Category: ទូរទស្សន៍

  • GPO 37: ភូមិសាស្រ្តនយោបាយ៖ តើកិច្ចប្រជុំក្រុម G7 នឹងទទួបានអ្វីខ្លះ ? (មានវីដេអូ)

    GPO 37: ភូមិសាស្រ្តនយោបាយ៖ តើកិច្ចប្រជុំក្រុម G7 នឹងទទួបានអ្វីខ្លះ ? (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ ឧសភា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មានការឆ្លងចំនួន ៣ករណីផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ២៩៥ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៧ពាន់ ៤៤ករណី ធៀបនឹង ការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នក ឆ្លងចំនួន ១ពាន់ ៦៣៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០នាក់ ជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…

  • ភ្លៀងបន្តធ្លាក់ពីតិចទៅបង្កួរមួយសប្តាហ៍ទៅមុខ (Video Inside)

    ភ្លៀងបន្តធ្លាក់ពីតិចទៅបង្កួរមួយសប្តាហ៍ទៅមុខ (Video Inside)

    សីតុណ្ហភាពក្តៅនៅកម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ បានធ្លាក់ចុះបន្តិចវិញដោយសារតែមានបាតុភូតប្រែប្រួល។ ភ្លៀងបន្តធ្លាក់ពីកម្រិតតិចទៅបង្គូរក្នុងក្របខណ្ឌទូទាំងប្រទេស។ អប្សរាណិតរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពប្តេជ្ញារបស់គណបក្សការពារបាវចនាជាតិ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពប្តេជ្ញារបស់គណបក្សការពារបាវចនាជាតិ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលសាសនាក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ឧសភានេះ និងបានប្រាប់អ្នកចូលរួមថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ដែលប្រកាន់ខ្ជាប់នូវការការពារ បាវចនាជាតិ។ បាវចនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា និងព្រះមហាក្សត្រ។ ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វ តារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី នៃស្រុករលាប្អៀរ, បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលប្តេជ្ញាការពារនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា, មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ»។ អតីតរបបរាជានិយមរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្តួលរំលំដោយក្រុមធ្វើរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលសហរដ្ឋអាមេរិកបានគាំទ្រ។ របបរាជានិយមដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ជំនាន់នោះ ត្រូវបានដួលរលំដោយរដ្ឋប្រហារក្បត់ជាតិប្រព្រឹត្តដោយពួក លន់…

  • សម្តេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចខេត្តកំពង់ឆ្នាំង (Video Inside)

    សម្តេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចខេត្តកំពង់ឆ្នាំង (Video Inside)

    សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញបំពេញទស្សនកិច្ចក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ឧសភានេះ និងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងខេត្តកំពង់ឆ្នាំងនោះ។ អប្សរាណិតរាយការណ៍

  • សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនសំខាន់របស់គណបក្សភ្លើងទៀន បាននាំគ្នាមកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្តថែមទៀតនៅមុនការបោះឆ្នោតសកលខែកក្កដា។ ក្នុងសប្តាហ៍នេះ ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារួមមាន បេក្ខជនតំណាងរាស្ត្រគណបក្សភ្លើងទៀនក្នុងខេត្តកំពង់ចាម លោក សេង សារិទ្ធ។ បេក្ខជន តំណាងរាស្ត្រលំដាប់ទី៧រូបនេះ គឺជាអតីតអ្នកធ្វើនយោបាយប្រឆាំងក្នុងគណបក្សនានា តាំងពីឆ្នាំ១៩៩៣ និងចុងក្រោយ បានចូលមកក្នុងគណបក្សភ្លើងទៀនវិញ។ ក្នុងវីដេអូបញ្ជាក់ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀនរូបនេះ បានសារភាពថាក្រុមធ្វើនយោបាយប្រឆាំងមានគោលជំហរដឹកនាំប្រទេសច្បាស់លាស់ និងល្អឡើយ ប៉ុន្តែមានតែបង្កភាពវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ ក្នុងសប្តាហ៍នេះដែរ, សមាជិកក្រុមការងារថ្នាក់ជាតិ នៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបឈ្មោះ គឹម សង្វារ បានធ្វើវីដេអូមួយស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ អតីតសកម្មជនរូបនេះ បានសារភាពថាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាពិតប្រាកដមែន។ ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាពីបណ្តាអ្នកសកម្មជន ដែលធ្លាប់តែចាញ់បោកល្បិចរបស់ក្រុមប្រឆាំង ត្រូវគេឃើញថាមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៣នេះ។

  • ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចលើអនាគតចូលរួមបោះឆ្នោតសកលលើគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចលើអនាគតចូលរួមបោះឆ្នោតសកលលើគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងដឹងលទ្ធផលចុងក្រោយរបស់ខ្លួនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជុំវិញអនាគតចួលរួម ឬមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យបើកកិច្ចប្រជុំ ដើម្បីសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សប្រឆាំងទាំង២នេះ នៅថ្ងៃទី២៥ ឧសភាខាងមុខនេះ។ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣ បានដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមិនឱ្យគណបក្សនយោបាយទាំង២ ចុះបញ្ជីឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ដោយសារមិនបំពេញតាមឯកសារ នៃនីតិវិធីរបស់គជបបានតម្រូវ។ យោងតាមគជបគណបក្សនយោបាយទាំង២នេះ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ស្របតាមកថខណ្ឌទី២ នៃចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សទាំង២រួចហើយ និងថាក្រុមប្រឹក្សាច្បាប់កំពូលរបស់ជាតិនេះ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ាក្នុងសប្តាហ៍នេះហើយ។

  • បណ្ឌិត ហ៊ុន ម៉ាណែត ជួបប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ជួបប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន (Video Inside)

    ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងភាគីទាំង២ បានជជែកលើការពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំង២។ កម្ពុជានិងចិន គឺជាប្រទេសនៃមិត្តភាពដែកថែប។ អប្សរាណិតធ្វើសេចក្តីរាយការណ៍