Category: ទូរទស្សន៍

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៣ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៣ មេសា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៥១ករណី ដែលកើនឡើងចំនួន ៣៧៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ, កម្ពុជា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៤៦១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ២ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៧ម៉ឺន ៥៧៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…

  • ប្រេងសាំងធ្លាក់ចុះក្នុងរយៈពេល១០ថ្ងៃទៅមុខទៀតនេះ (Video Inside)

    ប្រេងសាំងធ្លាក់ចុះក្នុងរយៈពេល១០ថ្ងៃទៅមុខទៀតនេះ (Video Inside)

    តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន៥០រៀល បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់៥០ រៀលក្នុង១លីត្រ ដែលតម្លែនេះគឺ បានធ្លាក់ ចំនួន១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • សមត្ថកិច្ចឃាត់ខ្លួនអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសាជាថ្មី (Video Inside)

    សមត្ថកិច្ចឃាត់ខ្លួនអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសាជាថ្មី (Video Inside)

    អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក បែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី និងត្រូវបានតុលាការចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានគោរពកាតព្វកិច្ចតាមចំណុច “ង” ដែលហាមទៅគំរាមកំហែង ឬគៀបសង្កត់ ឬទៅបរិវេណលំនៅដ្ឋានរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដូចនេះតុលាការត្រូវចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមមាត្រា ១៩៥ និងមាត្រា ១៩៦ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់អោយឃុំខ្លួនដាក់ពន្ធនាគារ។ សូមជម្រាបថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត បើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។ ពេលនោះ លោក…

  • ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ចាប់ផ្តើមកសាងក្នុងខែមិថុនា (Video Inside)

    ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ចាប់ផ្តើមកសាងក្នុងខែមិថុនា (Video Inside)

    ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្នុងខែមិថុនា ជិតមកដល់នេះហើយ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន, ពិធីបើកការដ្ឋានសាងសង់ផ្លូវលឿនទី២នៅកម្ពុជា នឹងធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនទី២នេះ នឹងមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានដ៏វែងមួយឆ្លងកាត់ទន្លេមេគង្គ។ បើគិតទាំងស្ពាន និងផ្លូវតភ្ជាប់ នឹងមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណលើផ្លូវល្បឿនលឿនទី២នេះ មានចំនួន១ពាន់ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ដោយសារប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿនទី១ ភ្នំពេញ និងក្រុងព្រះសីហនុផងដែរ។ ផ្លូវនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា បន្តមកថៃ, មកកម្ពុជា…

  • លោក ព្រហ្ម ម៉ាញ បដិសេធការផ្សាយថាលោកបាត់បង់ជីវិត (Video Inside)

    លោក ព្រហ្ម ម៉ាញ បដិសេធការផ្សាយថាលោកបាត់បង់ជីវិត (Video Inside)

    សិល្បករដ៏ល្បីល្បាញលោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកគ្រោងនឹងស្នើទៅអាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយព័ត៌មានប្រឌិតខុសពីការពិតមួយ ដែលផ្សព្វផ្សាយថា លោកបានបាត់បង់ជីវិត។ កិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ អាយុ៧៣ឆ្នាំ បានប្រាប់អប្សរាណិតនៅថ្ងៃទី២១ មេសាថា ការផ្សាយនោះ គឺជាការប្រមាថមួយដល់អាយុជីវិតរបស់លោក និងថាការផ្សាយព័ត៌មានមិនពិតនេះ ធ្វើឡើងដោយម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «លាន កំសត់ស្នេហ៍»។ នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ លោកគ្រោងនឹងធ្វើសំណូមពរជាសាធារណៈ នៅក្នុងការសម្តែងមួយ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវត្តបារមីវង្កតបុរីជាយរាជធានីភ្នំពេញ។ លោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកនឹងស្នើរកការដាក់ទោស ដល់អ្នកផ្សព្វផ្សាយព័ត៌មានកុហកបោកប្រាស់នេះ ដោយលោកបាននិយាយថា បានធ្វើក្នុងចេតនាអាក្រក់មួយមុនដំណើរការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។

  • រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ចាប់ផ្តើមដាក់ដំណើរការសាកល្បង (Video Inside)

    រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ចាប់ផ្តើមដាក់ដំណើរការសាកល្បង (Video Inside)

    រដ្ឋាករទឹកក្រុងភ្នំពេញបានចាប់ផ្តើមដាក់ដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង នៅយប់ថ្ងៃសុក្រនេះមុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០២៣ខាងមុខ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ក្នុងការដាក់ដំណើរការសាកល្បងនេះ រដ្ឋាករទឹក នឹងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់ នៅតំបន់ខណ្ឌជ្រោយចង្វារ ហើយការណ៍នេះអាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី។ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សោម សុវណ្ណ បានឱ្យដឹងថា នេះគឺជាការធ្វើតេស្តសាកល្បង ដើម្បីបញ្ចូលទឹកទៅក្នុងបំពង់នៅតំបន់ជុំវិញព្រែកលាប ហើយនៅអំឡុងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា រដ្ឋាករទឹក នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងបញ្ជូនទឹកឆ្លងទៅតំបន់ត្រើយខាងលិច នៃទន្លេ មុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០២៣។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ ធ្លាប់បានឱ្យដឹងថា បន្ទាប់ពីការដាក់ដំណើរការនូវរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ចំពោះបណ្តាញដែលបានភ្ជាប់រួច។ លោកបានគូសបញ្ជាក់ថា «ជំហ៊ានដំបូងនេះ យើងខិតខំថាធ្វើម៉េចឱ្យសមត្ថភាពផលិតដែលរុញពីបាក់ខែងជំហានទី១នេះ បានប្រមាណជាង៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ ប៉ុន្តែវានឹងទៅពេញសមត្ថភាព នៃការផលិត១០០% ដើម្បីបញ្ជូនទៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលយើងគ្រោងនៅអំឡុងខែកញ្ញា ឬតុលា គឺទឹកនឹងជំរុញទៅទុយោទាំងលើផង និងខាងក្រោមផង ដើម្បីរុញទឹកទៅ១០០% នៃរោងចក្របាក់ខែងជំហាន១នេះ ផ្គត់ផ្គង់ទៅប៉ែកខាងលិច…

  • ជនសង្ស័យឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ (Video Inside)

    ជនសង្ស័យឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ (Video Inside)

    ជនសង្ស័យឃាតករកាត់ក្បាលស្ត្រីបុគ្គលិកកាស៊ីណូនៅស្វាយរៀង ត្រូវបានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនបានហើយ ក្រោយការគេចខ្លួនរហូតដល់ខេត្តព្រះវិហារ។ ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ មេសា ក្រោយអំពើឃាតកម្មសម្លាប់ស្ត្រីអាយុ២៤ឆ្នាំ ដោយកាត់ក្បាល និងយកក្បាលនោះ បោះចោលក្នុងបន្ទប់ទឹកដែលស្ថិតក្នុងបន្ទប់ជួល ផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ រាយកាយអាក្រាតរបស់ស្ត្រីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី ដែលគ្មានក្បាល ត្រូវជនសង្ស័យទុកចោលនៅក្នុងបន្ទប់ជួលរបស់នាង និងឃាតករបានគេចខ្លួនរហូតដល់ខេត្តព្រះវិហារ។ សេចក្តីរាយការណ៍ជំហានដំបូងរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាឃាតករនោះ ត្រូវគេឃាត់ខ្លួននៅម៉ោង៩យប់ថ្ងៃទី២០ មេសា ពេលសម្ងំ លេបថ្នាំ ដើម្បីសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់មួយកន្លែងឈ្មោះ «កូឡាប៣ទង» ក្នុងភូមិកំពង់ស្រឡៅ, ឃុំកំពង់ស្រឡៅ មួយក្នុងស្រុកឆែប។ មិនមានសេចក្តីរាយការណ៍លំអិតបន្តទៀតទេ គ្រាដែលជនសង្ស័យជាឃាតករ កំពុងត្រូវបានគេជួយសង្គ្រោះជីវិតសិន ក្រោយការលេបថ្នាំ ចង់សម្លាប់ខ្លួននោះមក។

  • ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលយកសំណើរបស់ យឹម ស៊ីណន សុំចូលគណបក្សប្រជាជនកម្ពុជា (Video Inside)

    ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលយកសំណើរបស់ យឹម ស៊ីណន សុំចូលគណបក្សប្រជាជនកម្ពុជា (Video Inside)

    លោក យឹម ស៊ីណន បានស្នើរកការសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការបង្ហាញក្តីឈឺចាប់ជាទីបំផុតចំពោះទង្វើរបស់ក្រុមប្រឆាំង និងសំណើនេះ បានស្វាគមន៍ដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ Fresh News បានថ្លែងថាសម្តេច «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក យឹម ស៊ីណន នឹងក្លាយជាធនធានមនុស្សមានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា»។ ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក យឹម ស៊ីណន ក្នុងថ្ងៃដែលបានស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានសរសេររៀបរាប់អំពីការធ្លាប់តស៊ូរបស់ខ្លួន ដើម្បីបុព្វហេតុក្រុមប្រឆាំង ប៉ុន្តែការតស៊ូនោះ គ្មានតម្លៃគាំទ្រពីក្រុមប្រឆាំងផ្តល់ចំពោះរូបលោកឡើយ។ លោកបានសរសេរថា «… រយៈពេល ជាង១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត…

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់១៤ថ្ងៃទៀត (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់១៤ថ្ងៃទៀត (Video Inside)

    ព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើពិធីដង្ហែរយ៉ាងគគ្រឹកគគ្រេង នៅថ្ងៃទី២១ មេសានេះ ក្នុងទីក្រុងរបស់ប្រទេសមីយ៉ាន់ម៉ា ដោយមានអ្នកចួលរួមអបអរសាទរជាច្រើន។ ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ ដោយមានកីឡាករ-កីឡាការិនី និងមហាជនមីយ៉ាន់ម៉ា ចូលរួម និងរត់ដង្ហែប្រមាណ ១ពាន់ ៥០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋមីយ៉ាន់ម៉ា នៅតាមដងផ្លូវផងដែរ។ ព្រះអគ្គីជ័យកីឡាដែលបាននិងកំពុងធ្វើដំណើរឆ្លងកាត់បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៨រូចមកនេះ នឹងត្រូវបន្តដំណើរទៅប្រទេសឡាវ មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាជាប្រទេសសាមីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យោងតាមគំរោងការដង្ហែរចុងក្រោយបំផុតក្នុងប្រទេសឡាវ គ្រោងនឹងធ្វើនៅថ្ងៃទី២៥មេសា។ បន្ទាប់ពីប្រទេសឡាវ ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរវិលត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី២៧ មេសា តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តជាច្រើនដូច ជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១៤ថ្ងៃទៅមុខទៀតនេះ។