-
កម្ពុជារំពឹងកាណាដាជួយសម្រេចគោលដៅគ្មានគ្រាប់មីនឆ្នាំ២០២៥ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាប្រទេសកាណាដាជាមួយប្រទេសជាមិត្តដទៃទៀត នឹងជួយកម្ពុជា ដើម្បីការអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ក្តីរំពឹងនេះបានធ្វើឡើងដោយទេសរដ្ឋមន្រ្តី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីនកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះបានរៀបចំធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Sarah Taylor។ ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន, ការរក្សាសន្តិភាព, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងថា «កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ»។ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកាណាដា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជា សម្រេចនូវគោលដៅកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥។
-
គជបបង្កើតក្រុមតាមដានពួកទុច្ចរិតចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតក្រុមដើម្បីតាមដានពួកជនទុច្ចរិត ដែលព្យាយាមចង់បំផ្លាញដំណើរការបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យ។ ការបង្កើតក្រុមតាមដាននេះ គឺនៅបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបញ្ជាក់ការទើបរកឃើញមនុស្សក្លែងបន្លំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបង្រៀនពលរដ្ឋឱ្យគូសសន្លឹកឆ្នោត លើគណបក្សនយោបាយលើសពីមួយ។ មន្ត្រីគជប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី៥កក្កដានេះថា «គជបបានសម្រេចបង្កើតក្រុមការងារសម្រាប់តាមដានជនទុច្ចរិត បន្លំរបៀបគូសសន្លឹកឆ្នោត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌»។ មន្ត្រីគជបដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតាមដានការណែនាំ តាមរយៈខិតប័ណ្ណ ដើម្បីការយល់ដឹងពីសញ្ញាសម្រាប់គូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោក ហង្ស ពុទ្ធា បានថ្លែងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបង្កើនសកម្មភាពអប់រំប្រជាពលរដ្ឋបន្ថែមទៀត និងថាគជបប្រឆាំងសកម្មភាពដែលចង់គូសបំផ្លាញសន្លឹកឆ្នោតចោល។
-
សម្តេចតេជោអំពាវនាវរកកិច្ចសហការពីបណ្តាគណបក្សនយោបាយទប់ស្កាត់ឧបាយកលចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកកិច្ចសហការជាមួយបណ្តាគណបក្សនយោបាយនានា ដើម្បីការទប់ស្កាត់នូវឧបាយកលមួយ ដែលចង់ឱ្យសន្លឹកឆ្នោតក្លាយជាលទ្ធផលមិនបានការ។ យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន, គេទើបបានរកឃើញនូវឧបាយកលថ្មីមួយទៀត ដែលមានមនុស្សបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកក្លែងបន្លំនោះ បានប្រាប់ពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោតឱ្យច្រើនជាងមួយគណបក្ស។ យោងតាមនីតិវិធី ការគូសសន្លឹកឆ្នោតលើសពីមួយគណបក្ស នឹងត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងកាលពីយប់ថ្ងៃទី៤កក្កដា បានបញ្ជាក់យ៉ាងនេះ។ (សម្លេងសម្ដេច) ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស ត្រូវគេឃើញថាបានបង្កើតនូវសេណារីយោទុច្ចរិតជាច្រើនកន្លងមកនេះ ដើម្បីរារាំងដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ សេណារីយោទុច្ចរិតចុងក្រោយនេះ គឺជាសេណារីយោមួយថ្មីទៀត តាមរយៈការក្លែងបន្លំខ្លួនធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងដដែល បានអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធ ដើម្បីការដាក់ទោសទៅតាមច្បាប់។ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់ក្នុង១៨ថ្ងៃខាងមុខនេះហើយ គិតត្រឹមថ្ងៃ៥កក្កដានេះ។ សម្តេចតេជោបានអំពាវនាវក្រុមការងារគណបក្សនយោបាយ ត្រូវខិតខំពន្យល់ប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនត្រូវលង់តាមឧបាយកលទុច្ចរិត ដែលចង់បំផ្លាញលទ្ធផលការបោះឆ្នោតនាពេលខាងមុខនេះឡើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការ បោកបញ្ឆោតពីសំណាក់ដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធី មួយ ដើម្បីចៀសវាងពីស្ថានភាពទ្វេរមុខ។ ហោរាសាស្រ្តក៏រំលឹកផងដែរថា សម្រាប់អ្នកក្នុង ពេលឥឡូវនេះចូរប្រើប្រាស់គំនិត ព្យាយាមបំពេញការងារអោយបានច្រើនបំផុត ប៉ុន្តែមិន គួរគិតគូរអំពីផ្នែកសម្ភារៈនោះទេ ពីព្រោះវាមិនទាន់ដល់ពេលនៅឡើយ។ ក្នុងនោះ សូមកុំបោះបង់ពេលវេលា និងលុយកាក់ជុំវិញកិច្ចព្រមព្រៀង ពីព្រោះការបោកញ្ឆោតកំពុងមាន ភាពវិជ្ជមានបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះទំនាក់ទំនងនឹងមានការធ្លាក់ចុះ លើសពី នេះអ្វីដែលគួរប្រុងប្រយ័ត្នបំផុត