-
ភ្លៀងនឹងអាចធ្លាក់ក្នុងសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចកើតមាននៅក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបាន ទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល និងឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបចិន ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៤ ខែមេសា តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមារវាងពី ២៣ទៅ២៥ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣៥ ទៅ៣៧ អង្សាសេ។ ការព្យាករណ៍ក្នុងតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ដោយ អន្លើក្នុងកម្រិត ពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះ ភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមានឹងមានរវាងពី ២៤ ទៅ ២៦ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី៣៥ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍, នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ…
-
វត្តពោធិការាម ហៅវត្តគកក្របី លែងបារម្ភការឆ្លងកាត់សង្គ្រាម (Video Inside)

មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងចាត់ទុកពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលថ្មីៗ ក្នុងវត្តពោធិការាម ហៅវត្តគកក្របី គឺជាផ្នែកមួយ នៃការបង្ហាញប្រាប់សកលលោក អំពីភាពសុខដុមនីកម្ម នៃវិស័យសាសនា ក្នុងសម័យដឹកនាំរុងរឿងរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តពោធិការាម ហៅវត្តគកក្របី ដែលជាវត្តដែលធ្លាប់បានឆ្លងកាត់ក្នុងអតីតកាល នៃសម័យសង្គ្រាម ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលបានបំបាត់សង្គ្រាមរយៈពេល២៨ឆ្នាំ និងធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងសុខដុមនីយកម្មសាសនាដ៏ពិតប្រាកដ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ខណ្ឌចំនួន២ដែលខ្វះទឹកត្រូវអាជ្ញាធរដឹកទឹកយកទៅផ្គត់ផ្គង់ (Video Inside)

យ៉ាងហោចខណ្ឌចំនួន២ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់ត្រូវបានអាជ្ញាធរបានដឹកទឹក ចែកចាយប្រើប្រាស់ ខណៈដែលរដូវប្រាំងគ្មានទឹកបង្កការលំបាកដល់ពលរដ្ឋ។ រដ្ឋាករទឹកបានថ្លែងថា កម្រិតប្រើប្រាស់ទឹកមានទំហំធំបច្ចុប្បន្នដែលទឹកមិនអាចមានគ្រប់គ្រាន់បានទេនាពេលនេះ ប៉ុន្តែនឹងអាចធូរស្រាលមកវិញដោយរង់ចាំរហូតដល់ខែឧសភាឆ្នាំ២០២៣។ សេចក្តីរាយការណ៍បានបង្ហាញថាសង្កាត់ជាច្រើននៅក្នុងខណ្ឌពោធិសែនជ័យ និងខណ្ឌព្រែកព្នៅ បានរងនឹងការខ្វះទឹកដែលតម្រូវឱ្យអាជ្ញាធរត្រូវដឹកជញ្ជូនទឹក ដើម្បីជួយផ្គត់ផ្គង់ប្រជាពលរដ្ឋ។ នៅក្នុងខណ្ឌពោធិ៍សែនជ័យ សង្កាត់ដែលប្រឈមនឹងការខ្វះទឹករួមមានសង្កាត់ចោមចៅទី៣, សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង។ ចំណែកនៅក្នុងខណ្ឌព្រែកព្នៅ សង្កាត់ដែលរងនឹង ការខ្វះទឹកខ្លាំងជាងគេ គឺសង្កាត់គោករការ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្តាហ៍មុន បានចេញការជូនដំណឹងជុំវិញការខ្វះទឹកនៅតាមបណ្តាសង្កាត់ក្នុងរាជធានីនិងក្រុងតាខ្មៅ និងបានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជនដែលខ្វះខាតទឹកប្រើប្រាស់។
-
ខេត្តបន្ទាយមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋនៅទូទាំងខេត្តក្នុងឆ្នាំ២០២៣ (Video Inside)

អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងប្តេជ្ញាថាក្នុងឆ្នាំ២០២៣នេះ បណ្តាភូមិទូទាំងខេត្តដែលមានចំនួន៦៥៩ភូមិនឹងត្រូវមានភ្លើងអគ្គិសនីប្រើប្រាស់ទាំងអស់។ ប្រសាសន៍ប្តេជ្ញានេះ បានធ្វើឡើងដោយអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក្នុងសន្និសីទកាសែតមួយនាទីស្តី ការគណរដ្ឋមន្ត្រីនៅថ្ងៃទី២៨មីនាឆ្នាំ២០២៣។ លោកបានបញ្ជាក់ថាបច្ចុប្បន្នមានតែចំនួន៦ភូមិ ប៉ុណ្ណោះដែលស្ថិតក្នុងស្រុកម៉ាឡៃ គឺភូមិដែលមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់។ ខេត្តបន្ទាយមានជ័យក្នុងអតីតកាល គឺជាខេត្តដែលរងការប៉ះទង្គិចខ្លាំងដោយសារសង្គ្រាមស៊ីវិល។ ផ្លូវថ្នល់ក្នុងខេត្តកាលពីអតីតកាល មិនមានសភាពល្អដូចបច្ចុប្បន្នឡើយ ដោយសារតែការដាក់មីនបំផ្ទុះរបស់ក្រុមឧទ្ទាមខ្មែរក្រហម និងកត្តាអសន្តិសុខដែលខេត្តមិនអាចធ្វើករ អភិវឌ្ឍន៍បានឡើយ។ ប៉ុន្តែបច្បុប្បន្ន ខេត្តបន្ទាយមានជ័យបានប្រែមុខមាត់ខណៈជាខេត្តនៃច្រកទ្វារអន្តរជាតិ។ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នគឺជាខេត្តដែលមានសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម។ យោងតាមរបាយការណ៍របស់ខេត្ត ពលរដ្ឋដែលជាកសិករក្នុងខេត្តមានចំនួន៨៥ភាគរយ, ចំណែកពលរដ្ឋ១០ភាគរយជាអាជីវករ និងពាណិជ្ជករ និងពលរដ្ឋ៥ភាគរយប្រកបមុខរបរផ្សេងៗ។
-
ប្រធានអង្កការ CAPDI ដឹកនាំសាសនិកអ៊ីស្លាមជាង១០០នាក់ ចូលរួមពិធីស្រាយបួសក្នុងរាជធានីភ្នំពេញ (Video Inside)

