-
សម្តេចតេជោសែនបកស្រាយជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងការកាន់អំណាច (Video Inside)

សម្តេចតេជោបានបកស្រាយតបជុំវិញការចោទប្រកាន់ដែលនិយាយថាសម្តេចក្រាញអំណាច និងថាសម្តេចអាងអំណាចក្នុងតួនាទីដឹកនាំស្ថាប័នរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនប័ត្រ និងសញ្ញាបត្រជួនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញ បានលើកឡើងផងដែរ នូវការបំបែកឯកត្តទ្ទកម្មពិភពលោកពាក់ព័ន្ធនឹងរយៈពេលកាន់អំណាច និងភាពវ័យក្មេងជាងគេបង្អស់ ក្នុងពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
-
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនចោទថា សម រង្ស៊ី ប្រឌិតរឿងគប់គ្រាប់បែកកាលពី២៦ឆ្នាំមុន (Video Inside)

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ក្រុម និងទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាមួយ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ ថ្លែងថាព្រឹត្តិការណ៍គប់គ្រាប់បែកមួយកាលពី២៦ឆ្នាំមុន គឺ សម រង្ស៊ី ជាអ្នកប្រឌិតរឿងនៅពីក្រោយ។ គួរបញ្ជាក់ថាកាលពី២៦ឆ្នាំមុន នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍គប់គ្រាប់បែកមួយ ដាក់លើហ្វូងបាតុករ នៅមុខអតីតអគាររដ្ឋសភា បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនរយនាក់។ ក្រុមធ្វើនយោបាយប្រឆាំងជាពិសេស សម រង្ស៊ី បានចោទប្រកាន់ដោយគ្មានភស្តុតាងថា សម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅពីខាងក្រោយខ្នង នៃអំពើឃាតកម្មនោះ។ ប៉ុន្តែនៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៣នេះ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល និងក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ក្រុម បានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជាច្រើនឆ្នាំមកនេះ ព័ត៌មានដែលចោទប្រកាន់ដាក់លើសម្តេចតេជោ ហ៊ុ នសែន នោះ គឺជាព័ត៌មានមិនពិតឡើយ ។ សេចក្តីថ្លែងការណ៍របស់អង្គការទាំង២ បានសរសេរថា ក្រោយការសិក្សាស្រាវជ្រាវ និងស៊ីជម្រៅរបស់ពួកគេនោះមក បានសង្កេតឃើញថានេះជានយោបាយប្រជាភិថុត របស់គណបក្សប្រឆាំង ដើម្បីកេងចំណេញនយោបាយ។ សេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល បានថ្លែងថានេះគឺនយោបាយ ស្វាស៊ីបាយលាបមាត់ពពែ និងថាជាការបណ្តុះមនោគមន៍វិជ្ជាដ៏ខ្មៅងងឹតរបស់ពួកគេ ក្នុងចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯង និងក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលឃើញ…
-
ព្រះមហាក្សត្រកោតសរសើរការដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងព្រះរាជសារមួយ ក្នុងថ្ងៃទី៣០ ខែមីនា ដែលមានសម័យប្រជុំរដ្ឋសភាលើកទី៩ ជាលើកដំបូង។ សារព្រះមហាក្សត្របានកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលថា «បានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត»។ ព្រះរាជសារបានចាត់ទុកការរៀបចំទាំងនោះ «គឺជាភាពជោគជ័យដ៏មហោឡារឹក នាំមកនូវកិត្យានុភាពជួនជាតិ មាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹង និងពង្រីកវិស័យការទូត, កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ»។ ព្រះរាជសារបានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសភាទាំងអស់ ជាពិសេសការកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋសភា ដែលបានអនុម័តច្បាប់សំខាន់ៗចំនួន១០៩ ក្នុងនិតិកាលទី៦នេះ។ ព្រះរាជសារនៅបានកោតសរសើរដល់ទេពកោសល្យ នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិ នៃជម្ងឺកូវីដ១៩ និងបេសកកម្មសំខាន់ៗ លើការងារថែរក្សាសន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមផ្តោតទៅលើការបំពេញភារកិច្ចប្រចាំ ថ្ងៃ។ ឥឡូវនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ដូច្នេះ សូមកំណត់សកម្មភាពអាជីវកម្មរបស់អ្នក។ ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយធ្វើការ សម្រេចចិត្តលឿនពេក។ ឳកាសគឺថាអ្នកអាចចូលទៅក្នុងស្ថានភាពមិនល្អដោយនៅក្នុង ទំនាក់ទំនងជាមួយនឹងដៃគូប្រកួតប្រជែងរបស់អ្នក។ ផ្ទុយទៅវិញអ្នកអាចធ្វើការបញ្ចុះ បញ្ចូលមនុស្សនៅក្បែរខ្លួនបានល្អ ប៉ុន្តែក៏សូមប្រើប្រាស់ក្រមសីលធម៌នៃការធ្វើទំនាក់ទំនង ផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការរៀបចំ អ្វីនោះទេ ដូច្នេះមិនគួរព្យាយាមជ្រែតជ្រែកក្នុងជម្លោះការងារ។ ចំណែកការខាតបង់ក្នុងការ បោះទុនជាលុយកាក់ហាក់មានរូបរាងច្បាស់លាស់ណាស់ ហេតុនេះសូមកុំទាន់សម្រេច ចិត្តធ្វើការងារសំខាន់ពេក។ ការរងចាំឳកាសនៅថ្ងៃមុខ នឹងអាចបញ្ចៀសស្ថានភាពអាក្រក់ នេះបាន។ លើសពីនេះ សូមបដិសេធចំពោះការផ្តល់ជូនទាំងឡាយទាក់ទងនឹងអាជីវកម្ម។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានការអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ ព្យាយាមអនុវត្តន៍ការ ងារដែលមាននៅក្នុងដៃសិន ហើយរកចាំឳកាសល្អនៅពេលខាងមុខ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះមានសភាពរលូន ល្អប្រសើរបំផុត។ លោកអ្នកអាចធ្វើការងារនានាដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនអ្នកបាន គ្រប់យ៉ាងទាំងអស់។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្តនិង ស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣១ មីនា ២០២៣ (មានវីដេអូ)

-
GPO31 : ភូមិសាស្រ្តនយោបាយ៖ ការដំឡើងអាវុធនុយក្លេអ៊ែរបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស (មានវីដេអូ)

#ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការដំឡើងអាវុធនុយក្លេអ៊ែរបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស – មេដឹកនាំរុស្ស៊ីលោក ពូទីន ប្រកាសផែនការដំឡើងអាវុធនុយក្លេអ៊ែរក្នុងប្រទេសបេឡារុស – ផែនការស្ថាបនាឃ្លាំងដាក់ដំឡើងអាវុធនុយក្លេអ៊ែរ -ឥរិយាបទសហរដ្ឋអាមេរិក ជុំវិញផែនការ ដំឡើងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី – អាវុធនុយក្លេអ៊ែរយុទ្ធវិធីជាមហន្តរាយដែលលោកពូទីន អាចប្រើប្រាស់
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣០ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៩៥ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៩៥នាក់ ដែលបន្តថយចុះចំនួន ៧០ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣២៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ២ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ឡាវ, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ២៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ថៃ និងប្រទេសហ្វីលីពីន ។ គិតសរុប រួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៥ម៉ឺន ៥ពាន់ ៩៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…