Category: ទូរទស្សន៍

  • មន្ត្រីយោធាកម្ពុជា និងចិន ពិភាក្សាត្រៀមរៀបចំសមយុទ្ធការងារផ្នែកមនុស្សធម៌ និងសុខាភិបាល (Video Inside)

    មន្ត្រីយោធាកម្ពុជា និងចិន ពិភាក្សាត្រៀមរៀបចំសមយុទ្ធការងារផ្នែកមនុស្សធម៌ និងសុខាភិបាល (Video Inside)

    មន្ត្រីយោធាកម្ពុជា និងមន្ត្រីកងទ័ពរំដោះប្រជាជនចិន បានជួបពិភាក្សាក្នុងការត្រៀមរៀបចំលំហាត់សមយុទ្ធមួយផ្សេងទៀត ពាក់ព័ន្ធនឹងការងារផ្នែកមនុស្សធម៌ និងសុខាភិបាល។ គូរបញ្ជាក់ថា កម្ពុជា និងចិន បានឯកភាពគ្នារួចមកហើយ ជុំវិញការរៀបចំ «លំហាត់សមយុទ្ធការងារមនុស្សធម៌ផ្នែកសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា និងចិន» ដែលត្រៀមនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។ នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ, នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ប៊ី គ័ងយៀន ចូលជួបពិភាក្សានូវការរៀបចំគម្រោងការណ៍ សម្រាប់ធ្វើលំហាត់សមយុទ្ធនាពាក់កណ្តាលឆ្នាំនេះ។ លោកវរសេនីយ៍ឯកពិសេស ប៊ីគ័ង យៀន ដែលជាប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសុខាភិបាលយោធាអគ្គនាយកដ្ឋាន ភស្តុភារ នៃគណៈកម្មការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពីទំនាក់ទំនងអន្តរជាតិបែបថ្មី»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ក្នុងឱកាសនោះបានស្នើឱ្យមន្ត្រីរៀបចំរបស់ប្រទេសទាំង២ធ្វើកិច្ចពិភាក្សារៀបចំធ្វើលំហាត់សមយុទ្ធយោធានោះ ដើម្បីមានការផ្លាស់ប្ដូរយោបល់បង្ហាញ…

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១១ថ្ងៃខាងមុខនេះ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១១ថ្ងៃខាងមុខនេះ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងឈានមកដល់ក្នុងរយៈពេល១១ថ្ងៃទៅមុខនេះហើយ ខណៈព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសឡាវ ដែលជាប្រទេសចុងក្រោយបំផុតហើយ បន្ទាប់ចាកចេញពីកម្ពុជារយៈពេលជាងមួយខែមកនេះ ក្នុងដំណើរព័ទ្ធជុំវិញប្រទេសជាសមាជិកអាស៊ានរួមទាំងប្រទេសទីម័រខាងកើតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ការឈានជិតចូលមកដល់ជាលំដាប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោយការរង់ចាំរបស់កម្ពុជា រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ ឧសភា ខណៈការប្រកួតបាល់ទាត់នឹងត្រូវរៀបចំធ្វើមុនដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានរយៈពេល១២ថ្ងៃ គឺរវាងពីថ្ងៃទី០៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣…ចំណែកការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា។

  • ស្ថានភាពអាកាសធាតុរបស់កម្ពុជាក្នុងឆ្នាំ២០២៣ (Video Inside)

    ស្ថានភាពអាកាសធាតុរបស់កម្ពុជាក្នុងឆ្នាំ២០២៣ (Video Inside)

    ស្ថានភាពទឹកភ្លៀងក្នុងឆ្នាំ២០២៣នេះ ត្រូវគេព្យាករណ៍ថាមិនសូវល្អឡើយ ខណៈសីតុណ្ហភាពកម្តៅក៏អូសបន្លាយពេលវេលាយូរផងទៀត។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវពលរដ្ឋត្រូវសន្សំសំចៃក្នុងការប្រើប្រាស់ទឹក និងប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្គរ និងរន្ទះ, ខ្យល់គួច និងខ្យល់កន្ត្រាក់។ អប្សរាណិតរាយការណ៍

