-
ខេត្តព្រះវិហារ ឆ្លងថ្មី៨នាក់ (Video Inside)
ខេត្តព្រះវិហារ បានរកឃើញការឆ្លងជំងឺកូវីដ១៩ លើមនុស្សចំនួន ៨នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងធ្លាក់ចុះចំនួន២នាក់ បើធៀបនឹងថ្ងៃមិ្សលម៉ិញ។
-
ខេត្តកំពង់ធំ មានអ្នកឆ្លងថ្មី២៦នាក់ (Video Inside)
ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៦នាក់ នៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែល ជាតួលេខឆ្លងថយចុះចំនួន១៤នាក់ បើធៀបនឹងម្សិលម៉ិញ។
-
ខេត្តសៀមរាប ឆ្លងថ្មី៥៦នាក់ (Video Inside)
ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៣៩នាក់, ស្រុកប្រាសាទបាគង ១៣នាក់, ស្រុកស្រីស្នំម្នាក់, មកពីខេត្តព្រៃវែងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់ ។
-
ខេត្តព្រៃវែង ឆ្លងថ្មី៤២នាក់ (Video Inside)
ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤២នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤២នាក់រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកស្វាយអន្ទរចំនួន២០នាក់, ស្រុក ពាមរក៍៤នាក់, ស្រុកស៊ីធរកណ្តាល៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកព្រះសេ្តច២នាក់, ស្រុក កញ្ច្រៀច២នាក់, ស្រុកពារាំងម្នាក់,ស្រុកពោធិ៍រៀង និងស្រុកកំចាយមារម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះគឺជាស្ត្រីអាយុ៧៧ឆ្នាំនៅភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១១ម៉ឹនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន១១ម៉ឺន៨ពាន់២៣៨ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៨១នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន ២ពាន់៤៦៧ ករណីក្នុងនោះការឆ្លង២ពាន់១៩៤ករណី គឺជាការឆ្លងក្នុងសហគមន៍, និង២៧៣ករណី ទៀតជាការឆ្លងលើ អ្នកដំណើរមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះមានការស្លាប់ ថ្មី ៤៧នាក់ និងការព្យាបាលជាសះស្បើយថ្មីមានចំនួន១ពាន់៩៩៥នាក់។
-
ក្រសួងសុខាភិបាល ដាស់តឿនការប្រុងប្រយ័ត្នវីរុសបំប្លែង Delta Variant (Video Inside)
ក្រសួងសុខាភិបាលបានបញ្ជាក់ការរកឃើញវីរុសកូវីដបំប្លែងថ្មីប្រភេទ Delta ដែលជាវីរុសធ្លាប់បង្កមហន្តរាយ ក្នុងប្រទេសឥណ្ឌា។ វិរុសបំប្លែងថ្មីប្រភេទ Delta នោះ ត្រូវបានគេរកឃើញបានឆ្លងមកលើពលករជាច្រើនមកពីប្រ ទេសថៃ។ សេចក្តីរាយការណ៍ពីប្រទេសថៃបានបញ្ជាក់ថាវិរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌានោះ ថែមទាំងអាច ឆ្លងមកលើពលរដ្ឋដែលធ្លាប់បានចាក់វ៉ាក់សាំងបង្ការួចមកហើយនោះទៀត។
-
ការឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៦ពាន់២២១នាក់ (Video Inside)
ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានការថយចុះចំនួន១៥ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៧៤៨ករណី, ចំណែកការឆ្លងចូល ក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៧៦៣ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២៨ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន៦ពាន់២២១នាក់ហើយ ។
-
កម្ពុជាទទួលវ៉ាក់សាំងចិន២លានដូស ចុងក្រោយ សម្រាប់ខែមិថុនា (Video Inside)
វ៉ាក់សាំង២លានដូសបន្ថែមទៀតពីប្រទេសចិន បានដឹកជញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់ ដែលបង្ហាញនូវ នយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
-
បុរសពិការអាយុ៦៥ឆ្នាំ ជាមនុស្សទី៤លាន នៃការចាក់វ៉ាក់សាំង (Video Inside)
បុរសជនពិការអាយុ៦៥ឆ្នាំ ដែលជាអ្នកទទួលការចាក់វ៉ាក់សាំងទី៤លាន បានទទួលរង្វាន់១០លានរៀល។ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសរសេរជុំវិញការរកឃើញអ្នកចាក់វ៉ាក់សាំង ទី៤លាននាក់ នេះ ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។
-
គណបក្សប្រជាជនកម្ពុជា ប្រារព្ធខួប៧០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សលើកដំបូង (Video Inside)
គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាលបានរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃទី២៨មិថុនានេះ នៅជាមួយនឹងការបញ្ចេញសារលិខិតអបអររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រធានដឹកនាំគណបក្សក្នុងពេលបច្ចុប្បន្ននិងសារលិខិតរបស់សម្តេចអគ្គមហាពញា ចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។