-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៧ មីនា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមបញ្ចប់ករណីដែលបានចាប់ផ្តើមពីមុន ដោយគ្មានជំនួយ។ ក្នុ្ងងពេលនេះក៏គួរចងចាំថា លោកអ្នកនឹងមានជម្លោះជាមួយនឹងមិត្តភក្តី រួមការងារ និងថ្នាក់លើផងដែរ ហេតុនេះ វាជាការល្អប្រសើរបំផុតប្រសិនបើអ្នករក្សាទំនាក់ ទំនងជាមួយពួកគេអោយបានតិចបំផុត។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចនឹងជួបបញ្ហាខ្លះៗ តែមិនជាធ្ងន់ធ្ងរអ្វីដែលធ្វើអោយរំខានទៅដល់កិច្ចការ និងលទ្ធផលដែលរំពឹងទុកនោះទេ។ ទន្ទឹមនឹងនេះ អ្នកអាចមានឳកាសក្នុងការបញ្ចប់ការងារតាមពេលកំណត់ និងធ្វើអោយខ្លួន ឯងទទួលបានការកើតសរសើរយ៉ាងល្អសម្រាប់ការគ្រប់គ្រង។ ក្រៅពីនេះ ការព្យាយាមនឹង នាំផលដល់អ្នកកាន់តែប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមប្រុងប្រយ័ត្នអោយបានច្រើនក្នុងការប្រើប្រាស់ពេល វេលា ថ្ងៃនេះអ្នកមិនមានពេលវេលាច្រើននោះទេ លើសពីនេះក៏គួរធ្វើការសម្រេចចិត្តដោយ មានការយល់ដឹង និងប្រភពពត៌មានច្បាស់លាស់។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅក្នុងថ្ងៃ នេះ ពីព្រោះទាំងដើមទុន និងកំលាំងកាយចិត្តរបស់អ្នកនឹងត្រូវខាតបង់ដោយឥត ប្រយោជន៍។ នៅក្នុងពេលនេះ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារបើទោះបីជាការ ងារតូចតាចក្តី ប៉ុន្តែអ្នកមិនចាំបាច់ត្រូវពន្យាពេលអោយកាន់តែយូរនៅក្នុងការិយាល័យនោះ ទេ។ វាសំខាន់ណាស់ ដែលអ្នកត្រូវតែធ្វើអោយមានតុល្យភាពសម្រាប់ការងារ ការទំនាក់ ទំនង និងពេលវេលាសម្រាប់ខ្លួនឯង។ ក្រៅពីនេះ ភាពអត់ធ្មត់…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៥ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៦ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៤៥៨ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៤៥៨ករណី ដែលកើនឡើងវិញចំនួន ១១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា សឹង្ហបុរី និងប្រទេសកម្ពុជា។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមាន ចំនួន ២ពាន់ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៤ រួមមាន៖ ប្រទេសថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃ ប្រទេសទាំង១០អាស៊ាន នាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៥ម៉ឺន ២ពាន់ ៤០២ករណី,…
-
កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ១ករណី ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

កម្ពុជាមានអ្នកឆ្លងថ្មីកូវីដ១៩ ១ករណីឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមិនមានអ្នកឆ្លងសោះរយៈមួយសប្តាហ៍ពេញកន្លងមក។ យោងតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មី ១ករណី នៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងរង្វង់សហគមន៍ ។ កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ៦ពាន់ ២៧៦នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
»ក្រូចថ្លុងកោះពីរ» ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលបានការចុះបញ្ជីកម្មសិទ្ធិបញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រ (Video Inside)

ក្រូចថ្លុងកោះពីរ នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ជាក្រូច មានឱជារស និងទទួលចុះក្នុងបញ្ជីកម្មសិទ្ធិបញ្ញាម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” ដែលនឹងផ្តល់ប្រយោជន៍ដល់កសិករមិនលំបាកក្នុងការស្វែងរកទីផ្សារអន្តរជាតិ ដើម្បីលក់ក្រូចថ្លុងរបស់ខ្មែរនេះឡើយ។ ពិធីចុះក្នុងបញ្ជីកម្មសិទ្ធិបញ្ញាម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” នាថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មចំនួន២រូប និងមានការអញ្ជើញចូលរួមជាពិសេស ពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បណ្ឌិត