-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ភាពជោគជ័យរបស់កម្ពុជាលើដំណាំកសិកម្ម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជា គឺជាប្រទេសដែលគ្មានចំណោទលើវិបត្តស្បៀងអាហារឡើយ ខណៈដែលប្រទេសមួយចំនួនលើពិភពលោកបានជួបប្រទះនឹងការខ្វះស្បៀងអាហារ។ សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញនូវប្រទេសមួយចំនួន ដែលកំពុងជួបប្រទះនឹងទុរ្ភិក្សខ្វះស្បៀងអាហារដូចជាប្រទេសអាប់កានីស្ថាន, ស៊ីរី, យេម៉ែន, ប៊ូរ៉ុនឌី, សូម៉ាលី, នីហ្សេរីយ៉ា និងស៊ូដង់ខាងត្បូង។ យោងតាមសេចក្តីរាយការណ៍របស់ អង្គការ The Global Report on Food ក្នុងឆ្នាំ២០២១កន្លងមកនេះ មានមនុស្សជិត១៩៣លាននាក់ ដែលជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារ, និងក្នុងឆ្នាំ២០២២ មានប្រទេស និងដែនដីចំនួន៥៣ ដែលត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។ ប៉ុន្តែកម្ពុជាក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា, កង្វះស្បៀងអាហារមិនមានជាចំណោទទៀតឡើយ ជាពិសេសបន្ទាប់ពីប្រទេសទទួលបានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះ។ សម្តេចតេជោបានថ្លែងថាក្នុងពេលដែលពិភពលោកមានវិបត្តិបញ្ហាស្បៀងនោះ កម្ពុជាមិនត្រឹមតែមានស្បៀងអាហាររបស់ខ្លួនគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញស្បៀងទៅលក់នៅក្រៅប្រទេស តាមរយៈផលិតផលកសិកម្មរបស់ខ្លួនបានជាង៨លានតោនថែមទៀត ទៅកាន់គោលដៅ នៃប្រទេសចំនួន៧៤ទៀតនោះផង។ សម្តេចតេជោនៅបានថ្លែងកោតសរសើរនូវការរកឃើញបង្កើតពូជស្រូវថ្មី «ចំប៉ីស៧០» និងពូជស្រូវ «កង្រី» ដែលជាស្នាដៃរបស់ខ្មែរដោយផ្ទាល់នោះថែមទៀត។ សម្តេចតេជោ ហ៊ុន…
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងទស្សនកិច្ចកម្ពុជា ថ្ងៃច័ន្ទសប្តាហ៍ក្រោយ (Video Inside)

