Category: ទូរទស្សន៍

  • សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះ នៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដាកាន់តែរំកិលមកកៀកជាលំដាប់។ សេចក្តីរាយការណ៍នៅថ្ងៃទី២១មិថុនានេះ បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ នៃខេត្តព្រះវិហារ, ខេត្តកណ្តាល និងខេត្តកំពង់ចាម។ នេះជាវីដេអូរបស់អតីតអនុប្រធានទី១ នៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះវិហារ លោក ជា រុំ។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅក្នុងខេត្តកំពង់ចាម, ស្លាកគណបក្សភ្លើងទៀនក្នុងមួលដ្ឋានមួយ ត្រូវបានសកម្មជន និងអ្នកគាំទ្របានផ្តួលរំលំចោលជាបន្តបន្ទាប់ ក្រោមហេតុផលអស់ជំនឿ និងការស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយម។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នៅថ្ងៃដដែលនេះផងដែរ, ប្រធានថ្នាក់ស្រុកនៃអតីតបក្សសង្គ្រោះជាតិ និងសកម្មជនបក្សភ្លើងទៀននៅស្រុកខ្សាច់កណ្ដាល ចំនួន៤៥នាក់ បានស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត, នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ត្រូវគេឃើញថាបាននាំគ្នាសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ នៅមុនការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដាឈានមកដល់។

  • បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញគន្លឹះបី នៃការជួយសម្រេចចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញគន្លឹះបី នៃការជួយសម្រេចចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានបំផុសយុវជនត្រូវរួមគ្នាជម្រុញឱ្យចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនាំប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់។ សេដ្ឋកិច្ចជាតិរបស់កម្ពុជាក្នុងពេលដែលមានការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩ ត្រូវបានធ្លាក់អស់ជាច្រើន។ ប៉ុន្តែក្រោមគោលនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេស ដែលបានធ្វើឱ្យដំណើរការសេដ្ឋកិច្ចជាតិបានងើបសាឡើងវិញបន្តិចម្តងៗនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជានឹងអាចសម្រេចនូវមហិច្ឆិតារបស់ខ្លួនបាន ក្នុងការនាំប្រទេសទទួលបានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ បើទោះបីជាមានជម្ងឺឆ្លងកូវីដ១៩ក៏ដោយ។ បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិននៅថ្ងៃទី២០ ខែមិថុនាថា «យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើងសុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងគំនិតច្នៃប្រឌិតហើយបូករួមនឹងឧត្តមគតិស្នេហាជាតិ”។ លោកបានថ្លែងទៀតថា ”យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា, បញ្ចប់ការសិក្សា ឬកំពុងបំពេញការងារនោះទេ គឺពួកគេសុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ លោកបានថ្លែងបញ្ជាក់នូវគន្លឹះ៣ដែលនឺងជួយនាំឱ្យយុវជនអាចជួយសម្រេចបាននូវការជម្រុញឱ្យចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្លាយជាការពិតបាន។ គន្លឹះទាំងបីនោះ គឺមានឆន្ទៈ, ស្គាល់អត្តសញ្ញាណ និងមានក្តីសង្ឃឹម»។

  • រដ្ឋសភាត្រៀមបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    រដ្ឋសភាត្រៀមបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    រដ្ឋសភាត្រៀមនឹងបើកកិច្ចប្រជុំដេញដោលពិភាក្សា ដើម្បីរកការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត នៅថ្ងៃសុក្រសប្តាហ៍នេះហើយ បន្ទាប់ពីមានការសិក្សារួចរាល់ពីក្រុមគណៈកម្មការជំនាញ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកំណត់កាលបរិច្ឆេទយកថ្ងៃទី២៣មិថុនា ដើម្បីបើកកិច្ចសម័យប្រជុំពេញអង្គរដ្ឋសភា សម្រាប់ធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់នេះ។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូត សិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ តើសេចក្តីព្រាងវិសោធនកម្មច្បាប់នោះមានខ្លឹមសារអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

    ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់​ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ ដូច្នេះគ្មានអ្វីត្រូវព្រួយទេ។ ថ្ងៃនេះដែរ លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តធំដុំក្នុងរង្វង់ការងារ។ ក្រៅពីនេះ លោកអ្នកនឹងអាចមានកាលវិភាគច្រើនជាងមុននៅថ្ងៃនេះ ហេតុដូច្នេះ សូមគ្រប់គ្រងពេលវេលា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី បើអាចមិនចាំបាច់ បញ្ចេញយោបល់ច្រើនពេកទេ ស្តាប់អោយបានច្រើននឹងជួយបញ្ចៀសភាពអវិជ្ជមានដែល កំពុងមានវត្តមាននៅក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរមកហើយ ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកគឺមានសញញ្ញាណវិជ្ជមាន។…

  • GPO 41: ភូមិសាស្រ្តនយោបាយ៖ គោលនយោបាយអព្យាក្រឹត្យរបស់ប្រទេសឥណ្ឌាក្នុងវិបត្តិ អ៊ុយក្រែន និងរុស្ស៊ី (មានវីដេអូ)

    GPO 41: ភូមិសាស្រ្តនយោបាយ៖ គោលនយោបាយអព្យាក្រឹត្យរបស់ប្រទេសឥណ្ឌាក្នុងវិបត្តិ អ៊ុយក្រែន និងរុស្ស៊ី (មានវីដេអូ)

    #ភូមិសាស្រ្តនយោបាយ ប្រធានបទ ៖គោលនយោបាយអព្យាក្រឹត្យរបស់ប្រទេសឥណ្ឌាក្នុងវិបត្តិ អ៊ុយក្រែន និងរុស្ស៊ី ។ – តើប្រទេសខ្លួនគិតពីផលប្រយោជន៍របស់ខ្លួនជាងអ្វីៗទាំងអស់ ? – តើឥណ្ឌាជំរុញសេដ្ឋកិច្ចរបស់ខ្លួនឲ្យទៅជាមូលដ្ឋានផលិតជំនួសប្រទេសចិន ? – តើឥណ្ឌានឹងមានប្រជាជនច្រើនជាងគេលើពិភពលោក ?

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២២ មិថុនា ២០២៣

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២២ មិថុនា ២០២៣
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ៣ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៣ករណីនៅថ្ងៃនេះ ជាតួលេខបន្តកើនឡើងថែមទៀតចំនួន ១ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤៨៦ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ១៣៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៧២ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ហ្វីលីពីន, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា…

  • ខេត្តកំពង់ឆ្នាំង ប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Video Inside)

    ខេត្តកំពង់ឆ្នាំង ប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Video Inside)

    ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល នៅថ្ងៃអង្គារនេះ។ មន្ដ្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្ដទី៥ បន្ទាប់ពីខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដោយមានការប្រកាសទទួលស្គាល់ថា ជាខេត្ដដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដកើតមាន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា (Video Inside)

    បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដកើតមាន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា (Video Inside)

    បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានបន្ថែមទៀត ខណៈសីតុណ្ហភាពកម្ដៅ បានថយចុះតិចតួច ក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ចំពោះមូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាបានទទួលរងនូវឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ តាមការព្យាករណ៍ រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា នៅតំបន់ទំនាបកណ្តាល គឺសីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ…បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពកម្ដៅទាំងពីរនេះ បានថយចុះ១អង្សាសេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ, ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺឋិតនៅថេរ បើប្រៀបធៀប នឹងសប្ដាហ៍មុន។…

  • បណ្ឌិត ហ៊ុន ម៉ាណែត ដាស់តឿនយុវជនបក្សក្នុងខេត្តពោធិ៍សាត់ត្រូវរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ដាស់តឿនយុវជនបក្សក្នុងខេត្តពោធិ៍សាត់ត្រូវរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនក្រុមយុវជនបក្ស ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ដោយមិនត្រូវធ្វេសប្រហែសឡើយ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា « សន្តិភាពដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា»។ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍នូវព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលពេលនោះ បាននាំកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមបាននាំប្រទេសធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម និងសង្គ្រាមបានអូសបន្លាយរហូតដល់២៨ឆ្នាំ ទើបអាចពន្លត់បាន តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបក្សត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ និងលោកបានចាត់ទុកថាភក្តីភាពទាំងនេះ គឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបន្តវេន ត្រូវគោរព និងផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតី នៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។