-
សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថាសម្តេចជាមនុស្សឆេវឆាវ ប៉ុន្តែចិត្តធ្ងន់ក្នុងការសម្រេចបញ្ហានយោបាយជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា សម្តេចជាមនុស្សមានចិត្តឆេវឆាវ ប៉ុន្តែសម្តេចគឺជាមនុស្សចិត្តធ្ងន់នៅក្នុងការសម្រេចលើផ្នែកនយោបាយ ដែលជាប់ទាក់ទងនឹងវាសនារបស់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានខូចភ្នែកខាងឆ្វេងដោយសារត្រូវនឹងគ្រាប់កាំភ្លើងរបស់សត្រូវ។ ភ្នែកខាងឆ្វេង របស់សម្តេចបានរងរបួសនៅថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ នៅក្នុងពេលប្រយុទ្ធជាមួយសត្រូវនៅក្បែរគល់ស្ពានគីហ្សូណា។ ហើយរហូតដល់ខែកញ្ញា, ភ្នែករបស់សម្តេចបានទទួលការវះកាត់នៅកន្លែងព្យាបាលមួយ ដែលពេលនោះស្ថិតក្នុងទីតាំងសាលារៀន នៃស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ បើទោះបីជាសម្តេចរងនឹងភាពពិកាភ្នែក និងពេលខ្លះមានភាពឆេវឆាវក៏ដោយ ប៉ុន្តែសម្តេចបានថ្លែងថាសម្តេច គឺជាមនុស្សចិត្តធ្ងន់ក្នុងការសម្រេចបញ្ហាធំៗ ដែលទាក់ទងនឹងវាសនាប្រទេសជាតិ។ ក្រោយពេលជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ, សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មានបុត្រាបុត្រីទាំងអស់ចំនួន៦នាក់ ក្នុងនោះប្រុស ៤នាក់ និងស្រីចំនួន២នាក់។
-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដាកាន់តែរំកិលមកកៀកជាលំដាប់។ សេចក្តីរាយការណ៍នៅថ្ងៃទី២០មិថុនានេះ បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តប៉ៃលិន, ខេត្តកំពត និងនៅក្នុងរាជធានីភ្នំពេញ។ នេះជាវីដេអូរបស់សកម្មជនគណបក្សភ្លើងទៀនឈ្មោះ សុស គឹមសេង ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្របម្រុងក្នុងខេត្តនោះថែមទៀត។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅក្នុងខេត្តកំពត, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះ ម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។ ការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នេះ បានធ្វើឡើងខណៈដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដានឹងមកដល់ ប្រមាណជាង៣០ថ្ងៃទៅមុខទៀតនេះ។ កាលពីម្សិលមិញ, សកម្មជនគណបក្សភ្លើងទៀនពីខេត្តត្បូងឃ្មុំ ដែលសុទ្ធតែជាស្រ្តី ក៏បានបន្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។ នេះជាវីដេអូដែលបានផ្សាយតាមបណ្តាញសង្គមពីខេត្តត្បូងឃ្មុំ។
-
សម្តេចតេជោ ហ៊ុន សែន រំលឹកទិវា២០មិថុនា៤៦ឆ្នាំមុន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទិវា២០មិថុនាកាលពី៤៦ឆ្នាំមុន ដែលបានសម្រេចចិត្តត្រូវចាកចេញតស៊ូ ដើម្បីប្រឆាំងនឹងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពត។ ប្រសាសន៍រំលឹកនេះបានធ្វើនៅក្នុងទិវាខួបរំលឹកព្រឹត្តិការណ៍ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះសម្តេច និងយុទ្ធមិត្ត៤នាក់ទៀត បាននាំគ្នាចាកចេញបង្កើតចលនាតស៊ូប្រឆាំងនឹងរបបខ្មែរក្រហមប៉ុលពត។ សម្តេចបានថ្លែងរំលឹកព្រឹត្តិការណ៍ដែលពេលនោះ គឺជាការសម្រេចជាលើកទី២ ក្នុងការចេញតស៊ូបន្ទាប់ពីការចេញតស៊ូលើកទី១ គឺនៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានព្រះរាជបន្ទូលអំពាវនាវរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ, និងការចេញតស៊ូលើកទី២ នៅថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ក្រោយឃើញការធ្វើទុក្ខបុកម្នេញរបស់របប ប៉ុល ពត ដាក់មកលើប្រជាជនខ្លួនឯង ដែលបង្ខំចិត្តត្រូវធ្វើដំណើរចូលក្នុងទឹកដីនៃប្រទេសវៀតណាម។ ប្រវត្តិសាស្ត្របានបង្ហាញថានៅទីតាំងកោះថ្ម, ឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង៩យប់នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺសមមិត្ត នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានចាប់ផ្តើមដំណើរភៀសខ្លួនចេញទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរការងាររកស៊ីជួញដូររបស់លោកអ្នកមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ហើយថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានាដែរ។ ចំណែកការងារដែលមានគម្រោងគួរកុំទាន់ធ្វើដំណើរការ គួរពន្យាពេលទើបប្រសើរជាង។ ក្នុងនោះ សូមប្រុងប្រយ័ត្នចំពោះការចំណាយ លុយកាក់ និងដើមទុននៅក្នុងពេលេនះ ពីព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន។ លើស ពីនេះ អ្នកក៏មិនសូវជាមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារនោះដែរ ហេតុនេះសូម ព្យាយាមរក្សាអ្វីៗអោយនៅដដែលសិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំណាស់។ សូមកុំបោះបង់ឳកាសណាមួយឡើយ ទោះតូចធំក្តី ការងារទាំងនេះទាមទារត្រឹមតែគម្រោងមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សជុំវិញខ្លួនចាប់អារម្មណ៍លើអ្នកណាស់ ចូរប្រើពេលនេះទាញប្រយោជន៍។ ទន្ទឹមនឹងគ្នានេះ អ្នកអាចចូល បានកាន់តែកៀកនឹងថ្នាក់លើ បង្ហាញគោលគំនិត និងបំណងប្រាថា្នច្បាស់លាស់។ ហេតុនេះ សូមព្យាយាមរក្សាស្ថានការណ៍ ហើយឆក់យកឳកាសល្អនេះអោយបាន។ ផ្ទុយទៅវិញ វានឹង មិនប្រសើរនោះទេ ប្រសិនបើអ្នកចំណាយពេលវេលាទៅលើរឿងដែលមិនសំខាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែគួររក្សាកិច្ចការងារដែលមានស្រាប់សិន។ សម្រាប់ការ …
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២១ មិថុនា ២០២៣ (មានវីដេអូ)

-
ស្ទឹងត្រែងបង្ក្រាបអំពើល្មើសច្បាប់ទន្ទ្រានដីព្រៃខុសច្បាប់ (Video Inside)

សមត្ថកិច្ចក្នុងខេត្តស្ទឹងតែង បានបង្ក្រាបសកម្មភាពទន្ទ្រានដីព្រៃខុសច្បាប់ដែលអំពើទុច្ចរឹតទាំងនោះ ត្រូវគេឃើញថា តែងធ្វើនៅមុនពេលដែលកម្ពុជារៀបចំការបោះឆ្នោតសកល។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងព្រមានថានឹងមិនលើកលែងដល់ក្រុមជនឆ្លៀតឱកាសនោះឡើយ បើទោះបីជាកម្ពុជាជាប់រវល់នឹងការបោះឆ្នោតនោះក៏ដោយ។ សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឱ្យដឹងគ្រឿងចក្រមួយគ្រឿង ដែលបានឈូសឆាយដីព្រៃល្មើសច្បាប់ច្រើនសិបហិចតា ត្រូវមន្ត្រីជំនាញ ចាប់ឃាត់បាន និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ អប្សរាណិតរាយការណ៍
-
បណ្ឌិត ស៊ាង ប៊ុនលាង រំលឹកស្នាដៃជួយរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ គឺជាខួប៤៦ឆ្នាំមុននេះដំណើរចាកចេញតស៊ូរំដោះប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកនូវសមិទ្ធផល ដែលកម្ពុជាទទួលបានដោយសារតែការតស៊ូរំដោះជាតិ និងប្រជាជនកាលពី៤៦ឆ្នាំមុននេះ។ ប្រសាសន៍រំលឹកសមិទ្ធផលនេះ បានធ្វើក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយកន្លែងក្នុងវត្តមួយ នៃខេត្តកណ្តាល ក្បែរព្រំដែន នៃប្រទេសវៀតណាម។ សូមទស្សនាសេចក្តីរាយការណ៍
-
ប្រធានក្រុមការងារក្នុងមូលដ្ឋានសង្កាត់បឹងទំពុនបកអាក្រាតឧបាយកលក្រុមប្រឆាំង (Video Inside)

-
រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីត្រៀមដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ គ្រោងនឹងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលស្របនឹងការបោះជំហានកាន់តែទៅមុខរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជាមួយនឹងគោលការណ៍ថ្មីដែលនឹងដាក់ចេញនោះ រាជរដ្ឋាភិបាលនឹងរៀបចំសាជាថ្មីនូវក្រុមត្រូវចុះពង្រឹងមូលដ្ឋានដើម្បីការអភិវឌ្ឍន៍នៅតាមខេត្ត។
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាត្រៀមយកជោគជ័យជូនដល់គណបក្សប្រជាជនកម្ពុជា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមយុវជនបក្សថាគណបក្សប្រជាជនកម្ពុជា ត្រៀមនឹងយកជ័យជម្នះក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានរូបតំណាងដោយទេវតាបាចផ្កា និងស្ថិតក្នុងលេខរៀងទី១៨ ក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងទាំងអស់១៨គណបក្ស។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមជាបក្សនៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះជូនបក្ស នៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា»។ គណបក្សប្រជាជនកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១ គឺជាគណបក្សដែលបានជួយសង្គ្រោះ ប្រទេសចេញរួចផុត ពីរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត, ជាគណបក្សដែលរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជាគ្រប់សម័យកាល, ជាគណបក្សដែលមានសមត្ថភាពទប់ស្កាត់ឧបាយកលទុច្ចរឹតបដិវត្តពណ៌ និងជាគណបក្សដែលបាននាំប្រទេសរួចចាកផុតពីសង្គ្រាមស៊ីវិល ដោយសារតែនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់យុវជនបក្សថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានាបាននូវកត្តាសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។ លោកបានថ្លែងដាស់តឿនក្រុមយុវជនបក្សទៀតថា «ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត…