Category: ទូរទស្សន៍

  • យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់បន្តឈានចូលថ្ងៃទី៣ (Video Inside)

    យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់បន្តឈានចូលថ្ងៃទី៣ (Video Inside)

    យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ បានបន្តឈានចូលថ្ងៃទី៣ ខណៈកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ បានបន្តចូលពិនិត្យក្រុមហ៊ុនស៊ីងបាយអូថេក។ ព្រៃឡង់ គឺជាព្រៃដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា លាតសន្ធឹងចូលក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងក្នុងខេត្តទាំង៤ ដែលមានការកាប់បំផ្លាញព្រៃឈើដោយក្រុមជនទុច្ចរិត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សហភាពអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសវប្បធម៌សាបព្រួស សម រង្ស៊ី (Video Inside)

    សហភាពអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសវប្បធម៌សាបព្រួស សម រង្ស៊ី (Video Inside)

    សហភាពអង្គការសង្គមស៊ីវិល ដែលជាក្រុមយុវជនអង្គការសង្គមស៊ីវិលប្រមាណ ២២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ក្នុងសង្គមជាតិខ្មែរ។ ការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ត្រូវបានសហភាពអង្គការសង្គមស៊ីវិល បានសរសេរថាមានចំនួន ៦ចំណុច ដែលជាវប្បធម៌នយោបាយ នៃឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។ ចំណុចទាំង៦រួមមាន ទី១៖ ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុម ដែលជាការបណ្តុះគំនិតស្អប់ខ្ពើមជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។ ទី២៖ ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា។ ក្រុមអង្គការសង្គមស៊ីវិលចោទថា នេះជាការបណ្ដុះផ្នត់គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍជាតិរបស់គណបក្សឈ្នះឆ្នោត។ ទី៣៖ នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ចំពោះអ្នកទាំងឡាយណាដែលបានចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សកាន់អំណាច។ ទី៤៖ នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។ អង្គការសង្គមស៊ីវិល បានចោទថានេះជាទង្វើអាក្រក់ បំផ្លាញសន្តិភាពជាតិ សុខុដុមរមនា ការរួមរស់ជាមួយគ្នារវាងខ្មែរនិងខ្មែរ។ ទី៥៖ នយោបាយមិនគោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដោយបំពានច្បាប់ គ្រប់បែបយ៉ាងដើម្បីរិះគន់ភាគីម្ខាង។ សហភាពអង្គការសង្គមស៊ីវិលថ្លែងថាដើម្បីតែការចង់ឈ្នះ ពួកគេលែងគិតអំពីច្បាប់ទម្លាប់…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ មេសា ២០២៣

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ មេសា ២០២៣
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មានការឆ្លងថ្មី ១ករណីផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៧០៦ករណី ដែលជាតួលេខកើនឡើងចំនួន ៦៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម កម្ពុជា, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៧៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ និងប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨២ម៉ឺន…

  • សម្តេចតេជោផ្តល់ឱវាទដល់យុវជនស្នងទំពាំងឫស្សី (Video Inside)

    សម្តេចតេជោផ្តល់ឱវាទដល់យុវជនស្នងទំពាំងឫស្សី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱវាទដាស់តឿនក្រើនរំលឹក ជាច្រើនដល់មន្ត្រីក្រោមបង្គាប់ ក្នុងពិធីមួយដែលបានរៀបចំនៅថ្ងៃទី២៧ មេសា ក្នុងរាជធានីភ្នំពេញ។ ឳវាទដាស់តឿនផ្តល់ដោយប្រមុខដឹកនាំប្រទេស ដែលមានបទពិសោធន៍ ក្នុងជីវិតជាថ្នាក់ដឹកនាំ និងជានាយករដ្ឋមន្ត្រីប្រមាណ ៤៤ឆ្នាំមកនេះ ត្រូវបានគេចាត់ទុកថាជាឱវាទមានតម្លៃយ៉ាងក្រៃលែង។ តើឱវាទទាំងនោះមានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • តុលាការខេត្តកំពត ឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ (Video Inside)

    តុលាការខេត្តកំពត ឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ (Video Inside)

