Category: ទូរទស្សន៍

  • មនុស្ស១១នាក់ស្លាប់នៅរតនគិរីសង្ស័យជាការពុលស្រា (Video Inside)

    មនុស្ស១១នាក់ស្លាប់នៅរតនគិរីសង្ស័យជាការពុលស្រា (Video Inside)

    មនុស្ស១១នាក់បានស្លាប់នៅខេត្តរតនគិរីជាមួយនឹងការសន្និដ្ឋានមុននេះ ខ្លះថាបណ្តាលមកពីពុលស្រាស និងខ្លះនិយាយថាសង្ស័យការពុលថ្នាំគីមី។ ប៉ុន្តែមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈ ខេត្តរតនគិរី បានបញ្ជាក់នៅថ្ងៃទី៣កក្កដាថា ករណីស្លាប់១១នាក់នោះ គឺបណ្តាលមកពីពុលស្រា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • អាជ្ញាធរត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយជម្លៀសពលរដ្ឋដែលរងគ្រោះទឹកជំនន់ (Video Inside)

    អាជ្ញាធរត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយជម្លៀសពលរដ្ឋដែលរងគ្រោះទឹកជំនន់ (Video Inside)

    អាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការជួយជម្លៀសពលរដ្ឋចេញពីជំនន់ទឹកភ្លៀង។ ការត្រៀមលក្ខណៈទុកជាមុននេះ បានធ្វើឡើង ក្នុងឱកាសដែលអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម វីរៈ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យការជន់លិចផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក គីម វីរៈ បានថ្លែងថា ក្រោយពីមានការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម អំពីធាតុអាកាសនៅកម្ពុជា ដែលនឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ, ការព្យាករណ៍បានបង្ហាញការបន្តនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លោក គីម វីរៈ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋត្រូវបានជម្លៀសឡើងទីទួលសុវត្ថិភាពនោះទេ ខណៈអាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ បានរៀបចំទីបញ្ជាការស្រាលសម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោក គីម វីរៈ ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងនៃភូមិភាគពិសេស រួមជាមួយបញ្ជាការដ្ឋានទ័ពពិសេស និងមន្រ្តីមូលដ្ឋានបានរៀបចំផែនការ និងការត្រៀមបង្ការ ក្នុងករណីភ្លៀងបន្តបង្អុលធ្លាក់ក្នុងកម្រិតខ្លាំង ត្រៀមជួយរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនសម្ភារៈចាំបាច់ទាំងឡាយ ឬជម្លៀសជាដើម។ លោក គីម…

  • រដ្ឋបាលរាជធានីប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកចេញពីខណ្ឌដែលលិច (Video Inside)

    រដ្ឋបាលរាជធានីប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកចេញពីខណ្ឌដែលលិច (Video Inside)

    រដ្ឋបាលរាជធានី បានប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកភ្លៀងចេញពីខណ្ឌដែលលិច ក្នុងរាជធានី ដោយសារតែការធ្លាក់ភ្លៀងកម្ពស់១៥៣មីលីម៉ែត្រ។ ផ្លូវមួយចំនួនដូចជាផ្លូវម៉ៅសេទុង, ផ្លូវកម្ពុជាក្រោម, ផ្លូវ២០០៤ និងផ្លូវមួយចំនួនទៀត ត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី៣កក្កដា បើទោះបីជាតំបន់ទាំងនេះមានដាក់ប្រព័ន្ធលូរួចរាល់ក៏ដោយ។ អាជ្ញាធរបានថ្លែងថាភ្លៀងធ្លាក់ខ្លាំងពេកដែលប្រព័ន្ធលូបង្ហូរមិនទាន់ និងការកកស្ទះប្រព័ន្ធលូតាមកន្លែងខ្លះដោយសារសម្រាម គឺជាមូលហេតុដែលនាំឱ្យទឹកបានចាល់លិច។ កាកសំណល់សម្រាម និងភក់ត្រូវគេឃើញរាយប៉ាយនៅលើទ្រូងផ្លូវ ខណៈដែលកម្លាំងបោសសំអាតត្រូវគេឃើញបានធ្វើកិច្ចការសំអាតទីក្រុងរបស់ខ្លួន បន្ទាប់ពីទឹកត្រូវបានបូមរំដោះ ចេញទាំងយប់នោះមក។ យោងតាមរដ្ឋបាលរាជធានី ផ្លូវកម្ពុជាក្រោមត្រូវបានរំដោះទឹកអស់នៅម៉ោង១២យប់, ផ្លូវ២០០៤ នៅវេលាម៉ោង១យប់ និងផ្លូវម៉ៅសេទុងរហូតទាល់តែម៉ោង៣ទាបភ្លឹ។ ដោយឡែកការលិចលង់ក្នុងតំបន់បឹងទំពន់ ដែលមានលក្ខណៈដីទាបជាងគេ បានបន្តធ្វើរហូតមកដល់ថ្ងៃអង្គារ៍ទី៤កក្កដា ខណៈដែលខណ្ឌដទៃទៀត ដូចជាខណ្ឌដង្កោ និងខណ្ឌមានជ័យ មានសេចក្តីរាយការណ៍ការលិចដោយជំនន់ទឹកភ្លៀងដ៏ធំនេះផងដែរ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា ការធ្លាក់ភ្លៀងវេលាល្ងាចថ្ងៃទី៣កក្កដា គឺជាការធ្លាក់ភ្លៀងដ៏ធំមានកម្ពស់ទឹក១៥៣មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះឡើយ។

