Category: ទូរទស្សន៍

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៧ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៧ ឧសភា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏បន្តមានការឆ្លងថ្មី ៥ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល នេះជាការឆ្លងថ្ងៃទី៦ហើយ ដែលកម្ពុជាបានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ជាប់គ្នាមកនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៤៨០ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ១៤៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេស ចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៦២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។…

  • ក្រសួងហិរញ្ញវត្ថុអនុវត្តច្បាប់ថ្មីស្តីពីសារពើពន្ធ (Video Inside)

    ក្រសួងហិរញ្ញវត្ថុអនុវត្តច្បាប់ថ្មីស្តីពីសារពើពន្ធ (Video Inside)

    ក្រសួងហិរញ្ញវត្ថុ បានអនុវត្តច្បាប់ថ្មីស្តីពីសារពើពន្ធ ក្រោយការឡាយព្រហស្ថលេខារបស់ព្រះមហាក្សត្រ ដាក់ឱ្យប្រើប្រាស់ក្នុងខែឧសភានេះ។ ច្បាប់ស្តីពីសារពើពន្ធថ្មី ដែលជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៩៧ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ និងដោយព្រឹទ្ធសភានៅថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣ កន្លងមកនេះ។ ច្បាប់ស្តីពីសារពើពន្ធថ្មីនេះមាន ២០ជំពូក និង ២៥៥ និងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ អគ្គនាយកពន្ធដារ លោក គង់ វិបុល បានថ្លែងបញ្ជាក់ថាច្បាប់សារពើពន្ធថ្មី មិនដំឡើងអត្រាពន្ធ ឬដាក់បន្ទុកថែមដល់អ្នកជាប់ពន្ធនោះទេ។ លោក គង់ វិបុល បានថ្លែងថា ដើម្បីឱ្យមានការយល់ដឹង និងមានការអនុវត្តតាមច្បាប់នេះទាំងអស់គ្នា, កិច្ចការងារជាបន្ទាប់ គឺត្រូវបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីពន្ធដារ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះ មានសុគតភាព និងមានការយល់ដឹងដូចៗគ្នា ដើម្បីបញ្ចៀសនូវការបកស្រាយខ្លឹមសារផ្សេងៗពីគ្នា និងការផ្សព្វផ្សាយច្បាប់ថ្មីនេះ ត្រូវធ្វើក្នុងលក្ខណៈឱ្យបានទូលំទូលាយ ជាពិសេសនៅក្នុងវិស័យឯកជនដែលអ្នកជាប់ពន្ធត្រូវមានការយល់ដឹងអំពីច្បាប់ថ្មីនេះ។

  • គណបក្សទាំង១៨ ត្រៀមចាប់ឆ្នោតយកលំដាប់រៀងសម្គាល់ (Video Inside)

    គណបក្សទាំង១៨ ត្រៀមចាប់ឆ្នោតយកលំដាប់រៀងសម្គាល់ (Video Inside)

    គណបក្សទាំង១៨ ដែលត្រៀមនឹងចូលរួមក្នុងការបោះឆ្នោត នឹងត្រូវធ្វើការចាប់ឆ្នោតយកកំណត់លេខរៀងសម្គាល់របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃកំណត់ការចាប់ឆ្នោត នឹងធ្វើនៅថ្ងៃច័ន្ទទី២៩ ឧសភា ឆ្នាំ២០២៣។ កម្មវិធីចាប់លេខរៀងគណបក្សនេះ នឹងប្រព្រឹត្តទៅនៅបរិវេណ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