គឺទំនាក់ទំនងជាមួយនឹងថ្នាក់លើរបស់អ្នកតែម្តង។ ហេតុ នេះ សម្រាប់ការប្រជុំពិភាក្សា ការចូលរួមសកម្មភាពជាក្រុមក្តី សូមមានភាពប្រុងប្រយ័ត្នឲ្យ បានច្រើនបំផុត ហើយបើអាចសូមកុំបញ្ចេញមតិច្រើនពេក។ ហោរាសាស្រ្តអាជីពណែនាំ ឲ្យលោកអ្នកជៀសវាងអោយបានលើករណីមើលស្រាល ឬរិះគន់ចំពោះខ្លួនឯង។ ពីព្រោះ បើអ្នកឈប់រំខានមកលើខ្លួនឯង អ្វីៗនឹងប្រសើរឡើងវិញមិនខាន។ ដោយឡែក លោកអ្នកក៏ នៅតែអាចធ្វើការសាកល្បង និងស្រមើស្រមៃចំពោះកិច្ចការតូចធំបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៦ កក្កដា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៩០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះ។ ដោយឡែកប្រទេសកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីឡើយ នៅថ្ងៃនេះ បន្ទាប់ពីមានករណីឆ្លងច្រើននាប៉ុន្មានថ្ងៃជាប់គ្នាចុងក្រោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩១៨ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងមកវិញចំនួន ៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៧០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៥ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ១៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៥ម៉ឺន…
-
ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នឹងបន្ដក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ នឹងនៅតែកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមារវាងពី២៤ ទៅ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣៤ទៅ ៣៦អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បើប្រៀបធៀបនឹងសប្តាហ៍មុន គឺបានកើនឡើង១អង្សា សេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាប កណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន…
-
ព្រះវិហារឥស្លាមតម្លៃ២៤ម៉ឺនដុល្លារសម្ពោធនៅត្បូងឃ្មុំ (Video Inside)

-
គ.ជ.ប បញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៤កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៤កក្កដានេះ បានប្រព្រឹត្តទៅដោយរលួន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃអង្គារនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន៣ បានធ្វើសកម្មភាពហែរឃោសនា ក្នុងនោះរួមមានគណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វិនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។ ការឃោសនានៅថ្ងៃនេះផងដែរ រួមមានការជួបប្រជុំ, ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការប្រគុំតន្ត្រី, ការចាក់បញ្ចាំង Slide វីដេអូ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការចែកខិតបណ្ណ និងបដាតាមទីសាធារណៈ និងសកម្មភាពដទៃទៀតជាហូរហែរ។ យុទ្ធនាការឃោសនាមានរយៈពេល ២១ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ ដល់ថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣ កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។
-
ក្រសួងអប់រំដាក់ចេញយុទ្ធនាការអប់រំឌីជីថលដល់សិស្សជាង៤ម៉ឺននាក់ (Video Inside)

សិស្សជាងបួនម៉ឺននាក់ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានកម្មវិធីសិក្សាអប់រំឌីជីថល ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដានេះ។ យុទ្ធនាការនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង ៤ម៉ឺននាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាល ដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ដែលនឹងត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិតមួយពាន់បន្ទប់នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ, តាមរយៈយុទ្ធនាការនេះ, គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្ស នៃវិជ្ជាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្តល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដែលផ្តល់ការបណ្តុះបណ្តាលនៅតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់លើប្រធានបទចំនួន៦។ ប្រធានបទទាំងនោះរួមមានការស្វែងយល់ពី វិធីសាស្ត្ររៀន, ការរៀនដោយស៊ីជម្រៅដោយប្រើប្រាស់ធនធានសិក្សាចម្រុះ, ការរៀនតាមបែបពន្លឿន, ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ឬក្លឹបសិក្សាមុខវិជ្ជា, ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់កម្មវិធីទួរស័ព្ទដៃ «ទូរសិក្សា»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យុទ្ធនាការកម្មវិធីសិក្សាអប់រំឌីជីថលនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។