-
តម្លៃប្រេងសាំងចុះ និងម៉ាស៊ូតថេរ (Video Inside)

តម្លៃប្រេងសាំងធម្មតា បានចុះតម្លៃតិចតួច ខណៈគណបក្សនយោបាយទាំង១៨ បាននិងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រកួតប្រជែងសម្រាប់ការបោះឆ្នោតថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់ ១៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃ មុន…ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៣ពាន់៩៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើធៀបទៅ នឹងការ លក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៧៥០រៀល, កន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨០០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ខណ្ឌចំនួន៥លិចដោយសារជំនន់ទឹកភ្លៀង (Video Inside)

យ៉ាងហោចខណ្ឌចំនួន៥ក្នុងរាជធានីបានរងការលិចលង់ដោយសារការធ្លាក់ភ្លៀងខ្លាំងនាវេលារសៀលថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣។ យោងតាមមន្ទីរសាធារណការរាជធានីភ្នំពេញ «ទឹកភ្លៀងមានកំពស់១៥៣មីលីម៉ែត្រ» បានលិចតំបន់មួយចំនួនក្នុងតំបន់កណ្តាលក្រុង ដូចជា ខណ្ឌសែនសុខ, ខណ្ឌមានជ័យ, ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ មន្ទីរសាធារណការ បានថ្លែងថា នេះគឺជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ភាពលិចលង់ខ្លាំងនេះ ត្រូវគេនិយាយថាដោយសារតែការស្ទះមុខទឹកហូរដោយសារសំរាម។ មន្ទីរសាធារណការបានអំពាវនាវពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមកាយសំរាមដែលស្ទះទឹកនៅមុខចំរឹងអណ្តូងលូ ដែលស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន។
-
ខណ្ឌដូនពេញកសាងសំណង់ទំនើបក្រោមដី (Video Inside)

ខណ្ឌដូនពេញកំពុងសាងសង់សំណង់នៅក្រោមដី ដែលរួមមានចំណតរថយន្តផ្សារទំនើប, ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ដែលនឹងមានជាលើកដំបូងបង្អស់ បន្ទាប់ពីមានការបណ្តាក់ទុនមួយនៃវិស័យឯកជន។ ពិធីក្រុងពាលី និងការបញ្ចុះបឋមសិលា បានធ្វើវេលាព្រឹកថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ នៃផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុនក្នុងស្រុកអ៊ីឌីស៊ីជូតា (ខេមបូឌា)។ លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានថ្លែងក្នុងឱកាសនោះថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់, ២ជាន់ជាចំណតរថយន្ត និង២ជាន់ទៀតជាផ្សារទំនើបនៅលើផ្ទៃដីទំហំ៣ម៉ឺន ៣ពាន់ ១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ៥១៦គ្រឿង។ លោក ឃួង…
-
តំណាង OIF កោតសរសើរសមត្ថភាពកងកម្លាំងមួកខៀវកម្ពុជា (Video Inside)

តំណាងអង្គការអន្តរជាតិជាភាសាបារាំង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសយ៉ាងសំខាន់ក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តំណាង OIF លោកអេតហ្គា ឌូអឺរីក Edgar DOERIG បានថ្លែងថាកងកម្លាំងកម្ពុជា បំរើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានធ្វើកិច្ចការរបស់គេប្រកបដោយជំនាញវិជ្ជាជីវៈ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ការថ្លែងបញ្ជាក់របស់មន្ត្រីតំណាង OIF បានធ្វើឡើងនៅថ្ងៃទី៣កក្កដា ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលភាសាបារាំង ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលជាតិ។ មន្ត្រីតំណាង OIF បានថ្លែងថារយៈ ពេល៣០ឆ្នាំកន្លងមកនេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការបំពេញប្រតិបត្តិការសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាជាតិ និងលោកបញ្ជាក់ថាបច្ចុប្បន្នមានកងកម្លាំងកម្ពុជា ជាង៨០០នាក់ បាននិងកំពុងបំពេញបេសសកកម្មរបស់សកលលោកនេះ។ លោកបញ្ជាក់ថាជំនាញវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ នៃវត្តមានកងយោធាមួកខៀវអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលក្នុងនោះក៏មានវត្តមានកងកម្លាំងរក្សាសន្តិភាពបារាំង ក្នុងការចូលរួមចំណែកជួយរក្សាសុខសន្តិភាពនៅលើទឹកដីដ៏កំសត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការរួមវិភាគទានដ៏ថ្លៃថ្លាក្នុងស្មារតី មនុស្សធម៌របស់កងយោធាមួកខៀវកម្ពុជានេះ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់…
-
គជបបញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៣កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៣កក្កដានេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃច័ន្ទនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះភាគច្រើនជាសកម្មភាព នៃការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការចែកខិតបណ្ណតាមទីសាធារណៈ និងការជួបប្រជុំផង ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។ យោងតាមគជប មានគណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពហែរក្បួនឃោសនាបោះឆ្នោតនៅថ្ងៃនេះ ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា បានហែរក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ, គណបក្សហ្វ៊ុនស៊ិនប៉ិចបានហែរក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ, គណបក្សខ្មែរឈប់ក្របានហែរក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងគណបក្សខ្មែររួបរួមជាតិ បានហែរក្បួនឃោសនានៅមណ្ឌលខេត្តប៉ៃលិន, មណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។ យុទ្ធនាការឃោសនាមានរយៈពេល ២១ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ដល់ថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដាគឺជាថ្ងៃស និងថ្ងៃទី២៣ កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។
-
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ ធម្មនុញ្ញភាពនៃវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ភាពស្របច្បាប់នូវធម្មនុញ្ញភាពវិសោធនកម្មច្បាប់បោះឆ្នោតដែលបានអនុម័ត និងឯកភាពដោយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាធម្មនុញ្ញថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថាច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត» ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានឯកភាពទាំងស្រុងកន្លងមកនោះ «ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ»។ សេចក្តីប្រកាសថ្ងៃទី៣កក្កដានេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានគេបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីស្នើសុំពិនិត្យធម្មនុញ្ញភាព បន្ទាប់ពីឆ្លងកាត់ការអនុម័តរដ្ឋសភាកាលពីថ្ងៃទី២៣ មិថុនា និងការឯកភាពពីស្ថាប័នព្រឹទ្ធសភាកាលពីថ្ងៃទី២៩ មិថុនា។ យោងតាមការធ្វើវិសោធនកម្ម, ច្បាប់នេះមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ផ្ទុយពីភាព អវិជ្ជមាននេះ លោកអ្នកទទួលបានការយោគយល់ល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បីមាន លទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះនឹង…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៣ កក្កដា ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០២ កក្កដា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១៦ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងច្រើនជាថ្មីម្តងទៀត បន្ទាប់ពីមិនមានករណីឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦៦៥ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ៩១ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥០៣ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤ នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៩ករណី។ ប្រទេសសឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានម្នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…