-
ឃាត់ជនសង្ស័យគ្រឿងញៀន៩៥នាក់ នៅទូទាំងប្រទេស (Video Inside)
សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន៩៥នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី ២៥មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង៩៥នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៨២នាក់ និងអ្នកប្រើប្រាស់១៣នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៥មិថុនានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង៤៦ក្រាម និង១កញ្ចប់តូច។
-
សមត្ថកិច្ចចាប់អាល់កុលក្លែងក្លាយ ជាង៧ពាន់លីត្រ (Video Inside)
សមត្ថកិច្ចបង្រ្កាបបានអាល់កុលក្លែងក្លាយជាង៧ពាន់លីត្រ នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ការ បង្រ្កាបនោះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅទីតាំងមួយកន្លែង ក្នុងសង្កាត់ចោមចៅ២ នៃខណ្ឌពោធិ៍សែនជ័យ។ អាល់កុលក្លែងក្លាយ ឬមេតាណុល ត្រូវបានដកហូតចំនួន ១២១កាន និង ៨០០ដប ដែលស្មើនឹង៤ពាន់៣០លីត្រ។
-
ចាប់ខ្លួនមនុស្ស៦នាក់ សង្ស័យធ្វើឃាតកម្ម (Video Inside)
មនុស្ស៦នាក់ ត្រូវបានចាប់ខ្លួនក្រោយអំពើឃាតកម្មសម្លាប់មនុស្សម្នាក់នៅសង្កាត់ចោមចៅ១នៃខណ្ឌពោធិ៍ សែនជ័យ។
-
រដ្ឋមន្ត្រីក្រសួងការងារ ស្នើសហជីពដោះស្រាយបញ្ហានៅលើតុចរចា (Video Inside)
រដ្ឋមន្ត្រីក្រសួងការងារ បានស្នើឲ្យសហជីពនានាដែលជាតំណាងរបស់កម្មករ ត្រូវដោះស្រាយបញ្ហានៅលើតុ ចរចារ ដោយជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវឬប្រើហឹង្សា, បំផ្លិចបំផ្លាញសម្បត្តិសាធារណៈនិងឯកជន។
-
វៀតណាមប្រឈមការលំបាក ក្នុងការសម្រេចចិត្តរៀបចំកីឡា ស៊ីហ្គេមឆ្នាំ២០២១ (Video Inside)
ប្រទេសភាគច្រើនក្នុងអាស៊ីអាគ្នេយ៍មិនយល់ព្រមនឹងការលើកពេលការធ្វើម្ចាស់ផ្ទះស៊ីហ្គេមរបស់វៀតណាម ក្នុង ចុងឆ្នាំ២០២១នេះឡើយ។ កីឡាស៊ីហ្គេមក្នុងប្រទេសវៀតណាមឆ្នាំនេះ គ្រោងនឹងធ្វើរវាងពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃ ទី២ធ្នូ ប៉ុន្តែភាពពុះកញ្ជ្រោលនៃការឆ្លងកូវីដ១៩ក្នុងប្រទេសប្រទេសវៀតណាមនោះ បាននាំឲ្យអាជ្ញាធរវៀតណាម រៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ ស្នើលើកពេលទៅខែកក្កដាឆ្នាំ២០២២វិញ។ សំណើនោះត្រូវបានជំទាស់ដោយ សម្លេងភាគច្រើននៃប្រទេសជាសមាជិក។
-
ខេត្តមណ្ឌលគិរី បំបែកសំបុកក្រុមទុច្ចរិតកាប់បំផ្លាញព្រៃឈើ នៅតាមព្រំដែន (Video Inside)
ខេត្តមណ្ឌលគិរី បាននិងកំពុងបំបែកអំពើអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើ ក្នុងទ្រង់ទ្រាយធំមួយប្រព្រឹត្តដោយ មនុស្សមួយក្រុមដែលមានបណ្តាញទាក់ទងឆ្លងដែនថែមទៀត។ ការបង្ក្រាបអំពើអនាធិបតេយ្យនោះ បានចាប់ ផ្តើមតាំងពីថ្ងៃទី២១មិថុនា ប្រព្រឹត្តនៅចំណុច អូរហ៊ុច ក្នុងភូមិសាស្ត្រភូមិអូរអាម ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី ដោយសមត្ថកិច្ចបានរកឃើញជាបណ្តើរៗនូវមនុស្សដែលជាប់ពាក់ព័ន្ធក្នុងនោះរួមមាននគរបាល, យោធា និងមនុស្សជាច្រើនរួបទៀត។
-
ស្ត្រីអាយុ២១ឆ្នាំ ត្រូវឃាតករបាញ់សម្លាប់កណ្តាលផ្សារស្ទឹងត្រែង (Video Inside)
ស្ត្រីអាយុ២១ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ចំសៀតផ្កា សម្លាប់ក្នុងចំណោមទីប្រជុំជននា កណ្តាលក្រុងស្ទឹងត្រែង និងក្រោយមកបុរសជាឃាតករ បានយកកាំភ្លើងដដែលនោះ បាញ់សម្លាប់ខ្លួនឯងវិញ ក្នុងហេតុការណ៍ដែលបានកើតឡើងនារសៀលថ្ងៃទី២៥មិថុនានេះ។
-
លោក ប្រាជ្ញ ច័ន្ទ បានក្លាយជាប្រធានគជបស្របច្បាប់ហើយ ក្រោយព្រហស្ថលេខាព្រះមហាក្សត្រ (Video Inside)
លោក ប្រាជ្ញ ច័ន្ទ បានចូលស្បថក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃនេះ ក្រោយមានព្រះរាជក្រឹត្យរបស់ព្រះមហា ក្សត្រតែងតាំងជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
-
តូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយម្ចាស់តូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ តូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ មានទី តាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ,សង្កាត់ចតុមុខ ,ខណ្ឌដូនពេញរាជធានីភ្នំពេញ។
-
ក្លឹបវាយកូនហ្គោល ស៊ីធី មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅក្លឹបវាយកូនហ្គោល ស៊ីធី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ក្លឹបវាយ កូនហ្គោល ស៊ីធី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨, សង្កាត់ទួលសង្កែ, ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។