-
សម្តេចតេជោសែនទទួលជួបនាយកចារកម្មសម្ងាត់សិង្ហបុរី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបនាយកស្ថាប័នសម្ងាត់ស៊ីវិល នៃប្រទេសសិង្ហបុរី ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់នាយកស្ថាប័នសម្ងាត់ស៊ីវិលសិង្ហបុរី លោកឡៅ ភីត ម៉េង នាពេលនេះ ត្រូវមន្ត្រីកម្ពុជាបញ្ជាក់ថា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខ្លះរវាងអាជ្ញាធរកម្ពុជា និងសិង្ហបុរីលើកិច្ចការក្នុងក្របខណ្ឌច្បាប់ ជាពិសេសកិច្ចការសន្តិសុខជាតិ។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅប្រក្រតី ប៉ុន្តែសូមព្យាយាមធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នជាទីបំផុត ក្នុងនោះដែរ ត្រូវប្រើប្រាស់សមត្ថភាពខ្លួនឯងជាសំខាន់។ កុំស្វែងរកភាពជោគជ័យណាដែលរហ័ស សូមចំណាយពេលវេលាបន្តិចដើម្បីធានាបានភាពប្រកដប្រជា និងជោគជ័យជាទីគាប់ចិត្តក្នុងរយៈពេលវែង។ រាសីរបស់អ្នកមានទំនោរខ្លាំងទៅលើគំនិត និងសកម្មភាពស្របគ្នាតែម្តង ដូច្នេះមិនអាចបោះចោលសកម្មភាពណាមួយបានទេ។ ដោយឡែក វាប្រហែលជាមានភាពចាំបាច់ណាស់ឲ្យ អ្នកមានភាពអត់ធ្មត់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគ ដែលទាក់ទាញបំផុតនាពេលអនាគត ក៏នឹងមិននាំមកនូវប្រាក់ចំណេញដែរ។ លោកអ្នកមិនទាន់ទទួលបានការផ្លាស់ប្តូរដ៏សំខាន់ៗក្នុងកាលវិភាគនោះទេ។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ច។ ដោយឡែក លោកអ្នកទទួលបានអំណោយផលសម្រាប់ការដោះស្រាយស្ថានភាពលំបាកៗ ដូច្នេះសូមកុំព្រួយបារម្ភ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៨ កុម្ភៈ ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០១ មីនា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ២៩៦ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ១ពាន់៧២៧ករណី ។ ការឆ្លងក្នុងរយៈពេល៧២ម៉ោហកន្លងមកនេះ បានកើតលើប្រទេស ចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៣៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥០នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣៤នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន១ករណី ដែលថយចុះ១ករណីមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍មាន ០ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទនេះ មាន០ករណី។ ការឆ្លងថ្មី ១ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺជាការឆ្លងដែលកើតឡើងក្នុងរង្វង់សហគមន៍ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៦៧០នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃកិច្ចសហការសហគ្រិនជាមួយរដ្ឋជាកម្លាំងជួយដោះស្រាយរាល់បញ្ហាប្រឈម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកសហគ្រិនកម្ពុជា គឺជាផ្នែកមួយនៃការកម្លាំងចលករជម្រុញសេដ្ឋកិច្ចជាតិ និងជាកម្លាំងអាចជួយដោះស្រាយបញ្ហាបានក្នុងពេលរួមធ្វើកិច្ចសហការជាមួយនឹងរដ្ឋាភិបាល។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីក្នុង វេទិកាសហព័ន្ធសហគ្រិនថ្ងៃទី២៦កុម្ភៈឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញដែលវេទិកានេះ គឺ ជាវេទិកាសហគ្រិនលើកដំបូងនិងធំជាងគេនៅកម្ពុជា ដោយមានការចូលរួម របស់សហគ្រិន ពីគ្រប់វិស័យនិងគ្រប់ទំហំអាជីវកម្ម។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកវេទិកាសហគ្រិននេះ បាននាំមកនូវ «បរិយាកាសអំណោយផលសម្រាប់ការបង្កើតនិង ពង្រីកបណ្តាញនៃ ការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍ សម្រាប់សហគ្រិនក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ»។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបំបាត់អស់នូវសង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពពិតប្រាកដលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះទេ បានធ្វើឱ្យដំណើរ កម្លាំងចលករជម្រុញសេដ្ឋកិច្ចជាតិ បានធ្វើដំណើរដោយភាពរលូន និងសុខសាន្តនិងបានអូសទាញបណ្តាអ្នកវិនិយោគដែលកាន់តែប្រមូលផ្តុំនូវការជំរុញដំណើរអភិវឌ្ឍន៍របស់ជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម…
-