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម គ្រោងនឹងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២៧ មីនា ឆ្នាំ២០២៣, នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា, នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោ ហ៊ុនសែន ក្នុងពិធីលៀងសាយភោជន៍ស្រាយបួស របស់សាសនិកអ៊ិស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ិស្លាមនៅកម្ពុជាផងដែរ។ យោងតាមក្រសួងការបរទេស, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅក្នុងព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាតម្រូវឲ្យលោកអ្នកមានការប្រុង ប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះការសម្រេចចិត្តលើកិច្ចការ និងរបរអាជីវកម្ម រួមទាំងការ សន្យានានាជាមួយនឹងដៃគូ។ ក្នុងពេលទន្ទឹមគ្នានេះ សូមជៀសវាងការបំពេញការងារច្រើន ហួសកំណត់ រកពេលវេលាសម្រាក និងត្រូវថ្លឹងថ្លែងរវាងសុខសុវត្ថភាពផ្ទាល់ខ្លួននឹងការងារ ជានិច្ច។ ផ្ទុយទៅវិញ លោកអ្នកមានកំលាំង និងស្មារតីល្អប្រសើរក្នុងការបំពេញការងារ និងស្វែងយល់ពីចំណុចខ្វះខាត និងមានលទ្ធភាពជួសជុលភាពអវិជ្ជមានបានច្រើន។ ក្រៅពី នេះ លោកអ្នកមានលទ្ធភាពស្វែងយល់ និងសម្របទៅតាមដំណើរការបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងមានលទ្ធផលយ៉ាងល្អ ប្រសើរ ប៉ុន្តែប្រហែលជាវាមិនមែនជាពេលវេលាដែលអ្នកត្រូវបន្ធូរដៃនោះទេ ពីព្រោះភាពចម្រើន លូតលាស់ធំដែលអ្នកប៉ងប្រាថ្នាមិនទាន់កើតឡើងនៅឡើយ។ ក្នុងពេលនេះ សូមអ្នក ព្យាយាមបំពេញការងារផង ហើយសិក្សាស្វែងយល់ដកស្រង់យកបទពិសោធន៍នានា ក៏ដូច ជារៀនសូត្រពីមនុស្សនៅក្បែរខ្លួន។ សូមបញ្ចៀសគំនិតអាត្មានិយម និងការបៀតបៀនទៅ លើការងារ និងផលប្រយោជន៍របស់អ្នកដទៃជាដាច់ខាត។ លើសពីនេះ បើទោះបីជា ស្ថានភាពខ្លះអាចនឹងធ្វើឲ្យអ្នកមានកង្វល់បន្តិចក្តី សូមរក្សាគោលដៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៤៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦៤៧ករណី ដែលថយចុះមកវិញចំនួន ២០៧ករណី បើធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៤៩ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានអ្នកឆ្លង ៣ករណី ។ ប្រទេសចំនួន៥ រួមមាន៖ ប្រទេសថៃ, ម៉ាឡេស៊ី, សឹង្ហបុរី, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៣ម៉ឺន ១ពាន់ ១៤២ករណី,…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)

ការមិនមានករណីឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា មានរយៈពេល ១សប្តាហ៍ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កម្ពុជាគ្មានករណីឆ្លងថ្មីកូវីដ១៩ឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ៧ថ្ងៃជាប់គ្នាមកហើយ ។ កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៦ថ្ងៃមកនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ៣ពាន់ ៩៦៩នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ប្រារព្ធធ្វើក្នុងខេត្តកំពង់ឆ្នាំង (Video Inside)

-
ក្រសួងអប់រំបញ្ជាក់វិស្សមកាល «វ៉ាកងតូច» មានរយៈពេលវែង (Video Inside)

ក្រសួងអប់រំបានចេញសេចក្តីប្រកាសដល់គ្រឹៈស្ថានអប់រំទាំងរដ្ឋ និងឯកជន ទាំងអស់ត្រូវឈប់សម្រាកវ៉ាកងតូច ដែលមានរយៈពេលវែងខុសធម្មតា។ ជាទម្លាប់ការសម្រាកវ៉ាកងតូច មានរយៈពេលប្រមាណតែ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែការសម្រាកវ៉ាកងតូចក្នុងឆ្នាំ២០២៣នេះ មានរយៈពេលជិតមួយខែ ដែលការឈប់សម្រាកនេះ គឺក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលទើបមានដំបូងបង្អស់ក្នុងរយៈពេល៦៤ឆ្នាំមកនេះ។ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅ ពេលខាងមុខនេះ គ្រប់គ្រឹៈស្ថានអប់រំកុមារតូចៗ , គ្រឹៈស្ថានអប់រំបឋមសិក្សា, គ្រឹៈស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន, គ្រឹៈស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕
-
នៅសល់៤៣ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៤៣ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីកីឡា បាននឹងកំពុងដង្ហែរ ដើម្បីការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ នៅថ្ងៃទី២៣មីនានេះ ព្រះអគ្គីកីឡាកំពុងស្ថិតក្នុងប្រទេសវៀតណាម បន្ទាប់ពីបានដង្ហែរចេញពីកម្ពុជាកាលពីម្សិលមិញ។ យោងតាមកម្មវិធីភ្លើងគុបកីឡា នឹងត្រូវដង្ហែរបន្តចេញពីវៀតណាមទៅប្រទេសហ្វីលីពីននៅថ្ងៃទី២៥មីនា និងបន្តទៅប្រទេសប្រ៊ុយណេ, ប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ… ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតចាប់ពីថ្ងៃទី២៩មេសា រហូតដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាស បើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។