  • អង្គការ ACILS អាមេរិកស្នើក្រសួងការងារសុំបន្តចុះអនុស្សារណៈ (Video Inside)

    អង្គការ ACILS អាមេរិកស្នើក្រសួងការងារសុំបន្តចុះអនុស្សារណៈ (Video Inside)

    អង្គការមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិហៅកាត់ថា (ACILS) បានស្នើកម្ពុជាសុំបន្តការធ្វើអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងការងារ ក្នុងជំនួបពិភាក្សាមួយជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ ការស្នើសុំបន្តនេះ បានធ្វើឡើងខណៈកិច្ចសហការរវាង ACILS របស់អង្គការអាមេរិកាំងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី២៨កក្កដាខាងមុខនេះហើយ។ អប្សរាណិតរាយការណ៍

  • រាជរដ្ឋាភិបាលប្រកាសបង្កើនកម្រិតប្រាប់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ (Video Inside)

    រាជរដ្ឋាភិបាលប្រកាសបង្កើនកម្រិតប្រាប់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ (Video Inside)

    រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ការដំឡើងកម្រិត និងការផ្តល់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិត, មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។ សេចក្តីប្រកាសថ្ងៃទី៤កក្កដាបានសរសេរថា ការសម្រេចបង្កើនប្រាក់ឧបត្ថម្ភទាំងនេះ «ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា ស្មារតី ក្នុងរយៈពេល១ពាន់ថ្ងៃដំបូងនៃជីវិត»។ ការបង្កើនការឧបត្ថម្ភបន្ថែមនេះ នឹងចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ តទៅ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរថា ការបង្កើនប្រាក់ឧបត្ថម្ភនេះទៀត បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញា ស្មារតី របស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិ វឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ននាពេលអនាគត។

  • Channel Telegram របស់សម្តេចតេជោស្ទុះឡើងដល់ជាង៩០ម៉ឺននាក់ (Video Inside)

    Channel Telegram របស់សម្តេចតេជោស្ទុះឡើងដល់ជាង៩០ម៉ឺននាក់ (Video Inside)

    Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ជាង ៩០ម៉ឺននាក់ និងក្លាយជា Telegram ដែលមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថាគិតត្រឹមរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣, Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានចំនួនអ្នក Subscribe ៩០ម៉ឺន ២ពាន់ ៦២៥នាក់ ខណៈ Telegram របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានចំនួនអ្នក Subscribe ៩២ម៉ឺន ៧ពាន់ ៣២៦នាក់។ Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់គណនីបណ្តាញសង្គម Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើប្រព័ន្ធបណ្តាញសង្គម Telegram ប៉ុណ្ណោះ៕

  • រដ្ឋាភិបាលបណ្តេញជនបរទេសបំរើការក្រុមហ៊ុន Meta Platform Inc. ចេញពីកម្ពុជា (Video Inside)

