-
អាវុធហត្ថរាជធានី បង្ក្រាបក្រុម Hacker (Video Inside)

កម្លាំងកងរាជអាវុធហត្ថរាជធានី បានបង្ក្រាបក្រុម Hacker ចំនួន៥នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណី Hack ចូល Telegram ជាច្រើនបង្កការបោកប្រាស់។ ការបង្ក្រាបនេះក្រោយការទទួលបានបណ្តឹងជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងមួយស្តីពីករណី Hack ចូលតេឡេក្រាម ដែលតេឡេក្រាមនោះ បានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជន ដែលជំពាក់ខ្លួនផងដែរ។ កម្លាំងសមត្ថកិច្ច បានទទួលបណ្តឹងពីមនុស្សម្នាក់ទៀត ក្រោយការចាញ់បោកឆាតតាមតេឡេក្រាម ដែលខ្ចីប្រាក់៦ម៉ឺនដុល្លារ ប៉ុន្តែទើបបានវេរទៅឱ្យចំនួនមួយម៉ឺនដុល្លារ។ ក្រោយមានការសង្ស័យ, បុរសដែលប្រគល់លុយនោះ បានទៅជួបអតិថិជនដែលវេរលុយនោះ ទើបដឹងថាជាករណីចាញ់បោកក្រុម Hacker។ តាមរយៈវិធានការជំនាញ, រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះរួមមានចិនបួននាក់ និងខ្មែរម្នាក់ដែលមានការពាក់ព័ន្ធជាបណ្តាញជាមួយ ក្រុម Hacker នៅឯបរទេស ក្នុងការធ្វើសកម្មភាព Hack ចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ចេញអត្តសញ្ញាណរួមមានទីមួយ បុរសជាតិចិនឈ្មោះ យូ យូឡុង ដែលជាមេខ្លោងទំនាក់ទំនងជាមួយក្រុម…
-
កម្ពុជាឈ្នះមេដាយមាសមួយគ្រឿងក្នុងការប្រកួត Soft Tennis នៅកូរ៉េខាងត្បូង (Video Inside)

កម្ពុជាទទួលបានមេដាយចំនួន៥គ្រឿងក្នុងព្រឹត្តិការណ៍ Korea Cup 2023 ក្នុងនោះមេដាយចំនួន៤ ត្រូវបានដណ្តើមដោយក្រុមកីឡាករ Soft Tennis របស់កម្ពុជា។ ព្រឹត្តិការណ៍ Korea Cup 2023 បានប្រព្រឹត្តទៅ៤ថ្ងៃ ក្នុងប្រទេសកូរ៉េខាងត្បូងរវាងពីថ្ងៃទី១៦ ដល់ ២០មិថុនា។ កម្ពុជាបានបង្ហាញខ្លួនក្នុងការប្រកួតកីឡា Soft Tennis នេះតាំងពីឆ្នាំ២០១៥ ប៉ុន្តែទើបតែឆ្នាំនេះទេ ដែលកម្ពុជាបានទទួលមេដាយបានច្រើន។ កាលពីឆ្នាំ២០២២, ការប្រកួត Soft Tennis បានទទួលមេដាយត្រឹមតែសំរិទ្ធប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ, ការប្រកួត Soft Tennis បានឈ្នះ មេដាយ៤គ្រឿង ក្នុងនោះមានមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្នុងចំណោមមនុស្ស៨នាក់ ដែលកម្ពុជាបានបញ្ជូនចូលរួមក្នុងការប្រកួត។ ព្រឹត្តិការណ៍ Korea Cup គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានការប្រកួត Soft Tennis ជាមួយប្រទេសជប៉ុន, ចិនតៃវ៉ាន់, ចិនដីគោក, ប្រទេសប៉ូឡូញ, ប្រទេសឆេក, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ឥណ្ឌា, ប្រទេសថៃ, ហ្វីលីពីន, វៀតណាម,…
-
បណ្ឌិត ហ៊ុន ម៉ាណែត ជម្រុញយុវជនបក្សត្រូវវាយបក និងឆ្លើយតបចំពោះឧបាយកលក្រុមជ្រុលនិយម (Video Inside)

បេក្ខជនអនាគតនាយកមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានជម្រុញក្រុមយុវជនបក្សត្រូវចេះវាយបក និងឆ្លើយតបប្រឆាំងនឹងឧបាយកលរបស់ក្រុមជ្រុលនិយម ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងនៅតែចិញ្ចឹមគំនិតចង់បំផ្លាញសន្តិភាពរបស់កម្ពុជា។ ប្រសាសន៍បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមធ្វើនយោបាយប្រឆាំងដែលមានមូលដ្ឋាននៅក្រៅស្រុក វេលាចុងក្រោយនេះ បានរៀបចំសេណារីយ៉ូផ្សេងៗ ដែលមានគោលបំណងចង់បំផ្លាញការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ និងការចង់សម្រេចនូវគោលដៅបំផ្លាញសន្តិភាពជាតិ តាមរយៈការបង្កើតចលាចលផ្សេងៗ ដើម្បីនាំប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។ ក្នុងចំណោមសេរីណារីយ៉ូទុច្ចរិតទាំងនោះ ក៏រួមមានទាំងការញុះញង់ផ្សាយបំភ្លៃការពិតមួលបង្កាច់បង្ខូចដល់ក្រុមគ្រួសាររបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ក្រុមយុវជនបក្សក្នុងខេត្តបន្ទាយមានជ័យនូវកិច្ចការចម្បងចំនួនបីគឺ៖ ទី១. ការពារបក្ស, ការពារសមិទ្ធផល និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយម ដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និងទី៣. ភាពស្មោះត្រង់របស់គណបក្ស តាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។ លោកបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេ ចំពោះប្រជាជនដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនជាថ្នាលបន្តវេននូវការចូលរួមអនុវត្តភារកិច្ចចំនួនបីផ្សេងទៀត។ ភារកិច្ចទាំងនោះគឺទី១. បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន,…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ លោកអ្នកអាចស្នើសុំការពិភាក្សា ផ្តោះប្តូរយោបល់ជាមួយមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរ ហេតុនេះសូមកុំប្រថុយប្រថាន លើករណីដែលអ្នកមិនច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ក្នុងពេលនេះ លោកអ្នកក៏អាចធ្វើការបណ្តាក់ទុនជាមួយដៃគូ ឬធ្វើការងារជា ក្រុមបានល្អប្រសើរបំផុត ហេតុនេះសូមមានភាពរហ័សរហួនចាប់យកឳកាសទាំងនេះអោយ បានល្អបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ទំនាក់ទំនងនានា អាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាដែលបានកន្លងមកហើយ។ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្ស រួមការងារជាមួយគ្នា។ ប៉ុន្តែអ្វីដែលជាពិសេសនោះ…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៣ មិថុនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦០០ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ៣ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាការឆ្លងថ្មី៣ករណី នៅថ្ងៃនេះជាតួ លេខឆ្លងថេរ បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦១៦ករណី ដែលជាតួលេខឆ្លងបន្តថយចុះចំនួន ៣៧៥ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៣៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៤ម៉ឺន ២០០ករណី,…
-
ប្រេងសាំងនៅថេរ និងម៉ាស៊ូតកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានឋិតនៅថេរ ខណៈប្រេងម៉ាស៊ូតបានកើនតិចតួចថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពី់ថ្ងៃទី២១រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺឋិតនៅថេរ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៣ពាន់៩៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ការដាច់ភ្លើងបួនថ្ងៃសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

-
៥ខែដើមឆ្នាំ, កម្ពុជាមានភ្ញៀវទេសចរជាង២លាននាក់ (Video Inside)

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានថ្លែងថាតួលេខនេះកើនឡើងជាង៥៣០% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍, ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ នៅសណ្ឋាគារសុខាភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ជាង ២លាន១៦ម៉ឺននាក់ ដែលកើនឡើងជាង៥៣០% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ លោកបានរៀបរាប់ថាភ្ញៀវទេសចរជាតិ មានប្រមាណ១០លាននាក់ កើនឡើង ៧៦,៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថាឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៤លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់។ តួលេខភ្ញៀវទេសចររបស់កម្ពុជាបានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យក្នុងពេលដែលពិភពលោកបានរងនឹងវិបត្តិកូវីដ១៩។ ក្រោមនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេសលោក ថោង ខុន បានបន្តថា កម្ពុជាទទួលបានជោគជ័យនឹងការប្រយុទ្ធជាមួយជំងឺកូវីដ១៩សកម្មភាបទេសចរក្នុងស្រុក បានត្រឡប់មករកភាពដើមវិញ ហើយទេសចរអន្តរជាតិក៏កំពុងមានកំណើនជាបន្តបន្ទាប់។ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ ឬ២០២៦ ហើយនឹងអាចរួមចំណែកជំរុញសេដ្ឋកិច្ចងើបឡើងវិញបានល្អប្រសើរផងដែរ។
-
អាជ្ញាធរមីនស្នើរដ្ឋាភិបាលជប៉ុនជួយជម្រុញការបោសសំអាតគ្រាប់មីនខេត្តពោធិ៍សាត់ (Video Inside)

អាជ្ញាធរមីន បានស្នើសុំឲ្យរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្គភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់គ្រាប់មីន។ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានសេសសល់ដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់នៅក្នុងដី ដោយសារតែខេត្តនេះ មានទឹកដីមួយផ្នែកជាសំបុកលាក់ខ្លួនរបស់ក្រុមឧទ្ទាមទ័ពព្រៃ និងជាខេត្តដែលតែងមានការវាយប្រហារជាច្រើនញឹកញាប់ក្នុងសម័យកម្ពុជាមានសង្គ្រាមស៊ីវិល។ ទេសរដ្ឋមន្រ្តី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងឳកាសជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនលោកអ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣ បានស្នើសុំឲ្យ រាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។ លោក លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំមកនេះ និងលោកបានចាត់ទុកជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ លោក លី ធុជ បានថ្លែងថាសមិទ្ធផលការងារបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន។ លោក អ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាង កម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ហើយប្រទេសជប៉ុន…