  • សមាជិកសំខាន់គណបក្សប្រឆាំងបន្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សមាជិកសំខាន់គណបក្សប្រឆាំងបន្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សមាជិកសំខាន់មួយចំនួនទៀតរបស់គណបក្សភ្លើងទៀន បានបន្តសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា កាន់តែរំកិលកៀកមកជិតជាលំដាប់។ ខែមេសា និងខែឧសភា គឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ នៅក្នុងសប្តាហ៍នេះសមាជិកគណបក្សប្រឆាំង២រូបផ្សេងទៀត ត្រូវគេឃើញបានបង្ហោះខ្សែវីដេអូស្វែងរកការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ នេះជាការថ្លែងស្នើរបស់អនុប្រធានគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ (សម្លេង)។ គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលត្រូវបានគជបបដិសេធការចុះបញ្ជី ចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែល គជប បានតម្រូវនោះឡើយ។ នៅថ្ងៃទី២៥ឧសភានេះ, ក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សភ្លើងទៀនបានដាក់ពាក្យប្តឹងតវ៉ា ក៏បានរកឃើញថាគណបក្សនេះបានប្រព្រឹត្តខុសនឹងគតិច្បាប់ និងបានបដិសេធលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀនថែមទៀត។ នាវេលាចុងក្រោយនេះ ទឹកដែលធ្លាប់តែល្អក់ដោយសារតែលង់នឹងមនោគមន៍វិជ្ជាបរទេស ដែលប្រើប្រាស់ចលនាបដិវត្តពណ៌ ដើម្បីចង់បង្កអស្ថិរភាពក្នុងប្រទេសកម្ពុជាសាជាថ្មី ត្រូវបានភ្លឺថ្លាឡើងមកវិញហើយ។ ពលរដ្ឋដែលធ្លាប់លង់នឹងមនោគន៍វិជ្ជាបរទេសក្រោមការពង្វក់ របស់ជនវង្វេងជាតិមួយក្រុម បានមើលឃើញឡើងវិញនូវអ្វីដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសរួចចាកផុតពីសង្គ្រាមស៊ីវិល និងបានជួយប្រទេសស្វែងមករកភាពថ្កុំថ្កើងសាឡើងវិញ។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយមួយទៀត របស់អនុប្រធានគណបក្សភ្លើងទៀនខេត្តតាកែវ (សម្លេង)។ ការភ្ញាក់រលឹករបស់អតីតសកម្មជនគណបក្សប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថា កាន់តែមានសន្ទុះផុសផុលជាពិសេស នៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមមុននេះបញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ បានរងនឹងភាពថ្លាមកវិញហើយ»។

  • សម្តេចក្រឡាហោម ស ខេង ថ្លែងថាកម្ពុជាកំពុងអនុវត្តផែនការទសវត្សអង្គការសហប្រជាជាតិ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ (Video Inside)

    សម្តេចក្រឡាហោម ស ខេង ថ្លែងថាកម្ពុជាកំពុងអនុវត្តផែនការទសវត្សអង្គការសហប្រជាជាតិ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ (Video Inside)

    សម្តេចក្រឡាហោម ស ខេង បានអំពាវនាវពលរដ្ឋត្រូវចូលរួមការគោរពច្បាប់ចរាចរណ៍ និងសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ខណៈពេលដែលកម្ពុជាកំពុងអនុវត្តផែនការទសវត្ស អង្គការសហប្រជាជាតិ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ បានគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋតាមដងផ្លូវជារៀងរាល់ថ្ងៃ។ សម្តេចក្រឡាហោម ស ខេង ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា បានថ្លែងថាកម្ពុជាកំពុងអនុវត្តផែនការទសវត្ស អង្គការសហប្រជាជាតិក្នុងការប្តេជ្ញាកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវឱ្យបាន៥០ភាគរយ។ គ្រោះថ្នាក់ចរាចរណ៍ ត្រូវគេកត់សម្គាល់ថាថ្ងៃខ្លះមានភាពធូរស្បើយ និងថ្ងៃខ្លះមានសភាពធ្ងន់ធ្ងរ។ ក្នុងខែឧសភា ឆ្នាំ២០២៣នេះ គឺនៅថ្ងៃទី១៨ ឧសភា មិនមានមនុស្សបានរងគ្រោះថ្នាក់ឡើយ ប៉ុន្តែនៅថ្ងៃទី២៣ ឧសភា មានសេចក្តីរាយការណ៍ការស្លាប់មានច្រើនដល់៩នាក់ និងអ្នករងរបួសមានដល់៥១នាក់។ សម្តេចក្រឡាហោម ស ខេង បានថ្លែងនៅថ្ងៃនេះកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ខែដើមឆ្នាំនេះ មានការធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ក្នុងនោះចំនួនអ្នកស្លាប់មាន៥០២នាក់ក្នុងឆ្នាំ២០២៣ គ្រាដែលក្នុងឆ្នាំ២០២២ មានអ្នកស្លាប់តាមដងផ្លូវក្នុងរយៈពេលដូចគ្នាចំនួន៦៦២នាក់ ខណៈអ្នករងរបួសវិញមានចំនួន១ពាន់៣៦៣ នាក់លើចំនួន១ពាន់៦៦៤នាក់។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។

  • គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតសកល ខែកក្កដា​ (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតសកល ខែកក្កដា​ (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដាខាងមុខនេះបានឡើយ បន្ទាប់មានការសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបដិសេធការចុះបញ្ជីឈ្មោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយសារតែគណបក្សទាំង២នេះ មិនបានបំពេញលក្ខន្តិកៈ នៃនីតិវិធីដែលគជប បានតម្រូវនោះឡើយ។ គណបក្សទាំង២ បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការតវ៉ាចំពោះសេចក្តីបដិសេធរបស់គជប។ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៥ ឧសភានេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា «ពាក្យបណ្តឹងបានធ្វើត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់»។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតក្នុងថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ យោងតាមគជប ចំនួនគណបក្សនយោបាយដែលនឹងត្រូវចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួនសរុប១៨គណបក្ស។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែវាមិនទាន់ដល់ពេលឲ្យអ្នកបង្អង់ល្បឿននោះទេ។​ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន កុំរំពឹងអ្នកដទៃ និងកុំទុករហូតដល់ថ្ងៃស្អែក។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម គឺអាចធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានមិនជំទាស់ទេ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកលើគម្រោងផែនការជាក់ស្តែង ប្រកបដោយពត៌មានលំអិត។ សូមជៀសឲ្យបានពីរឿងរ៉ាវរំខាននានា ប្រសិនបើអ្នកជួបនឹងភាពយល់ច្រលំ សូមព្យាយាមពន្យល់ឲ្យបានល្អ កុំទុកជាមន្ទិលដល់ថ្ងៃក្រោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។​ ដាច់ខាតមិនឲ្យថយពីផ្លូវដែលអ្នកបានរៀបចំនោះទេ។ អ្នកអាចសម្រេចបានផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងមិនខ្ជិលច្រអូស។ លោកអ្នកអាចជួបប្រទះនូវភាពអសកម្ម​ ដូចជាការគិតគូរយឺត។ កុំព្យាយាមភ្ជាប់ការស្រមៃនឹងរឿងមិនបានការ ឬសំដីបង្អាក់ រំខានរបស់អ្នកដទៃ។ ប្រសិនបើអ្នកជាប់គាំងសូមសំលឹងមើលបទពិសោធន៍របស់ខ្លួន ឬសុំយោបល់ពីមនុស្សដែលជឿទុកចិត្តទើបជាការល្អប្រសើរ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់អោយមានច្រើន ហើយ រងចាំពេលវេលាប្រសើរនៅថ្ងៃខាងមុខ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរបស់អ្នកក្នុងពេលនេះផ្សាភ្ជាប់នឹងការអត់ធ្មត់ និងខំប្រែងរបស់អ្នក។ អ្នកអាចជួបប្រទះនឹងរឿងរ៉ាវរំខានចិត្តច្រើន រួមទាំងរឿងរ៉ាវដែលមិនសមហេតុផលសោះតែម្តង ហេតុដូច្នេះសូមព្យាយាមដើរចេញពីបញ្ហា ស្តាប់ ហើយបំភ្លេចចោលទើបអ្នកអាចបញ្ជៀសពីភាពអសកម្មបាន។…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)