-
ភូមិកីឡាទទួលអត្តពលិក និងគណៈប្រតិភូចូលរួមកីឡាដាក់សម្ពោធ (Video Inside)

«ភូមិកីឡា» ដែលជាកន្លែងត្រៀមទទួលក្រុមអត្តពលិក និងគណៈប្រតិភូដែលមកចូលរួមក្នុងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ត្រូវបានធ្វើពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្តេចពិជ័យសេនា បានថ្លែងថា ការសាងសង់ភូមិកីឡា ត្រូវបានបិទបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយមិនអនុញ្ញាតឲ្យមានការសាងសង់អ្វីនាំឲ្យមានសម្លេងអ្វីទៀតឡើយ។ សម្ដេចពិជ័យសេនាបន្ដថា «ចាប់ពីម៉ោងនេះទៅគឺយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួច នៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារៈនានា តែប៉ុណ្ណោះ»។ ភូមិកីឡាដែលផ្ទុកគ្រែមានចំនួន៣ពាន់ ៧០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដើម្បីជួយបម្រើដល់ការស្នាក់នៅរបស់អត្តពលិក មន្ត្រីអាជ្ញាកណ្ដាល និងនាយរងបេសកកម្ម ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ភូមិកីឡា នឹងទទួលការស្នាក់នៅ ហូបចុក សម្រាប់អត្តពលិក ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានមរតកជោប៉ុណ្ណោះ ខណៈប្រតិភូកីឡា អត្តពលិក ដែលត្រូវប្រកួតនៅទីលានផ្សេងៗ ដូចជានៅពហុកីឡដ្ឋានជាតិអូឡាំពិក ឬទីលានមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ…
-
សម្តេចតេជោទទួលជូបអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិននិងកម្ពុជា។ លោក ឡាន ទៀនលី ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ មេសា នៅវិមានសន្តិភាព បានថ្លែងវាយតម្លៃខ្ពស់លើការរីកចំរើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់រូបលោក គឺផ្តោតលើបីចំណុចទីមួយ ការគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័ត ក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង…ទី២ គឺការជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលរបស់ចិន និងកម្ពុជា ជាពិសេសការកសាង សហគមន៍ជោគវាសនារួម ចិន-កម្ពុជា…និងគោលបំណងទី៣ គឺគោរពសុំអនុសាសន៍ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតបបានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ឲ្យលោកឡានទៀនលី Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឲ្យកាន់តែស៊ីជម្រៅ និងអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយ៕
-
សម្តេចតេជោ ហ៊ុន សែន នឹងទទួលគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» (Video Inside)

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជានឹងទទួលនូវគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» (Patron Of The WFB)។ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឈិន កេតនាបានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។ ពិធីប្រគល់-ទទួលគោរមងារនេះនឹងប្រារព្ធឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា៕
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហាមប្រាស្រ័យទាក់ទងជាមួយថា្នក់លើ។ ឥឡូវនេះ មិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីពិភាក្សាអំពីអនាគត កំណើនអាជីព ឬការតម្លើងប្រាក់ ឈ្នួលនោះទេ។ សូមលោកអ្នកផ្តោតលើការងារ ជាជាងចំណាយពេលលើការពិភាក្សា និង សន្ទនាករណីដែលមិនចាំបាច់។ ក្នុងនោះ អ្នកក៏អាចជួបនឹងការលំបាកក្នុងទំនាក់ទំនងខ្លះ ឬ ជួបការនិន្ទា ល្បិចកល ការនិយាយដើមជាអាទិ៍។ លើសពីនេះ រាល់សកម្មភាពនានា សូម មានការប្រុងប្រយ័ត្នអោយបានច្រើនបំផុត។ កុំទាន់អនុវត្តការងារ ប្រសិនបើអ្នកមានការ សង្ស័យ។ លើសពីនេះ សូមកុំទាមទារជ្រុលហួសពេក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចក្នុងការវិនិយោគលុយក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់ អ្នក ប៉ុន្តែក៏ត្រូវមានគម្រោងផែនការទប់ទល់ និងមធ្យោបាយសមស្របផងដែរ។ ក្នុងពេល នេះលោកអ្នកនឹងជួបឳកាសល្អៗច្រើន ហេតុនេះសូមព្យាយាមទាញយកផលប្រយោជន៍ នេះអោយបាន។ ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវព្យាយាមកែលម្អភាពអវិជ្ជមានខ្លះដែល កំពុងកើតឡើង ពិសេសការខ្ជិលច្រអូស និងការសង្ស័យដែលមិនសមហេតុផល។ ក្រៅពីនេះ ជៀសវាងដាច់ខាតការដាក់បន្ទុក…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ-១៩ បើទោះបីជាកម្ពុជាមិនមានការឆ្លងថ្មីក៏ដោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៨២៩ករណី ដែលកើនឡើងវិញចំនួន ៦៨៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ១៦២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានអ្នកឆ្លងចំនួន ៤ករណី។ ប្រទេសកម្ពុជា, ថៃ, ម៉ាឡេស៊ី, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៦ម៉ឺន ៥ពាន់ ៣១៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៧៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ…
-
ក្រសួងកសិកម្មគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី «នាងសូត្រស» (Video Inside)

