-
៨គណបក្សនយោបាយបានចុះឈ្មោះចូលរួមបោះឆ្នោតសកលរយៈពេល៤ថ្ងៃ (Video Inside)

ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតសកល ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ មានចំនួន៨គណបក្សហើយ។ ការចុះបញ្ជីនៅថ្ងៃទី២៧ មេសានេះ គឺមានមួយគណបក្សឈ្មោះគណបក្សខ្មែរអភិរក្ស។ ចំណែក៧គណបក្សទៀតដែលបានចុះបញ្ជីរួចមកនេះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ។ គណបក្សភ្លើងទៀន នៅតែមិនទាន់មកចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឡើយទេ។ យោងតាម គជប ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។ មន្ត្រីគជបបានរំពឹងថាចំនួនគណបក្សដែលនឹងអាចមកចុះជាបន្តបន្ទាប់រហូតដល់ថ្ងៃចុងក្រោយនោះ នឹងអាចស្ថិតក្រោម២០គណបក្ស។
-
សម្តេចតេជោសែនអំពាវនាវពលរដ្ឋរក្សាសណ្តាប់ធ្នាប់ពេលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋអ្នកទស្សនាកីឡាស៊ីហ្គេម សូមរក្សាសណ្តាប់ធ្នាប់ ដោយសារតែភាពធ្វេសប្រហែស នៃការគ្មានសណ្តាប់ធ្នាប់នេះ ធ្លាប់បានបង្កើតជាសោកនាដកម្មតាមប្រទេសដទៃកន្លងមក។ ប្រសាសន៍អំពាវនាវការថែរក្សាសណ្តាប់ធ្នាប់នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃនៅមុនការប្រកួតបាល់ទាត់នឹងត្រៀមចាប់ផ្តើមថ្ងៃទី២៩ មេសា ខាងមុខនេះហើយ។ ប្រសាសន៍អំពាវនាវការរក្សាសណ្តាប់ធ្នាប់នេះ បានធ្វើតាមសារសម្លេងផង និងធ្វើនៅថ្ងៃទី២៧ មេសា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាលនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចបានបញ្ជាក់ថានៅថ្ងៃទី២៩ មេសា ចុងសប្តាហ៍នេះ ការប្រកួតបាល់ទាត់ជាអន្តរជាតិនឹងត្រូវចាប់ផ្តើមហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមរៀបចំដោយកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាច្រើនរយលានដុល្លារ ដើម្បីបំរើសេចក្តីត្រូវការរបស់ពលរដ្ឋ និងការជួយលើកតម្កើងកិត្តិយសជាតិនេះ បែរជាមានអំពើហិង្សាណាមួយបានកើតឡើងនោះ គឹដូចជាការបោះចោលអ្វីទាំងអស់នូវកិច្ចប្រឹងប្រែង ដែលកម្ពុជាបានត្រៀមធ្វើជាលើកដំបូង ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន នៅបានដាក់បញ្ជាដល់រដ្ឋបាលខេត្ត និងរាជធានីត្រូវរៀបចំកន្លែងចាក់ Slide ផ្តិតរូបភាពប្រកួតផ្ទាល់ ពីខាងក្នុងពហុកីឡាដ្ឋាន ដើម្បីចាក់ជូនពលរដ្ឋទស្សនានៅតាមខេត្ត និងក្នុងរាជធានី តាមទីកន្លែងដែលរៀបចំសម្រាប់ឱ្យពលរដ្ឋទស្សនាព្រឹត្តិការណ៍ដែលកម្ពុជាទើបនឹងរៀបចំជាលើកដំបូងក្នុងសម័យដឹកនាំតេជោសែនដ៏រុងរឿងនេះ។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាមិនមានការឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៤ករណី ដែលជាតួលេខកើនឡើងមកវិញចំនួន ៨៨៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៥០១ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៧១ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…
-
ស្ទឹងត្រែងកំពុងរៀបចំការទទួលក្បួនដង្ហែរព្រះអគ្គីជ័យកីឡា (Video Inside)

-
ព្រះអគ្គីជ័យកីឡាវិលមកដល់ទឹកដីកម្ពុជាវិញតាមច្រកស្ទឹងត្រែង (Video Inside)

