Category: ទូរទស្សន៍

  • កម្ពុជានិងឡាវប្តូរអ្នកទោសគ្នា (Video Inside)

    កម្ពុជានិងឡាវប្តូរអ្នកទោសគ្នា (Video Inside)

    អ្នកទោសកកម្ពជា-ឡាវចំនួន៤៣នាក់ ត្រវបានកម្លាំងសមត្ថកិច្ចទាំង២ប្រទេស ធ្វើការផ្ទេរគ្នាទៅវិញទៅមក ដើម្បីអនុវត្តវិធានការច្បាប់បន្ដ។ ការផ្ទេរនេះបានធ្វើឡើងនាថ្ងៃទី២៩មិថុនា នៅច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង។ អប្សរាណិតរាយការណ៍

  • វគ្គហ្វឹកហ្វឺនមួយត្រៀមបំពេញបេសកកម្មអង្គការសហប្រជាជាតិបិទបញ្ចប់ (Video Inside)

    វគ្គហ្វឹកហ្វឺនមួយត្រៀមបំពេញបេសកកម្មអង្គការសហប្រជាជាតិបិទបញ្ចប់ (Video Inside)

    វគ្គហ្វឹកហ្វឺនមួយរបស់កងរាជអាវុធហត្ថ ដើម្បីត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០មិថុនានេះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថាវគ្គហ្វឹកហ្វឺនដែលមានការជួយបង្វឹកពីយោធាចារ្យបារាំង ពិតជាមាន សារៈសំខាន់ណាស់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវកម្ពុជា ដើម្បីបំពេញកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់, ជានគរបាលយុត្តិធម៌បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះស្ថាប័នចំណុះមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ជាពិសេសវិទ្យាស្ថានហ្វឹកហ្វឺន ដែលជាថ្នាលបណ្តុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គហ្វឹកហ្វឺន ម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីធ្វើនវានុវត្តន៍ ចំណេះដឹង ចំណេះធ្វើ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍ នៃស្ថានការណ៍ជាក់ស្តែងលើសកលលោក។ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានផ្តល់ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសដល់សិក្ខាកាមជាតិ អន្តរជាតិសរុបចំនួន ៥២៥វគ្គ ដែលមានសិក្ខាកាមចំនួន២ម៉ឺន៥ពាន់៣០២នាក់។ ដោយឡែកវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់នេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨នាក់ មកពីបណ្តាឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ។

  • សម្តេចតេជោព្រមានការបិទបណ្តាញហ្វេសប៊ុកបើសិនជាបង្កភាពរុកគួនក្តៅក្រហាយ (Video Inside)

