Category: ទូរទស្សន៍

  • ខេត្តក្រចេះបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខទូទាំងខេត្ត (Video Inside)

    ខេត្តក្រចេះបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខទូទាំងខេត្ត (Video Inside)

    ខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខទូទាំងខេត្តរបស់ខ្លួន ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តម ស៊ាង ប៊ុនលាង ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងទិសដៅការងារបន្ត កាលពីថ្ងៃសុក្រទី២៤មីនា បានអញ្ជើញចូលរួមពីអភិបាលខេត្តឯកឧត្តម វ៉ា ថន និងមន្ត្រីនានា ដែលទទួលបន្ទុកកិច្ចការសន្តិសុខក្នុងខេត្តក្រចេះ ។ សូមទស្សនាសេចក្តីរាយការណ៍

  • ក្រសួងកសិកម្ម ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (Video Inside)

    ក្រសួងកសិកម្ម ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (Video Inside)

    ក្រសួងកសិកម្ម បានច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធករណីកសិករដាំដុះបន្លែនៅខេត្តកណ្តាល។ វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៣ បានផ្សាយថាកសិករឈ្មោះ សំ សុគីន នៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយការភ្ជួរបន្លែចោលរបស់ខ្លួនចំនួន៥ហិកតា ដោយសារតែគ្មានទីផ្សារ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ មីនាបាន ហៅការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនោះ ជាការផ្សាយព័ត៌មានមិនពិត និងគ្មានភាពច្បាស់លាស់។ អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា មិនមានបញ្ហាដូចអ្វីដែលវិទ្យុអាស៊ីសេរីនោះបានលើកឡើងនោះឡើយ។ ក្រសួងកសិកម្មបានថ្លែងថា យោងតាមការចុះស្រាវជ្រាវ គេមិនបានរកឃើញថាកសិករឈ្មោះ សំ សុគីន នោះ បានឈូសសាលាដចោលនោះទេ ប៉ុន្តែកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដរបស់ខ្លួន ដោយសារតែសាលាដមានអាយុកាលចាស់ សល់ពីការប្រមូលផល និងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។ ក្រសួងកសិកម្មបានបំភ្លឺថា ការចុះផ្សាយព័ត៌មាន និយាយថាតម្លៃត្រសក់ចុះថោក និងដាក់រូបភាពបុរសដេកលើត្រសក់នោះ គឺជារូបភាពចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។ ក្រសួងកសិកម្មថ្លែងថាការលើកឡើងរបស់ វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករ ដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្តាលនោះទេ ។ ក្រសួងកសិកម្មបានថ្លែងថា យោងតាមតម្លៃបោះដុំនៅផ្សារតាខ្មៅ និងនៅផ្សារកួរស្រូវ គឺសាលាដមានតម្លៃពី៧០០ទៅ…

  • ព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសហ្វីលីពីន (Video Inside)

    ព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសហ្វីលីពីន (Video Inside)

    ព្រះអគ្គិកីឡា ឬភ្លើងគុបកីឡារបស់កម្ពុជា បានធ្វើដំណើរដល់ប្រទេសហ្វីលីពីន និងត្រូវបានធ្វើពិធីដង្ហែរយ៉ាងអ៊ឹកអធិក នៅក្នុងទីក្រុងតាហ្គាយថាយ Tagaytay នៅថ្ងៃទី២៧ មីនា ឆ្នាំ ២០២៣។ អភិបាលក្រុងតាហ្គាយថាយ លោក អាប្រាហាំ តូឡិនទីណូ Abraham Tolentino ដែលជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកហ្វីលីពីន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីដ៏មានអត្ថន័យនៅលើទឹកដីនៃប្រទេសហ្វីលីពីននេះ។ លោកបានថ្លែងថាហ្វីលីពីន បានត្រៀមខ្លួនរួចរាល់ដោយនឹងបញ្ជូនអត្តពលិកចំនួន៨៤០នាក់ ដើម្បីចូលរួមប្រកួត។ ហ្វីលីពីន គឺជាប្រទេសទី២ ដែលព្រះអគ្គីកីឡាឆ្លងកាត់ប្រទេសអាស៊ាន និងប្រទេសទីម័រ បានធ្វើដំណើរទៅដល់។ បន្ទាប់ពីប្រទេសហ្វីលីពីន, ភ្លើងគុបកីឡារបស់កម្ពុជា និងបន្តទៅប្រទេសឥណ្ឌូណេស៊ី និងបន្តទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានី នៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ… ភ្លើងគុប កីឡានឹងបន្តដង្ហែរបន្ថែមទៀតចាប់ពីថ្ងៃទី២៩មេសា រហូតដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។…

  • រថយន្តសង្គ្រោះបន្ទាន់១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ នៃជំនួយរបស់ចិនផ្តល់មកកម្ពុជា (Video Inside)

    រថយន្តសង្គ្រោះបន្ទាន់១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ នៃជំនួយរបស់ចិនផ្តល់មកកម្ពុជា (Video Inside)