ប្រធានអង្គការ CAPDI បានថ្លែងថាពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់ប្រធានអង្គការ CAPDI លោកជូសូហ្វ កាឡា Jusuf Kalla ដែលជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានធ្វើឡើងក្នុងឱកាសសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ លោក ជូសូហ្វ កាឡា បានជំរាបសម្ដេចតេជោថា លោកបានដឹកនាំសាសនិកឥស្លាមជាង ១០០នាក់ មកចូលរួមស្រាយបួសនៅកម្ពុជា ហើយអ្វីដែលលោកបានឃើញ គឺជាសកម្មភាព សាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងប្រសាសន៍ ឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ជូសូហ្វ កាឡា ដែលបានដឹកនាំសាសនិកឥស្លាម មកចូលរួមស្រាយបួសនៅកម្ពុជា។ សម្តេចតេជោ បានប្រាប់ប្រធានអង្គការ CAPDI ថា កម្ពុជាបានរៀបចំកម្មវិធីស្រាយបួស នេះជារៀងរាល់ឆ្នាំ និងបញ្ជាក់ថា សាសនានៅកម្ពុជា គឺមានសុខដុមភាពណាស់ ទាំងរវាង…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនគួរធ្វើទំនាក់ទំនងច្រើនពេកជាមួយថា្នក់លើ ឬចៅហ្វាយនាយ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីពិភាក្សាអំពីលទ្ធភាពនៃកំណើនអាជីព និងការកើនឡើងប្រាក់ឈ្នួលនោះទេ ដូច្នេះសូមលោកអ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ ណិងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅក្នុងបរិយាកាស និងស្ថានភាពដ៏ត្រឹមត្រូវ។ ក្នុងនោះដែរ សូមព្យាយាមគិតគូរឲ្យបានត្រឹមត្រូវ ប្រមូលយកពត៌មានលំអិតនានា។ ប្រសិនបើអ្នកអាចធ្វើបាន នោះលទ្ធភាពនៃការកែប្រែស្ថានភាពទៅរកភាពចម្រើនលូតលាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់ការសម្រេចចិត្ត និងភាពជោគជ័យទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ អ្វីដែលអ្នកត្រូវធ្វើ គឺជឿជាក់ទៅលើផែនការ ហើយជឿជាក់នឹងលទ្ធផលដែលទទួលបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ចោលផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្ម។ ប្រសិនបើអ្នកចូលទៅជិតបញ្ហានេះដោយស្វាហាប់ និងច្បាស់លាស់ គឺភាពជោគជ័យអាចធានាបាន។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការរិះគន់ចំពោះខ្លួនឯង ពីព្រោះអ្នកអាចដោះស្រាយបញ្ហាបានទាំងអស់ប្រសិនបើអ្នកឈប់បៀតបៀនចំពោះខ្លួនឯង ដោយការសង្ស័យដោយមិនចាំបាច់។ ទន្ទឹមនឹងនេះសូមលោកអ្នកកុំភ្លេចការសិក្សាស្រាវជ្រាវ។ ក្នុងអំឡុងពេលនេះអ្នកនឹងអាចចាប់អារម្មណ៍ជាពិសេសលើការងារដែលតម្រូវឲ្យមានការយកចិត្តទុកដាក់។ ឆ្នាំថោះ …
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៩ មីនា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៩៩៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៩៩៤នាក់ ដែលថយចុះច្រើនរហូតដល់ ៥ពាន់ ៨៣៦ ធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងកូវីដ១៩សរុបនៅអាស៊ានកាលពីសប្តាហ៍មុនមានចំនួន ៧ពាន់៨៣០ករណី។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ២១៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៥ម៉ឺន ៤ពាន់…
-
សត្វដំរីព្រៃញីប្រទះឃើញស្លាប់នៅចម្រាំងភ្នំខេត្តមណ្ឌលគិរី (Video Inside)

សត្វដំរីព្រៃញីមួយក្បាល ត្រូវគេប្រទះឃើញស្លាប់ និងក្រុមអ្នកជំនាញសង្ស័យថាស្លាប់ដោយសាររអិលជើងធ្លាក់ពីចម្រាំងភ្នំ នៃខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានថ្លែងថាសាកសពដំរី ព្រៃញីនោះ ត្រូវគេប្រទះឃើញកាលពីថ្ងៃទី២៥មីនា នៅចម្រាំងភ្នំមួយកន្លែងត្រង់ចំណុចក្រុម ចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ នៃស្រុកអូររាំងឳ។ ដំរីញីនោះ មានកម្ពស់២,៣ម៉ែត្រ និងបណ្តោយ៤,២ម៉ែត្រ។ ទំហំជើងមុខ០,៧២ម៉ែត្រ និងទំហំជើងក្រោយ០,៥៨ម៉ែត្រ។ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងមានការសោកស្តាយជាខ្លាំងចំពោះការស្លាប់របស់ដំរីព្រៃនេះដោយមានការសន្និដ្ឋានថា វាបានស្លាប់ដោយសារកត្តាធម្មជាតិ។ លោកបានថ្លែងថាយោងតាមការពិនិត្យលើស្លាកស្នាម សត្វដំរីនោះមិនបានជាប់អន្ទាក់ ឬត្រូវគេបាញ់ឡើយ។ លោកបានថ្លែងថាក្រុមជំនាញនឹងបន្តយកសំណាកទៅពិនិត្យ បន្តថែមទៀត ដើម្បីចង់ដឹងក្រែងលោការស្លាប់អាចមានមូលហេតុអ្វីផ្សេងទៀត។ យោងតាមលោក នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជា មានសត្វដំរីព្រៃប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងតំបន់ដែនជម្រកសត្វព្រៃកែវសីមា។