    សម្តេចតេជោព្រមានការបិទបណ្តាញហ្វេសប៊ុកបើសិនជាបង្កភាពរុកគួនក្តៅក្រហាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានព្រមាននឹងបិទបណ្តាញហ្វេសប៊ុកមិនឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាឡើយ បើសិនជាមានការរុកគួន និងបង្កភាពក្តៅក្រហាយ។ ក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរុកគួនប្តឹងសម្តេចដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលសម្រេចបិទបណ្តោះអាសន្ន គណនីហ្វេសប៊ុករបស់សម្តេចរយៈពេល៦ខែ។ ក្រុមហ៊ុនហ្វេសប៊ុកនៅជាមួយគ្នានេះបានធ្វើមិនដឹងមិនឮនូវទង្វើរបស់ក្រុមប្រឆាំង ដែលប្រើប្រាស់ហ្វេសប៊ុក ផ្សាយរារាំងសិទ្ធិប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងគណនីខ្លះត្រូវគេរាយការណ៍ថាបានប្រើសម្តីវាយប្រហារប្រមាថដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារនូវព័ត៌មានមិនពិតជាច្រើនថែមទៀត ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកបែរជាធ្វើគនិងថ្លង់។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងសប្តាហ៍នេះថា សម្តេចបញ្ឈប់ការប្រើប្រាស់ហ្វេសប៊ុកហើយ ប៉ុន្តែនឹងជំនួសមកវិញនូវប្រព័ន្ធតេឡេក្រាម, ប្រព័ន្ធ Tik Tok និងតាមបណ្តាញសង្គមនានាដទៃទៀត។ ការថ្លែងបញ្ជាក់ការបញ្ឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលមានចំនួនអ្នកចុច Like ប្រមាណ១៤ លាននាក់នេះ បាននាំឱ្យក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បង្កើនភាពផ្គើនកាន់តែខ្លាំងថែមទៀតដាក់មកលើសម្តេចតេជោ ហ៊ុន សែន។ ថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ រោងចក្រក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០មិថុនា, សម្តេចបានព្រមានមនុស្សនៅក្រៅប្រទេសមិនត្រូវផ្គើនលើបញ្ហា ហ្វេសប៊ុកនោះឡើយ។ បណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរការលើកដំបូងតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្នបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចមានអ្នក Followers ប្រមាណ១៤លាននាក់ ប៉ុន្តែភាពរុកគូនដែលព្យាយាមចង់បំផ្លាញប្រជាប្រីយ៍ភាពរបស់សម្តេច ដែលហ្វេសប៊ុកមិនអាចគ្រប់គ្រង បានតម្រូវឱ្យសម្តេចត្រូវឈប់ប្រើបណ្តាញសង្គមហ្វេសប៊ុកនោះ ដោយរៀបចំទំនាក់ទំនងជាមួយប្រជាពលរដ្ឋវិញតាមបណ្តាញសង្គម Telegram, Tik Tok, YouTube, Instagram, Twitter និងបណ្តាញសង្គមខ្លះដទៃទៀត។ សម្តេចតេជោបានប្រាប់ប្រជាពលរដ្ឋថា…

  • រាជរដ្ឋាភិបាលបញ្ជាក់បុណ្យអុំទូកដ៏ធំ ក្នុងឆ្នាំ២០២៣ រៀបចំធ្វើក្នុងរាជធានី (Video Inside)

    រាជរដ្ឋាភិបាលបញ្ជាក់បុណ្យអុំទូកដ៏ធំ ក្នុងឆ្នាំ២០២៣ រៀបចំធ្វើក្នុងរាជធានី (Video Inside)

    រាជរដ្ឋាភិបាលបានប្រកាសការរៀបចំបុណ្យអុំទូកប្រពៃណីជាតិ ក្រោយការខកខានមិនបានធ្វើកាលពីឆ្នាំកន្លងទៅ។ កម្ពុជាក្នុងឆ្នាំ២០២២ បានលើកពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ ដោយសារតែក្នុងរង្វង់ខែវិច្ឆិកានោះ មានការរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣០មិថុនាថា ពិធីបុណ្យអុំទូកឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញ នឹងរៀបចំធ្វើឱ្យបានអ៊ឹកអធិកជាទីបំផុត។ រាជរដ្ឋាភិបាលបានប្រកាសរួចមកហើយថាក្នុងពិធីបុណ្យអុំទូកនិងពិធីរំលឹកខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០២៣ នឹងមានការបាញ់កាំជ្រួចរបស់ជប៉ុនថែមទៀត ដែលនឹងធ្វើឱ្យពិធីកាន់តែមានភាពរីករាយកាន់តែខ្លាំងឡើង។

  • ដ្រូនមិនស្គាល់អត្តសញ្ញាណបាត់មុខក្រោយកម្លាំងត្រៀមចាំកម្ទេច (Video Inside)

    ដ្រូនមិនស្គាល់អត្តសញ្ញាណបាត់មុខក្រោយកម្លាំងត្រៀមចាំកម្ទេច (Video Inside)