  • គណបក្សភ្លើងទៀន មិនទាន់ចុះបញ្ជីការចូលរួមការបោះឆ្នោតទេនៅថ្ងៃចុះឈ្មោះដំបូង (Video Inside)

    គណបក្សភ្លើងទៀន មិនទាន់ចុះបញ្ជីការចូលរួមការបោះឆ្នោតទេនៅថ្ងៃចុះឈ្មោះដំបូង (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមថ្ងៃដំបូងរបស់ខ្លួន ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។ យោងតាមគជប មានគណបក្សនយោបាយទើបចំនួន៤ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីនៅថ្ងៃទី២៤ មេសា ថ្ងៃដំបូងនេះ ក្នុងនោះនៅមិនទាន់មានគណបក្សភ្លើងទៀននៅឡើយទេ។ សមាជិកគជប លោក ឌឹម សុវណ្ណារ៉ុម ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានបញ្ជាក់ នៅថ្ងៃដំបូងនេះថា «គណបក្សដែលបានចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១នេះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ»។ យោងតាម គជប ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។

  • សម្តេចតេជោ ហ៊ុន សែន រំលឹកការដឹងគុណមាតា និងបិតា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន រំលឹកការដឹងគុណមាតា និងបិតា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកនូវការដឹងគុណដល់មាតាបិតា ដែលជាកិច្ចការមិនអាចរំលងចោលបានឡើយ ចំពោះរូបសម្តេច បើទោះបីជាមានកិច្ចការជាប់រវល់យ៉ាងណាក្តី។ ប្រសាសន៍បង្ហាញការដឹងគុណចំពោះបុព្វបុរសនេះ បានធ្វើឡើងនៅថ្ងៃច័ន្ទទី២៤ មេសានេះ ក្នុងឱកាសសម្តេច, ភរិយា, ក្រុមគ្រួសារ និងសាច់ញាតិបងប្អួនទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដែលជាវត្តរក្សាអដ្ឋិធាតុមាតា និងបិតា បង្កើតដែលទទួលអនិច្ចកម្ម។ គួរបញ្ជាក់ថាមាតារបស់សម្តេចគឺលោកយាយមហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ…ចំណែកបិតារបស់សម្តេចគឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ ឆ្នាំដោយជរាពាធ។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង គឺជាវត្តមួយដែលបិតារបស់សម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសសម្រាប់ជាកន្លែងសាងសង់ចេតិយ៍សម្រាប់នៅពេលណាដែលអ្នកឧកញ៉ាមហាភក្តីបានធ្វើមរណកាល។

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ មេសា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានផលរំខាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ ឬការបណ្តាក់ទុនគម្រោងផែនការដែលអ្នកបានគ្រោងទុក។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ពីព្រោះលោកអ្នកនឹងមិនជួបប្រទះការលំបាកទេ។ ក្នុងនោះដែរ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសទៅលើការងារ ឯរឿងរ៉ាងបន្ទាប់ បន្សំ ឬគំនិតរិះគន់ក្នុងក្រៅមិនគួរយកចិត្តទុកដាក់នោះទេ ព្រោះនាំតែខាតបង់ ឬធ្វើអោយ ការងារមានការអាក់ខាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានភាពសុខដុមរមនាក្នុង ទំនាក់ទំនងផ្ទាល់ខ្លួនបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ​ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសរងចាំពេលវេលានោះទេ។ ដោយសារ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ឬមិនអាចបំពេញការងារ។ ក្នុងនោះ បើអាចជៀសវាង បានសូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងរឿងរ៉ាងរបស់អ្នកដទៃ បើទោះបីគម្បីណាស់ក្តី ពីព្រោះ កំហុសអចេតនាអាចនឹងរំខានដល់ខ្លួនអ្នកទៅវិញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ សូមត្រៀមរៀបចំការងារឲ្យបានម៉ត់ចត់បន្ថែម។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើខ្លួនឯង ហើយព្យាយាមប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដើម្បីបំពេញការងារ។ ទន្ទឹមនឹងនេះ អ្នកក៏មិនចាំបាច់ត្រូវព្យាយាមយល់ចិត្តនរណាម្នាក់ឡើយ ការបំពេញការងារ ទៅតាមតួនាទីជាកាតព្វកិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២២ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២២ មេសា ឆ្នាំ២០២៣ (មានវីដេអូ)