Category: ទូរទស្សន៍

  • សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដានៅសល់តែរយៈពេល ១ខែទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃសុក្រ ទី២៣ មិថុនានេះ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានបង្ហាញការស្នើសុំចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តកំពង់ចាម។ យុវតីម្នាក់ឈ្មោះ ហាន់ ស៊ូជីន ដែលគេស្គាល់ថាធ្លាប់ជាអ្នកជឿជាក់ផ្កាប់មុខលើក្រុមប្រឆាំង និងមេខ្លោងក្បត់ជាតិ៣ជំនាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ឈប់ជឿនយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, មេខ្លោងគណបក្សភ្លើងទៀន បានព្រមានថា នឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។ ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងខេត្តកំពង់ចាម, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។…

  • រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលបំផ្លាញចោលនូវឧបាយកល របស់ក្រុមប្រឆាំងរារាំងដំណើរការបោះឆ្នោត ត្រូវបានអនុម័តទាំងស្រុងនៅថ្ងៃសុក្រ ទី២៣ មិថុនា ក្នុងសម័យប្រជុំរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ សេចក្តីព្រាងច្បាប់នេះបានទទួលការគាំទ្រទាំងស្រុងពីសម្លេងចូលរួមចំនួនសរុប១១១នាក់។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាថ្ងៃទី២៣មិថុនា «គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សម្តៅការលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារិកនៅក្នុងរដ្ឋធម្មនុញ្ញ…និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ, ទាំងនៅថ្នាក់ក្រោមជាតិ»។

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៤ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៤ មិថុនា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី ១ករណី នៅថ្ងៃនេះ ជាតួលេខឆ្លងថយចុះមកវិញចំនួន២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៣៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ១២២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤៩៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួនតែ ១ករណី ប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…

  • ខេត្តព្រះវិហារបញ្ចូលសមាជិកថ្មី១៧៩នាក់ក្នុងគណបក្ស (Video Inside)

    ខេត្តព្រះវិហារបញ្ចូលសមាជិកថ្មី១៧៩នាក់ក្នុងគណបក្ស (Video Inside)

    ខេត្តព្រះវិហារ បានបញ្ចូលសមាជិកថ្មី១៧៩នាក់ ក្នុងគណបក្សប្រជាជនកម្ពុជា និងបានអំពាវនាវសមាជិកគាំទ្របក្ស ត្រូវទៅបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មីនេះ បានធ្វើនៅថ្ងៃទី២១មិថុនា នៅស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។ អប្សរាណិតរាយការណ៍

  • ក្រសួងបរិស្ថានបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

    ក្រសួងបរិស្ថានបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

    មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីអាជ្ញាធរខេត្ត, ក្រុមអ្នកអភិរក្ស, ប្រជាពលរដ្ឋ និងសិស្សសាលាចំនួនជិត៣០០នាក់ បានដង្ហែក្បួនបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តបាត់ដំបង និងប៉ៃលិន។ យុទ្ធនាការអន្ទាក់សូន្យលើកទី២ គឺជាយុទ្ធនាការក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ដាក់ចាប់សត្វ នៅក្នុងតំបន់ការពារធម្មជាតិ និងជាយុទ្ធនាការ ដែលបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើង ក្នុងចំណោមសាធារណជន។ ពិធីបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ដំបង បានធ្វើនៅព្រឹកថ្ងៃទី២២ មិថុនានេះ ដឹកនាំដោយប្រធានយុទ្ធនាការអន្ទាក់សូន្យលោក នេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។ យុទ្ធនាការនេះ ត្រូវបានអនុវត្តក្នុងខេត្តចំនួន៥គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។ លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅ បន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ, ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ លោកបានថ្លែងបន្តថា យុទ្ធនាការនេះ ក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

  • សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដា កាន់តែរំកិលមកកៀកជាលំដាប់។ សេចក្តីរាយការណ៍នៅថ្ងៃទី២២មិថុនានេះ បានបង្ហាញការស្នើសុំ ចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តបាត់ដំបង។ បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ របស់គណបក្សភ្លើងទៀនមណ្ឌលរាជធានីភ្នំពេញឈ្មោះ សូរ្យ រង្សី បាននិយាយផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន និងបានស្នើសុំការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួម ក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះ បានប្រព្រឹត្តខុសនឹងគតិច្បាប់។ ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, គណបក្សភ្លើងទៀនបានព្រមានថានឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។ ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនគន្លឹះម្នាក់ទៀតរបស់គណបក្សភ្លើងទៀនឈ្មោះ ហួរ សារ៉ាត់ ដែលជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានថ្លែងពីសហរដ្ឋអាមេរិកបកអាក្រាត នូវអំពីទុច្ចរិតដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំងពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលកំពុងចង់នាំប្រទេសធ្លាក់ចូលក្នុងចលនាបដិវត្តពណ៌។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត,…

  • អតីតយុទ្ធជនពិការភាព១៦៨នាក់ ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជនពិការភាព១៦៨នាក់ ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជនដែលមានពិការភាពចំនួន ១៦៨នាក់ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនកាលពីសម័យសង្រ្គាម បានទទួលការបំពាក់គ្រឿងឥស្សរិយយស។ ពិធីបំពាក់នេះបានធ្វើនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ អប្សរាណិតរាយការណ៍

  • គជបចែកចាយបណ្ណព័ត៌មានជាង៨លានសន្លឹក (Video Inside)

    គជបចែកចាយបណ្ណព័ត៌មានជាង៨លានសន្លឹក (Video Inside)

    បណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ជាង៨លានសន្លឹក ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ជុំវិញការចែកបណ្ណព័ត៌មានបោះឆ្នោតនេះនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣នេះ។ ការចែកចាយនេះ បានធ្វើរវាងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា។ បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺជាបណ្ណ ដែលជម្រាបជូនអ្នកបោះឆ្នោតអំពីកាលបរិច្ឆេទ និងទីតាំងការិយាល័យ ដែលពួកពលរដ្ឋ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ បណ្ណបោះឆ្នោតនៅបានប្រាប់ដល់ពលរដ្ឋ ត្រៀមឯកសារជាមុន ដែលមានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ក្នុងករណីពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬមិនទាន់បានទទួល, បាត់, ខូច ឬកែតម្រូវ។ យោងតាមគជប, តួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលត្រូវចូលរួម មានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមាន ជាង២ម៉ឺនការិយាល័យ៕

  • ក្រសួងមហាផ្ទៃបណ្តេញចេញមន្ត្រីនគរបាលពីររូប (Video Inside)

    ក្រសួងមហាផ្ទៃបណ្តេញចេញមន្ត្រីនគរបាលពីររូប (Video Inside)

    មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវបានដកតំណែង, ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត ពាក់ព័ន្ធនឹងអំពើឆបោក។ យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មានទើបទទួលបានថ្ងៃនេះ បានដកតំណែង និងបណ្តេញវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី នាយរងការិយាល័យបៀរវត្សនគរបាលជាតិ និងវរសេនីយ៍ទោ ណុប បូ នាយរងការិយាល័យគ្រប់គ្រងឯកសារ ក្រោមមូលហេតុ «ល្មើសវិន័យកងកម្លាំងនគរបាលជាតិ»។ យោងតាមសេចក្តីរាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ វរសេនីយ៍ទោនគរបាលទាំង២រូបនោះ បានជាប់ពាក់ព័ន្ធករណីឆបោក មានស្ថានទម្ងន់ទោស និងក្លែងឯកសារសាធារណៈ។ វរសេនីយទោដែលទទួលបានការបណ្តេញចោលនេះ ត្រូវគេរំពឹងថានឹងប្រឈមចំពោះមុខច្បាប់ ដើម្បីធ្វើការកាត់ទោសថែមទៀត។