ស៊ាង ប៊ុនលាង ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សន្យាលែងខ្វះទឹកចាប់ពីខែឧសភា (Video Inside)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថាចាប់ពីខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ទៅបញ្ហាខ្វះការផ្គត់ផ្គង់ទឹកស្អាតនឹងលែងក្លាយជាចំណោទធំទៀតហើយ។ សេចក្តីបញ្ជាក់ការលែងខ្វះ ទឹកស្អាតនេះ បានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ ដែលជាការជូនដំណឹងមួយទៅកាន់អតិថិជន ខណៈដែលមានការត្អូញត្អែរការខ្វះទឹកប្រើប្រាស់, បញ្ហាទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញជាដើម។ បញ្ហានៃចំណោទផ្គត់ផ្គង់ទឹកស្អាតមិនគ្រប់គ្រាន់នេះ ត្រូវគេប្រទះឃើញនៅក្នុងសង្កាត់មួយចំនួន ក្នុងសង្កាត់ជាច្រើនក្នុងរាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័ត បានសរសេររកការខន្តីអភ័យទោស ពីសំណាក់អតិថិជន និងសន្យាធ្វើការដោះស្រាយចំណោទទឹកនេះ ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានចាប់ពីខែឧសភា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ, តម្រូវការទឹកប្រើប្រាស់បានកើនឡើង ដល់៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈការផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹក មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ។ ប៉ុន្តែការខ្វះទឹកក្នុងមួយថ្ងៃ២៥ម៉ឺនម៉ែត្រគូបនោះ នឹងត្រូវរង់ចាំដល់ខែឧសភាខាងមុខនេះ បន្ទាប់ពីរោងចក្រផលិតទឹកថ្មីនឹងសាងសង់រួច។ រោងចក្រថ្មីផលិតទឹកស្អាតនេះ នឹងមានសមត្ថភាពអាចផលិតទឹកបាន ក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសន្យាថាចាប់ពីដើមខែឧសភាខាងមុខនេះទៅ រោងចក្រផលិតទឹកស្អាតថ្មីនឹងផលិតចែកចាយទឹកស្អាតបាន ក្នុងបរិមាណ២០ម៉ឺន ម៉ែត្រគូបសិន ក្នុងមួយថ្ងៃដែលនឹងបន្ថែមលើ៦៤ម៉ឺនម៉ែត្រគូបដែលមានរួចមកហើយនេះ ដែលនឹងនាំឱ្យក្នុងមួយថ្ងៃទឹកស្អាតដែលនឹងផលិតបានមានដល់ចំនួន៨៤ម៉ឺនម៉ែត្រគូប បើធៀបនឹងតម្រូវការ៨៩ម៉ឺនម៉ែត្រគូបនោះ ដែលយ៉ាងហោចក៏អាចដោះស្រាយតម្រូវការបានប្រមាណជាង៩០ភាគរយផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២៤នោះទៅ គេនឹងអាចផលិតទឹកស្អាតបាន២០ម៉ឺនម៉ែត្រគូបជាបន្ថែមទៀត ដែលនឹងធ្វើឱ្យទំហំផលិតនឹងកើនដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញយោបល់ជុំវិញការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ និងការស្វែងរកការងារធ្វើ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងផ្តល់យោបល់ជុំវិញកិច្ចពិភាក្សាមួយពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញ ជូនប្រជាពលរដ្ឋ និងការស្វែងរកការងារធ្វើ។ ការជួយផ្តល់យោបល់របស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្នុងពិធីសម្ពោធមួយក្នុងសប្តាហ៍នេះ ខណៈដែលមានមតិចោទជាសំណួរខ្លះបានលើកឡើងថា តើគេត្រូវធ្វើការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ ដើម្បីអោយស្របទៅតាមតម្រូវការទីផ្សារការងារ ឬត្រូវបង្កើតទីផ្សារការងារអោយស្របជាមួយជំនាញរបស់ប្រជាពលរដ្ឋ? នេះជាប្រសាសន៍ផ្តល់យោបល់របស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត។ បណ្ឌិត ហ៊ុន ម៉ាណែត នៅបានលើកប្រៀបធៀបរបៀបច្នៃម៉ូតរបស់បុគ្គលម្នាក់ ដែលបានច្នៃបង្កើតសម្លៀកបំពាក់តាមការនឹកឃើញរបស់ខ្លួន បើទោះបីជាការច្នៃម៉ូតនោះ បានទទួលការរិះគន់ពីមនុស្សជាច្រើនក៏ដោយ។ គួរបញ្ជាក់ថា អ្នកច្នៃម៉ូដសម្លៀកបំពាក់ម្នាក់ឈ្មោះ ឯម រៀម ដែលបានប្រើប្រាស់នូវឈុតហូលផាមួងច្នៃ បង្កើតបានជាសម្លៀកបំពាក់ម៉ូតមិនធ្លាប់ជួបប្រទះ ក្នុងសម័យទំនើបនេះ បានរងការរិះគន់ជាខ្លាំង។ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកនូវឧទាហរណ៍ នៃការបង្កើតគំនិតច្នៃរបស់ខ្លួនឯងនេះ បង្ហាញជាឧទាហរណ៍ពាក់ព័ន្ធនឹងយោបល់លើការ បណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ និងការស្វែងរកការងារធ្វើ។