Category: ទូរទស្សន៍

  • រដ្ឋមន្ត្រីក្រសួងការពារជាតិប្តេជ្ញាបង្កើនចំនួនស្ត្រីចូលរួមក្នុងកងកម្លាំងមួកខៀវ (Video Inside)

    រដ្ឋមន្ត្រីក្រសួងការពារជាតិប្តេជ្ញាបង្កើនចំនួនស្ត្រីចូលរួមក្នុងកងកម្លាំងមួកខៀវ (Video Inside)

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី២៩ឧសភានេះថា កម្ពុជាប្ដេជ្ញាបង្កើនចំនួនយោធិនជានារីឱ្យបាន២៥ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN។ ប្រសាសន៍ថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសចូល រួមទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិក្នុងខេត្តកំពង់ស្ពឺ។ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកចូសេប ស៊្ហូអើ (Joseph Scheuer) បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយនឹងប្តេជ្ញានេះ បានបញ្ជាក់ថា នៅក្នុងរយៈពេល១៧ឆ្នាំ មកនេះគឺរវាងពីឆ្នាំ ២០០៦ ដល់២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ ក្នុងនោះរួមស្ត្រីជាង ១៥%។ សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងស្ត្រីឱ្យបាន២៥% នៅគ្រប់បេសកកម្មរក្សាសន្តិភាពទាំងក្នុងកងនៅទីបញ្ជាការ, ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង ព្រមទាំងផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យរក្សាសន្តិភាពមួយចំនួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម»។ មន្ត្រីអង្គការសហប្រជាជាតិ លោក ចូសេប ស៊្ហូអើ បានបង្ហាញក្តីរំភើបរីករាយចំពោះយុទ្ធជន យុទ្ធនារីកម្ពុជា ដែលបានសម្រេចចិត្តចូលរួមជាមួយកម្លាំងកងទ័ពមួកខៀវ។ លោកបានថ្លែងថា «អ្នកទាំងអស់គ្នាបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ»។ កម្ពុជាក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាតិចំនួនជាង ៩ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស…

  • គណបក្សប្រជាជនកម្ពុជាទទួលលំដាប់លេខរៀង១៨ (Video Inside)

    គណបក្សប្រជាជនកម្ពុជាទទួលលំដាប់លេខរៀង១៨ (Video Inside)

    គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ នៃកំណត់សម្គាល់ឈ្មោះគណបក្ស ក្នុងការចាប់លេខរៀង រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការចាប់លំដាប់លេខរៀងនៅថ្ងៃទី២៩ ឧសភានេះ បានប្រព្រឹត្តទៅនៅបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការយាងនិមន្តចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានថ្លែងថា គជបនឹងត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ លេខរៀងទី១៨ដែលគណបក្សប្រជាជនកម្ពុជាចាប់បាន គឺជាលេខរៀងចុងក្រោយបំផុត របស់គណបក្សនយោបាយដែលមានសរុប១៨គណបក្ស និងដែលត្រូវចូលរួមក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។ គណបក្ស១៧ដទៃទៀត ដែលបានទទួលលំដាប់លេខ រៀងរួមមាន គណបកសំបុកឃ្មុំសង្គមប្រជាធិតេយ្យ មានលេខរៀងទី១, គណបក្សខ្មែរតែមួយ មានលេខរៀងទី២, គណបក្សសញ្ជាតិកម្ពុជា មានលេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ មានលេខរៀងទី៤, គណបក្សកម្លាំងប្រជាធិបតេយ្យ មានលេខរៀងទី៥, គណបក្សកសិករ មានលេខរៀងទី៦, គណបក្សស្រ្តីដើម្បីស្ត្រី មានលេខរៀងទី៧, គណបក្សគណបក្សខ្មែរឈប់ក្រ មានលេខរៀងទី៨, គណបក្សហ៊្វុនស៊ិនប៉ិចលេខរៀងទី៩, គណបក្សធម្មាធិបតេយ្យ លេខរៀងទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋានលេខរៀងទី១១, គណបក្សបំណងប្រជាពលរដ្ឋលេខរៀងទី១២, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី១៣, គណបក្សឯកភាពជាតិខ្មែរលេខរៀងទី១៤, គណបក្សខ្មែរអភិរក្ស លេខរៀងទី១៥, គណបក្សយុវជនកម្ពុជាលេខរៀងទី១៦ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា…

  • ព្រះមហាក្សត្រខ្មែរបំពេញព្រះរាជទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសឥណ្ឌា​ (Video Inside)

    ព្រះមហាក្សត្រខ្មែរបំពេញព្រះរាជទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសឥណ្ឌា​ (Video Inside)

    ព្រះមហាក្សត្រខ្មែរកំពុងបំពេញព្រះរាជទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសឥណ្ឌា តបតាមការរបស់ប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu ដ្រៅផាឌី មឺមូ។ ព្រះរាជទស្សនកិច្ចរវាងពីថ្ងៃទី២៩ដល់៣១ ឧសភា បានទន្ទឹមនឹងប្រទេសទាំង២កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាគ្នាទៅវិញទៅមក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍  ១១កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍  ១១កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យាពេលធ្វើការឆ្លើយតបក្នុងកិច្ចសហការ ឬប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ ដោយចាំបាច់ត្រូវអនុវត្តនូវការប្រុងប្រយ័ត្នអោយបានសមហេតុផល និងយកចិត្តទុកដាក់ លើពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ ហោរាសាស្រ្តអាជីពណែនាំកុំអោយរស់នៅក្នុង ភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នក នោះលាភសំណាងនឹងកើតឡើងចំពោះអ្នកកាន់តែ ច្រើន។ ក្នុងនោះសូមផ្តោតអារម្មណ៍ និងគិតគូរអោយបានរហ័សរហួន។ ផ្ទុយទៅវិញ វិសាល ភាពការងារជាចលករដែលអ្នកត្រូវកំណត់ជាដាច់ខាតសម្រាប់ភាពជោគជ័យ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់រាល់ កិច្ចការងារទាំងឡាយរបស់អ្នក។ ការខិតខំប្រឹងប្រែងទាំងឡាយនឹងទទួលបានផលតបស្នង យ៉ាងពេញចិត្ត។ ក្នុងនោះអ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតាបំផុតរបស់ អ្នក។ ប៉ុន្តែហោរាសាស្រ្តអាជីព ព្រមានប្រឆាំងនឹងសកម្មភាពប្រញាប់ប្រញាល ឬប្រថុយ ប្រថាននានា។ ការសម្រេចចិត្តលឿននឹងអាចជះឥទ្ធិពលអាវិជ្ចមានចំពោះការងារ ជា ពិសេសទៅលើកេរ្តិ៍ឈ្មោះអាជីវកម្មផងដែរ។ ផ្ទុយពីភាពវិជ្ជមាននៅក្នុងពេលនេះសូមលោក អ្នកបោះបង់ការសង្ស័យច្រើនចំពោះសកម្មភាព ប៉ុន្តែគួរផ្តោតទៅលើផែនការដែលអ្នកបាន រៀបចំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យ មានការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។…

  • ប្រទេសប៉ូឡូញនឹងដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤

    ប្រទេសប៉ូឡូញនឹងដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤

    វ៉ាសូវី៖ ប្រទេសប៉ូឡូញគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់និយោជិតរហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤ ខាងមុខនេះ​ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជនដែលត្រូវប្រឈមមុខនឹងអត្រាអតិផរណាដែលកំពុងកើនឡើងខ្ពស់។ នេះបើយោ​ងតាមលោកស្រី ម៉ាឡេណា ម៉ាឡាក(Marlena Malag) រដ្ឋមន្ត្រីគោលនយោបាយគ្រួសារ និងសង្គម។ គោលនយោបាយនេះបានលេចរូបរាងឡើងនៅពេលដែលគណបក្សច្បាប់ និងយុត្តិធម៌ (Law and Justice Party) ដែលជាគណបក្សកាន់អំណាច កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៣ នេះ។​ ប៉ុន្មានខែចុងក្រោយនេះ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃបាន និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិផរណានៅក្នុ​ងខែកុម្ភៈបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ។ ជាក់ស្ដែង អត្រាអតិផរណាបានកើនឡើងរហូតដល់ទៅ ១៨,៤ភាគរយ នេះបើធៀបទៅនឹងឆ្នាំមុន។ យ៉ាងណាក៏ដោយ គិតត្រឹមខែមេសា អតិផរណាបានធ្លាក់ចុះពី ១៨,៤ភាគរយមកនៅត្រឹម ១៤,៧ភាគរយ។​ លោកស្រី Malag បាននិយាយថា​ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំខាងមុខនឹងកើនឡើងលើសពី ១០១៥ ដុល្លារស​ហរដ្ឋអាមេរិក» ដោយ​យោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋមួយឈ្មោះថា PAP។ លោកស្រីបានបន្ថែមថា គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ស្រដៀង​គ្នាទៅនឹង​ឆ្នាំ​២០២៣ ដែរ ពោលគឺនៅឆ្នាំ២០២៤ ​នឹង​ត្រូវ​ដំឡើង​ជា​ពីរ​ដំណាក់កាល ដោយលើកទីមួយចាប់ពីថ្ងៃ​ទី​១ ខែ​មករា និងលើកទីពីរនៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។​ គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញបានធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅ ៨២៩…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣០ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣០ ឧសភា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ  ១០កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ  ១០កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ​ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិត ហេតុនេះសូមលោកអ្នកព្យាយាម ប្រើប្រាស់ហេតុផលជានិច្ច។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ ក្រៅពីភាពរីកចម្រើនក្នុងការងារ លោកអ្នកកំពុងមានដំណឹងល្អទាក់ទងនឹងជីវិតក្រុមគ្រួសារ និងការរៀបចំពិធីមង្គលផ្សេងៗផងដែរ។ ក្រៅពីនេះ អ្នកនឹង ទទួលបានសេចក្តីសុខក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញស្នាដៃដែលបានធ្វើកន្លងមក។ ក្នុងពេលនេះ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៩ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៩ ឧសភា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ  ៩កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ  ៩កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ​លោកអ្នក កុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមានការលំបាក ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិវិធី និងប្រើ ប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផល ដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ ណាមួយឡើយ ស្នើសុំការពិភាក្សា ឬការចូលរួមពីមនុស្សនៅក្បែរលោកអ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិនភាព ជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយស្តីអ្វី គួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះ បាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្នុងនោះ សូមលោកអ្នកចងចាំថា កំហុសអាចកើតឡើងដោយផុយស្រួយណាស់ ដូច្នេះវាអាស្រ័យលើអ្នក ថាអាចគ្រប់គ្រង ដំណើរការនេះយ៉ាងណា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅដោយ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ ឧសភា ២០២៣ (មានវីដេអូ)