-
GPO32: ភូមិសាស្រ្តនយោបាយ៖ ការប្រែប្រួលទំនាក់ទំនងការទូតរបស់តៃវ៉ាន់ នៅភូមិភាគអាមេរិកឡាទីន (មានវីដេអូ)

#ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រែប្រួលទំនាក់ទំនងការទូតរបស់តៃវ៉ាន់ នៅភូមិភាគអាមេរិកឡាទីន – ប្រទេសហុងឌូរ៉ាស់បានស្ថាបនាសម្ព័ន្ធភាពការទូតជាផ្លូវការជាមួយប្រទេសចិន ក្រោយពីផ្តាច់សមព័ន្ធភាពជាមួយតៃវ៉ាន់ – ឥរិយាបថរបស់សហរដ្ឋអាមេរិក និងចិនក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ ទៅកាន់អាមេរិកកណ្តាល តែមេដឹកនាំតៃវ៉ាន់ឆ្លៀតចូលទៅក្នុងសហរដ្ឋអាមេរិក – ការវិភាគលើការផ្លាស់ប្តូរសម្ព័ន្ធភាពរបស់ប្រទេសហុងឌូរ៉ាស់ ពីកោះតៃវ៉ាន់មកកាន់ចិនដីគោកវិញ
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៦ មេសា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៧៤ករណី ដែលកើនឡើងវិញចំនួន ១៧ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម និងប្រទេសកម្ពុជា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥២០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងចំនួន ១ករណីប៉ុណ្ណោះ។ ប្រទេសថៃ, ឡាវ, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលមាន ៣នាក់ ជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងម្នាក់ជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ៨ពាន់ ៤០១ករណី,…
-
កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១នាក់ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ម្នាក់ឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមិនមានអ្នកឆ្លងសោះក្នុងរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីម្នាក់នៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងរង្វង់សហគមន៍។ កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៣ពាន់ ៩៥០នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
ការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមេសា (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតសម្រាប់សប្ដាហ៍ ទៅមុខនេះ ខណៈកម្ពុជាបានបន្ដរងនូវឥទ្ទិពលពីជ្រលងសម្ពាធទាបចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល ។ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមេសា តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាព អប្បបរមា រវាងពី ២៣ទៅ២៥ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៤ទៅ ៣៧ អង្សាសេ។ ការព្យាករណ៍នៅតាមតំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៣ទៅ២៥ អង្សាសេ, សីតុណ្ហ ភាពអតិបរមា មានរវាងពី ៣៤ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។ ចំណែក នៅតំបន់មាត់សមុទ្រនោះវិញ…
-
ខេត្តរតនគិរី និងការវិវត្តន៍នាបច្ចុប្បន្ន (Video Inside)

កម្ពុជានិងឡាវកំពុងសិក្សាលើការបើកច្រកព្រំដែនយ៉ាងហោចចំនួនកន្លែងនៅតាមបណ្តោយ ព្រំដែនខេត្តរតនគិរី។ គម្រោងសិក្សាដើម្បីធ្វើការបើកច្រកព្រំដែននេះ បានលើកឡើងដោយអភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន ក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រី ថ្ងៃទី៤ មេសា ឆ្នាំ២០២៣។ ខេត្តរតនគិរីគឺជាខេត្តដាច់ស្រយាលមួយនាភាគឥសានប្រទេស ដែលមានចម្ងាយ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង, ខាងកើតជាប់នឹងខេត្ត២ នៃប្រទេសវៀតណាម គឺខេត្តយ៉ាឡាយ និងខេត្តកន្ទុម ដែលមានប្រវែងសរុប ២១០គីឡូម៉ែត្រ។ ភាគខាងជើងខេត្ត ជាប់នឹងខេត្តអឌ្ឍពើរបស់ប្រទេសឡាវដែលមានប្រវែង ១៦៥គីឡូម៉ែត្រ និងខាងត្បូងជាប់ជាមួយខេត្តមណ្ឌលគិរី។ បើទោះបីជាការបោះបង្គោលព្រំ ដែនខេត្តដែលជាប់នឹងប្រទេសឡាវ បានធ្វើដោយរួចរាល់ ប៉ុន្តែការបោះបង្គោលតាមខេត្តដែលជាប់នឹងវៀតណាម នៅមិនទាន់បានគ្រប់សព្វនៅឡើយទេ។ ខេត្តរតនគិរី គឺជាខេត្តមួយដែលមិនទាន់មានការអភិវឌ្ឍន៍ជឿនលឿនដូចបណ្តាខេត្តមួយចំនួន របស់កម្ពុជាឡើយ។ ខេត្តនេះតាមពិតគឺជាខេត្តដែលមានប្រភពធនធានធម្មជាតិនៅក្នុងដីជាច្រើន ដែលមិនទាន់ត្រូវបានគេធ្វើអាជីវកម្មអស់លទ្ធភាពឡើយ។ លោកអភិបាលខេត្តបានថ្លែង អំពីប្រភពធនធានធម្មជាតិ ដែលមាននៅក្នុងខេត្តបច្ចុប្បន្ន។ ខេត្តនេះ ទោះជាយ៉ាងណា ក៏ត្រូវគេស្គាល់ថាជាខេត្ត នៃតំបន់រមណីយដ្ឋាន ដែលមានភាពទាក់ទាញផងដែរ គ្រាដែលរមណីយដ្ឋានធម្មជាតិចំនួន២០កន្លែង, រមណីយដ្ឋានវប្បធម៌ ធម្មជាតិចំនួន២កន្លែង និងកែច្នៃចំនួន៨កន្លែង តែងធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានជញ្ជក់មាត់ស្ងើចសរសើរ។ អភិបាលខេត្តរតនគិរីបានថ្លែងរំពឹងលើដំណើរការរីកចំរើន របស់ខេត្តបើសិនជាខេត្តនឹងមាន ព្រលានយន្តហោះ ដែលនឹងទាក់ទាញទេសចរកាន់តែខ្លាំងឡើង។ ខេត្តរតនគិរី គឺជាខេត្តមួយនៃតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាចក្ខុវិស័យរបស់អាស៊ាន។…
-
កម្ពុជាស្ថិតក្នុងកំពូលតារាងលើការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (Video Inside)

កីឡាកររបស់កម្ពុជា បានស្ថិតលើតារាងចំណាត់ថ្នាក់កំពូល ក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ដោយបានដណ្តើមមេដាយសរុប៣៣គ្រឿង ក្នុងនោះមេដាយមាសច្រើនជាងគេចំនួន១១គ្រឿង។ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ដែលមាន៤ប្រទេសចូលរួម បានបញ្ចប់ដោយជោគជ័យក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ដល់០៣ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រទេសទាំង៤ដែលបានចូលរួម គឺប្រទេសវៀតណាម, ឡាវ, ហ្វីលីពីន, និងកម្ពុជា។ ជាលទ្ធផល, កម្ពុជាដែលជាម្ចាស់ផ្ទះ បានឈរលេខ១ ដោយដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង, មេដាយប្រាក់១០គ្រឿង និងសំរិទ្ធ១២គ្រឿង។ ចំណែកក្រុមអត្តពលិកឡាវ ឈរលេខ២ ដោយដណ្តើមបានមេដាយសរុប ២៤គ្រឿង ក្នុងនោះរួមមានមាស៥ ប្រាក់៧ និងសំរិទ្ធ ១២គ្រឿង។ ចំណែកក្រុមវៀតណាមឈរលេខ៣ ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំ រិទ្ធ ៣គ្រឿង សរុប ៩គ្រឿង, ខណៈហ្វីលីពីន ដណ្តើមមេដាយសរុប ៦គ្រឿង មាស២ ប្រាក់១ និងសំរិទ្ធ ៣គ្រឿងឈរលេខ៤។ ការប្រកួតនេះ មានការចូលរួមជាអាជ្ញាកណ្តាលកាត់សេចក្តីមកពីប្រទេសបារាំង អាមេរិក…
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជា ស្វាគមន៍គណៈប្រតិភូ និងនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន (Video Inside)

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដល់គណៈប្រតិភូ និងនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមសមយុទ្ធនាគមាស ឆ្នាំ២០២៣។ ពិធីស្វាគមន៍នេះ បានធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ភូមិភាគខាងត្បូងរបស់ប្រទេសចិន លោកឧត្តមសេនីយ៍ឯក វៃ វិនហុយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមទាញយកអត្ថប្រយោជន៍អោយបានអតិ បរមាពីថ្ងៃនេះ។ សូមមានសកម្មភាពអោយបានរស់រវើក ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីសូមកុំ ភ្លេចធ្វើការងារប្រកបទៅដោយហេតុផល។ លើសពីនេះមិនគួរបែកខ្ញែកអារម្មណ៍ ឬពេល វេលាទៅលើការបំពេញការងារច្រើនក្នុងពេលតែមួយ។ ប្រើប្រាស់ថាមពល កំលាំងប្រាជ្ញា ស្មារតីដើម្បីដោះស្រាយបញ្ហា ពិសេសបញ្ហាដែលលំបាកបំផុត។ ក្រៅពីនេះ សូមព្យយាមធ្វើ ទំនាក់ទំនងអោយបានច្រើនបំផុត។ លើសពីនេះ សូមផ្តោតទៅលើការងារតែមួយៗ ហើយ ក៏មិនគួរចំណាយពេលគិតគូរច្រើនពេករហូតដល់ហួសពេលនោះដែរ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះកិច្ចការងារទាំងឡាយរបស់អ្នកមាន ដំណើរការល្អប្រសើរ។ ទំនាក់ទំនងក៏ត្រូវបានបំពេញល្អប្រសើរនៅក្នុងពេលនេះ។ ប៉ុន្តែបើ ទោះបីជាអ្នកធ្វើសកម្មភាពច្រើនយ៉ាងណាក្តី សូមព្យាយាមយ៉ាងណាកុំបង្ហាញភាពអស់ កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលថ្ងៃល្ងាចនេះ ស្ថានភាព អាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងថ្ងៃនេះ អ្នកអាចបញ្ចេញគំនិតយោបល់ ការចរចា ពិភាក្សាការងារដោយភាពត្រឹមត្រូវច្បាស់លាស់។ លើសពីនេះ អ្នកក៏អាចធ្វើការបញ្ចុះ បញ្ចូលមនុស្សនៅក្បែរអោយជឿជាក់ចំពោះអ្នកបាន ប៉ុន្តែសូមប្រកាន់ខ្ជាប់នូវក្របសីលធម៌ នៃការទំនាក់ទំនងអាជីវកម្ម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់ការងារ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