    ឧកញ៉ារកស៊ីដីធ្លី និងបក្ខពួក៩នាក់ ដែលពាក់ព័ន្ធនឹងការបោកលុយពលរដ្ឋជិត៤០លានដុល្លារ ក្នុងករណីដីធ្លី ត្រូវបានតុលាការខេត្តកំពត ឃុំខ្លួននៅថ្ងៃទី២៧ មេសានេះហើយ។ យោងតាមមន្ត្រីតុលាការ, ឧកញ៉ាឈ្មោះ ជា សារ៉ន និងបក្ខពួក ត្រូវបានពលរដ្ឋដែលរងការចាញ់បោក បានដាក់ពាក្យប្តឹងតុលាការខេត្តកំពត ក្រោយការរកឃើញល្បិចបោកបញ្ឆោត ដែលនាំឱ្យពួកគេលង់ខ្លួន ក្នុងការខ្ចីប្រាក់ពីធនាគារ ដោយសារតែការមិនធ្វើតាមសន្យារបស់ខ្លួន។ សេចក្តីរាយការណ៍ បានឱ្យដឹងថានៅក្នុងខេត្តកំពតនោះ រឿងបោកប្រាស់ដីធ្លីនេះមានប្រជាពលរដ្ឋចំនួន ២ពាន់ ៤៦១នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ ដើម្បីដាក់ការវិនិយោគជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន ប៉ុន្តែឧកញ៉ានោះ មិនបានធ្វើតាមអ្វីដែលខ្លួនបានសន្យានោះឡើយ ដែលនាំឱ្យពលរដ្ឋដែលជឿលង់ បានរងការជំពាក់បំណុលពីធនាគារ។ សាលាដំបូងខេត្តកំពតនៅព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ ឲ្យឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។

  • ព្រះអគ្គីជ័យកីឡាវិលត្រឡប់មកកម្ពុជាក្រោយការចាកចេញ៣៥ថ្ងៃ (Video Inside)

    ព្រះអគ្គីជ័យកីឡាវិលត្រឡប់មកកម្ពុជាក្រោយការចាកចេញ៣៥ថ្ងៃ (Video Inside)

    ព្រះអគ្គីជ័យកីឡាបានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ ក្រោយការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត រយៈពេល៣៥ថ្ងៃនោះមក។ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលដំណើរវិលមកវិញរបស់ព្រះអគ្គីជ័យកីឡា ដែលបានធ្វើដំណើរចេញពីប្រទេសឡាវ ចូលមកច្រកក្នុងខេត្តស្ទឹងត្រែងវិញ នៅថ្ងៃទី២៧ មេសា និងបានធ្វើការដង្ហែរពាសពេញខេត្តមុននឹងបន្តដំណើរសម្តៅមករាជធានីភ្នំពេញ។ ព្រះអគ្គីជ័យកីឡានឹងត្រូវធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ, ត្បូងឃ្មុំ, ខេត្តកំពង់ចាម និងខេត្តកណ្ដាលនៅថ្ងៃទី២៨ ខែមេសា មុនមកដល់រាជធានីភ្នំពេញ។ ព្រះអគ្គីជ័យកីឡា នឹងបន្ដដង្ហែចេញពីរាជធានីភ្នំពេញ ព័ទ្ធជុំវិញបឹងទន្លេសាប ដោយឆ្លងកាត់ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងបន្តមកខេត្តកំពង់ចាម និងខេត្តកណ្តាល មុននឹងធ្វើដំណើរចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់យប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ដែលចំពេល នៃការប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២។ កម្ពុជានៅសល់រយៈពេល៨ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។

  • ខេត្តស្វាយរៀងបង្ហាញនូវស្ថានភាពព្រំដែនបច្ចុប្បន្នជាមួយវៀតណាម (Video Inside)

    ខេត្តស្វាយរៀងបង្ហាញនូវស្ថានភាពព្រំដែនបច្ចុប្បន្នជាមួយវៀតណាម (Video Inside)