ព្រះអគ្គីជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងវិលត្រឡប់ចូលមកក្នុងទឹកដីកម្ពុជាវិញ នាវេលាថ្ងៃទី២៧ មេសា ក្រោយការដង្ហែរព័ទ្ធជុំវិញបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើតរួចរាល់ លើកលែងតែប្រទេសប្រុយណេ។ ពិធីដង្ហែរព្រះអគ្គីជ័យកីឡា ក្នុងក្រុងវៀងច័ន្ទន៍ នៃប្រទេសឡាវ បានបញ្ចប់កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ និងកំពុងដង្ហែរចេញពីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ នៅថ្ងៃទី២៦ មេសានេះ សំដៅមកព្រំដែនកម្ពុជាក្នុងខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ គឺជាខេត្តនៃការដង្ហែរព្រះអគ្គីជ័យឆ្លងកាត់ នាវេលាថ្ងៃទី២៧ មេសា ឆ្ពោះមករាជធានីភ្នំពេញ។ ក្នុងដំណើរឆ្លងកាត់នោះ ព្រះអគ្គីជ័យត្រូវធ្វើដំណើរកាត់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាលនៅថ្ងៃទី២៨ ខែមេសាផងដែរ ។ ព្រះអគ្គីជ័យកីឡានឹងបន្ដដង្ហែរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរព័ទ្ធជុំវិញ បឹងទន្លេសាប ឆ្លងកាត់ខេត្តកណ្តាល, ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងឆ្លងកាត់ខេត្តកំពង់ចាម។ នាល្ងាចថ្ងៃទី០៥ ខែឧសភា ព្រះអគ្គីជ័យកីឡា នឹងធ្វើដំណើរចូលទៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៨កន្លះយប់ ដែលជាថ្ងៃប្រកាសចាប់ផ្តើមជាផ្លូវការ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
-
ផលិតផលខ្មែរ ៧មុខ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព (Video Inside)

ផលិតផលខ្មែរ ៧មុខ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព។ ពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់នេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលក្រសួងពាណិជ្ជកម្ម រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរឱ្យបានទូលំទូលាយ។ ផលិតផលទាំង៧មុខនោះ រួមមានអំបិលកំពតកែប, ទឹកត្រីកំពតកែប, បង្កងតាកែវ ដូងខ្ទិះបាត់ដំបង, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ដល់ផលិតផលទាំងនេះ គឺជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញ។ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មលោក សួន វិជ្ជា បានថ្លែងថា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាលភូមិសាស្រ្តទំនិញ ម៉ាកសមូហភាពនាពេលកន្លងមក បានធ្វើឱ្យផលិតផលកម្ពុជាជាច្រើន បានឈានចូលទៅក្នុងទីផ្សារបរទេស និងមានឈ្មោះល្បីជាខ្លាំង ដូចជាម្រេចកំពត គុយទាវភ្នំពេញ និងស្ករត្នោតកំពង់ស្ពឺ។ លោកបានថ្លែងទៀតថា ផលិតផលទាំងនេះ មិនត្រឹមតែទទួលបានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាផលិតផល ដែលរួមចំណែកផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍របស់ខេត្ត…
-
កម្ពុជាស្នើចិនជម្រុញជើងហោះហើរត្រង់ ដល់៣០០ជើងក្នុងមួយសប្តាហ៍ (Video Inside)

កម្ពុជាបានស្នើចិនជំរុញជើងហោះហើរត្រង់រវាងប្រទេសទាំង២ ឱ្យបានយ៉ាងហោច ៣០០ជើង ក្នុងមួយសប្តាហ៍ ខណៈប្រទេសទាំង២ បានដកចេញនូវបំរាមហាមឃាត់កូវីដ១៩ អស់ទាំងស្រុងហើយ។ ការស្នើនេះបានធ្វើឡើងដោយរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី២៥ មេសា ក្នុងឱកាសជួបប្រធានរដ្ឋបាល អាកាសចរស៊ីវិលចិនលោក សុង ហ្ស៊ីយ៉ុង Song Zhiyong ក្នុងដំណើរទស្សនកិច្ចមួយ នារដ្ឋធានីប៉េកាំង នៃប្រទេសចិន។ គួរបញ្ជាក់ថាមុនដំណាក់កាលឆ្លងកូវីដ១៩, ជើងហោះហើរត្រង់ របស់ប្រទេសចិន មកកម្ពុជាមានចំនួន៤០០ជើង ប៉ុន្តែក្រោយការមានជម្ងឺរាតត្បាតជាសកលនោះមក, ជើងហោះហើរបានធ្លាក់ក្នុងកម្រិតសូន្យ…ប៉ុន្តែបានកើនមកវិញដល់ ១០០ជើង ក្នុងមួយសប្តាហ៍ ក្រោយពេលដែលប្រទេសទាំង២ មានលទ្ធភាពគ្រប់គ្រងលើជម្ងឺឆ្លងទាំងនេះបាន។ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាព ក្នុងការបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ឱ្យបានយ៉ាងហោច ៣០០ជើងមកវិញ ក្នុងមួយសប្តាហ៍ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្នុងដំណើរហោះហើរប្រមាណ ១០០ជើង ក្នុងមួយសប្តាហ៍នោះ រួមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ក្នុងនោះ ៣ក្រុមហ៊ុន បានហោះហើរពីកម្ពុជា…ចំណែក៨ក្រុមហ៊ុនទៀត…
-
ក្រុមហ៊ុនអាល្លឺម៉ង Vallon សហការជាមួយកម្ពុជា ក្នុងការជួយបោសសំអាតមីន (Video Inside)

ក្រុមហ៊ុនអាល្លឺម៉ង Vallon GmbH បានប្តេជ្ញាចូលរួមកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការជួយបោសសំអាតមីន ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលដៅ បោសសំអាតគ្រាប់មីនសេសសល់ក្រោមដី ឱ្យអស់ក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុន អាល្លឺម៉ង Vallon គឺជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោក ក្នុងការអភិវឌ្ឍ និងផលិតឧបករណ៍រាវរកអាវុធជាតិផ្ទុះ។ ការប្តេជ្ញាចូលរួមកិច្ចសហការជាមួយកម្ពុជា ដើម្បីបោសសំអាតគ្រាប់មិនទាន់ផ្ទុះក្នុងដីនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី២៦ មេសា រៀបចំដោយអាជ្ញាធរមីនកម្ពុជា ជាមួយនឹងក្រុមហ៊ុនអាល្លឺម៉ង Vallon។ សិក្ខាសាលានេះ នឹងមានរយៈពេល២ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី២៧ មេសា នៅលើទឹកដីខេត្តសៀមរាប។ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថាការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងជាផ្នែកមួយ នៃការចូលរួមសម្រេចលើចក្ខុវិស័យរបស់សម្តេចតេជោ ដែលកំណត់ការបោសសំអាតមីន ឱ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥។ ទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកក្រុមហ៊ុន Vallon គឺជាដៃគូដ៏ចាំបាច់មួយ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅកម្ពុជា និងចាត់ទុកក្រុមហ៊ុន Vallon គឹជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ក្នុងការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ…
-
កងកម្លាំង១៥០នាក់បញ្ជូនទៅព្រៃឡង់ ខេត្តក្រចេះ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើអនាធិបតេយ្យ (Video Inside)

សកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីតំបន់ព្រៃឡង់ខេត្តក្រចេះ ទៅឱ្យក្រុមហ៊ុនឯកជនមួយ ដោយមិនខ្លាចញញើតនឹងកម្លាំងសមត្ថកិច្ច បានប្រញាប់ឱ្យសមត្ថកិច្ចដាក់ចេញនូវវិធានការបង្ក្រាបភ្លាមៗ។ កងកម្លាំងសម្រាប់ការបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងហោចចំនួន១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ត្រូវបានគេបញ្ជូនទៅកាន់តំបន់ព្រៃឡង់ ខេត្តក្រចេះ ដើម្បីបង្ក្រាបអំពើខុសច្បាប់នោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន ជួបសាសនិកឥស្លាម ៣ពាន់ ៥៤០នាក់ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាមចំនួន ៣ពាន់ ៥៤០នាក់ ដែលជាសមាជិក នៃគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។ ជំនួបដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានធ្វើឡើងនៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា។ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាសាន់ បានលើកឡើងជុំវិញប្រវត្តិ នៃការបង្កើតគណកម្មការគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ១៩៩៨ និងបញ្ជាក់ថា គណៈចលនាសាសនិកឥស្លាម តែងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំរបស់សម្តេច និងជាលទ្ធផលនៅគ្រប់អាណត្តិ នៃការបោះឆ្នោតទាំងអស់ រួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយពលរដ្ឋឥស្លាម គឺមានភាគរយខ្ពស់គួរឱ្យកត់សម្គាល់។ សម្តេចតេជោបានអរគុណដល់ពលរដ្ឋខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចបានចាត់ទុកថា «ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជានេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាព របស់ជាតិកម្ពុជាទាំងមូល»។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យ នៃខែរ៉ាម៉ាដន និងបានថ្លែងការកោតសរសើរចំពោះការចូលរួមរបស់ពលរដ្ឋខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍ របស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។