    ដ្រូនដែលបង្ហោះដោយក្រុមបច្ចាមិត្តពីទឹកដី នៃប្រទេសជិតខាង បានបាត់ការហោះហើររយៈពេល២ថ្ងៃមកហើយ ខណៈដែលកម្លាំងកងយោធពលខេមរភូមិន្ទបានត្រៀមបាញ់កម្ទេចចោល។ ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានហោះចូលស៊ើបការណ៍រយៈពេល៧ថ្ងៃជាប់គ្នា វេលាមុនម៉ោង៩យប់ ដែលគេជឿថាជាដ្រូនរបស់ក្រុមពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាតិវៀតណាម ដែលបាក់ទ័ពរត់ចូលព្រៃ បន្ទាប់ពីការតាមដេញបង្ក្រាបរបស់កងកម្លាំងរបស់រដ្ឋាភិបាលវៀតណាម។ សម្តេចតេជោបានថ្លែងថាដ្រូនមិនស្គាល់អត្តសញ្ញាណទាំងនោះ គឺជាដ្រូនហោះស៊ើបការណ៍ស្វែងរកគ្នីគ្នារបស់ក្រុមប្រដាប់អាវុធបាក់ទ័ពទាំងនោះ ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។ កម្លាំងកងអង្គរក្សចំនួន៥០០នាក់ប្រដាប់ដោយអាវុធរួម និងអាវុធបាញ់ដ្រូនយ៉ាងហោច ២០០ដើម ត្រូវបានដាក់ពង្រាយសហការជាមួយកងកម្លាំងភូមិភាគ ដើម្បីចាំបាញ់កម្ទេចដ្រូនទាំងឡាយនោះ និងតាមស្វែងរកមុខសញ្ញាជនសង្ស័យបាក់ទ័ព ដែលអាចលាក់ខ្លួនក្នុងព្រៃ នៃទិសឥសានប្រទេសនោះថែមទៀត។ ប៉ុន្តែគិតមកទល់នឹងថ្ងៃទី៣០មិថុនានេះ ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានបាត់លែងបង្ហាញវត្តមានដូចមុនទៀតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ សម្រាប់អ្នកណាដែលបាន បាញ់ទម្លាក់ ដ្រូនរបស់ក្រុមបច្ចាមិត្ត ដើម្បីការកំណត់អត្តសញ្ញាណថាតើជាដ្រូនដែលចេញមកពីប្រភពណាពិតប្រាកដ។

  • សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា ខណៈការបោះឆ្នោតនឹងមកដល់ក្នុងរយៈពេល២៣ថ្ងៃខាងមុខនេះទៀតគិតត្រឹមថ្ងៃសុក្រនេះ។ សេចក្តីរាយការណ៍នៅថ្ងៃទី៣០មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តកំពត, ខេត្តព្រៃវែង និងនៅក្នុងរាជធានីភ្នំពេញ។ លោក សេង វណ្ណា បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សភ្លើងទៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូប្រកាសចាកចេញពីគណបក្សប្រឆាំង និងស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ភាពខ្ជីខ្ជារបស់គណបក្សភ្លើងទៀនដែលមិនគោរពតាមលក្ខន្តិកៈ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត។ ភាពខ្ជីខ្ជាគ្មានការទទួលខុសត្រូវក្រៅពីការញុះញង់បំបែកបំបាក់ជាតិឱ្យធ្លាក់ក្នុងឧបាយកល នៃសកម្មភាពបដិវត្តន៍បំផ្លាញប្រទេសជាតិ បាននាំឱ្យសមាជិកក្រោម បង្គាប់គណបក្សភ្លើងទៀន ត្រូវគេឃើញបាននាំគ្នាថ្កោលទោសគណបក្ស និងពួកគេបាននាំគ្នាមកចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៃគណបក្សភ្លើងទៀន លោក ជុំ ហាក់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា និងក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវ ភាពនយោបាយជាច្រើនពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ទេព ដាពោធិ មេដឹកនាំក្រុមប្រឆាំងប្រចាំប្រទេសហូឡង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

  • ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតរបស់កម្ពុជាចាប់ផ្តើមថ្ងៃនេះ (Video Inside)

    ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតរបស់កម្ពុជាចាប់ផ្តើមថ្ងៃនេះ (Video Inside)