    រថយន្តសង្គ្រោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ នៃជំនួយរបស់ប្រទេសចិន បានផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាពលខ្មែរសម្រាប់ប្រើប្រាស់។ ពិធីប្រគល់ និងទទួល បានធ្វើនៅ ថ្ងៃទី២៧ មីនា នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថានេះជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិន បានផ្តល់រថយន្តសង្រ្គោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ រថយន្តសង្រ្គោះបន្ទាន់ទាំងនេះ នឹងគ្រោងចែកជូនទៅមន្ទីរពេទ្យជាតិ ចំនួន៣គ្រឿង និងចែកទៅដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរំពឹងថានឹងចូលរួមចំណែក ដល់ការផ្តល់សេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

  • លោក ហោ ណាំហុង ស្នើបារាំងបញ្ជូនអ្នកសង្កេតការណ៍ចូលរួមក្នុងដំណើរការបោះឆ្នោត (Video Inside)

    លោក ហោ ណាំហុង ស្នើបារាំងបញ្ជូនអ្នកសង្កេតការណ៍ចូលរួមក្នុងដំណើរការបោះឆ្នោត (Video Inside)

    ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បានស្នើតាមរយៈទូតបារាំង សូមឲ្យបញ្ជូនអ្នកសង្កេតការណ៍បារាំង ដើម្បីចូលរួមក្នុងការសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា។ ការស្នើបានធ្វើឡើងនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ ក្នុងឱកាសទទួលជួបឯកអគ្គរដ្ឋទូតថ្មីបារាំងលោកលោក ប៉ឺឡេ ហ្សាកប៉ូល ហ្កាសស្តុន (PELLET Jacques Paul Gaston)។ ឯកអគ្គរដ្ឋទូតបារំាងថ្មី បានឆ្លើយតបថា នឹងមានក្រុមអ្នកអង្កេតការណ៍អឺរ៉ុប ដែលអាចមកមុន ៣ខែ ដើម្បីសង្កេតមើលការបោះឆ្នោតនេះ។ គួរបញ្ជាក់ថាដំណើរការបោះឆ្នោតសកលរបស់ កម្ពុជានឹងធ្វើនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។

  • នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នា (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នា (Video Inside)

    កម្ពុជា និងប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់មួយ របស់នាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ីលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ថ្ងៃទី២៧ មីនា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចមួយថ្ងៃរបស់នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីសមោសរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Video Inside)

    ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីសមោសរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Video Inside)

    ព្រះករុណា ព្រះមហាក្សត្រ បានយាងចូលរួមប្រកាសអំពីពិធីសមោសរ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ជាមួយការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយក្រោមចំណងជើងថា «ទេពហត្ថា»។ ពិធីសមោសរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រារព្ធនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រព និងសន្និសីទចតុមុខ រាជធានីភ្នំពេញ។ អ្នករៀបចំកម្មវិធីបានថ្លែងថាមហោស្រពខ្សែភាពយន្តនេះ មានគោលបំណងបំផុស វប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា, លើកស្ទួយគំនិតថ្មីៗ នៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិនៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំ នៅក្នុងខែឧសភាខាងមុខនេះ។ កម្មវិធីដដែលនេះ នៅបានធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងខ្សែភាពយន្ត «ទេពហត្ថា» និងខ្សែភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» ថែមទៀត។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានការជួយជ្រោមជ្រែង ខ្ពស់ពីមនុស្សនៅក្នុងការិយាល័យរួមគ្នា ក៏ដូចជាថ្នាក់លើ។ ផលប្រយោជន៍ដែលអ្នកនឹង ទទួលបានមានលំនឹងណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬសង្ស័យចំពោះការងារដែល អ្នកកំពុងតែអនុវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងថាចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅ បានតាមបំណង ពីព្រោះទិន្នផលដែលអ្នកនឹងទទួលបានគឺមានភាពជាក់លាក់។ ប៉ុន្តែក្នុង ពេលស្របគ្នា​សូមយកចិត្តទុកដាក់បន្ថែមទៅលើការងារ។ ចូរត្រៀមលក្ខណៈឲ្យបានគ្រប់ គ្រាន់ជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ប្រែប្រួលនានា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើសកម្មភាព ឬផ្តួចផ្តើមការងារថ្មីក្នុង ពេលនេះ ពីព្រោះសកម្មភាពទាំងអស់របស់លោកអ្នកនឹងមិនទទួលបានការកោតសរសើរពី មិត្តរួមការងារ និងថា្នក់លើនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកយកផែនការដែលបាន រៀបចំកន្លងមក ដើម្បីពិនិត្យវាយតម្លៃជាថ្មី។ សូមលោកអ្នកផ្តោតអារម្មណ៍ជាមួយការងារ ជាជាងប្រើប្រាស់ពេលវេលាលើការចែចង់ និងការសន្ទនាដែលមិនបានប្រយោជន៍។ ក្រៅពី នេះសូមចងចាំថាអ្នកអាចស្ថិតនៅត្រង់ចំណុចកណ្តាលនៃឧបាយកលដ៏ងាយស្រួល។ ហេតុ នេះគួរមានការប្រុង​ប្រយ័ត្នអោយបានខ្ពស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យបាត់បង់ភាពសុទិដ្ឋិ និយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាសទាក់ទងនឹងផ្នែក…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ មីនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៨ មីនា ២០២៣ (មានវីដេអូ)