-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ ក្រៅពីនេះ លោកអ្នកអាចដោះស្រាយបញ្ហាចាស់ថ្មី និងមានលទ្ធភាពពេញលេញដើម្បីស្តារស្ថានភាព ហិរញ្ញវត្ថុផងដែរ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះលោកអ្នកមានមនុស្សជាច្រើនកំពុងមើលបំណាំអ្នក។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី សូមកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលបានផលល្អប្រសើរណាស់។ ក្រៅពីនេះ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកវិជ្ជាជីវបន្ថែម ក៏ដូចជាចូលរួមវគ្គបណ្តុះបណ្តាល ចូលរួមក្នុងសកម្មភាពសង្គម និងការដកស្រង់បទ ពិសោធន៍ពីមនុស្សនៅក្បែរខ្លួនជាដើម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ គម្រោងការ និងការសំឡឹងមើលឳកាសនានាត្រូវតែធ្វើជាដាច់ខាត។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ ទន្ទឹមនឹងនេះ…
-
GPO 35 : ភូមិសាស្រ្តនយោបាយ៖ ការប្រយុទ្ធបានកើតឡើងនៅក្នុងប្រទេសស៊ូដង់ដែលគេមើលសន្តិភាពមិនឃើញ (មានវីដេអូ

#ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រយុទ្ធបានកើតឡើងនៅក្នុងប្រទេសស៊ូដង់ដែលគេមើលសន្តិភាពមិនឃើញ - តើឆ្នួនបង្កហេតុចលនាបណ្តាលមកពីមូលហេតុអ្វី? – ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ នៅតែបន្តទៅមុខទៀត ? – តើមានប្រទេសមហាអំណាចណាខ្លះ ដែលមានការពាក់ព័ន្ធនឹងផលប្រយោជន៍ក្នុងប្រទេសស៊ូដង់ ? – ឬសគល់នៃជម្លោះក្នុងប្រទេសស៊ូដង់ ក្នុងពេលនេះបណ្តាលមកពីអ្វី ?
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៧ មេសា ២០២៣ (មានវីដេអូ)

-
២៥ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាមិនមានការឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ១៦៥ករណី ដែលថយចុះមកវិញចំនួន ២ពាន់ ៥៣៧ករណី ធៀបនឹងការឆ្លងកាល ពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ពាន់ ៩០៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានអ្នកឆ្លងចំនួន ១ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…
-
ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈសីតុណ្ហភាពកម្ដៅ អតិបរមានៅតែស្ថិតក្នុងរង្វង់ពី៣៣ ទៅ៣៨អង្សាសេ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ។ យោងតាមការព្យាករណ៍ ការបន្តស្ថិតក្នុងសីតុណ្ហភាពដ៏ក្តៅដដែលនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យម និងមានខ្យល់ប្រែប្រួល។ យោងតាមការព្យាករណ៍, រវាងពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពកម្រិតអប្បបរមានឹងមាន រវាងពី២៥ ទៅ២៧អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី៣៦ ទៅ៣៨អង្សាសេ។ យោងតាមការព្យាករណ៍ ក្នុងតំបន់ទំនាបកណ្ដាលនេះ មានផ្នែកមួយចំនួន នៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរនៅផ្នែកខ្លះ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៥ ទៅ២៧ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣៥ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍ ក្នុងតំបន់ខ្ពង់រាបនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ…
-
ខណ្ឌទួលគោករៀបចំការពារសណ្តាប់ធ្នាប់ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឈានមកដល់ (Video Inside)

-
សម្តេចតេជោព្រមាន ស៊ន តារា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់សកម្មជនគណបក្សប្រឆាំងម្នាក់ឈ្មោះ ស៊ន តារា ដែលបានចាត់ទុកឪពុកម្តាយរបស់ខ្លួនដូចជា «លាមកគោ»។ ស៊ន តារា ដែលរស់នៅក្រៅប្រទេស បានបន្តការវាយប្រហារដាក់មកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារជាបន្តបន្ទាប់ ជាពិសេសសម្តីវាយប្រហារដាក់មកលើបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់បទពិសោធន៍ នៃរបៀបវិភាគបីចំណុចសំខាន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវិភាគសភាពការណ៍ដ៏ត្រឹមត្រូវ គឺជាប្រការសំខាន់ ដែលមន្ត្រីក្នុងគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចត្រូវយកចិត្តទុកដាក់ ដើម្បីការរៀបធ្វើឱ្យប្រទេសជាតិមានដំណើរទៅមុខប្រកបដោយស្ថិរភាព និងរីកចំរើន។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស, និស្សិត និងបុគ្គលិកអប់រំ ជាង២ពាន់ នាក់នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវគន្លឹះបីសំខាន់ដែលជាវិធី នៃរបៀបវិភាគស៊ីជម្រៅ ដែលមន្ត្រីរាជរដ្ឋាភិបាលគប្បីរៀនសូត្រ និងក្រេបជញ្ជក់។ ការវាយតម្លៃ និងវិភាគរបស់ក្រុមប្រឆាំង គឺជារបៀបម្យ៉ាង ដែលក្រុមអ្នកតាមដានសភាពការណ៍ វិវត្តន៍ក្នុងប្រទេសកម្ពុជា បានហៅថា «ជារបៀបឆ្កឹះកកាយរឿងចាស់ ដែលរសើប ដែលគេចាត់ទុកថាជានយោបាយបាញ់គ្រាប់ស្អុយ ក្នុងការរកលេសបង្កើតរឿង ដើម្បីចង់ឱ្យបរទេសរកគំនាបដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា»។ វិធីទុច្ចរិតនេះ តែងត្រូវបានក្រុមធ្វើនយោបាយប្រឆាំង ចូលចិត្តប្រើប្រាស់ ជាពិសេសនៅមុនដំណាក់កាលបោះឆ្នោតសកល ដើម្បីចង់នាំប្រទេសដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី តាមវិធីបដិវត្តពណ៌ ដែលធ្លាប់បានប្រើប្រាស់នៅតាមប្រទេសមួយចំនួន។
-
សម្តេចតេជោចំអកភាពល្ងង់ខ្លៅរបស់មេខ្លោងក្រុមឧទ្ទាម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកដល់ភាពល្ងង់ខ្លៅរបស់មេខ្លោងធ្វើនយោបាយ របស់ក្រុមឧទ្ទាម ដែលតែងតែស្ថិតក្រោមប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជុំវិញការប្រើប្រាស់ភាពល្ងង់ខ្លៅ របស់ សម រង្ស៊ី ដើម្បីការផ្លាស់ប្តូររូបមន្ត២ភាគបីឱ្យក្លាយជារូបមន្ត៥០បូកមួយដូចបច្ចុប្បន្ន។ ដំណើរការនយោបាយរបស់កម្ពុជា តែងជាប់គាំងច្រើនដងពាក់ព័ន្ធនឹងការប្រើប្រាស់រូបមន្ត២ភាគបី ក្នុងការអនុម័តច្បាប់ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែនៅក្នុងឆ្នាំ២០០៦ ភាពទ័លច្រកលើដំណើរការនយោបាយនេះ ត្រូវបានបំបែកដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រើប្រាស់ សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយក្នុងពេលនោះ ដោយសារតែការចង់យកឈ្នះលើគណបក្សហ៊្វុនស៊ិនប៉ិច។ ភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី នោះ ត្រូវបានប្រវត្តិសាស្ត្របានចារឹកទុក…និងនៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកយកមករំលឹកជុំវិញភាពខ្សោយ របស់ក្រុមធ្វើនយោបាយប្រឆាំង។ យោងតាមប្រវត្តិសាស្ត្រ, ការផ្លាស់ប្តូររូបមន្តភាគបីឱ្យក្លាយជារូបមន្ត៥០បូកមួយ បានជួយគណបក្សប្រជាជនកម្ពុជា ក្នុងការបំបាត់គូប្រកួតប្រជែង ក្នុងនោះបានធ្វើឱ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាត់បង់តំណែងប្រធានរដ្ឋសភា ហើយក្រោយមកគណបក្សហ៊្វុនស៊ិនប៉ិច បានបាត់បង់អំណាចក្នុងរាជរដ្ឋាភិបាលចំរុះ និងរូបមន្ត៥០បូកមួយនោះផងដែរ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានភាពជោគជ័យរបស់ខ្លួន ក្នុងដំណើរនយោបាយរៀបចំស្រុកទេស រហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។