    អភិបាលខេត្តស្វាយរៀង បានបង្ហាញនូវគម្រោងរៀបចំធ្វើផ្លូវចាក់ក្រាលកៅស៊ូ តាមខ្សែក្រវាត់ព្រំដែន ដែលកម្ពុជាទើបមានជាលើកដំបូង ក្នុងសម័យរាជរដ្ឋាភិបាលបច្ចុប្បន្ន។ ខេត្តស្វាយរៀង គឺជាខេត្តដែលស្ថិតជាប់ព្រំដែនជាមួយខេត្តតៃនិញ និងខេត្តឡុងអាន នៃប្រទេសវៀតណាម។ ព្រំដែន នៃខេត្តទាំង ២ នៅតាមកន្លែងខ្លះ មិនទាន់បានរៀបចំត្រឹមត្រូវនៅឡើយទេ ប៉ុន្តែកន្លែងខ្លះ ដែលមានការបោះបង្គោលព្រំដែនរួចហើយ ត្រូវបានភាគីកម្ពុជារៀបចំធ្វើផ្លូវយ៉ាងស្អាត ដើម្បីរក្សាទុកជាតំបន់នៃខ្សែក្រវាត់ព្រំដែន។ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ បានបញ្ជាក់ជុំវិញស្ថានភាពព្រំដែន រវាងខេត្តស្វាយរៀង និងខេត្តវៀតណាមដែលជាប់ព្រំដែន។ កម្ពុជានិងវៀតណាម គឺជាប្រទេសដែលមានព្រំ ដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ។ កម្ពុជានិងវៀតណាមរហូតមកទល់ពេលនេះ បានសម្រេចការបោះបង្គោលព្រំដែនគោករួមគ្នា បានប្រមាណ ៨៤ភាគរយនៃកិច្ចការងារខណ្ឌសីមា។ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានថ្លែងបញ្ជាក់ជុំវិញកិច្ចការរៀបចំផ្លូវខ្សែក្រវាត់ តាមបណ្តោយព្រំដែនក្នុងខេត្តស្វាយរៀង។ ខេត្តស្វាយរៀងនាពេលខាងមុខនេះ នឹងត្រៀមរៀបចំកសាងផ្លូវល្បឿនលឿនមួយ ដែលឆ្លងកាត់គឺផ្លូវភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣នេះ។ ផ្លូវល្បឿនលឿនភ្នំពេញបាវិតនេះ នឹងគ្រោងចំណាយ១ពាន់ ៦៣៨លានដុល្លារ ដែលរំពឹងថាក្រោយផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ សាងសង់រួចរាល់ ផ្លូវនោះនឹងជួយជាប្រយោជន៍សំខាន់ បំរើវិស័យសេដ្ឋកិច្ច…

  • ចាប់ខ្លួនមនុស្ស១២នាក់ និងយានយន្ត២០គ្រឿង ពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើនៅក្រចេះ (Video Inside)

    ចាប់ខ្លួនមនុស្ស១២នាក់ និងយានយន្ត២០គ្រឿង ពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើនៅក្រចេះ (Video Inside)

    មនុស្ស១២នាក់, រថយន្តសណ្តោង៧គ្រឿង និងគោយន្តកន្រ្តៃចំនួន១៣គ្រឿង ត្រូវបានឃាត់ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ។ ការបង្ក្រាបនេះ បានធ្វើឡើងក្រោយការបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ចំនួន១៥០នាក់ ដែលបានចុះធ្វើសកម្មភាពបង្ក្រាបនូវបទល្មើសអនាធិបតេយ្យកាប់ និងដឹកជញ្ជូនព្រៃឈើ ក្នុងទីកន្លែងហាមឃាត់ ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះ។ បទល្មើសព្រៃឈើនេះ ត្រូវគេសង្ស័យថា បានជាប់ទាក់ទងនឹងក្រុមហ៊ុនស៊ីងបាយអូថិច ខូអិលធីឌី Think Biotech Co., Ltd។ បទបញ្ជាដាក់ចេញដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិលើផ្ទៃប្រទេស បានបញ្ជាឱ្យប្រើប្រាស់អាវុធថែមទៀត បើសិនជាក្រុមប្រព្រឹត្តបទល្មើសព្រៃឈើ ហ៊ានប្រើអាវុធតដៃជាមួយនឹងសមត្ថកិច្ច។ សេចក្តីប្រកាសព័ត៌មានរបស់សមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី២៧ មេសានេះ បានបញ្ជាក់ថាសមត្ថកិច្ចបានរឹបអូសឈើប្រភេទលេខ១សរុប ៧៣ក្បៀស ៦៧២ម៉ែត្រគូប និងឈើហ៊ុបមូលចំនួន ៤រថយន្ត និងសម្ភារៈច្រើនដទៃទៀត។ បទល្មើសព្រៃឈើនេះ បានធ្វើឡើងក្នុងពេលដែលកម្ពុជា កំពុងតែរវល់នឹងការចាត់កម្លាំងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងស្ថិតនៅមុនការរៀបចំបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។