-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សាជាថ្មីថ្ងៃចាប់ផ្តើមដាក់ចេញនយោបាយឈ្នះឈ្នះ និងការទទួលជោគជ័យ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកែតម្រូវការយល់ច្រឡំខ្លះដែលនិយាយថានយោបាយ ឈ្នះឈ្នះបានចាប់ផ្តើមនាចុងឆ្នាំ១៩៩៨។ នយោបាយឈ្នះឈ្នះ គឺជានយោបាយមួយដែល បំបាត់ចលនាឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុង និងនយោបាយដែលបំបាត់ឫសគល់ចលនា ឧទ្ទាមខ្មែរក្រហមរយៈពេលប្រមាណ៣៥ខែនោះ បាននាំឱ្យកម្ពុជាអស់សង្គ្រាមស៊ីវិល ទាំងស្រុងនៅថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ ។ សម្តេចតេជោបានថ្លែងនៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣ថា មានការយល់ច្រឡំខ្លះដែលគិតថានយោបាយឈ្នះឈ្នះបានចាប់ផ្តើមនៅថ្ងៃទី២៩ធ្នូឆ្នាំ២០១៩ ប៉ុន្តែនយោបាយឈ្នះឈ្នះ បានចាប់ផ្តើមធ្វើក្នុងរង្វង់ខែកុម្ភៈឆ្នាំ១៩៩៦។ តាមរយៈការចូលរួមជាបណ្តើររបស់កម្លាំងខ្មែរក្រហមខណៈរាជរដ្ឋាភិបាលបានដាក់ចេញ នូវនយោបាយឈ្នះឈ្នះនោះហើយ, គេបានរកឃើញនូវចំណុចរួមចុងក្រោយដែលក្រុមខ្មែរក្រហមចង់បាន, នោះគឺគោលការណ៍បីចំណុចសំខាន់ៗ ទីមួយ ការរក្សាសុវត្ថិភាពអាយុជីវិត, ទី២ការរក្សាឋានៈ និងតួនាទីអ្នកដែលបានធ្វើសមាហរណកម្ម ចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជា និងទី៣ការរក្សាទ្រព្យសម្បត្តិ និងកម្មសិទ្ធិរបស់អ្នកដែលបានមកចូលរួម។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ កុម្ភៈ ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៨ កុម្ភៈ ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ហើយពេលនេះសំដីរបស់លោកអ្នកហាក់មានអំណាចណាស់ ដូច្នេះប្រើឳកាសនេះទាញផល។ ប៉ុន្តែសូមកុំសំដែងអាកប្បកិរិយាប្រមាថឡើយ។ ចំពោះអ្នករកស៊ី លោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ហើយអាជីវកម្មក៏នឹងមានស្ថេរភាព បំផុតផងដែរ។ ចំពោះ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ថ្ងៃនេះជាពេលវេលា ដែលសក្តិសមបំផុត។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្តារស្ថានភាព លំបាកកន្លងមក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការបើកអាជីវកម្មថ្មី ធ្វើកិច្ចសហការ និងបោះ ទុនជាមួយដៃគូបានដោយងាយស្រួល និងទទួលបានផលចំណេញច្រើនជាងសព្វមួយដង។ អាស្រ័យហេតុនេះ សូមកុំទុកពេលវេលាចោលដោយឥតប្រយោជន៍ ចូរឆក់យកឳកាសនេះ អោយបានរហ័សរហួន។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ពីព្រោះអ្នកនឹង ទទួលបានភាពជោគជ័យយ៉ាងប្រសើរ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា អាចនឹង ទទួលបានការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬប្រើប្រាស់រាល់លទ្ធភាពដែលអ្នកមាននៅពេល នេះ គឺអ្នកអាចធ្វើទៅបានមដោយរលូនណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។ ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្រៅពីនេះចូរប្រុងប្រយ័ត្នការបាត់បង់ពត៌មានសំខាន់របស់ការងារ។ ដោយឡែក ភាពជោគជ័យធំរបស់អ្នកទាក់ទងនឹងការធ្វើទំនាក់ទំនង និងការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ លើសពីនេះ លោកអ្នកនឹងអាចយកឈ្នះភាពអវិជ្ជមាន រួមទាំងការមើលបំណាំពីមនុស្សនៅជិតខ្លួនផង ដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ សូមដោះស្រាយបញ្ហា ក៏ដូចជាព្យាយាមបញ្ចប់ការងារទាំងអស់កុំទុក បើមិនដូច្នេះទេភាពជោគជ័យនឹងសំណាងរបស់អ្នកនឹងរងការគំរាមកំហែង។ ក្រៅពីនេះ សូមលោកអ្នកមានភាពអនុគ្រោះចំពោះពាក្យសំដីរបស់មនុស្សនៅក្បែរ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ កុម្ភៈ ២០២៣ ( មានវីដេអូ )

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៥ កុម្ភៈ ២០២៣ ( មានវីដេអូ )

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥៥៥ ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៥៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៥៥៥ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២២៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លង ២ករណី ។ ប្រទេសប្រុយណេ, សឹង្ហបុរី, មីយ៉ាន់ម៉ា និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និង ស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៩ម៉ឺន…