កម្ពុជាគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មីឈ្មោះ «នាងសូត្រស» ដែលនឹងផ្តល់ទិន្នផលសូត្រកម្រិតខ្ពស់ និងធន់អាកាសធាតុថែមទៀត។ ប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាងលោក តូច ប៊ុនហួរ ដែលជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវប្រភេទពូជសត្វដង្កូវនាងនេះ ក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ មន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ លើពូជដង្កូវនាងប្រភេទថ្មី ដែលទើបបង្កាត់ថ្មី មុននឹងបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់នាពេលខាងមុខនេះ។ ការបង្កាត់ពូជដង្កូវនាងថ្មីនេះ ធ្វើឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។ ពូជដង្កូវនាងថ្មីនេះ ត្រូវបានគណៈកម្មាធិការបញ្ចេញពូជដង្កូវនាង ស្នើដាក់ឈ្មោះ «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក ដែលមានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាន នៅប្រទេសកម្ពុជា។ មន្ត្រីកសិកម្មបានថ្លែងទៀតថា ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ, ធន់នឹងការប្រែប្រួលអាកាសធាតុ និងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ៕
-
ស្ត្រីបំរើការបុគ្គលិកកាស៊ីណូ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល នៅក្រុងបាវិត (Video Inside)

ស្រ្តីម្នាក់ជាបុគ្គលិកបំរើកាស៊ីណូក្នុងខេត្តស្វាយរៀង ត្រូវបានឃាតករសម្លាប់ដោយការកាត់ក្បាល និងរាងកាយអាក្រាតរបស់នាង បានដេកដួលនៅក្នុងបន្ទប់ជួលមួយកន្លែង នៃក្រុងបាវិត។ សមត្ថកិច្ចថ្លែងថា ក្បាលរបស់នាងត្រូវគេប្រទះឃើញ បោះចោលនៅក្នុងបន្ទប់ទឹក ដែលស្ថិតក្នុងបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីដែលត្រូវឃាតករសម្លាប់ ត្រូវបានគេបញ្ចេញអត្តសញ្ញាណឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ដែលជាបុគ្គលិកបម្រើការងារនៅស៊ីណូ DYNASTY ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា គេប្រទះឃើញនូវហេតុការណ៍នេះ វេលាយប់ម៉ោង១២ និង៤០នាទី រំលងអាធ្រានឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ស្ត្រីរងគ្រោះ គឺជាអ្នកស្រុកមកពីខេត្តកណ្តាល រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក នៃស្រុកកៀនស្វាយ។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខឃាតករ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។
-
ក្រសួងសុខាភិបាលត្រៀមមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ (Video Inside)

ក្រសួងសុខាភិបាលបានត្រៀមមន្ទីរពេទ្យចំនួន១១កន្លែង ជាមួយនឹងបុគ្គលិកពេទ្យ និងការបង្ការសម្ភារៈត្រៀមជាច្រើនទៀត សម្រាប់ផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងចូលរួមទស្សនាការប្រកួតកីឡាយ៉ាងច្រើន ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានរៀបចំមន្ទីរពេទ្យចំនួន១១កន្លែង, បុគ្គលិកចំនួន ៨៣៣នាក់, រថយន្តសង្គ្រោះចំនួន ១១៤ គ្រឿង, រថយន្តគ្លីនិកចល័តចំនួន៩គ្រឿង, តង់សុខភាពចំនួន ១១»។ សេចក្តីជូនដំណឹងបានបន្តថា ក្រសួងសុខាភិបាលបនាត្រៀមរៀបចំមន្ទីរពេទ្យជាតិចំនួន ៧ គឺមន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យកាល់ម៉ែត , មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។…
-
សម្តេចតេជោថ្លែងបារម្ភជុំវិញកត្តាប្រែប្រួលអាកាសធាតុ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបារម្ភជុំវិញភាពប្រែប្រួលអាកាសធាតុ ខណៈការព្យាករណ៍ របស់ក្រុមជំនាញបរទេសបានថ្លែងថាការកើនឡើងកម្តៅផែនដីមានទ្វេដងច្រើនជាងការរំពឹងទុក ដែលប្រការនេះ នឹងបង្កឱ្យពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់ដោយសារមហន្តរាយធម្មជាតិ។ ប្រសាសន៍បង្ហាញក្តីបារម្ភជុំវិញការប្រែប្រួលអាកាសធាតុនេះ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលឹកនូវពុទ្ធទំនាយចាស់បុរាណ ដែលតែងនិយាយអំពីការ «ហែលឆ្លងវាលបី» ក្នុងការប្រៀបធៀបនូវអ្វីដែលកម្ពុជាតាំងពីមុនរហូត បច្ចុប្បន្នបានជួបប្រទះ។ បច្ចុប្បន្នការកើនឡើងកម្តៅផែនដីប្រមាណ១.២អង្សាសេ បាននាំឱ្យពិភពលោកបានប្រឈមនឹងគ្រោះធម្មជាតិជាច្រើន ដូចជាគ្រោះរាំងស្ងួត, គ្រោះលិចលង់ដោយសារករណីទឹកជំនន់, ករណីព្យុះភ្លៀងនាំខ្យល់កន្ត្រាក់ ដែលខុសពីធម្មតា និងករណីខ្លះទៀត ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរងគ្រោះថ្នាក់ តាមបណ្តាប្រទេសមួយចំនួនលើសកលលោក។ ក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្របានថ្លែងរំពឹងថាក្នុងរយៈការ១០ឆ្នាំទៅមុខទៀតនេះ, ពិភពលោកនឹងដើរហួសពីការកំណត់កម្រិតឲ្យមានការកើនឡើងកម្ដៅត្រឹមតែ១.៥ អង្សាសេនោះថែមទៀត។ ក្រុមអ្នកប្រាជ្ញដដែលបានព្យាករណ៍ថា ចាប់ពីឆ្នាំ២០៣០ទៅមុខទៀតនោះ, ផែនដីនឹងបន្តកើនឡើងកម្តៅ១.៥ អង្សាសេបន្ថែមទៀត ដែលនឹងបង្កឱ្យគ្រោះមហន្តរាយដល់ពិភពលោកកាន់តែខ្លាំងឡើយ។ ក្រុមអ្នកប្រាជ្ញវិទ្យសាស្ត្របាននិយាយបង្កាទុកជាមុនថា បើទោះបីជាមនុស្សជាតិបានរុញច្រានឲ្យផែនដី ឆ្ពោះទៅរកភយន្តរាយផ្នែកអាកាសធាតុក្ដី ប៉ុន្តែគេនៅមានពេលវេលាដើម្បីជួយធ្វើឲ្យសីតុណ្ហ ភាពលើភពផែនដី នឹងស្ថិតក្នុងដែនសុវត្ថិភាពបាន…ប៉ុន្តែដើម្បីសម្រេចបាននូវចំណុចចង់បាននេះ គឺគេទាមទារឲ្យមានការខិតខំប្រឹងប្រែងពេញទំហឹងទូទាំងពិភពលោក។
-
ដំណើរការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះចាប់ផ្តើមសប្តាហ៍ក្រោយ (Video Inside)

មន្ត្រីជាន់ខ្ពស់គជប បានថ្លែងថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតសកល នឹងចាប់ផ្តើមក្នុងសប្តាហ៍ខាងមុខនេះហើយ។ សមាជិកគណៈកម្មការបោះឆ្នោតលោក ឌឹម សុវណ្ណារ៉ុម ដែជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានប្រាប់អប្សរាណិតថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា និងមានរយៈពេល១៥ថ្ងៃ រហូតដល់ថ្ងៃទី៨ ឧសភា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីសប្តាហ៍មុន បានជូនដំណឹងដល់គណបក្សនយោបាយ និងបេក្ខជនដែលឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស បើសិនជាបេក្ខជនទាំងនោះកំពុងបំរើការងារក្នុងជួរមន្ត្រីរាជការស៊ីវិល, តុលាការ, កងកម្លាំងប្រដាប់អាវុធ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខ នៃប្រជាពលរដ្ឋមានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំង ប្រទេសមានជាង ២ម៉ឺនការិយាល័យ៕