រុកគូលែន ។
-
ខេត្តក្រចេះ ឆ្លងថ្មី១១នាក់ (Video Inside)
ខេត្តក្រចេះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែល ជាតួលេខកើនឡើង៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។
-
ខេត្តកំពង់ស្ពឺ ស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ស្ពឺ មានករណីស្លាប់ថ្មីម្នាក់ដែលនាំឲ្យចំនួនមនុស្សស្លាប់មានសរុប៤៣នាក់ហើយនៅក្នុងខេត្ត។ យោងតាមរដ្ឋបាលខេត្តអ្នកស្លាប់ថ្មីម្នាក់នោះគឺជាអ្នកបើកបររថយន្តរបស់អនុប្រធានសាលាដំបូងខេត្ត។ ខេត្ត កំពង់ស្ពឺ មានអ្នកឆ្លងសរុប២ពាន់៥២១នាក់រួមទាំងអ្នកឆ្លងថ្មីថ្ងៃនេះ៣១នាក់ និងព្យាបាលជាសះស្បើយចំនួន ១ពាន់៩១៧នាក់។