សម្តេចតេជោមោទនភាពលើកិច្ចប្រឹងប្រែងបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសដល់និស្សិត (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានសម្តែងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសដល់បណ្តានិស្សិតនានា ដែលកិច្ចប្រឹងប្រែងទាំងនេះ បានផ្លាស់ប្តូរអតីតកាលរបស់កម្ពុជាដែលលំបាករកធនធានមនុស្សដើម្បីកសាងប្រទេស។ កម្ពុជាក្នុងអតីតកាលដែលមានសង្គ្រាមស៊ីវិល, ចំណោទនៃបញ្ហាខ្វះធនធានមនុស្សជាពិសេស និស្សិតសិក្សាផ្នែកបច្ចេកទេស គឺជាភាពលំបាកមួយដែលធ្វើឱ្យកម្ពុជាមិនអាចមានសន្ទុះធ្វើ ដំណើរទៅមុខបានលឿនដូចប្រទេសដទៃដែលមានធនធានមនុស្សឡើយ។ ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាល បច្ចេកទេសនាថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣, សម្តេចតេជោបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះនិស្សិតដែលបានប្រឹងប្រែងរៀនសូត្ររហូតទទួលបានសញ្ញាបត្រដូចមានក្នុងបច្ចុប្បន្ន។ កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចក្ខុវិស័យរៀបចំឱ្យប្រទេសបានធ្វើដំណើរឈានដល់ប្រទេសទទួលបានប្រាកចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់រហូតដល់ឆ្នា២០៥០ នៅតែបន្តទៅមុខជាដដែល ខណៈដែលដំណើរ ការសេដ្ឋកិច្ចជាតិបានងើបសាឡើងវិញបន្ទាប់ពីបានធ្លាក់ចុះប្រមាណជិត៣ឆ្នាំមកនេះដោយសារតែវិបត្តិកូវីដ១៩។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។
-
នៅសល់៦៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៧ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៣ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៧ កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ»។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅច័ន្ទទី២៧កុម្ភៈនេះ នៅបានបញ្ជាក់សាជាថ្មីចំពោះចំនួនថ្ងៃរាប់ថយក្រោយដែលនៅដល់តែ៦៧ថ្ងៃទៀតនោះទេ ក្រោយការទន្ទឹងចាំ របស់កម្ពុជាប្រមាណជាង៦០ឆ្នាំមកនេះ។ ក្នុងរយៈពេលដែលកម្ពុជាកំពុងរាប់ថយក្រោយនេះ វិស័យកីឡារបស់កម្ពុជាកាន់តែត្រូវបាន លើកទឹកចិត្តខ្លាំងក្លាថែមទៀតដោយសារតែជោគជ័យទទួលបានក្នុងការប្រកួតកីឡានានា។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧កុម្ភៈនេះ បានកោតសរសើរកីឡាករបាល់ទះកម្ពុជាក្រោម អាយុ១៩ឆ្នាំដែលប្រកួតឈ្នះកីឡាករប្រទេសបារាំង។ ក្នុងវិស័យកីឡាដទៃទៀត សេចក្តីរាយការណ៍តាមបណ្តាញសង្គម បានបង្ហាញនូវសមត្ថភាព អស្ចារ្យរបស់កីឡារករខ្មែរលើផ្នែកកីឡាប្រដាល់ក្បាច់គុន ដែលកាន់តែបង្កើននូវមោទនភាព របស់ជាតិកាន់តែខ្លាំង។ កាលពីយប់ថ្ងៃអាទិត្យទី២៦កុម្ភៈកន្លងមកនេះ កីឡាករព្រំសំណាង នៃផ្នែកប្រដាល់ក្បាច់គុនខ្មែរ បានផ្តួលកីឡាករជើងខ្លាំងរុស្ស៊ីអាយុ២១ឆ្នាំ ឈ្មោះហ្វៀដាវ ហ្សុន ណាអ៊ីម៉ូហ្វ Firdavs Zhon Naimov ដួលសន្លប់ក្នុងទឹកទីមួយលើសង្វៀន Thai Fight ក្នុងប្រទេសថៃ។ គេហទំព័រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងសឹង្ហបុរីជួបពិភាក្សាគ្នា ក្នុងរាជធានីភ្នំពេញ (Video Inside)

មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី បានធ្វើកិច្ចប្រជុំជាមួយគ្នា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង២។ មន្ត្រីកងទ័ពជើងគោកបានថ្លែងថាជំនួបនេះធ្វើឡើងនៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលមេបញ្ជាការកងទ័ពជើង គោកសិង្ហបុរីលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ កំពុងដឹកនាំគណៈប្រតិភូយោធាបំពេញ ទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។ មន្ត្រីយោធាកម្ពុជាបានថ្លែងថា មេបញ្ជាការកងទ័ពជើងគោកទាំង២ប្រទេស បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារៈ ជាដើម និងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ កិច្ចពិភាក្សារបស់មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយ, ការលោតឆ័ត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ព្រមទាំងការពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងការងាររវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យបានជាប់ជាប្រចាំ។ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ ហើយនៅកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា នឹងក្លាយជាកម្លាំងចលករបន្ថែមទៀតដែលជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំ៕