    រដ្ឋាភិបាលបណ្តេញជនបរទេសបំរើការក្រុមហ៊ុន Meta Platform Inc. ចេញពីកម្ពុជា (Video Inside)

    រាជរដ្ឋាភិបាលបានបណ្តេញជនបរទេសចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platform Inc. ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសនៅថ្ងៃនេះ។ ឈ្មោះជនបរទេសទាំង២២ ត្រូវបានដាក់បង្ហាញទាំងអស់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថ្ងៃទី៤កក្កដានេះ។ សេចក្តីថ្លែងការណ៍បានទុកពេលវេលារយៈពេល ៤៨ ម៉ោងសម្រាប់ជនបរទេសទាំង២២នាក់នោះ ត្រូវចាកចេញពីទឹកដីកម្ពុជា គិតចាប់តាំងពីម៉ោង៤ រសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ ការបណ្តេញមនុស្សទាំង២២នាក់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Meta Platform Inc បានប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថាសេចក្តីសម្រេចផ្អាក គណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដោយក្រុមហ៊ុន Meta Platform Inc. គឺមាន «លក្ខណៈនយោបាយ»។ សេចក្តីថ្លែងការណ៍បន្តថា ការសម្រេចនេះទៀត «មានចេតនារារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន ព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពលរដ្ឋគាំទ្រ និងពេញចិត្ត»។ សម្តេចតេជោបានថ្លែងតាមបណ្តាញ Channel Telegram ជាមួយការបង្ហាញរូបថតជនបរទេសទាំង២២នាក់នោះបញ្ជាក់ថា «អ្នកទាំងនោះមិនត្រូវបានឱ្យចូលស្រុកខ្មែរអស់មួយជីវិត»។ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើង តាមរយៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា»។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ លោកអ្នកនឹងធានាបានចំពោះភាពជោគជ័យ លាភសំណាង និងសេចក្តីសុខក្នុងជីវិតនាពេលនេះ។ ក្រៅពីនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ការធ្វើទំនាក់ទំនង និងបំពេញភារកិច្ចជាក្រុម ឃើញថានឹងបានផលណាស់។ ដោយឡែក ប្រសិនបើអ្នកសម្រចចិត្តធ្វើអ្វីមួយហើយ សូមផ្តោតទៅលើការងារទាំងនោះ ពីព្រោះផល ចម្រើននឹងកើតឡើងច្រើន និងមានស្ថេរភាពខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែក៏មិនគួរព្រួយបារម្ភអ្វីពេកនោះដែរ។ រក្សាស្ថានភាពឲ្យមានហ្នឹងហ្ន៎​ ដោះស្រាយបញ្ហាដែលនឹងកើតឡើងដោយភាពស្ងប់ស្ងាត់ និងសន្តិវិធិ។ លោកអ្នកមានមនុស្សសប្បុរសនៅក្បែរ និងជួយយកអាសារណាស់ ដូច្នេះព្យាយាមសុំយោបល់ពីពួកគេ ប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ក្នុងពេលនេះក៏គួររក្សាទឹក ចិត្ត អត់ធ្មត់ និងព្យាយាមបង្កើតមិត្តជាជាងធ្វើអោយមានកំហុសឆ្គងព្រោះភាពរឹងរូស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ ព្រមទាំងជួយទំនុកបម្រុងច្រើន ដូច្នេះមិនគួរមានភាពភ័យខ្លាចក្នុងការអនុវត្តការងារ ឬចាប់ផ្តើមកិច្ចការងារថ្មីដែលអ្នកប៉ងប្រាថ្នាឡើយ។…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៥ កក្កដា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៥ កក្កដា ២០២៣ (មានវីដេអូ)
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១២ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងកើនឡើងចំនួន ៩ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ដែលបានរកឃើញកាលថ្ងៃសៅរ៍ចំនួន ៣ករណី, ថ្ងៃអាទិត្យមាន ២ករណី និងនៅថ្ងៃច័ន្ទនេះមាន ៧ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ២៩២ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ១ពាន់ ៦៨៧ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៣៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១២ករណី។ ប្រទេសសឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល…