Category: ទូរទស្សន៍

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៥ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៥ មេសា ២០២៣ (មានវីដេអូ)
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៣៤៨ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៣៤៨ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៣៤៨នាក់ ដែលថយចុះច្រើនរហូតដល់ ១ពាន់ ១៨៩ករណី ធៀបនឹងរយៈពេល៣ ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេស ចំនួន៦ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៣៥៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ២ករណីប៉ុណ្ណោះ ។ ប្រទេសម៉ាឡេស៊ី, កម្ពុជា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ថៃ និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ២ពាន់ ៦៦២នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។

  • តម្លៃប្រេងសាំងកើនឡើងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងសាំងកើនឡើងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់ ២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់១០០រៀលក្នុង១លីត្រ ដែលតម្លែនេះ គឺបានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩០០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៤ពាន់ ៨៥០រៀល ក្នុងមួយលីត្រ ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ចំណូលលក់សំបុត្រទស្សនាអង្គរកើនឡើងជាង១ពាន់ដង (Video Inside)

    ចំណូលលក់សំបុត្រទស្សនាអង្គរកើនឡើងជាង១ពាន់ដង (Video Inside)

    ចំណូលពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរបានជាង៣លានដុល្លារដែលកើនឡើងជាង ១ពាន់ដង បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំកន្លងមក។ សេចក្តីប្រកាសពត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា សម្រាប់ខែមីនាឆ្នាំ២០២៣នេះ គេរកចំណូលបានចំនួន ៣លាន៧៤ ម៉ឺន៨ពាន់៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចំនួន៧ម៉ឺន៩ពាន់ ៣៩០នាក់។ គិតក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានចំនួន ១១លាន១៣ម៉ឺន៥ពាន់៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប២៣ម៉ឺន៦ពាន់៣៤១នាក់។ ដោយឡែកក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧ម៉ឺន២ពាន់៦៨២ដុល្លារអាមេរិក នៃប្រាក់កាត់ពីចំណែក នៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

  • សាក្សីនៅក្បែរ សម រង្ស៊ី និយាយអំពីករណីផ្ទុះគ្រាប់បែកកាលពី២៦ឆ្នាំមុន (Video Inside)

    សាក្សីនៅក្បែរ សម រង្ស៊ី និយាយអំពីករណីផ្ទុះគ្រាប់បែកកាលពី២៦ឆ្នាំមុន (Video Inside)

    សាក្សីដែលស្ថិតនៅកៀកក្បែរនឹង សម រង្ស៊ី ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកកាលពី២៦ឆ្នាំមុន បានលាតត្រដាងចំណុចសង្ស័យដែលបង្ហាញថា សម រង្ស៊ី អាចជាប់ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់បែក បង្កឱ្យមានមនុស្សស្លាប់ និងរបួសជាង១០០នាក់ នៅមុខអគារចាស់រដ្ឋសភា កាលពីចុងខែមីនា ឆ្នាំ១៩៩៧។ សាក្សីដែលបង្ហាញហេតុការណ៍សង្ស័យនោះឈ្មោះ ងួន ងីម ដែលជាអតីតមនុស្សជំនិតរបស់ សម រង្ស៊ី ក្នុងអតីតកាលនោះ។ អប្សរាណិតរាយការណ៍

  • នៅសល់៣២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៣២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៣២ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គិកីឡា បានធ្វើដំណើរដល់ប្រទេសទីម័រខាងកើត។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៣ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៣២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមគ្រោងនឹងធ្វើនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោក្នុងជំនួបជាមួយក្រុមកីឡាករ ជាង៤ពាន់នាក់នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះជំនួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅជាមួយគ្នានេះផងដែរ ព្រះអគ្គិជ័យកីឡាដែលដង្ហែរចេញពីកម្ពុជាបានធ្វើដំណើរដល់ទីក្រុង Dili នៃប្រទេសទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវធ្វើការដង្ហែរវេលាថ្ងៃស្អែកទី៤មេសាដែលពិធីដង្ហែរនិងមានការរត់កាន់ភ្លើងគប់ផ្ទាល់ ដោយប្រធានាធិបតី នៃប្រទេសទីម័រខាងកើត។ ព្រះអគ្គីជ័យកីឡា នឹងបន្តទៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីចាកចេញប្រទេសទីម័រខាងកើត, និងបន្តទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩មេសារហូត ដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម…

  • រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង (Video Inside)

    រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយឥតបង់ប្រាក់ រយៈពេលឈប់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមានរវាងពីថ្ងៃទី១៤ ដល់១៦មេសា ប៉ុន្តែរថយន្តក្រុងទាំង៣៤៥គ្រឿងនឹងប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃ១៣ មេសា រហូតដល់១៧ មេសា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារដែលស្ថិតនៅក្រៅក្រុង និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។ យោងតាមសេវាប្រើប្រាស់រថយន្តក្រុងចំនួន៧០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងរាជធានី និង២៧៥គ្រឿងសម្រាប់បំរើគោលដៅដឹកជញ្ជូន តាមបណ្តាខេត្ត។

  • ធនធានមនុស្សសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តចាកចេញ (Video Inside)

    ធនធានមនុស្សសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តចាកចេញ (Video Inside)

    ធនធានមនុស្សចំនូនពីរនាក់ទៀត បានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងត្រៀមចូលរួមបម្រើជាមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងបរិស្ថាន ។ លោក សាម អ៊ីន និងលោក សែម ហាក់ បានធ្វើលិខិតជាបន្តបន្ទាប់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងស្វែងសុំរកការចូលបំរើការងារនៅក្នុងក្រសួងបរិស្ថាន។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលនេះ បានធ្វើឡើងនៅគ្រាដែលដំណើរការបោះឆ្នោតសកលនឹងមកដល់រយៈពេល១១១ថ្ងៃគិតត្រឹមថ្ងៃទី៣មេសានេះ។ សម្តេចតជោ ហ៊ុន សែន បានសម្រេចស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ គូរបញ្ជាក់ថា ធនធានមនុស្សដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលនាពេលនេះ មានចំនួន៤នាក់ហើយបន្ទាប់ពី លោក យង់ សាំងកុមារ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ឡឹក សុធា ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ នៅជាមួយគ្នានេះផងដែរ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានចេញនូវសេចក្តីថ្លែងការគាំទ្រចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ។

  • សមយុទ្ធនាគមាសចុងក្រោយ ដែលនឹងមានការបាញ់គ្រាប់ពិត (Video Inside)

    សមយុទ្ធនាគមាសចុងក្រោយ ដែលនឹងមានការបាញ់គ្រាប់ពិត (Video Inside)

    លំហាត់សមយុទ្ធនាគមាសរបស់កម្ពុជាកាន់តែខិតកៀកដល់ថ្ងៃចុងបញ្ចប់ ដែលនឹងមានការបាញ់គ្រាប់ពិត ក្នុងការធ្វើសមយុទ្ធថ្ងៃចុងក្រោយ។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថាថ្ងៃបិទសមយុទ្ធចុងក្រោយនឹងប្រព្រឹត្តទៅនាថ្ងៃទី៥មេសា។ លោកបានបញ្ជាក់ថានៅថ្ងៃច័ន្ទ ទី៣ មេសានេះ កងទ័ពកម្ពុជា និងកងទ័ពចិន បានធ្វើលំហាត់សាកល្បងរួមគ្នា ដើម្បីត្រៀមពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣។ ពិធីបិទសមយុទ្ធថ្ងៃចុងក្រោយនឹងមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធក្នុងឆ្នាំនេះ គឺជាការទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីត្រៀមឲ្យដំណើរការព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទទួលបានជោគជ័យ៕