    កម្ពុជាឈានដល់ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតចាប់ពីថ្ងៃទី១កក្កដានេះ ហើយដែលនឹងមានរយៈពេល២១ថ្ងៃ។ ដំណើរការឃោសនានឹងត្រូវចាប់ផ្តើមឡើងនៅទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងអានសុន្ទរកថាមួយ ដែលនឹងបង្ហាញនូវគោលនយោបាយរយៈពេល៥ឆ្នាំថ្មីទៅមុខទៀត របស់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតថ្ងៃទី២៣កក្កដាគិតត្រឹមថ្ងៃសុក្រនេះ នៅសល់រយៈពេល ២៣ថ្ងៃទៀតប៉ុណ្ណោះ ក្នុងនោះរវាងពីថ្ងៃទី១កក្កដាដល់២១កក្កដា គឺជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។ សម្តេចតេជោបានថ្លែងរំពឹងថាក្រុមយុវជនបន្តវេនដែលស្នងអនាគតដឹកនាំប្រទេសពីសម្តេច នឹងក្លាយជាអ្នកដឹកនាំប្រទេសកាន់តែល្អថែមទៀត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ក្នុងពេលដែលមានដំណាក់កាលឃោសនាផ្សព្វផ្សាយស្វែងរកសន្លឹកឆ្នោត ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់…និងដោយឡែកការដង្ហែរក្បួនធំៗ ក្នុងការឃោសនានយោបាយរបស់គណបក្សនីមួយៗ នឹងអនុញ្ញាតមានចំនួនតែបួនដងប៉ុណ្ណោះ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ ហើយ ធ្វើសកម្មភាពទៅតាមគម្រោងដែលបានរៀបចំ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មាន ភាពប្រែប្រួលច្រើន ដូច្នេះឳកាសដែលអ្នកនឹងប្រឈមជាមួយបញ្ហាអាចទៅរួច។ សូមលោក អ្នកព្យាយាមបញ្ចៀសបញ្ហាជាមួយការយកចិត្តទុកដាក់រាល់ចំណុចប្រែប្រួលតូចធំ។ វាមិន យឺតពេលអោយអ្នកផ្លាស់ប្តូរស្ថានភាពការងារឲ្យកាន់តែប្រសើរនោះទេ ដូច្នេះសូមរៀបចំ គ្រឹះក្នុងពេលនេះឲ្យល្អសិន។ ក្រៅពីនេះ សូមចំណាយពេលអោយមានភាពវិជ្ជមាន និងរក្សា គំលាតពីបញ្ហារបស់អ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កាលវិភាគរបស់អ្នកមើលឃើញថាមានការ ប្រែប្រួលខ្លាំង។ អ្នកនឹងត្រូវកំណត់ឲ្យទទួលខុសត្រូវលើការងារសំខាន់ៗ​ច្រើន ដែលរំពឹងថា ទទួលបានផលយ៉ាងពេញចិត្ត។ ប៉ុន្តែវានឹងប្រសើរជាង ប្រសិនបើអ្នកមិនដាក់កំរឹតចំពោះខ្លួន ឯងពេក។ ចូរជ្រើសរើសការងារដែលសមប្រកបនឹងអ្នក ឬជាការងារតិចតួចក្តីដែលអ្នកពេញ ចិត្តបំផុត។ លោកអ្នកនៅមានពេលអំណោយផលច្រើន ដូច្នេះកុំបង្ខំខ្លួនឲ្យអស់កំលាំងនៅ ពេលនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមមានភាពអត់ធ្មត់ រក្សាពាក្យសំដី និងកាយវិការជានិច្ច ដើម្បីបញ្ចៀសបញ្ហា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតពេលវេលាថ្ងៃនេះជា មួយការងារសាម័ញ្ញ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០១ កក្កដា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០១ កក្កដា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ ក្នុងនោះ សូមលោកអ្នកស្នើសុំជំនួយចំពោះ មនុស្សដែលអ្នកជឿទុកចិត្ត ជាជាងធ្វើការប្រថុយប្រថានទៅលើករណី ឬការងារដែលមិន សក្តិសមនឹងលទ្ធភាពរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី រក្សាភាពស្ងៀមស្ងាត់ទើបជាការល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ…