-
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន (Video Inside)

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញនូវគោលជំហរគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងក្នុងប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម, លោកហ្សេឡិនស្គី បានថ្លែងបង្ហាញក្តីសង្ឃឹមទៀតថា ប្រទេសកម្ពុជានឹងបន្តជួយបង្វឹកក្រុមអ្នកជំនាញអ៊ុយក្រែន ក្នុងរបៀបដោះមីនបន្តថែមទៀត។ ប្រសាសន៍របស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ លោកហ្សេឡិនស្គី បានថ្លែងថា «ខ្ញុំបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា»។ «ខ្ញុំសូមអរគុណចំពោះជំហរជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន»។ លោកហ្សេឡិនស្គី បានថ្លែងទៀតថា «ខ្ញុំបានកត់សម្គាល់នូវការជួយបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសកម្ពុជា និងខ្ញុំសង្ឃឹមការបន្តនូវកិច្ចសហប្រតិបត្តិការនេះថែមទៀត»។ ពីប្រទេសកម្ពុជានេះវិញ, ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ នាល្ងាចថ្ងៃទី២៩ឧសភាបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយ ក្នុងការជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ សម្តេចតេជោបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ»។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អប្រសើរ។ អ្នក នៅអាចជួបបញ្ហាខ្លះនៅក្នុងពេលកំពុងបំពេញការងារ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ចូរព្យាយាមដោះស្រាយ អ្វីៗនឹងអាចដោះស្រាយ ឬសម្របសម្រួលទៅដោយរលូន។ អ្វីដែល ចាំបាច់នៅក្នុងពេលនេះ គឺការសន្សំសំចៃពេលវេលា ហេតុនេះចូរកុំចំណាយពេលទៅលើ រឿងរ៉ាវដែលឥតប្រយោជន៍ ឬដែលមិនទាក់ទងនឹងកាតព្វកិច្ច តួនាទីរបស់ខ្លួន។ លោកអ្នក អាចកែប្រែស្ថានភាពពីយ៉ាប់យឺនមកជាល្អប្រសើរវិញបាន ប្រសិនបើអ្នកវិធីសាស្រ្តនានា ដើម្បីទទួលខុសត្រូវលើការងារ បើទោះជាការងារនោះតូចតាច ក្តី។ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ការបំពេញកាតព្វកិច្ចតួនាទី និងការអនុវត្តគម្រោងផែនការហាក់មាន ភាពរឹងស្ទះច្រើន។ លើសពីនេះ លោកអ្នកអាចជួយនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូម កុំធ្វើការងារ ឬគម្រោងនានាដែលត្រូវការចំណាយលុយកាក់ច្រើនអោយសោះ។ យកល្អ ធ្វើកិច្ចការងារណាដែលចំណាយដើមទុនតូច ឬកុំទាន់ធ្វើការកែប្រែស្ថានភាពហិរញ្ញវត្ថុ នៅក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ការវាយតម្លៃសកម្មភាពការងាររបស់អ្នកឲ្យបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការលំបាក និងបញ្ចៀសការខាតបង់។ ក្នុងនោះ សូមប្រើប្រាស់បទ ពិសោធន៍ និងចំណេញជំនាញក្នុងការបំពេញការងារ។ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣១ ឧសភា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ម៉ឺន ២ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ ប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន១១ករណីថែមទៀត ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងកើនឡើងចំនួន ៦ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថាការឆ្លងទាំង ១១ករណី នៅនោះបានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៦ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន៤ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ២ពាន់ ១១៤ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៩ពាន់ ៦៧២ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥ពាន់ ៦៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ថៃ…
-
កម្ពុជានឹងប្រឈមការធ្លាក់ភ្ញៀងតិចរវាងពីខែឧសភា ដល់វិច្ឆិកា (Video Inside)

ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ មិនមានលក្ខណៈច្រើនហូរហៀរទេ ប៉ុន្តែអាចចាត់ទុកជាប្រភេទទឹកជំនន់តូច។ កម្ពុជាក្នុងឆ្នាំ២០២៣នេះ បានស្ថិតនៅចន្លោះបាតុភូតកម្តៅ និងបាតុភូតត្រជាក់ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជា មានកម្រិតតិចតួចដោយសារតែបាតុភូតអែលនីញ៉ូ ដែលមានប្រមាណ៦០% និង បាតុភូតអែនសូ មាន៤០%។ បាតុភូតអែនសូ គឺជាបាតុភូតអន្តរកាលចន្លោះបាតុភូតក្តៅអែលនីញ៉ូ និងបាតុភូតត្រជាក់ ឡានីញ៉ា។ ចាប់ពីខែឧសភានេះ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ បាតុភូត ក្តៅអែលនីញ៉ូ នឹងកើនដល់៨០%, ចំណែកបាតុភូតអែនសូ នឹងថយចុះមកត្រឹមតែ ២០%។ ភាពវិវត្តចុងក្រោយនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អឡើយ។ ភ្លៀងអាចមានក្នុងកម្រិតតិចទៅមធ្យម និងផ្នែកខ្លះអាចមានភ្លៀងធ្លាក់ជាបង្គួរយោងតាមស្ថានភាពអំណោយផលក្នុងតំបន់។ ការព្យាករទឹកជំនន់ទនេ្លមេគង្គលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខសម្រាប់ឆ្នាំ២០២៣នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមប្រមាណ ៨ម៉ែត្រ៣៥សង្ទីម៉ែត្រ ដែលគេចាត់ទុកជាប្រភេទជំនន់តូច។
-
សមាគម TYDA ចុះព្យាបាលពលរដ្ឋឥតគិតថ្លៃនៅក្នុងខណ្ឌច្បារអំពៅ (Video Inside)

មនសុ្សជាង១ពាន់នាក់ក្នុងខណ្ឌច្បារអំពៅទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ការចុះពិនិត្យនិងព្យាបាលជម្ងឺដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំដោយវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានធ្វើនាព្រឹកថ្ងៃទី២៨ ខែឧសភា ជាមួយនឹងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចំនួន ២៦៥នាក់ ដល់ប្រជាពលរដ្ឋចំនួន១ពាន់៥៨៧នាក់ ដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA បានថ្លែងថា បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាសមាគមមួយដែលតែងជួយសង្គ្រោះពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ សមាគមគ្រូវពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១២ ដោយមានបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានថ្លែងក្នុងពេលចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងពេលនោះថា គោលបំណងធំរបស់សមាគម TYDA គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ…
-
យុទ្ធជនខ្មែរដែលរងរបួសដោយសារគ្រាប់មីនទទួលបានជំនួយពីបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

យុទ្ធជនម្នាក់ដែលបានរងរបួសដោយសារគ្រាប់មីនក្នុងពេលចុះជួយសង្គ្រោះពលរដ្ឋថៃម្នាក់ ដែលរងគ្រោះដោយសារគ្រាប់មីន បានទទួលជំនួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី។ ពលបាលឯក សេង ឆន អាយុ៤០ឆ្នាំ នៃយោធភូមិភាគ៥បានរងរបួសដោយសារដើរជាន់គ្រាប់មីន ខណៈពេលចួលក្នុងព្រៃជួយសង្គ្រោះស្ត្រីថៃម្នាក់ ដែលរងរបួសដោយសារជាន់គ្រាប់មីន នៅពេលនាងដើរបេះបន្លែក្នុងព្រៃ។ ហេតុការណ៍បានកើតឡើងនៅចន្លោះបង្គោលសីមាលេខ៣៧និង៣៨ ក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម, ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខភូមិអំពិល, ឃុំតាប់ថៃ, ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ។ សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានជនជាតិថៃរងរបួសដោយសារផ្ទុះមីននោះមក, កងកម្លាំងដោះមីន យោធភូមិភាគ៥ ចំនួន២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការបើកផ្លូវចូលទៅជួយសង្គ្រោះភ្លាមៗ។ ខណៈកំពុងកាប់ឆ្ការព្រៃនោះ ស្រាប់តែមានមីនបានផ្ទុះឡើង ត្រូវចំផ្ទៃមុខពលបាលឯក សេងឆន បណ្តាលឲ្យរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៥។ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ លោកឧត្តមសេនីយទោ សេង ធារិន បាននាំយកអំណោយនិងការផ្តាំផ្ញើរសួរសុខទុក្ខរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ លោក សេង ធារិន បានកោតសរសើរនូវស្មារតីរបស់យុទ្ធជនកម្ពុជាដែលបានខិតខំជួយ សង្គ្រោះមនុស្សរងរបួស រហូតបណ្តាលឲ្យប៉ះពាល់ភ្នែកខ្លួនឯង។…
-
សកម្មជនគន្លឹះគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនដែលធ្លាប់បំរើគណបក្សប្រឆាំង បានបន្តចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅមុនការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងសប្តាហ៍នេះ, ក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវគេឃើញថា បានផ្តួលរំលំស្លាក គណបក្សរបស់ខ្លួនចោល និងក្រុមសកម្មជនទាំងនោះ បាននាំគ្នាបានស្នើសុំរកការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀតក្រោយ ការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង បាននាំគ្នាដើរចេញពីគណបក្សភ្លើងទៀន និងពួកគេបានសុំរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំក្រុងបាត់ដំបងលោក យួម ដូង បានថ្លែងថ្កោលទោស មេដឹកនាំគណបក្សភ្លើងទៀន និងបានអំពាវនាវសមាជិកដទៃទៀត បោះបង់ចោលគណបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ សមាជិកគន្លឹះរបស់គណបក្សភ្លើងទៀនម្នាក់ទៀតប្រចាំខេត្តបាត់ដំបងឈ្មោះ ហុង ថុនា បានសារភាពកំហុសខុសឆ្គងពីអតីតកាល និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា និងខែឧសភា គឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមមុននេះថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។
-
គំរូវីរភាពយុវជនជំនាន់មុន បីយ៉ាងមានអ្វីខ្លះ? (Video Inside)

-
មេបញ្ជាការកងទ័ពជើងគោកបញ្ជាក់ការប្តេជ្ញាកងទ័ពរក្សាសុខសន្តិភាព និងប្រឆាំងរាល់ឧបាយកលសត្រូវអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល (Video Inside)

មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងនាមជាកងទ័ពភារកិច្ចចំពោះមុខ គឺការប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមរយៈការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអស្ថិរភាពណាមួយ ដោយអនុវត្តគ្រប់បទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកបានថ្លែងទៀតថាកងទ័ព កើតចេញពីប្រជាជន និងកងទ័ពត្រូវតែបម្រើផលប្រយោជន៍របស់ប្រជាជន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