Category: ទូរទស្សន៍

  • សម្តេចតេជោអញ្ជើញជួបកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ (Video Inside)

    សម្តេចតេជោអញ្ជើញជួបកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣មេសា ខណៈដែលកម្ពុជាកាន់តែខិតជិតមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្តេចបានចាត់ទុកព្រឹត្តិការណ៍កីឡាដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ជាតិ។ កម្ពុជាបានរង់ចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ អស់រយៈពេល៦៤ឆ្នាំមកហើយ ចាប់តាំងពីជំនាន់អតីតព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវគុណូបការៈរបស់សម្តេចព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានកសាងពហុកីឡដ្ឋានអូឡាំពិក ដើម្បីការធ្វើសមាហរណកម្មកីឡាកម្ពុជាជាមួយនឹងពិភពលោក។ គួរបញ្ជាក់ថាក្នុងឆ្នាំ១៩៦៦ ដែលមានកីឡាហ្គាណេហ្វូ Ganefo, ព្រឹត្តិការណ៍អត្តពលកម្ម ត្រូវបានធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដោយមានកីឡាករខ្មែរយ៉ាងហោចចំនួន៧ នាក់បានទទួលមេដាយប្រាក់ និងកីឡាករទទួលបានមេដាយសំរិទ្ធមានចំនួន៩នាក់។ ដោយឡែកមានកីឡាការីនីខ្មែរម្នាក់ផ្នែកចោលលំពែង បានទទួលមេដាយមាស, និងម្នាក់ទទួលមេដាយប្រាក់ផ្នែករត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ និងកីឡាការីនី៤នាក់ទៀត ទទួលបានមេដាយសំរិទ្ធ។

  • បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីអព្យាក្រឹតភាព នៃនយោបាយការបរទេសកម្ពុជា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីអព្យាក្រឹតភាព នៃនយោបាយការបរទេសកម្ពុជា (Video Inside)

    បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការដើរលើផ្លូវអព្យាក្រឹត នៃនយោបាយការបរទេសរបស់កម្ពុជា សម្រាប់ពេលនេះ និងតទៅអនាគត។ អតីតកាលរបស់កម្ពុជាធ្លាប់បានហែលឆ្លងការឈឺចាប់រងទុក្ខវេទនារួចមកហើយ ដោយសារតែការមិនប្រកាន់យកភាពកណ្តាល នៃនយោបាយអព្យាក្រឹត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងតាមឃ្លីវវីដេអូដែលបានបង្ហោះនៅថ្ងៃនេះ បញ្ជាក់ជុំវិញអព្យាក្រឹតភាព នៃនយោបាយការបរទេសរបស់កម្ពុជា។

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋត្រូវរួមគ្នារក្សាសន្តិភាព ដែលកម្ពុជារកបានដោយលំបាកតាមការបង្ហូរឈាមបំបាត់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ។ សម្តេចបានថ្លែងថាសន្តិភាពមានអត្ថន័យណាស់ចំពោះប្រទេសជាតិ ដែលគេមិនត្រូវឱ្យប្រទេសបានធ្លាក់ចូល ក្នុងភ្លើងសង្គ្រាមហើយ ទើបបានសម្តែងក្តីសោកស្តាយជាក្រោយនោះឡើយ។ ក្នុងប្រសាសន៍ដាក់សម្ពោធប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងលើកឧទាហរណ៍ពីបណ្តាប្រទេសខ្លះលើសកលលោក ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកាន់តែសម្បូរសប្បាយ និងមានសន្តិភាពជានិរន្ត បើសិនជាប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។ គួរបញ្ជាក់ថាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវឈរឈ្មោះបន្ត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាគ្រាប់ពេជ្រភ្លឺចិញ្ចាច នៃអនាគតការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គលបន្តពីសម្តេចតេជោ ហ៊ុន សែន។

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៤ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៤ មេសា ២០២៣ (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣ មេសា ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២ មេសា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវី១៩ ចំនួន ១ពាន់ ១៣ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវី១៩ ចំនួន ១ពាន់ ១៣ករណី (Video Inside)

    មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ១៣ករណី ដែលកើនឡើងមកវិញចំនួន ៥៨ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ប្រទេសប្រុយណេ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៥៥៦ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសវៀតណាម ដែលមានអ្នកឆ្លងចំនួន ៣០ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី, និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ២ពាន់…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៣ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជិត ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៣ម៉ឺន ៨ពាន់ ២៤១នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។